លោក សំ លាងទ្រី Archives - Kampuchea Thmey Daily

រង្វង់មូលស្រអែម ​រចនា​តាមលំនាំ​ប្រាសាទ​ព្រះវិហារ នឹង​សម្ពោធ​ជា​ផ្លូវការ​ថ្ងៃនេះ
ព្រះវិហារ៖ រង្វង់មូលស្រអែម ដែលស្ថិតនៅ ចំណុចផ្លូវប្រសព្វគ្នាជា៣ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានយករចនាបថតាមប្រាសាទព្រះវិហារនេះ បានធ្វើពិធីក្រុងពាលី មុន​​នឹង​ធ្វើ​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​នៅ​ រសៀលនេះ។

លោកសំ លាងទ្រី បានមានប្រសាសន៍ថា រូបសំណាកប្រាសាទព្រះវិហារ​នៅ លើ​រង្វង់​មូល​ស្រអែម​នេះ ជាសមិទ្ធផលមួយ​ថ្មី​ទៀត ដែលបានសាងសង់​ឡើង ក្រោមគំនិតផ្តួចផ្តើមពីលោកទេសរដ្ឋមន្ត្រី មាស សុភា​ ប្រធានក្រុមការងារចុះពង្រឹង​មូលដ្ឋានខេត្តព្រះវិហារ ដោយ​បានចំណាយថវិកា​អស់ចំនួន ១២៥ ០០០ដុល្លារអាមេរិក តែមិនមែនជាថវិកា​របស់​ជាតិ​នោះ​ទេ។ ថវិកាទាំងនេះបានមកពីការជួយឧបត្ថមពីលោកទេសរដ្ឋមន្ត្រី មាស សុភា ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ, លោក អ៊ុន ចាន់​ដា អតីត​អភិបាលខេត្ត​ព្រះវិហារ , លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក ,លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ,លោកសំ លាងទ្រីជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនិង​សប្បុរសជន​នានា​ជា​ច្រើន​រូប​ទៀត។

រង្វង់មូលស្រអែម នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅ សៀលថ្ងៃទី០៦ ធ្នូ ២០២១ នេះ ក្រោមអធិបតីភាព លោក មាស សុភា ទេស​រដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ។

ចំពោះ​ការសាងសង់​រូប​សំណាក់​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​នេះ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង ក្នុង​នោះ​ត្រូវ​សាងសង់​រង្វង់​មូល​ដែល​មាន​អង្កត់ផ្ចិត​៤០​ម៉ែត្រ រូបសំណាក​​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ ខ្នាត​១​លើ​២៥ ស្មើនឹង​៧៥%​ នៃ​តួ​ប្រាសាទព្រះវិហារ​ដើម មាន​រូប​នាគ​២ ហើយ​​នៅ លើ​រង្វង់​មូល​នេះ​ក៏​នឹង​មាន​ការដាំ​ស្មៅ ផ្កា​និង​ដើមឈើ លម្អ​យ៉ាង​ស្រស់​ស្អា​ត​ផង​ដែរ។

គួរ​រំលឹកថា រង្វង់​មូល​ស្រអែម​នេះ​បានធ្វើ​ពិធី​បែប​សាសនាដោយ ក្រុង​ពាលី បញ្ចុះ​បឋមសិលា​សាងសង់ កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​មាស សុភា ទេសរដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត​ព្រះវិហារ។

អត្ថបទ៖ ស្រីរ័ត្ន

The post រង្វង់មូលស្រអែម ​រចនា​តាមលំនាំ​ប្រាសាទ​ព្រះវិហារ នឹង​សម្ពោធ​ជា​ផ្លូវការ​ថ្ងៃនេះ appeared first on Kampuchea Thmey Daily.

ផ្លូវក្រវាត់​ព្រំដែនកម្ពុជា-ថៃ និងឡាវ ជួសជុល កែ​លម្អ​សម្រេច​បាន​ជាង​​៩០​ភាគរយ
ខេត្តព្រះវិហារ៖ ផ្លូវខ្សែក្រវាត់ព្រំដែន ស្ថិតនៅក្នុងភូមិសាស្ត្រដែនដីនៃរដ្ឋបាលខេត្តព្រះវិហារ ពិសេសផ្លូវក្រាលគ្រួស​ក្រហម ដែលតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ ដែលទទួលរងនូវការខូចខាត ដោយអន្លើរៗ ដោយសារជំនន់ទឹកភ្លៀងកន្លងមកនោះ ត្រូវបានជួសជុលនិងកែលំអរឡើងវិញបានប្រមាណ​៩០​ភាគរយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរបានរហ័ស និងប្រកបដោយសុវត្ថិភាព។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹង​ថា ជាច្រើនខែកន្លងមកនេះ លោកបានបញ្ជូនមន្ត្រីជំនាញ នាំយកគ្រឿងចក្រគ្រប់ប្រភេទ ចុះទៅកាន់ទីតាំងដែល​ត្រូវជួសជុល និងកៀសម្រួលផ្លូវតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវឲ្យមានភាពល្អប្រសើរឡើងវិញ ក្រោយជំនន់ទឹកភ្លៀងបានហូរច្រោះ និងកាត់ផ្តាច់ជាអន្លើរៗ នាពេលកន្លងមក។ បើគិតមកដល់ថ្ងៃ​ទី​១០សីហាឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានជួសជុល និងកែលំអផ្លូវតាមខ្សែបន្ទាត់ព្រំដែនទាំងនេះបានប្រមាណ៩០ភាគរយហើយ។

លោក សំ លាងទ្រី បានបញ្ជាក់អោយដឹងដែរថា ផ្លូវដែលរងការខូចខាតខ្លាំង ហើយត្រូវជួសជុលឡើងវិញ មាន​ផ្លូវជាតិលេខ៩៤ មានប្រវែង ៦៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា-ឡាវ ផ្លូវជាតិលេខ៩៥ ជាផ្លូវក្រាលគ្រួសាក្រហម មានប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅកាន់ស្រុកជ័យសែន ផ្លូវជាតិលេខ៦២ តភ្ជាប់ពីភូមិភ្នំដែក ឆ្ពោះទៅកាន់ភូមិស្វាយដំណាក់ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង និងផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែងជាង ៨០គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបន្តតភ្ជាប់ទៅកាន់តំបន់បន្ទាយស្រមោច ស្ថិតក្នុងស្រុកជាំក្សាន្ត នៃតំបន់ព្រំដែនកម្ពុជា-ថៃ ដោយធ្វើការជួសជុលឆ្លងកាត់ ឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។

លោកបានបញ្ជាក់ថា ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រវ៉ាត់ព្រំដែនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងជាអន្លើៗ កន្លងមក យើងបានការកែសម្រួល ដូចជាជួសជុល លុបគ្រលុក លុបផ្លូវសំបុកមាន់ និងការកាត់សម្អាតរុក្ខជាតិ ដោយម៉ាស៊ីនស្វ័យប្រវត្តិ ជាដើមដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលកសិកម្ម ពីទីជនបទទៅកាន់ទីប្រជុំជន និងដើម្បីធានាសុខសុវត្ថិភាព ធ្វើដំណើរបានរហ័ស ចំណាយពេលវេលាតិច ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នីមួយៗ ពិសេស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ៕

អត្ថបទ៖ ស្រីរ័ត្ន

The post ផ្លូវក្រវាត់​ព្រំដែនកម្ពុជា-ថៃ និងឡាវ ជួសជុល កែ​លម្អ​សម្រេច​បាន​ជាង​​៩០​ភាគរយ appeared first on Kampuchea Thmey Daily.

លោក សំ លាងទ្រី នាំយក​សម្ភារៈ បរិក្ខា​ និង​ថវិកា​ប្រគល់ជូន​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ ​សង្គម​ថ្មី​
ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​មូលដ្ឋាន​ស្រុក​សង្គម​ថ្មី លោក សំ លាង​ទ្រី បាននាំយក​សម្ភារៈ បរិក្ខា​និង​ថវិកា​មួយចំនួន​ប្រគល់ជូន​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សង្គម​ថ្មី ក្នុងស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ​បាននឹងកំពុង​រីក​រាល​ដាល​នៅ​កម្ពុជា​។​

ពិធី​ប្រគល់​ទទួលបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែកក្កដា ​ឆ្នាំ​២០២១​នេះ នៅ​ម​ណ្ឌលច​ត្តា​ឡី​ស័ក​នៅ​វិទ្យា​ល័ស​ង្គ​ម​ថ្មី ស្រុក​សង្គម​ថ្មី​។​

លោក សំ លាង​ទ្រី ​នៅក្នុង​ឱកាស​នោះបាន​ថ្លែង​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​លោក​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​ និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ដែលជា​និច្ច​ជា​កាល តែង​បាន​គិតគូរ​យកចិត្តទុកដាក់ ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ​និង​បងប្អូន​ប្រជាពលរដ្ឋ ទូទាំង​ខេត្តព្រះវិហារ​។​

លោក សំ លាង​ទ្រី បាន​មានប្រសាសន៍​លើកឡើងថា អំណោយ​ដែល​នាំមក​ប្រគល់ជូន​នៅពេលនេះ គឺ​មួយផ្នែក បានមកពី​ការចូលរួម​ពី​លោក ចាន់ ន​ន្ន​វិទ្យា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សង្គម​ថ្មី​និង​មួយផ្នែក​ទៀត​ជាការ​ចូលរួម​របស់​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​។​

លោក​បន្តទៀតថា អំណោយ​ទាំងនេះ គឺ​បានបញ្ជាក់​អោយឃើញ​ពី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជាមួយ​អាជ្ញាធរខេត្ត​ព្រះវិហារ សម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ដែល​កំពុង​ឆ្លង​រាល​ដាល​នៅក្នុង​ប្រទេស​របស់​យើង​។​

លោក​ប្រធាន​ក្រុមការងារ ក៏បាន​ថ្លែង​ណែនាំ​ដល់​អាជ្ញាធរ សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ស្រុក​សង្គម​ថ្មី ត្រូវ​បន្ត​ណែនាំ អប់រំ ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយមាន​ការយល់ដឹង​ពី​ជំងឺ​កូ​វីដ​-១៩ ពិសេស​ណែនាំ​ពី​វិធី​ការពារ កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​«៣​កុំ​និង​៣​ការពារ​»​ដើម្បី​ការពារ​ខ្លួន​យើង ក្រុមគ្រួសារ​យើង​និង​សហគមន៍​របស់​យើង​។​

លោក ជុំ ពុ​យ អភិបាលស្រុក​សង្គម​ថ្មី បាន​ថ្លែងប្រាប់​អោយដឹង​ផងដែរ​ថា​៖​សម្រាប់​ស្រុក​សង្គម​ថ្មី មាន​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២​ក​ន្លៃ​ង ដោយ​អាជ្ញាធរ​ស្រុក​គ្រោង​នឹង​រៀបចំ​ទីតាំង​ម​ណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយ​កន្លែង​ទៀត​។​ក្នុងស្រុក​ទាំងមូល​មាន​ពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៧០​នាក់ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​.១៩ ចំនួន​១០​នាក់ និង​បាន​បិទ​ខ្ទប់​ទីតាំង​និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ផងដែរ​។​

គួរ​បញ្ជាក់ថា អំណោយ​ដែល​នាំយកទៅ​ប្រគល់ជូន​នៅពេលនេះ​រួមមាន ម៉ាស់​ចំនួន​៤០០០​ម៉ាស់ អាល់កុល​ចំនួន​៤​កាន ទឹកបរិសុទ្ធ​ចំនួន​៥០​កេស​និង​ថ្នាំ​ផ្តាសាយ​ចំនួន​៥០​ប្រអប់​និង​ឧបត្ថម្ភ​ថវិកា​ចំនួន​១​លាន​រៀល​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

The post លោក សំ លាងទ្រី នាំយក​សម្ភារៈ បរិក្ខា​ និង​ថវិកា​ប្រគល់ជូន​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ ​សង្គម​ថ្មី​ appeared first on Kampuchea Thmey Daily.