សេដ្ឋកិច្ច
ពលរដ្ឋ មិនគួរប្រថុយប្រថាន ប្រើប្រាស់កម្ចីខុសច្បាប់ ឬកម្ចីអនឡាញក្រៅផ្លូវការនោះទេ
ការផ្តល់កម្ចីខុសច្បាប់ ឬកម្ចីអនឡាញ (គ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា) បាន និងកំពុងរីកសាយភាយ ហើយក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់។ ក្រុមហ៊ុនទាំងនោះជារឿយៗ តែងធ្វើឱ្យពលរដ្ឋមួយចំនួនធំបានធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌករដោយសារតែកម្ចីមានអត្រាការប្រាក់ខ្ពស់ និងគ្មានគោលការណ៍ការពារអតិថិជនច្បាស់លាស់នោះឡើយ ហើយក្រុមហ៊ុនមួយចំនួនបានផ្សព្វផ្សាយជាសាធារណៈយ៉ាងសកម្មតាមរយៈបណ្តាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម។ មិនត្រឹមតែប៉ុណ្ណោះ មានក្រុមហ៊ុនមួយចំនួនបានគំរាមកំហែងទារប្រាក់ពីកូនបំណុលរបស់ខ្លួនតាមរូបភាពផ្សេងៗ ដែលខុសច្បាប់។

ជុំវិញបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្លាប់បានធ្វើការផ្សព្វផ្សាយជារឿយៗថា ក្រុមហ៊ុនផ្តល់កម្ចីខុសច្បាប់ ឬកម្ចីអនឡាញដែលគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ពួកគេធ្វើការផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីតាមបណ្តាញសង្គម ដោយធ្វើការអូសទាញការចាប់អារម្មណ៍ពីជនរងគ្រោះតាមរយៈផ្តល់ជូនកម្ចីជាមួយលក្ខខណ្ឌងាយៗ ជនរងគ្រោះតម្រូវឱ្យផ្តល់នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ រូបភាព និងថតវីដេអូអាក្រាតកាយរបស់ជនរងគ្រោះជាថ្នូរនឹងការបញ្ចាំជាមួយសេវាកម្ចីអនឡាញ។ បន្ទាប់មក ក្រុមហ៊ុនទាំងនេះ បានគំរាមកំហែងជនរងគ្រោះករណីពុំបានសងប្រាក់កម្ចីដែលជាទូទៅមានការប្រាក់ដ៏ច្រើនលើសលប់ឱ្យពួកគេនោះទេ ពួកគេនឹងបង្ហោះរូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះនៅលើបណ្តាញសង្គម។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (LOLC) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ពលរដ្ឋគួរជៀសវាងកម្ចីក្រៅផ្លូវការ ឬកម្ចីតាមអនឡាញខុសច្បាប់ ដែលអាចប្រឈមនឹងបញ្ហាជាច្រើន ដូចជាការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឱ្យសងប្រាក់ជាមួយអត្រាការប្រាក់ខ្ពស់ហួសហេតុ ហើយការផ្តល់កម្ចីនោះទៀតសោត ធ្វើឡើងដោយមិនបានសិក្សាឱ្យបានច្បាស់លាស់ពីផលប៉ះពាល់របស់អតិថិជនឡើយ។ លោកបានបន្តទៀតថា «ប្រសិនបើពលរដ្ឋមានតម្រូវការប្រាក់កម្ចី សូមងាកទៅប្រើប្រាស់កម្ចីពីគ្រឹះស្ថានផ្លូវការដែលមានអាជ្ញាបណ្ណត្រឹមត្រូវ និងយកប្រាក់កម្ចីនោះទៅប្រើប្រាស់ឱ្យចំគោលដៅ ព្រោះការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ វានឹងជួយឱ្យជីវភាពកាន់តែរីកចម្រើន»។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (LOLC)
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានយល់ស្របដូចនេះដែរថា « អ្នកខ្ចីគួរជៀសវាង ទទួលយកកម្ចីបែបនេះ »។ លោកបានជំរុញឱ្យពលរដ្ឋដែលមានតម្រូវការខ្ចីប្រាក់ គួរប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុដែលស្របច្បាប់វិញ ជៀសវាងការចងការប្រាក់ក្រៅផ្លូវការ ឬកម្ចីតាមអនឡាញ ដើម្បីកុំឱ្យមានបញ្ហា ឬការគំរាមកំហែងផ្សេងៗ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា
កន្លងមកធនាគារជាតិនៃកម្ពុជា បានថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាន ការផ្តល់ឥណទានតាមអនឡាញពុំមានអាជ្ញាបណ្ណខុសច្បាប់គ្រប់រូបភាព និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាមនីតិវិធីច្បាប់៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


