Connect with us

ព័ត៌មានជាតិ

បច្ចេកទេស​ថ្មី​​​​កសិកម្ម​អភិរក្ស​​មិន​បាច់​ភ្ជួរ​រាស់ដី អនុវ​ត្ត​ជោគជ័យ​ជាង ១០ ឆ្នាំនៅកម្ពុជា

បានផុស

នៅ

កសិកម្ម​អភិរក្ស​ជា​វិធីសាស្រ្ត​នៃ​ការ​ដាំ​ដុះ​ដែល​មិន​បង្ក​ការ​រំខាន​ដល់​បរិស្ថាន កាត់បន្ថយ​ការ​បញ្ចេញ​សារធាតុ​កាបូនឌី​អុកស៊ីត​ទៅ​ក្នុង​បរិយាកាស​ ដែល​រួមចំណែក​ឆ្លើយតប​ការ​ប្រែប្រួល​អាកាសធាតុ។

កសិកម្មអភិរក្ស គឺជាវិធីសាស្ត្រប្រកបដោយនិរន្តរភាពនៃផលិតកម្មកសិកម្ម ដែល​ការពារ​ដីពីការហូរច្រោះនិងការ​សឹក​រិចរិល ដែលធ្វើ​ឲ្យ​ប្រសើរឡើងដល់​គុណភាពដីនិង​ជីវៈ​ចម្រុះ រួមចំណែកដល់ការអភិរក្សធនធាន​ធម្មជាតិ ទឹក និងខ្យល់ ខណៈជួយបង្កើន​ទិន្នផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុច​សំខាន់ៗ​​នៃ​ការធ្វើកសិកម្មអភិរក្ស៖

-កាត់បន្ថយការ​រៀបចំ​ដីជំនួស​​ដោយ​សកម្មភាពជីវសាស្រ្ត
-ដីត្រូវ​មាន​គម្រប​ជា​អចិន្រ្តៃយ៍
-ដំណាំឆ្លាស់​ឬ​បង្វិល​ដោយ​ធ្វើ​ពិពិធកម្ម​ដំណាំ​

លោក ស វ៉េង ទីប្រឹក្សា​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​អភិរក្ស​នៅ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ដំណាំ​អភិរក្ស​ត្រូវ​បាន​អនុវត្ត​ជាង ១០ ឆ្នាំ​មក​ហើយ​នៅកម្ពុជា​តាំង​ពី​ឆ្នាំ ២០០៩។ បច្ចេកទេស​នៃ​ការ​ដាំដុះ​ដំណាំ​អភិរក្ស​គឺ​កាត់បន្ថយ​​ការភ្ជួររាស់​ដើម្បី​គ្រប់គ្រង​ដី​ឲ្យ​មាន​និរន្តរភាព​តាមរយៈ​ការ​ដាំ​ដំណាំ​គម្រប​ដី​។

សព្វថ្ងៃ​នេះ​កសិករ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាក់ទង​ជីវជាតិ​ដី​ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​ នៅ​ពេល​ដែល​កសិករ​ចាប់ផ្ដើម​ដាំដុះ​ត្រូវការ​ភ្ជួរ​ដី​មួយ​ឆ្នាំ​ពីរ​ឬ​បី​ដង។ បើ​សិន​ត្រូវ​ធ្វើ​ពីរ​ដង​ត្រូវការ​ភ្ជួរ​បួន​ដង​ទៅ​ប្រាំ​ដង​។ អីចឹង​នៅ​ពេល​ភ្ជួររាស់​ដី​នាំ​​ឲ្យ​មានការ​ហូរច្រោះ​ជា​មូលហេតុ​​ចម្បង​ដែលធ្វើឲ្យដី​ថយ​គុណភាព​ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅពេល​ដែល​ដី​បាត់បង់​ជីវជាតិ ធ្វើឲ្យទិន្នផល​ថយចុះ​ជំរុញ​ឲ្យ​កសិករ​​ត្រូវការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ ដែលធ្វើឲ្យការ​ចំណាយ​កើន​ឡើងពី​មួយឆ្នាំត្រឹមឆ្នាំ។ កត្តាសំខាន់​មួយទៀត​ធ្វើឲ្យ​ប៉ះពាល់ដល់យ​សុខភាព និង​ទៅ​លើ​បរិស្ថាន។

តើការ​ធ្វើដំណាំអភិរក្ស​មានបច្ចេកទេស​និងការ​អនុវត្ត​យ៉ាងណា​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម