ព័ត៌មានជាតិ
អ្នកប្រាជ្ញខ្មែរណាខ្លះ ធ្លាប់កាន់មុខតំណែងធំៗ ក្នុងជួររាជរដ្ឋាភិបាល?
មុនពេលដែលកម្ពុជា ធ្លាក់ចូលក្នុងការគ្រប់គ្រងរបស់របបប្រល័យពូជសាសន៍ ឆ្នាំ១៩៧៥ បញ្ញវន្តខ្មែរជាច្រើនរូប ដែលមកពីគ្រប់ស្រទាប់វណ្ណៈ ត្រូវបានជ្រើសរើសឱ្យកាន់មុខតំណែងជាបន្តបន្ទាប់តាមសមត្ថភាព ដើម្បីជួយជ្រោមជ្រែងកិច្ចការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ ដែលក្នុងចំណោមនោះ ក៏មានកវីនិពន្ធ និងអ្នកនិពន្ធផងដែរ។
នៅពេលនេះ កម្ពុជាថ្មី សូមលើកយកតែបុគ្គល ៣រូបប៉ុណ្ណោះ សុទ្ធសឹងជាអ្នកអក្សរសាស្ត្រ ដែលកាន់មុខតំណែងធំៗ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា អំឡុងសតវត្សទី២០ ។

១. លោក ហង្ស ធុនហាក់
លោកកើតនៅថ្ងៃ ទី២១ សីហា ឆ្នាំ១៩២៦ នៅភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាអ្នកអក្សរសាស្ត្រមួយរូប សិក្សាមុខវិជ្ជាល្ខោននៅសាលានាដកម្ម សារាប៊ែរណា នៅទីក្រុងប៉ារីស។ លោកមានស្នាដៃរឿងល្ខោន និងភាពយន្តជាច្រើន រួមទាំងស្នាដៃបកប្រែផង។ ក្រោយត្រឡប់ចូលស្រុកវិញអំឡុងឆ្នាំ១៩៥១ បានជាង១០ឆ្នាំ លោកក៏ទទួលតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៧២។

២. លោក នូ កន
លោក នូ កន ត្រូវបានគេស្គាល់ថា ជាអ្នកខាងអក្សរសាស្រ្តខ្មែរមួយរូប មានស្នាដៃសរសេរអត្ថបទពាក្យកាព្យ និងបកប្រែ។ លោកជាកូនកសិករ កើតនៅឆ្នាំ១៨៧៤ ទឹកដីនៃឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានម្តាយឈ្មោះ នូ និងឪពុកឈ្មោះ អ៊ុក ។ កូនអ្នកកសិកររូបនេះ បានស្វែងរកការសិក្សារៀនសូត្រនៅវត្តត្នោត នៅពេលមានអាយុ ៩ឆ្នាំ។ បន្ទាប់ពីសិក្សារៀនសូត្រប្រហែលជាង៥ឆ្នាំ កុមារ នូ កន ក៏បានបួសជាសាមណេរ ក្នុងជន្មាយុ ១៤វង្សា ប៉ុន្តែការបួសនេះគឺបានត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ លោកក៏សម្រេចចិត្តលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ។
យុវជនរូបនេះ បានបម្រើការជាលេខាធិការ ចៅហ្វាយខេត្តទ្រាំង នៅយៀកណាមខាងត្បូងសព្វថ្ងៃ តាំងពីវ័យ ១៧ឆ្នាំ និងបានចូលបម្រើការនៅការិយាល័យព្រះបរមរាជវាំង រយៈពេល៤ឆ្នាំ អំឡុងឆ្នាំ១៨៩១ ។ នៅឆ្នាំ១៩០២ ដោយសារតែលោកបានប្រឡងជាប់លេខ១ ជាអ្នកប្រាជ្ញអក្សរសាស្រ្ត រដ្ឋបាលបារាំងក៏បានបញ្ជូនលោក ឱ្យទៅបន្តការសិក្សាច្បាប់នៅប្រទេសបារាំង។ លុះក្រោយពេលត្រឡប់កម្ពុជាវិញ លោកក៏បានទទួលតំណែងជាបន្តបន្ទាប់ ជាចៅហ្វាយខេត្តកំពង់សៀម កាន់តំណែងជាចាងហ្វាងសាលាដំបូង ជាចាងហ្វាងសាលាឧទ្ធរណ៍ និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម។

៣. លោក នូ ហាច
លោក នូ ហាច ត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈស្នាដៃនិពន្ធអក្សរសិល្ប៍ដ៏ល្បី រឿងផ្កាស្រពោន និងមាលាដួងចិត្ត។ អ្នកខាងអក្សរសាស្ត្ររូបនេះ កើតនៅថ្ងៃទី២៦ មិថុនា ឆ្នាំ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ឪពុកឈ្មោះ ឃួន នៅ ម្តាយឈ្មោះ ឱ រមួច ។

ចំពោះប្រវត្តិការងាររបស់លោកមានដូចតទៅ៖
– ឆ្នាំ១៩៣២ បានបម្រើការជាចៅក្រម នៅភ្នំពេញ។
– ឆ្នាំ១៩៤៨ ធ្វើជាលេខាផ្ទាល់របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ដែលកាលណោះ ទ្រង់ជានាយករដ្ឋមន្ត្រី។ ក្រោយទ្រង់អស់ព្រះជន្មទៅ លោក នូ ហាច ក៏ត្រឡប់មកក្រសួងឃោសនាការវិញ ធ្វើជានាយខុទ្ទកាល័យ។
– ឆ្នាំ១៩៥២ លោកបានចូលបម្រើការនៅក្រសួងការបរទេសវិញ ដែលនៅជាប់មុខងារជាមន្ត្រីការទូតខ្មែរ។
– ឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ អំឡុងពេលដែលសម្តេចនរោត្តម សីហនុ ជានាយរដ្ឋមន្ត្រី លោកត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ យោងតាមក្រឹត្រ្យលេខ២៥២ ចុះថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៥២ ។
– ឆ្នាំ១៩៥៨ លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១៧ ខែមករា។ តំណែងចុងក្រោយបង្អស់ របស់លោក គឺតំណែងជាឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសឥណ្ឌូនេស៊ី ប្រហែលអំឡុងឆ្នាំ១៩៦៩ ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


