លោក ហង្ស ធុនហាក់ Archives - Kampuchea Thmey Daily

អ្នកប្រាជ្ញខ្មែរណាខ្លះ ធ្លាប់កាន់មុខតំណែងធំៗ ក្នុងជួររាជរដ្ឋាភិបាល?
មុនពេលដែលកម្ពុជា ធ្លាក់ចូលក្នុងការគ្រប់គ្រងរបស់របបប្រល័យពូជសាសន៍ ឆ្នាំ១៩៧៥ បញ្ញវន្តខ្មែរជាច្រើនរូប ដែលមកពីគ្រប់ស្រទាប់វណ្ណៈ ត្រូវបានជ្រើសរើសឱ្យកាន់មុខតំណែងជាបន្តបន្ទាប់​តាមសមត្ថភាព ដើម្បីជួយ​ជ្រោមជ្រែងកិច្ចការ​ដឹកនាំ និងអភិវឌ្ឍសង្គមជាតិ ដែលក្នុងចំណោមនោះ ក៏មានកវីនិពន្ធ និងអ្នកនិពន្ធផងដែរ។

នៅពេលនេះ កម្ពុជាថ្មី សូមលើកយកតែបុគ្គល ៣រូបប៉ុណ្ណោះ សុទ្ធសឹងជាអ្នកអក្សរសាស្ត្រ ដែលកាន់មុខតំណែងធំៗ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា អំឡុងសតវត្ស​ទី២០ ។

១. លោក ហង្ស ធុនហាក់
លោកកើតនៅថ្ងៃ ទី២១ សីហា ឆ្នាំ១៩២៦ នៅភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាអ្នកអក្សរសាស្ត្រមួយរូប សិក្សាមុខវិជ្ជាល្ខោននៅសាលានាដកម្ម សារាប៊ែរណា នៅទីក្រុងប៉ារីស។ លោកមានស្នាដៃរឿងល្ខោន និងភាពយន្តជាច្រើន រួមទាំងស្នាដៃបកប្រែផង។ ក្រោយត្រឡប់ចូលស្រុកវិញអំឡុងឆ្នាំ១៩៥១ បានជាង១០ឆ្នាំ លោកក៏ទទួលតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៧២។

២. លោក នូ កន
លោក នូ កន ត្រូវបានគេស្គាល់ថា ជាអ្នកខាងអក្សរសាស្រ្តខ្មែរមួយរូប មានស្នាដៃ​សរសេរ​អត្ថបទ​ពាក្យកាព្យ និងបកប្រែ​។ លោកជាកូនកសិករ កើតនៅឆ្នាំ១៨៧៤ ទឹកដីនៃឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានម្តាយឈ្មោះ នូ និងឪពុកឈ្មោះ អ៊ុក ។ កូនអ្នកកសិកររូបនេះ បានស្វែងរកការសិក្សារៀនសូត្រនៅ​វត្តត្នោត នៅពេលមានអាយុ ៩ឆ្នាំ។ បន្ទាប់ពី​សិក្សារៀនសូត្រ​ប្រហែល​ជាង​៥ឆ្នាំ កុមារ នូ កន ក៏បានបួសជា​សាមណេរ ក្នុងជន្មាយុ ១៤វង្សា ប៉ុន្តែការបួសនេះ​គឺ​បាន​ត្រឹម​តែ ១ឆ្នាំប៉ុណ្ណោះ លោកក៏សម្រេចចិត្តលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ។

យុវជនរូបនេះ បានបម្រើការជាលេខាធិការ ចៅហ្វាយខេត្តទ្រាំង នៅយៀកណាមខាងត្បូងសព្វថ្ងៃ តាំងពីវ័យ ១៧ឆ្នាំ និងបានចូលបម្រើការនៅការិយាល័យ​ព្រះបរមរាជវាំង រយៈពេល​៤ឆ្នាំ អំឡុងឆ្នាំ១៨៩១ ។ នៅឆ្នាំ១៩០២ ដោយសារតែលោក​បាន​ប្រឡង​ជាប់​លេខ១ ជាអ្នកប្រាជ្ញអក្សរសាស្រ្ត រដ្ឋបាលបារាំង​ក៏បាន​បញ្ជូនលោក ឱ្យទៅបន្តការសិក្សាច្បាប់នៅប្រទេសបារាំង។ លុះក្រោយពេលត្រឡប់កម្ពុជាវិញ លោកក៏បានទទួលតំណែងជាបន្តបន្ទាប់ ជាចៅហ្វាយខេត្តកំពង់សៀម កាន់តំណែងជាចាងហ្វាងសាលាដំបូង ជាចាងហ្វាងសាលាឧទ្ធរណ៍ និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម។

៣. លោក នូ ហាច
លោក នូ ហាច ត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈស្នាដៃនិពន្ធអក្សរសិល្ប៍ដ៏ល្បី រឿងផ្កាស្រពោន និងមាលាដួងចិត្ត។ អ្នកខាងអក្សរសាស្ត្ររូបនេះ កើតនៅថ្ងៃទី២៦ មិថុនា ឆ្នាំ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ឪពុកឈ្មោះ ឃួន នៅ ម្តាយឈ្មោះ ឱ រមួច ។

ចំពោះប្រវត្តិការងាររបស់លោកមានដូចតទៅ៖
– ឆ្នាំ១៩៣២ បានបម្រើការជាចៅក្រម នៅភ្នំពេញ។
– ឆ្នាំ១៩៤៨ ធ្វើជាលេខាផ្ទាល់របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ដែលកាលណោះ ទ្រង់ជានាយករដ្ឋមន្ត្រី។ ក្រោយទ្រង់អស់ព្រះជន្មទៅ លោក នូ ហាច ក៏ត្រឡប់មកក្រសួងឃោសនាការវិញ ធ្វើជានាយខុទ្ទកាល័យ។
– ឆ្នាំ១៩៥២ លោកបានចូលបម្រើការនៅក្រសួងការបរទេសវិញ ដែលនៅជាប់មុខងារជាមន្ត្រីការទូតខ្មែរ។
– ឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ អំឡុងពេលដែលសម្តេចនរោត្តម សីហនុ ជានាយរដ្ឋមន្ត្រី លោកត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ យោងតាមក្រឹត្រ្យលេខ២៥២ ចុះថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៥២ ។
– ឆ្នាំ១៩៥៨ លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១៧ ខែមករា។ តំណែងចុងក្រោយបង្អស់ របស់លោក គឺតំណែងជាឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសឥណ្ឌូនេស៊ី ប្រហែលអំឡុងឆ្នាំ១៩៦៩ ៕

The post អ្នកប្រាជ្ញខ្មែរណាខ្លះ ធ្លាប់កាន់មុខតំណែងធំៗ ក្នុងជួររាជរដ្ឋាភិបាល? appeared first on Kampuchea Thmey Daily.

លោក ហង្ស ធុនហាក់ បញ្ញវន្តខ្មែរមួយរូប មានចំណេះដឹងជ្រៅជ្រះលើផ្នែកសិល្បៈ វប្បធម៌ ល្ខោន
នៅ​សម័យ​សង្គមរាស្ត្រនិយម លោក​សាស្ត្រាចារ្យ ហង្ស ធុនហាក់ ជា​ស្ថាបនិក​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា និង​ជា​បញ្ញវន្ត​មាន​ចំណេះដឹង​ជ្រៅជ្រះ​ណាស់​លើ​ផ្នែក​សិល្បៈ វប្បធម៌​ខ្មែរ ទាំង ល្ខោន និង​របាំ។

អំពី លោក​សាស្ត្រាចារ្យ ហង្ស ធុនហាក់ ស្ថាបនិក​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា

មហាជន​នៅចាំ​មិន​ភ្លេច​ទេ ចំពោះ​ស្នាដៃ​ល្ខោននិយាយ​បែប​ទស្សនវិជ្ជា​មួយ​របស់ លោក ហង្ស ធុនហាក់ ដែល​ធ្លាប់​បាន​សម្ដែង​លើ​ឆាក​មហោស្រព​ធំៗ ពិសេស​ក្នុង​កញ្ចក់​ទូរទស្សន៍​ជាតិ កាលពី​សម័យ​សង្គមរាស្ត្រនិយម គឺ រឿង«សម្បុរ​ឥត​មេបា និង ពិសោធន៍​ស្នេហា»។

មុន​ឆ្នាំ ១៩៧៥ លោក ហង្ស ធុនហាក់ មាន​ឈ្មោះ​ល្បីល្បាញ​ណាស់ ដោយ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម គេ​ដឹង​ថា លោក​ជា​ស្ថាបនិក​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា និង​ជា​បញ្ញវន្ត​មាន​ចំណេះដឹង​ជ្រៅជ្រះ​ណាស់​លើ​ផ្នែក​សិល្បៈ វប្បធម៌​ខ្មែរ ទាំង​ផ្នែក​ល្ខោន និង​របាំ។ ហើយ​មក​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ កេរ្តិ៍ឈ្មោះ​របស់​លោក ហង្ស ធុនហាក់ ក៏​ល្បីល្បាញ​ថែម​មួយ​កម្រិត​ទៀត ក្នុង​នាម​ជា​សកម្មជន​នយោបាយ​មួយ​រូប។

ស្ថាបនិក​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា លោក ហង្ស ធុនហាក់ កើត​នៅ​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ ១៩២៦ នា​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ក្នុង​ត្រកូល​គ្រួសារ​កសិករ។

កុមារ ហង្ស ធុនហាក់ កាល​វ័យ​កុមារភាព បាន​ស្នាក់អាស្រ័យ​រៀន​សូត្រ​នៅ​ក្នុង​វត្ត នា​ស្រុកកំណើត​របស់​ខ្លួន។ កុមារ ហង្ស ធុនហាក់ ចូលចិត្ត​អាន​សាស្ត្រា​រឿង និង​ទស្សនា​ល្ខោន អាយ៉ៃ ខ្លាំង​ណាស់។

លុះ​ធំ​ពេញវ័យ លោក ហង្ស ធុនហាក់ បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ឯ​រាជធានី​ភ្នំពេញ ក្នុង​សាលា​ឯកជន​មួយ គឺ សាលា«កម្ពុជ​បុត្រ​»។ មក​ដល់​វ័យ​ជំទង់ លោក​ក៏​និយម​អាន​សៀវភៅ​បារាំង​ល្អៗ ទាក់​ទង​នឹង​នយោបាយ ព្រមទាំង​សិល្បៈ​ផង​ដែរ។

លោក ហង្ស ធុនហាក់ នៅ​ឆ្នាំ ១៩៤៧ ប្រឡង​ជាប់​អាហារូបករណ៍​របស់​រដ្ឋាភិបាល​បារាំង​សេស បាន​ទៅ​សិក្សា​វិជ្ជា​ល្ខោន នៅ​សាលា​នាដកម្ម សារ៉ាបេណាត់ នា​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ទៅ​ដល់​ទីនោះ លោក ហង្ស ធុនហាក់ ក្រៅពី​ការ​សិក្សា រៀន​សូត្រ ផ្នែក​នេះ លោក ក៏​មាន​ចំណូលចិត្ត​ខ្ពស់​ទៅ​លើ​ការ​សិក្សា​ចិត្តវិទ្យា និង​នយោបាយ​ទៀត​ផង។ ពេលនោះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ដ៏​គំរូ​សម្រាប់​សិស្ស​បរទេស​ដទៃ​ទៀត។

នៅ​ឆ្នាំ ១៩៤១ បញ្ញវន្ត​ខ្មែរ​ដ៏​គំរូ លោក ហង្ស ធុនហាក់ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ លោក ហង្ស ធុនហាក់ ពុំ​បាន​ចូល​បម្រើ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ឡើយ ដោយ​សម្រេច​ចិត្ត​ថា ចូល​ព្រៃ​ទៅ​ភ្នំ​ដងរែក​ជាមួយ​ក្រុម​លោក សឹង វុទ្ធថាញ់ ដើម្បី​ធ្វើ​ចលនា​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ហេតុនេះ​ទើប​លោក​ត្រូវ​បាន​គេ​ហៅថា​ជា​ក្រុម​មនុស្ស​ភ្នំ​ដងរែក។ កំឡុង​ពេលនោះ លោក ហង្ស ធុនហាក់ បាន​ផ្សាយ​វិទ្យុ​ក្នុង​ព្រៃ​លេង​ជា​រឿងល្ខោន ដើម្បី​បង្ហាញ​ការ​ស្នេហា​ជាតិ នៃ​ជនជាតិ​ខ្មែរ ក្នុង​ចលនា នៃ​ក្រុម​ភ្នំ​ដងរែក។

ប្រទេស​កម្ពុជា បាន​ឯករាជ្យ​ពេញ​បរិបូណ៌ នៅ​ឆ្នាំ ១៩៥៣

លោក ហង្ស ធុនហាក់ បាន​វិល​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ដោយ​ចូល​ធ្វើជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ ក្នុង​នោះ ដោយ​ជ្រាប​អំពី​សមាសភាព​របស់​លោក សម្ដេច​ព្រះមហាក្សត្រិ​យានី​ជា​អម្ចាស់​ជីវិត​លើ​ត្បូង បាន​រាជានុញ្ញាត​ឲ្យ​លោក ហង្ស ធុនហាក់ រៀបចំ​សាលា​ល្ខោន​ជាតិ ឬ ល្ខោន​ទំនើប ដោយ​ឲ្យ​បញ្ញវន្ត​រូប​នេះ កាន់​ជា​ចាងហ្វាង​សាលា​ល្ខោន​នេះ​តែម្ដង។

សាលា​ល្ខោន​ជាតិ នៃ​កម្ពុជា បាន​កើត​ឡើង​ជា​លើកដំបូង​ក្នុង​ឆ្នាំ ១៩៥៤ ដោយ​ពេល​នោះ​លោក ហង្ស ធុនហាក់ ប្រមូល​បញ្ញវន្ត និង​សាស្ត្រាចារ្យ​មួយ​ចំនួន យក​មក​រៀបចំ​សាលា​នេះ​ឡើង រួមមាន ៖លោក មាស គក ,លោក ពៅ យូឡេង ,លោក ផឹក សំផេន ,លោក ហង្ស ជួន ,លោក គុន សុវណ្ណគុណ ,លោក លី គឹមអួង ជាដើម…។ ហើយ​បើក​ទទួល​សិស្ស​សិក្សា​ផ្នែក​ល្ខោន​នេះ តាំងពី​ពេលនោះ​មក។

លោក ហង្ស ធុនហាក់ ក្រៅពី​តួនាទី​ជា​ចាងហ្វាង​សាលា​ល្ខោន​ហើយ ក៏បាន​ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់ នៃ​ក្រុម​របាំ​ព្រះរាជទ្រព្យ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់ សម្ដេច​ព្រះមហាក្សត្រិយានី​ទៀត​ផង។ ហើយ​លោក ក៏​ជា​អ្នក​រៀបរៀង និង​រៀប​ដំឡើង​រឿង​របាំ​ជាច្រើន ជាមួយ​ព្រឹទ្ធាចារ្យ​របាំ នៃ​វង្ស​តន្ត្រី​ព្រះរាជ​ទ្រព្យ ក្នុង​ព្រះបរមរាជវាំង​ផង​ដែរ។

លោក ហង្ស ធុនហាក់ បាន​បំពេញ​តួនាទី​ជា​សមាជិក​អ្នកដឹកនាំ​បេសកកម្ម​វប្បធម៌​ខ្មែរ នៃ​របាំ​ព្រះរាជ​ទ្រព្យ ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ឆ្នាំ ១៩៥៧។ ហើយ​នៅ​ឆ្នាំ ១៩៥៩ លោក ហង្ស ធុនហាក់ និង សាស្ត្រាចារ្យ​ជាច្រើន ក៏​បាន​រួម​គំនិត​គ្នា​បង្កើត​ក្រុម​ល្ខោន​សិល្បៈ​មួយ​សម្រាប់​សម្ដែង​ក្នុង​ពិធី​ធំៗ ជាច្រើន ដោយ​លោក​ដាក់​ឈ្មោះថា «​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា​»។ ក្នុង​គ្រានោះ​ហើយ លោក ហង្ស ធុនហាក់ បាន​និពន្ធ​ល្ខោន​បែប​ទស្សនៈ​វិទ្យា បែប​ស៊ីជម្រៅ​ជាច្រើន ជាមួយ​នឹង​តថភាព​សង្គម ដើម្បី​អប់រំ​ប្រជាជន​ខ្មែរ តួយ៉ាង​ដូចជា​រឿង «​ថ្ម​រាំ ,​ពិសោធន៍​ស្នេហា​» ជា​កិច្ចសហការ​ជាមួយ​លោក ហង្ស ជួន និង​លោក ផឹក សំផេន។ ល្ខោននិយាយ​រឿង​ពិសោធន៍​ស្នេហា​នេះ លោក អ៊ុំ តារា និង​លោក លី ហុក​សេង បាន​និពន្ធ​ចម្រៀង​រួមគ្នា​មួយ​បទ គឺ បទ «​ឲ្យ​បង​សុំ​ស្រលាញ់​ផង​» ដើម្បី​បញ្ចូល​ក្នុង​រឿង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​បទ «​ឲ្យ​បង​សុំ​ស្រលាញ់​ផង​» ដែល​ជា​សំនៀង​ដើម​របស់​អ្នកចម្រៀង មាស ហុកសេង និង​កវី អ៊ុំ តារា បាន​បាត់បង់​ទៅ​ហើយ នៅ​សេស​សល់​តែ​បទ​ចម្រៀង​ថ្មី ច្រៀង​ឡើង​ដោយ​លោក ហួល ឡាវី តែប៉ុណ្ណោះ។ រឿងល្ខោន​ល្បីៗ​របស់ លោក ហង្ស ធុនហាក់ មាន​ជា​បន្ត​ទៀត​ដូចជា ៖ រឿង «នាង​កញ្ញា​ចរិយា ,សំបុក​ឥត​មេបា ,វង្ស​ត្រកូល​កម្សត់ ,ព្រះអាទិត្យ​រះ​ហើយ ,ចិញ្ចៀន​បញ្ចាំចិត្ត និង គូព្រេង​មិន​ព្រាត់ ជាដើម…។ អំឡុង​នោះ លោក ហង្ស ធុនហាក់ ក៏បាន​បកប្រែ​អត្ថបទ​ល្ខោន​បារាំង​នៅ​អឺរ៉ុប មក​ជា​ភាសា​ខ្មែរ សម្រាប់​សម្ដែង​ក្នុង​ក្រុម​ល្ខោន​ជាតិ​នេះ ដោយ​ភាគច្រើន​លោក​បកប្រែ​រឿង​របស់ ខន នា និង សេកស្ពា ដូចជា​រឿង កិត្តិយស និង​ស្នេហា ,រ៉ូមីអូ និង​សូរីយ៉េត ,លោក​ប្ដី​ជាទី​ស្នេហា ,រាត្រី​និម្មិត នៃ​វស្សន្តរដូវ ,លើ​ស៊ីត ,ប៉ុល​វីសនី និង​រឿង​កុំ​ប្រឡែង​នឹង​សេចក្ដី​ស្នេហា របស់​អ្នកនិពន្ធ​ឈ្មោះ អាល់​ហ្គេត​ដេ​ម៉ុង​សេ ដែល​រឿងល្ខោន​នេះ ត្រូវបាន​លោក ពៅ យូ​ឡេង រៀប​សម្រួល​ឡើង ហើយ​បាន​ឲ្យ លោក អ៊ុំ តារា និង​លោក មាស ហុក​សេង និពន្ធ​បទ «ចំណេះ​ជិះ​ក​ឯង» ដាក់បញ្ចូល​ក្នុង​ល្ខោន​រឿង​នេះ​ទៀត​ផង។

លោក ហង្ស ធុនហាក់ ជា​បញ្ញវន្ត​ដ៏​មាន​ចំណេះដឹង​ជ្រៅជ្រះ​លើ​ផ្នែក​សិល្បៈ វប្បធម៌ ដោយ​លោក​តែងតែ​សិក្សា​ស្រាវជ្រាវ​ជា​រៀងរាល់ថ្ងៃ។ ក្រៅពី​មាន​ភារកិច្ច​ជា​អ្នកគ្រប់គ្រង​សាលា​ល្ខោន និង​តួនាទី​ផ្សេងៗ ជា​រៀងរាល់​សប្ដាហ៍ និង​រៀងរាល់​ខែ លោក​តែងតែ​ចេញផ្សាយ​អត្ថបទ​ល្អៗ ជា​ច្រើន​ទាក់ទង​នឹង​វិស័យ​វប្បធម៌​សិល្បៈ​ខ្មែរ ដែល​ចេញផ្សាយ​ក្នុង​ទំព័រ​កាសែត និង​ទស្សនាវដ្ដី​ជាច្រើន​ដូចជា ៖ ទស្សនាវដ្ដី​កាំប៊ូសា ,ទស្សនាវដ្ដី​អ្នក​ជាតិនិយម ,ទស្សនាវដ្ដី​ផ្សេងៗ ,ទស្សនាវដ្ដី​រាត្រី​ភ្នំពេញ ,និង​កាសែត​រាស្ត្រ​សង្គម​ជាដើម …។

ដោយឡែក​ចំពោះ​វិស័យ​សិល្បៈ​ភាពយន្ត​វិញ លោក ហង្ស ធុនហាក់ បាន​និពន្ធ​សាច់រឿង និង​សេនារីយោ ខ្សែភាពយន្ត ៣ រឿង គឺ រឿង «បង​ពុក​ឲ្យ​ហៅ» បាន​ផលិត​ជា​ខ្សែភាពយន្ត​ដោយ​ផលិតកម្ម​ឃ្មោះ​មាស​ភាពយន្ត នៅ​ឆ្នាំ ១៩៦៦។ រឿង «វាសនា ឬ ការ​កសាង» បាន​ផលិត​ជា​ខ្សែ​ភាពយន្ត​នៅ​ឆ្នាំ ១៩៦៥ និង​រឿង «ថ្ម​រាំ» វណ្ណកម្ម​របស់​ផលិតកម្ម​បាយ័ន​ភាពយន្ត ផលិត​ជា​ខ្សែ​ភាពយន្ត​នៅ​ឆ្នាំ ១៩៧៤។ ហើយ​រវាង​ពី​ឆ្នាំ ១៩៦៦ ដល់​ឆ្នាំ ១៩៧០ សម្ដេច​ព្រះ​ប្រមុខរដ្ឋ បាន​តែងតាំង លោក ហង្ស ធុនហាក់ ឲ្យ​ក្លាយ​ជា​សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ នៃ​ប្រទេស​កម្ពុជា។

គួរ​ជម្រាប​ថា ស្ថាបនិក​ក្រុម​ល្ខោន​ជាតិ នៃ​ប្រទេស​កម្ពុជា និង​ជា​បញ្ញវន្ត​មាន​ចំណេះដឹង​ជ្រៅជ្រះ​លើ​ផ្នែក​សិល្បៈ វប្បធម៌​ខ្មែរ ទាំង​ផ្នែក​ល្ខោន និង​របាំ លោក ហង្ស ធុនហាក់ បាន​បាត់​បង់ជីវិត នៅ​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ១៩៧៥។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​របស់ លោក ហង្ស ធុនហាក់៕

ប្រភព ៖ ក្រុមព្រះសុរិយា

អត្ថបទ ៖ ពិសី

The post លោក ហង្ស ធុនហាក់ បញ្ញវន្តខ្មែរមួយរូប មានចំណេះដឹងជ្រៅជ្រះលើផ្នែកសិល្បៈ វប្បធម៌ ល្ខោន appeared first on Kampuchea Thmey Daily.