លោក សឿន ដារ៉ា Archives - Kampuchea Thmey Daily

ក្រុមហ៊ុនចំនួន ៥ ទៀត កំពុងរៀបចំរចនាសម្ព័ន្ធ​ឈានទៅ​​​ដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា
បើតាម​ការគូស​បញ្ជាក់ពី​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​ មាន​ក្រុមហ៊ុនចំនួន ៥ ទៀត កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម​ដើម្បី​ឈានទៅ​បើក​ដំណើរការសង្វាក់​​ផលិតកម្ម​រោងចក្រដំឡើងរថយន្តនៅក្នុង​ប្រទេស​កម្ពុជា។

ថ្លែងនៅក្នុងពិព័រណ៍រថយន្ត​ដែល​រៀបចំ​ឡើង​កាលពី​ចុងសប្តាហ៍​មុននេះ លោក​ស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​​​​បាន​ឲ្យ​ដឹង​​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុនចំនួន ៣ បានចាប់ផ្តើមដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម​ដំឡើង​រថយន្តនៅ​ក្នុង​ប្រទេស​កម្ពុជាដែលមាន​ក្រុមហ៊ុន Camko Motor (Hyundai) នៅ​ខេត្ត​កោះកុង ក្រុមហ៊ុន RMA (Ford) នៅ​ខេត្ត​ពោធិ៍សាត់ និង​ក្រុមហ៊ុន DAEHAN Auto (Ssangyong) នៅ​ខេត្ត​ស្វាយរៀង ខណៈ​​ក្រុមហ៊ុន​ចំនួន​ ៥ ទៀត កំពុង​រៀបចំរចនាសម្ព័ន្ធផលិតកម្ម​ត្រៀមបើកដំណើរការរោងចក្រដំឡើង​រថយន្ត​នៅ​ពេល​ខាង​មុខ​​រួមមាន៖ ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន TOYOTA, និងក្រុមហ៊ុន China Matrix Technology​​។

លោក​ សឿន ដារ៉ា នាយក​ប្រតិបត្តិ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ដ​កម្ពុជាបាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា តម្រូវការ​រថយន្ត​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​មួយ​ឆ្នាំ​មាន​ប្រមាណ ២ ម៉ឺន​គ្រឿង។

ទាក់ទង​វត្តមាន​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា នាយក​ប្រតិបត្តិ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ដ​កម្ពុជា​បាន​ឲ្យ​ដឹង​​ថា នឹង​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​រថយន្ត​ពី​ក្រៅ​បាន​មួយ​ចំណែក​ផង​ដែរ។ យ៉ាង​ណាមិញ បើ​តាម​នាយក​ប្រតិបត្តិ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ដ​កម្ពុជា ទោះ​បី​មាន​រថយន្ត​ដំឡើងក្នុងស្រុក ប៉ុន្តែ​តម្លៃ​អាច​នឹង​មិនប្រែប្រួលច្រើន​ទេ។

លោក​បានលើកពីមូលហេតុ​ដោយសារ​បរិមាណ​ផលិត​នៅ​តិច ​តម្រូវការ​ទាប ថ្លៃដើម​​ផលិត​នៅខ្ពស់​នៅឡើយ ( high overhead cost/fixed cost)។ ក្រុមហ៊ុន​​ភាគច្រើន​នាំចូល​គ្រឿង​បង្គុំ​ស្ទើរ​ទាំងស្រុង​ពី​បរទេស ខណៈ​កម្លាំង​ពលកម្ម​និង​កម្មករ​ជំនាញ​នៅ​មិនទាន់​គ្រប់គ្រាន់។

រាជរដ្ឋាភិបាល​បាន​ចាប់​យក​វិស័យ​យានយន្ត និង​អេឡិចត្រូនិច​ជាវិស័យ​អាទិភាព​មួយ ក្នុង​ការ​ជំរុញ​វិស័យ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច កាត់​បន្ថយ​ការ​នាំចូល​រថយន្ត​ពីក្រៅប្រទេស អីចឹង​វិស័យ​នេះ​នឹង​បន្ត​មាន​ការ​គាំទ្រពី​រដ្ឋាភិបាល និងបន្តរីកចម្រើន​ទៅមុខទៀត។

លោក​ សឿន ដារ៉ា មានការជឿជាក់​ថា ការ​​ដាក់​ចេញ​យុទ្ធសាស្ត្រ​របស់រដ្ឋាភិបាល​ប្រែក្លាយ​ប្រទេសកម្ពុជាពី​ប្រទេស​អភិវឌ្ឍ​តិចតួច ទៅ​ជា​​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ ២០៣០ និងចំណូល​កម្រិត​ខ្ពស់​នៅឆ្នាំ ២០៥០។ ​នៅ​ពេលដែល​​ប្រជាជន​មាន​​ចំណូល​ខ្ពស់ នោះ​តម្រូវការ​យានយន្ត​ថ្មីនឹងកើនឡើងនិង​បន្ត​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​បន្ថែម​ទៀត។

ថ្លែងនៅក្នុងពិព័ណ៍​រថយន្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោកស្រី ចម និម្មល បានលើកទឹកចិត្តដល់ធុរជននិងដៃគូវិនិយោគ ពិចារណាក្នុងការបណ្តាក់ទុនរកស៊ីឱ្យកាន់តែទូលំទូលាយ និងការបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា ដើម្បី​ទាញយកអត្ថប្រយោជន៍ជាច្រើន​ដែលកម្ពុជាកំពុងមានរួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានបូក និងប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍ កិច្ចព្រមព្រៀងពាណិជ្ជសេរី និងក្របខណ្ឌនៃកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគថ្នាក់ជាតិ ព្រមទាំង​មកវិនិយោគលើការបង្កើតរោងចក្រផលិតរថយន្ត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ពិសេសការវិនិយោគ​លើ​រថយន្តអគ្គិសនី (Electric Vehicles)៕

The post ក្រុមហ៊ុនចំនួន ៥ ទៀត កំពុងរៀបចំរចនាសម្ព័ន្ធ​ឈានទៅ​​​ដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា appeared first on Kampuchea Thmey Daily.

៥ សំនួរ​ ជុំវិញ​ស្ថានភាព​ការ​វិនិយោគ​ឧស្សាហកម្ម​ដំឡើង​រថយន្ត​នៅ​កម្ពុជា
ជាង ១០ ឆ្នាំ​ចុងក្រោយ​ កម្ពុជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​ ដែល​បាន​បោះ​ទុន​រាប់​សិប​លាន​ដុល្លារ​វិនិយោគ​ បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​សម្រាប់​លក់​ចែកចាយ​នៅ​ក្នុងស្រុក។

កម្ពុជា​​ត្រូវ​បានគេ​មើលឃើញ​ទីផ្សារ​ប្រើប្រាស់រថយន្ត​​ថ្មី​នៅ​មាន​ចំនួន​​តិច​នៅ​ឡើយ ខណៈ​រថយន្ត​ជជុះ​នាំ​ចូល​កាន់កាប់​ចំណែក​ទីផ្សារ​ ៦០ ទៅ ៧០ ភាគរយ​។

កម្ពុជា​ថ្មី​បាន​សម្ភាសន៍ លោក​ សឿន ដារ៉ា នាយក​ប្រតិបត្តិ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ដ​កម្ពុជា (CAIF) ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​វិស័យ​ឧស្សាហកម្ម​ដំឡើង​យានយន្ត​នៅ​កម្ពុជា និង​​អនាគត​ឧស្សាហកម្ម​ធុនធ្ងន់​នេះ​នឹង​វិវឌ្ឍន៍​ទៅ​បែប​ណា?

លោក​ សឿន ដារ៉ា នាយក​ប្រតិបត្តិ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ដ​កម្ពុជា (CAIF)

កម្ពុជា​ថ្មី៖ បច្ចុប្បន្ន​តើលោក​ដឹង​មាន​ក្រុមហ៊ុន​ដំឡើង​រថយន្ត​ប៉ុន្មាន​ ដែល​បានបើក​​រោងចក្រ​ដំឡើង​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា?

លោក សឿន ដារ៉ា៖ បច្ចុប្បន្ន​ក្រុមហ៊ុន​ចំនួន ៩ បាន​បោះ​ទុន​វិនិយោគ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ទាំង ៩ មាន​ក្រុមហ៊ុន Hyundai នៅ​ខេត្ត​កោះកុង ដែល​ដំឡើង​រថយន្ត​លក្ខណៈ​គ្រួសារ (Passenger Car) និង​រថយន្ត​ដឹកទំនិញ (Truck) ក្រុមហ៊ុន Ssangyong នៅ​ខេត្ត​ស្វាយរៀង ដំឡើង​រថយន្ត​ដឹក​ទំនិញ (Truck) ក្រុមហ៊ុន Isuzu នៅ​ខេត្ត​កំពង់ស្ពឺ​ដំឡើង​រថយន្ត​ដឹក​ទំនិញ (Truck) ក្រុមហ៊ុន FORD នៅ​ខេត្ត​ពោធិ៍សាត់ ដំឡើង​រថយន្ត​លក្ខណៈ​គ្រួសារ (Ford Ranger Pick- Up និងEverest SUV) ក្រុមហ៊ុន Kia នៅ​ខេត្ត​បន្ទាយមានជ័យ ​ដំឡើង​រថយន្ត​លក្ខណៈ​គ្រួសារ ក្រុមហ៊ុន GTV នៅ​ខេត្ត​កណ្តាល​ ដំឡើង​រថយន្ត​លក្ខណៈ​គ្រួសារ ក្រុមហ៊ុន Toyota នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ដំឡើង​រថយន្ត​លក្ខណៈ​គ្រួសារ (Toyota Hilux Pick- Up និង Fortuner SUV) ក្រុមហ៊ុន EM AUTOMOBILE នៅ​ខេត្ត​កោះកុង ផ្គុំ​ដំឡើង​រថយន្ត​សណ្តោង និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ និង​ក្រុមហ៊ុន China Matrix Technology Group-Horche នៅ​ខេត្ត​កោះកុង ដំឡើង​រថយន្ត​អគ្គិសនី។

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៩ មាន​ក្រុមហ៊ុន​ចំនួន ៨ ដែល​បាន​ចាប់ផ្តើម​ដំណើរការ​ខ្សែ​សង្វាក់​ផលិត​កម្ម​។

កម្ពុជា​ថ្មី៖ តើ​វត្តមាន​រោងចក្រ​ដំឡើង​រថយន្ត​ដ៏​ច្រើន​នៅ​ពេល​នេះ អាច​លើសតម្រូវការ​​ទីផ្សារ​ដ៏​តូច​ដូចកម្ពុជា?

លោក សឿន ដារ៉ា៖ មិន​មាន​បញ្ហា​ទេ ដោយសារ​បច្ចុប្បន្ន​រោងចក្រ​ដំឡើង​ក្នុង​ស្រុក​មាន​សមត្ថភាព​ដំឡើង​បាន​ប្រមាណ​ជាង ១ ម៉ឺន​គ្រឿងក្នុង ១ ឆ្នាំ ឬ ៥០% នៃ​តម្រូវការ​រថយន្ត​ថ្មី​ប៉ុណ្ណោះ ឬ​ប្រមាណ​២០% នៃ​ទីផ្សារ​រថយន្ត​ទាំងមូល។

កម្ពុជា​ថ្មី៖ តើតម្រូវការរថយន្តថ្មី​នៅ​កម្ពុជា​មួយឆ្នាំ​មាន​ប៉ុន្មានគ្រឿង?

លោក សឿន ដារ៉ា៖ មាន​ប្រមាណ​ជាង ២ ម៉ឺន​គ្រឿងក្នុង ១ ឆ្នាំ ខណៈ​ឆ្នាំ ២០២៣ ចំនួន​លក់​រថយន្ត​ថ្មីមាន​ប្រមាណ ២៣ ០០០ គ្រឿង។

កម្ពុជា​ថ្មី៖ តើលោក​មើល​ឃើញ​មានកត្តា​ប្រឈមអីខ្លះ សម្រាប់ឧស្សាហកម្ម​ដំឡើងរថយន្តនៅកម្ពុជា?

លោក សឿន ដារ៉ា៖ បរិមាណ​ផលិតតិច​ដោយសារ​តម្រូវការ​ទាបនាំ​ឲ្យ​ថ្លៃដើម​នៅខ្ពស់​នៅឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​នៅ​​មាន​តម្លៃ​ថ្លៃ ( high overhead cost/fixed cost)។ គ្រឿង​បង្គុំ​សម្រាប់​ដំឡើង នាំ​ចូល​សឹង​ទាំងស្រុង​ពី​បរទេស​។ កម្លាំង​ពលកម្ម កម្មករ​ជំនាញ​មិនទាន់​គ្រប់គ្រាន់និង​សម្បូរ​បែប ក្រុមហ៊ុន​មួយ​ចំនួន​ត្រូវ​ចំណាយ​ច្រើន​ដើម្បី​បញ្ជូន​បុគ្គលិក​​ទៅ​បណ្តុះបណ្តាល​នៅបរទេស។

បរិមាណ​តម្រូវការ​យានយន្ត​ថ្មីមានចំនួនតិចបើធៀប​ជាមួយប្រទេសជិត​ខាង។ ការ​ទិញរថយន្ត​អាច​ប្រែប្រួល​លឿន អាស្រ័យ​​លើ​ការពេញនិយម​របស់ប្រជាពលរដ្ឋ អាច​នាំ​ឲ្យ​រោងចក្រ​ដែល​ពុំសូវ​ពេញ​និយម​អាច​ខាតបង់ឬ​បិទទ្វារក្នុងពេលណាមួយ។

កម្ពុជា​ថ្មី៖ តើ​នៅពេល​ខាង​មុខ​ វិស័យ​នេះ​នឹង​​មាន​ការ​វិវឌ្ឍន៍បែប​ណាវិញ​?

លោក សឿន ដារ៉ា៖ ទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា នៅមានសក្តានុពលខ្ពស់នៅឡើយ ដោយ​បច្ចុប្បន្ន​រថយន្ត​ថ្មី​ដែល​កំពុង​ចែកចាយ​ដោយក្រុមហ៊ុនផ្លូវការមានប្រមាណ ៣៥% ប៉ុណ្ណោះ អីចឹង​ទីផ្សារ​ប្រមាណ ៦៥% ទៀត អាចបន្តពង្រីកបាន។

រាជរដ្ឋាភិបាល​បាន​ចាប់​យក​វិស័យ​យានយន្ត និង​អេឡិចត្រូនិច​ជាវិស័យ​អាទិភាពមួយ ក្នុង​ការ​ជំរុញ​វិស័យ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច កាត់​បន្ថយការ​នាំចូល​រថយន្ត​ពីក្រៅប្រទេស អីចឹង​វិស័យ​នេះនឹង​បន្ត​មាន​ការ​គាំទ្រពី​រដ្ឋាភិបាល និងបន្តរីកចំរើនទៅមុខទៀត។

រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ប្រែក្លាយ​ប្រទេសកម្ពុជាពីប្រទេសអភិវឌ្ឍតិចតួច ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ ២០៣០ និង ចំណូល​កម្រិត​ខ្ពស់​នៅឆ្នាំ ២០៥០។ នៅ​ពេល​ប្រជាជន​មាន​ចំណូល​ខ្ពស់ នោះ​តម្រូវការ​យានយន្ត​ថ្មីនឹងកើនឡើង និង​បន្ត​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​បន្ថែម​ទៀត៕

The post ៥ សំនួរ​ ជុំវិញ​ស្ថានភាព​ការ​វិនិយោគ​ឧស្សាហកម្ម​ដំឡើង​រថយន្ត​នៅ​កម្ពុជា appeared first on Kampuchea Thmey Daily.

សន្ទុះប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា កើនឡើង ៤៥% ខណៈរថយន្តជជុះរក្សាបានទីផ្សារ៥៥%
​សន្ទុះនៃការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មានការផ្លាស់ប្តូរទាំងស្រុង ដោយគិតត្រឹមឆ្នាំ ២០១៣ រថយន្តជជុះគ្របដណ្តប់ទីផ្សារប្រមាណ ៩០ភាគរយ ហើយរថយន្តថ្មីមានត្រឹម ១០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែ១ទសវត្សក្រោយមក នៅឆ្នាំ ២០២៣ ការប្រើប្រាស់រថយន្តថ្មីបានកើនឡើងរហូតដល់ ៤៥ភាគរយ ខណៈរថយន្តជជុះរក្សាបានទីផ្សារនៅត្រឹម ៥៥ភាគរយប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។

លោក សឿន ដារ៉ា បានលើកឡើងថា កម្ពុជា បានអនុម័តច្បាប់វិនិយោគថ្មីនៅក្នុងខែ កញ្ញា ឆ្នាំ ២០២១ និងផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រនិកនៅចុងឆ្នាំ ២០២២។ បន្ទាប់ពីគោលការណ៍ទាំងពីរនេះ ត្រូវបានអនុម័ត កម្ពុជា ទទួលបានការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនបរទេសលើវិស័យយានយន្ត។ ជាក់ស្តែងមានដូចជា ក្រុមហ៊ុន Ford នៅពោធិ៍សាត់ ក្រុមហ៊ុន Kia Cambodia នៅប៉ោយប៉ែត ក្រុមហ៊ុន ISUZU Cambodia នៅកំពង់ស្ពឺ និងថ្មីៗនេះ ក្រុមហ៊ុន GTV ជាដើម ហើយនៅពាក់កណ្តាលឆ្នាំ ២០២៤ ក្រុមហ៊ុន Toyota នឹងបើកសម្ពោធក្រុមហ៊ុនរបស់ខ្លួននៅជាយរាជធានីភ្នំពេញផងដែរ។

នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានកត់សម្គាល់ឃើញថា កន្លងមកកម្ពុជា គឺជាប្រទេសនាំចូលរថយន្តសឹងតែទាំងស្រុងពីក្រៅប្រទេស ពោលគឺជាប្រទេសដែលប្រើប្រាស់រថយន្តមួយទឹក ឬរថយន្តជជុះ។ ប៉ុន្តែចាប់ពីពេលនេះទៅ កម្ពុជា អាចដំឡើងរថយន្តនៅក្នុងស្រុកបាន និងកាត់បន្ថយការប្រើប្រាស់ឡានជជុះ ងាកមកប្រើប្រាស់ឡានថ្មីជំនួសវិញ។

បើតាមលោក ដារ៉ា ភាគច្រើនដែលពេញនិយម គឺរថយន្តប្រភេទគ្រួសារ SUV ខ្នាតមធ្យម និងខ្នាតតូច ដែលមានតម្លៃជាង ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារស្តើង គឺកំពុងមានទីផ្សារខ្លាំង។ «កន្លែងនេះ គឺបញ្ជាក់ច្បាស់ពីសេដ្ឋកិច្ចកម្ពុជា តែម្តង នៅពេលសេដ្ឋកិច្ចកើនឡើងប្រជាពលរដ្ឋមានចំណូលខ្ពស់ តម្រូវការរថយន្តថ្មី មានគុណភាព និងសុវត្ថិភាព ក៏មានការកើនឡើងផងដែរ»។ នេះជាការមើលឃើញរបស់លោក សឿន ដារ៉ា។

លើសពីនេះទៀត លោក សឿន ដារ៉ា បានសង្កត់ធ្ងន់ថា រថយន្តថ្មីដែលដំឡើងនៅកម្ពុជា បានអនុលោមតាមស្តង់ដារទីផ្សារអន្តរជាតិ ដោយមានការអនុម័តពីវិទ្យាស្ថានស្តង់ដារក្រសួង ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ចាន់ សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានស្តង់ដារកម្ពុជា បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ចេញនូវស្តង់ដារសុវត្ថិភាពចំនួន ២២ ដែលជាបទប្បញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពរថយន្ត ដើម្បីបំពេញតាមលក្ខខណ្ឌច្បាប់ និងតម្រូវចិត្តអថិតិជន។ ដូច្នេះរថយន្តដែលដំឡើងនៅកម្ពុជាទាំងអស់ ត្រូវតែបំពេញនូវលក្ខខណ្ឌសុវត្ថិភាពទាំង ២២នេះ៕

The post សន្ទុះប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា កើនឡើង ៤៥% ខណៈរថយន្តជជុះរក្សាបានទីផ្សារ៥៥% appeared first on Kampuchea Thmey Daily.