លោក ស វ៉េង Archives - Kampuchea Thmey Daily

អ្នក​ជំនាញ​កសិកម្ម​ព្រមាន​កុំ​ឲ្យ​ពលរដ្ឋ​ដុត​ជញ្ជ្រាំង​ស្រូវ​ក្រោយ​ពេល​ប្រមូល​ផល​រួច
កន្លងទៅ​ពលរដ្ឋ​មួយ​ចំនួន​ក្រោយ​ប្រមូល​ផល​ស្រូវ​រួច​ពួកគាត់​មួយ​ចំនួនតែង​អនុវត្ត​ត​ៗ​គ្នា​​នូវ​ការដុត​ជញ្រ្ជាំង​ស្រូវ​ ខណៈ​ដែល​អ្នក​ជំនាញ​កសិកម្ម​មើល​ឃើញ​ថា​ផ្តល់​គុណវិបត្តិ​ច្រើន​ជាង​គុណសម្បត្តិ​ហើយ​អាច​នាំ​ប៉ះពាល់​ដល់​បរិស្ថាន​ថែម​ទៀត។

លោក ស វ៉េង ទីប្រឹក្សា​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​អភិរក្ស​នៅ​កម្ពុជា​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​គូស​បញ្ជាក់​ថា គោលបំណង​នៃ​ការ​ដុត​ជញ្ជ្រាំង​គឺ​ទី​មួយ​កសិករ​គិត​ថា​ងាយស្រួល​ក្នុង​ការ​រៀបចំ​ដី។

ទីពីរ​ពួកគាត់​គិត​ថា​កាត់​បន្ថយ​ជំងឺ​ដូចជា​ប្រភេទ​ក្រា​ឬ​ប្រភេទ​ជំងឺ​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​ដំណាំ​របស់​ពួកគាត់។ ប៉ុន្តែ​ផ្ទុយ​មក​វិញ អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​អះអាង ការ​ដុត​ជញ្ជ្រាំង​ផ្តល់​ផល​លំបាក​ច្រើន​ណាស់​។

លោក​ពន្យល់​ថា ស្រូវ​ដើម្បី​ផលិត​បាន​ជា​ដង​ដើម​ត្រូវ​ការ​បឺត​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ដី​។ ប៉ុន្តែ​នៅ​ពេល​ដែល​កសិករ​ដុត​ជញ្រ្ជាំងហាក់​ដូចជា​ទៅបំផ្លាញ​ជី​និង​សារធាតុ​ចិញ្ចឹម​ចោល​អស់​ផ្តល់​ផល​ប៉ះពាល់​ទាំង​ដី​និង​បរិស្ថាន​។

«ការដុតបំផ្លាញគល់ជញ្រ្ជាំង មិនមែនជាជម្រើសល្អនោះទេ ព្រោះវាធ្វើឲ្យបាត់បង់ជីជាតិដី ធ្វើឲ្យដីរឹង បាត់បង់សត្វមាន ប្រយោជន៍ក្នុងដីថែមទៀត។ សូម្បីតែសត្វនៅក្នុងដី​មានប្រយោជន៍​ជា​អតិសុខុម​ប្រាណ​មួយចំនួន​ក៏​ងាប់​អត់​អាច​រស់នៅ​បានទេ ហើយ​ធ្វើ​ឲ្យ​ដី​ក្តាំងសឹក​រេចរិល ហើយ​ការ​ប៉ះពាល់​ដីកាន់​តែ​ច្រើន​នាំ​ឲ្យ​ទិន្នផល​ថយ​ចុះ។ អីចឹង​ការ​​ដុតនេះសារធាតុ​ចិញ្ចឹម​ក៏​បាត់ ទៅ​ជា​បំពុល​បរិស្ថាន​ធ្វើ​ឲ្យ​ផល​ប៉ះពាល់ដល់​​បរិយាកាស​ជាពិសេស​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់»។

លោក​បាន​លើក​ពី​ករណី​នៅ​ប្រទេស​ថៃ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ពេល​ដែល​កសិករ​សម្រុក​ដុត​ចម្ការ​អំ​ពៅ​ឃើញ​ថា​នៅ​ទី​ក្រុង​បាងកក​រង​ផល​ប៉ះពាល់​ដោយ​ផ្សែង​ពុល៕

The post អ្នក​ជំនាញ​កសិកម្ម​ព្រមាន​កុំ​ឲ្យ​ពលរដ្ឋ​ដុត​ជញ្ជ្រាំង​ស្រូវ​ក្រោយ​ពេល​ប្រមូល​ផល​រួច appeared first on Kampuchea Thmey Daily.

បច្ចេកទេស​ថ្មី​​​​កសិកម្ម​អភិរក្ស​​មិន​បាច់​ភ្ជួរ​រាស់ដី អនុវ​ត្ត​ជោគជ័យ​ជាង ១០ ឆ្នាំនៅកម្ពុជា
កសិកម្ម​អភិរក្ស​ជា​វិធីសាស្រ្ត​នៃ​ការ​ដាំ​ដុះ​ដែល​មិន​បង្ក​ការ​រំខាន​ដល់​បរិស្ថាន កាត់បន្ថយ​ការ​បញ្ចេញ​សារធាតុ​កាបូនឌី​អុកស៊ីត​ទៅ​ក្នុង​បរិយាកាស​ ដែល​រួមចំណែក​ឆ្លើយតប​ការ​ប្រែប្រួល​អាកាសធាតុ។

កសិកម្មអភិរក្ស គឺជាវិធីសាស្ត្រប្រកបដោយនិរន្តរភាពនៃផលិតកម្មកសិកម្ម ដែល​ការពារ​ដីពីការហូរច្រោះនិងការ​សឹក​រិចរិល ដែលធ្វើ​ឲ្យ​ប្រសើរឡើងដល់​គុណភាពដីនិង​ជីវៈ​ចម្រុះ រួមចំណែកដល់ការអភិរក្សធនធាន​ធម្មជាតិ ទឹក និងខ្យល់ ខណៈជួយបង្កើន​ទិន្នផល។

ចំណុច​សំខាន់ៗ​​នៃ​ការធ្វើកសិកម្មអភិរក្ស៖

-កាត់បន្ថយការ​រៀបចំ​ដីជំនួស​​ដោយ​សកម្មភាពជីវសាស្រ្ត
-ដីត្រូវ​មាន​គម្រប​ជា​អចិន្រ្តៃយ៍
-ដំណាំឆ្លាស់​ឬ​បង្វិល​ដោយ​ធ្វើ​ពិពិធកម្ម​ដំណាំ​

លោក ស វ៉េង ទីប្រឹក្សា​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​អភិរក្ស​នៅ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ដំណាំ​អភិរក្ស​ត្រូវ​បាន​អនុវត្ត​ជាង ១០ ឆ្នាំ​មក​ហើយ​នៅកម្ពុជា​តាំង​ពី​ឆ្នាំ ២០០៩។ បច្ចេកទេស​នៃ​ការ​ដាំដុះ​ដំណាំ​អភិរក្ស​គឺ​កាត់បន្ថយ​​ការភ្ជួររាស់​ដើម្បី​គ្រប់គ្រង​ដី​ឲ្យ​មាន​និរន្តរភាព​តាមរយៈ​ការ​ដាំ​ដំណាំ​គម្រប​ដី​។

សព្វថ្ងៃ​នេះ​កសិករ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាក់ទង​ជីវជាតិ​ដី​ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​ នៅ​ពេល​ដែល​កសិករ​ចាប់ផ្ដើម​ដាំដុះ​ត្រូវការ​ភ្ជួរ​ដី​មួយ​ឆ្នាំ​ពីរ​ឬ​បី​ដង។ បើ​សិន​ត្រូវ​ធ្វើ​ពីរ​ដង​ត្រូវការ​ភ្ជួរ​បួន​ដង​ទៅ​ប្រាំ​ដង​។ អីចឹង​នៅ​ពេល​ភ្ជួររាស់​ដី​នាំ​​ឲ្យ​មានការ​ហូរច្រោះ​ជា​មូលហេតុ​​ចម្បង​ដែលធ្វើឲ្យដី​ថយ​គុណភាព​ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅពេល​ដែល​ដី​បាត់បង់​ជីវជាតិ ធ្វើឲ្យទិន្នផល​ថយចុះ​ជំរុញ​ឲ្យ​កសិករ​​ត្រូវការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ ដែលធ្វើឲ្យការ​ចំណាយ​កើន​ឡើងពី​មួយឆ្នាំត្រឹមឆ្នាំ។ កត្តាសំខាន់​មួយទៀត​ធ្វើឲ្យ​ប៉ះពាល់ដល់យ​សុខភាព និង​ទៅ​លើ​បរិស្ថាន។

តើការ​ធ្វើដំណាំអភិរក្ស​មានបច្ចេកទេស​និងការ​អនុវត្ត​យ៉ាងណា​ខ្លះ?

The post បច្ចេកទេស​ថ្មី​​​​កសិកម្ម​អភិរក្ស​​មិន​បាច់​ភ្ជួរ​រាស់ដី អនុវ​ត្ត​ជោគជ័យ​ជាង ១០ ឆ្នាំនៅកម្ពុជា appeared first on Kampuchea Thmey Daily.