ព័ត៌មានជាតិ
លោក សុខ វឿន៖ កម្ចីក្រៅផ្លូវការ អត្រាការប្រាក់មួយឆ្នាំពី ៣៦ ទៅ ១៥០ ភាគរយ
អ្នកជំនាញហិរញ្ញវត្ថុបានធ្វើការព្រមានពីការស្វែងរកកម្ចីក្រៅផ្លូវការ ដែលអាចនាំផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សង្គមនិងសេដ្ឋកិច្ច។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាអភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា នេះគឺជារឿងគ្រោះថ្នាក់ ដែលប្រជាជនកម្ពុជាត្រូវតែជៀសឱ្យឆ្ងាយពីកម្ចីក្រៅផ្លូវការ ដើម្បីការពារកុំឲ្យធ្លាក់ចូលទៅក្នុងបំណុលវ័ណ្ឌក។
លោកបន្តថា តាមការស្រាវជ្រាវរកឃើញថា អត្រាការប្រាក់ពីសេវាកម្ចីក្រៅផ្លូវការបច្ចុប្បន្ននេះមានចន្លោះពី ៣៦% ដល់ ១៥០% ក្នុងមួយឆ្នាំ ដែលជាអត្រាមួយខ្ពស់ហួសហេតុ។

លោកលើកឧទាហរណ៍យ៉ាងដូច្នេះថា «បើយើងចង់ប្រៀបធៀប កម្ចីពីស្ថាប័នផ្លូវការ និងក្រៅផ្លូវការខុសគ្នាបែបម៉េច? យើងខ្ចី ១ ពាន់ដុល្លារអត់សង ៣ ឆ្នាំ អាចឡើងដល់ ១ ម៉ឺនដុល្លារ ព្រោះការនិងដើមគុណយករហូត។ តែបើយើងខ្ចីពីស្ថាប័នដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប្រសិនបើខ្ចី ១ ០០០ ដុល្លារ អស់ច្រើនឡើងដល់ ១ ៣០០ ដុល្លារ នៅបីឆ្នាំក្រោយ បើយើងមិនបានសងគេសោះ។
លោក សុខ វឿន បានបន្ថែមថា ក្រុមអ្នកផ្តល់កម្ចីក្រៅផ្លូវការច្រើនតែប្រើរូបភាពបញ្ចុះបញ្ចូលពលរដ្ឋ តាមរយៈការផ្តល់លក្ខខណ្ឌកម្ចីងាយៗមិនបាច់មានទ្រព្យបញ្ចាំ រួមទាំងការផ្តល់សេវាយ៉ាងងាយស្រួល។
លោកបន្តទៀតថា ក្រុមទាំងនោះច្រើនប្រើរូបភាពបន្លំគិតការប្រាក់ជាខែ ខុសពីស្ថាប័នហិរញ្ញវត្ថុផ្លូវការដែលគិតអត្រាការប្រាក់ជាឆ្នាំ។
«គេច្រើនផ្សព្វផ្សាយការប្រាក់ទាប ២ ទៅ ៣ ភាគរយ ដោយបន្លំដោយមិនបញ្ជាក់ប្រាប់ថាគិតក្នុងមួយឆ្នាំ ឬមួយខែទេ។ តែក្រុមផ្តល់កម្ចីខុសច្បាប់បែបហ្នឹង គេគិតការប្រាក់ជាខែ ចឹងបើត្រឹម ២ ភាគរយក្នុងមួយខែ ក៏មួយឆ្នាំជាង ២៤ ភាគរយដែរ»។
ជុំវិញបញ្ហានេះលោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជាបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការរួមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីទទួលបានការពារដោយច្បាប់។
លោកបន្តថា ក្រុមសេវាឥណទានក្រៅច្បាប់បានប្រើប្រាស់រូបភាពផ្សព្វផ្សាយផ្សេងៗ ដោយបង្កប់ការកេងចំណេញតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ និងការអនុវត្តកិច្ចសន្យាមិនសុចរិតជាដើម។
«ក្រុមទាំងនោះច្រើនប្រើរូបភាពតាមអនឡាញ តាមទូរសព្ទទំនាក់ទំនងទៅអតិថិជន។ ស្ថានហិរញ្ញវត្ថុដែលស្របច្បាប់ គឺមិនខលទៅអតិថិជនទេ គឺបើអតិថិជនចង់បានកម្ចីណាមួយអាចហៅទូរសព្ទ ឬទាក់ទងតាមវេបសាយដើម្បីទទួលបានព័ត៌មានដែលត្រូវការ»។
លោកព្រមានក៏ដូចជាក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលផ្តល់កម្ចីក្រៅផ្លូវការ ជាពិសេសតាមបណ្តាញទំនាក់ទំនងសង្គម ចៀសវាងធ្លាក់ចូលក្នុងបំណុលវ័ណ្ឌកដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គម។
គួរបញ្ជាក់ថា ថ្មីៗនេះធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញការព្រមាននឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។ ទន្ទឹមគ្នានេះ ស្ថាប័នជាតិទាំងពីរក៏បានណែនាំពលរដ្ឋត្រូវចៀសវាងដាច់ខាតនូវការខ្ចីប្រាក់ក្រៅផ្លូវការគ្រប់រូបភាព ហើយងាកមកប្រើប្រាស់សេវាផ្តល់ហិញ្ញវត្ថុផ្លូវការវិញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


