ព័ត៌មានជាតិ
អ្នកជំនាញកសិកម្មព្រមានកុំឲ្យពលរដ្ឋដុតជញ្ជ្រាំងស្រូវក្រោយពេលប្រមូលផលរួច
កន្លងទៅពលរដ្ឋមួយចំនួនក្រោយប្រមូលផលស្រូវរួចពួកគាត់មួយចំនួនតែងអនុវត្តតៗគ្នានូវការដុតជញ្រ្ជាំងស្រូវ ខណៈដែលអ្នកជំនាញកសិកម្មមើលឃើញថាផ្តល់គុណវិបត្តិច្រើនជាងគុណសម្បត្តិហើយអាចនាំប៉ះពាល់ដល់បរិស្ថានថែមទៀត។
លោក ស វ៉េង ទីប្រឹក្សាបច្ចេកទេសនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មអភិរក្សនៅកម្ពុជានៃអគ្គនាយកដ្ឋានកសិកម្មបានគូសបញ្ជាក់ថា គោលបំណងនៃការដុតជញ្ជ្រាំងគឺទីមួយកសិករគិតថាងាយស្រួលក្នុងការរៀបចំដី។


ទីពីរពួកគាត់គិតថាកាត់បន្ថយជំងឺដូចជាប្រភេទក្រាឬប្រភេទជំងឺផ្សេងទៀតដែលប៉ះពាល់ដល់ដំណាំរបស់ពួកគាត់។ ប៉ុន្តែផ្ទុយមកវិញ អ្នកជំនាញកសិកម្មរូបនេះអះអាង ការដុតជញ្ជ្រាំងផ្តល់ផលលំបាកច្រើនណាស់។
លោកពន្យល់ថា ស្រូវដើម្បីផលិតបានជាដងដើមត្រូវការបឺតសារធាតុចិញ្ចឹមនៅក្នុងដី។ ប៉ុន្តែនៅពេលដែលកសិករដុតជញ្រ្ជាំងហាក់ដូចជាទៅបំផ្លាញជីនិងសារធាតុចិញ្ចឹមចោលអស់ផ្តល់ផលប៉ះពាល់ទាំងដីនិងបរិស្ថាន។
«ការដុតបំផ្លាញគល់ជញ្រ្ជាំង មិនមែនជាជម្រើសល្អនោះទេ ព្រោះវាធ្វើឲ្យបាត់បង់ជីជាតិដី ធ្វើឲ្យដីរឹង បាត់បង់សត្វមាន ប្រយោជន៍ក្នុងដីថែមទៀត។ សូម្បីតែសត្វនៅក្នុងដីមានប្រយោជន៍ជាអតិសុខុមប្រាណមួយចំនួនក៏ងាប់អត់អាចរស់នៅបានទេ ហើយធ្វើឲ្យដីក្តាំងសឹករេចរិល ហើយការប៉ះពាល់ដីកាន់តែច្រើននាំឲ្យទិន្នផលថយចុះ។ អីចឹងការដុតនេះសារធាតុចិញ្ចឹមក៏បាត់ ទៅជាបំពុលបរិស្ថានធ្វើឲ្យផលប៉ះពាល់ដល់បរិយាកាសជាពិសេសការបំភាយឧស្ម័នផ្ទះកញ្ចក់»។
លោកបានលើកពីករណីនៅប្រទេសថៃកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលកសិករសម្រុកដុតចម្ការអំពៅឃើញថានៅទីក្រុងបាងកករងផលប៉ះពាល់ដោយផ្សែងពុល៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


