ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ ជួសជុល កែលម្អសម្រេចបានជាង៩០ភាគរយ
ខេត្តព្រះវិហារ៖ ផ្លូវខ្សែក្រវាត់ព្រំដែន ស្ថិតនៅក្នុងភូមិសាស្ត្រដែនដីនៃរដ្ឋបាលខេត្តព្រះវិហារ ពិសេសផ្លូវក្រាលគ្រួសក្រហម ដែលតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ ដែលទទួលរងនូវការខូចខាត ដោយអន្លើរៗ ដោយសារជំនន់ទឹកភ្លៀងកន្លងមកនោះ ត្រូវបានជួសជុលនិងកែលំអរឡើងវិញបានប្រមាណ៩០ភាគរយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរបានរហ័ស និងប្រកបដោយសុវត្ថិភាព។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជាច្រើនខែកន្លងមកនេះ លោកបានបញ្ជូនមន្ត្រីជំនាញ នាំយកគ្រឿងចក្រគ្រប់ប្រភេទ ចុះទៅកាន់ទីតាំងដែលត្រូវជួសជុល និងកៀសម្រួលផ្លូវតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវឲ្យមានភាពល្អប្រសើរឡើងវិញ ក្រោយជំនន់ទឹកភ្លៀងបានហូរច្រោះ និងកាត់ផ្តាច់ជាអន្លើរៗ នាពេលកន្លងមក។ បើគិតមកដល់ថ្ងៃទី១០សីហាឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានជួសជុល និងកែលំអផ្លូវតាមខ្សែបន្ទាត់ព្រំដែនទាំងនេះបានប្រមាណ៩០ភាគរយហើយ។



លោក សំ លាងទ្រី បានបញ្ជាក់អោយដឹងដែរថា ផ្លូវដែលរងការខូចខាតខ្លាំង ហើយត្រូវជួសជុលឡើងវិញ មានផ្លូវជាតិលេខ៩៤ មានប្រវែង ៦៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា-ឡាវ ផ្លូវជាតិលេខ៩៥ ជាផ្លូវក្រាលគ្រួសាក្រហម មានប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅកាន់ស្រុកជ័យសែន ផ្លូវជាតិលេខ៦២ តភ្ជាប់ពីភូមិភ្នំដែក ឆ្ពោះទៅកាន់ភូមិស្វាយដំណាក់ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង និងផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែងជាង ៨០គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបន្តតភ្ជាប់ទៅកាន់តំបន់បន្ទាយស្រមោច ស្ថិតក្នុងស្រុកជាំក្សាន្ត នៃតំបន់ព្រំដែនកម្ពុជា-ថៃ ដោយធ្វើការជួសជុលឆ្លងកាត់ ឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។
លោកបានបញ្ជាក់ថា ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រវ៉ាត់ព្រំដែនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងជាអន្លើៗ កន្លងមក យើងបានការកែសម្រួល ដូចជាជួសជុល លុបគ្រលុក លុបផ្លូវសំបុកមាន់ និងការកាត់សម្អាតរុក្ខជាតិ ដោយម៉ាស៊ីនស្វ័យប្រវត្តិ ជាដើមដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលកសិកម្ម ពីទីជនបទទៅកាន់ទីប្រជុំជន និងដើម្បីធានាសុខសុវត្ថិភាព ធ្វើដំណើរបានរហ័ស ចំណាយពេលវេលាតិច ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នីមួយៗ ពិសេស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


