លោក ហូ វណ្ឌី Archives - Kampuchea Thmey Daily

វិស័យឯកជន៖ ព្រលានយន្តហោះថ្មី មិនត្រឹមផ្តល់ផលចំណេញផ្នែកទេសចរណ៍ តែក៏នឹងទាក់ទាញសក្ដានុពលផ្នែកពាណិជ្ជកម្ម
លោក ហូ វណ្ឌី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​ទេសចរណ៍​កម្ពុជា មើល​ឃើញ​ថា វឌ្ឍនភាព​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ​ថ្មី មិន​ត្រឹម​តែ​ផ្តល់​ផល​ចំណេញ​ផ្នែក​ទេសចរណ៍​​នោះ​ទេ តែ​ក៏​នឹង​ទាក់ទាញ​សក្តានុពល​ខាង​ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ​។ ​

ថ្លែង​ប្រាប់ ​«កម្ពុជា​ថ្មី​» លោក ហូ វណ្ឌី បាន​មាន​ប្រសាសន៍​ថា ព្រលាន​យន្តហោះ​ថ្មី​នេះ​ទាំង​រាជរដ្ឋាភិបាល ​ប្រជាពលរដ្ឋ​ ទេសចរ​នៅ​ក្រៅ​ប្រទេស ពលរដ្ឋ​កម្ពុជា​រស់នៅ​ក្រៅ​ប្រទេស ជា​ពិសេស​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​មក​លេង​កម្ពុជា សុទ្ធ​សឹង​តែ​ចង់​ឃើញ​នូវ​សមិទ្ធផល​នេះ​លេច​ចេញ​ជា​រូប​រាង​ឡើង។

ជាក់ស្ដែង ក្រោយព្រលាន​យន្តហោះនេះ​បើក​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​​ គឺ​បានផ្តល់​ផល​ចំណេញ​ជា​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា។ ដូច​យើង​បាន​ឃើញ​ហើយ​ថា​ មិន​មែន​មាន​តែ​ភ្ញៀវ​ទេសចរ​ចេញ​ និង​ចូល​មក​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​ព្រលាន​យន្តហោះ​ថ្មី​នេះ​នឹង​ទាក់ទាញ​ទៅ​ដល់​សក្ដានុពល​ខាង​ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ ជា​ពិសេស​ការ​ដឹក​ទំនិញ​នាំ​ចេញ និង​នាំ​ចូល​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ ព្រោះព្រលាន​យន្តហោះ​ថ្មី​មាន​ផ្លូវ​ចុះ​ចត​វែង​ជាង​មុន​ ដែលផ្តល់ភាពងាយស្រួល​អាច​ឱ្យ​យន្តហោះ​ទាំង​ខ្នាត​តូច និង​ខ្នាត​ធំ​ចុះចត​បាន​យ៉ាង​ងាយ​ស្រួល​។

លោក ហូ វណ្ឌី បានបន្ថែមថា «​មក​ដល់​​ពេល​បច្ចុប្បន្ន​នេះ​ជាង ៣០ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាននិងកំពុង​រៀប​ចំ​ជើង​ហោះ​ហើរ​របស់​ខ្លួន​នៅ​អាកាសយានដ្ឋាន​ថ្មី​ ដូច្នេះ​ សមិទ្ធផល​ថ្មី​នេះ​ គឺ​ជា​រឿង​មួយ​ដែល​កម្ពុជា អាច​ទទួល​បាន​ ទី​១ ភ្ញៀវ​ទេសចរ​ ទី​២ ការ​ដឹក​ទំនិញ​ចេញ​ចូល និង​ទី​៣ គឺ​នឹង​ទាក់ទាញ​ទៅ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្ងាយ​ៗ​ មក​កម្ពុជា​បន្ថែម​ទៀត​»។

«ទេសចរណ៍​គឺ​ត្រូវ​ការ​មាន​ការ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​អាច​ធ្វើ​តែ​ឯកឯង​បាន​ទេ ចាំបាច់​ត្រូវ​មាន​ការ​ផ្សារ​ភ្ជាប់​ក្នុង​តំបន់​ និង​ពិភព​លោក​។ ជាក់ស្តែង​ទេសចរ​ ដែល​មក​ទស្សនា​ប្រទេស​នីមួយ​ៗ​ចាំ​បាច់​​ត្រូវ​ចំណាយ​ពេល​វេលា និង​ចំណាយ​ថវិកា​ជា​ច្រើន ដូច្នេះ​ពួក​គេ​ចាំ​បាច់​ត្រូវទស្សនា ៣ ទៅ ៤ ប្រទេស​ក្នុង​ពេល​តែ​មួយ​។ នេះ​គឺ​ជា​រឿង​ល្អ​ដែល​កម្ពុជា​មាន​ប្រលាន​យន្ត​ហោះ​អាច​ចុះ​ចត​បាន​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ ដើម្បី​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​កាន់​តំបន់​មួយ​ទៀត»។ លោក ហូ វណ្ឌី ​បន្ថែមបែបនេះ។

ជា​មួយ​គ្នា​នេះ លោក ស សារិន អគ្គនាយក​ហ៊ុន​ទេសចរណ៍ Channel ជាក្រុមហ៊ុនលក់សំបុត្រយន្តហោះ បាន​ឱ្យ«កម្ពុជាថ្មី» ​ដឹង​ដែរ​ថា ព្រលាន​យន្តហោះអន្តរជាតិ​តេជោ​នេះ គឺ​ជា​ចលករ​ថ្មី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ការ​នាំ​ចូល​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្សេងៗ ក៏​ដូច​ជា​អ្នក​វិនិយោគ​ និងការ​នាំយក​នូវ​កេរ្តិ៍​ឈ្មោះ កិត្តិយស​របស់​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​អ្នក​​ចូល​មក​ទស្សនា​នៅ​​កម្ពុជា​។

យ៉ាង​ណា​មិញ​ កន្លង​មក​យើង​ឃើញ​ហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់​ៗ​ជា​ច្រើន ជា​ពិសេស​ជំរុញ​ការ​ហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា​។ មែន​ទែន​ទៅ កម្ពុជា​ក៏​មិន​ពឹង​ទៅ​លើ​ប្រទេស​ជិត​ខាង​ក្នុង​ការ​នាំ​យក​នូវ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា​រហូត​នោះ​ទេ ដូច្នេះព្រលាន​យន្តហោះ​អន្តរជាតិ​តេជោថ្មីនេះ លោក​ជឿ​ថា​ ការ​ហោះ​ហើរ​ត្រង់​ពី​ប្រទេស​ធំៗ​ទាំង​ឡាយ​នឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់។

លោក ស សារិន បានបន្តដែរថា ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ទាញ​យក​ភ្ញៀវ​ទេសចរ​ពី​ផ្លូវ​ឆ្ងាយ​មក​កាន់​កម្ពុជា នៅ​កំឡុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ នឹងមាន​ក្រុមហ៊ុន​ហោះហើរ​ធំៗ​ចំនួន​ ២​ រួម​មាន ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines របស់​ប្រទេស​អារ៉ាប់រួម​ និង ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airlines របស់​ប្រទេស​តួកគី ក្រុមហ៊ុន​ទាំង​ពីរ​នេះ​និង​ធ្វើ​ការ​ហោះហើរ​ត្រង់​មក​កាន់​ព្រលាន​យន្តហោះ​របស់​កម្ពុជា​។

ទន្ទឹម​នេះ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា «នៅ​ក្នុង​គោលជំហរ​របស់​ថ្នាក់​ដឹក​នាំ និង​គោលជំហរ​ខាង​សមាគម​ទេសចរណ៍​នា​នា​របស់​កម្ពុជា​ គឺ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​គោលដៅ​ទេសចរណ៍​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា និង​ក្លាយ​ទៅ​​ជា​គោលដៅ​ទី​១ សម្រាប់​​ទេសចរណ៍ ​និង​ការ​វិនិយោគ ហើយ​អាច​នឹង​សាយភាយ​ទៅ​កាន់​ប្រទេស​ជិតខាង​ផ្សេង​ៗ​ទៀត»​។

និយាយ​ជា​រួម​ ក្នុង​នាម​វិស័យ​ឯកជន​នៅ​ក្នុង​វិស័យ​អាកាសចរណ៍​ ​ពិត​ជា​ត្រេកអរ ពេល​​រាជរដ្ឋាភិបាលកម្ពុជា​សម្រេច​បើកដំណើរការ​នូវ​ព្រលាន​យន្តហោះ​ថ្មី​នេះ ដោយ​​គ្រប់​គ្នាបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​រាជរដ្ឋាភិបាល​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​។

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F តម្លៃ ២ ពាន់លានដុល្លារ ដំណាក់កាលទី១​ បានបិទបញ្ចប់ការ​សាងសង់​ទាំងស្រុង​​ ដែលបានបើកឱ្យ​ដំ​ណើរ​​ការកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥​កន្លងទៅថ្មីៗនេះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមាន​សមត្ថភាព​​បម្រើសេវា​កម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ ដងលើសព្រលាន​បច្ចុប្បន្ន។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន ៣ ដំណាក់កាល គឺដំណាក់កាលទី១ តម្លៃ ២ ពាន់​លាន​ដុល្លារ សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាន​នាក់​ក្នុងមួយឆ្នាំ ដំណាក់​កាល​ទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួល​បានអ្នក​ដំណើរ​ប្រមាណជា ៣០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួល​បានអ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

ដោយ៖​ ឌិន ថារី

The post វិស័យឯកជន៖ ព្រលានយន្តហោះថ្មី មិនត្រឹមផ្តល់ផលចំណេញផ្នែកទេសចរណ៍ តែក៏នឹងទាក់ទាញសក្ដានុពលផ្នែកពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.

អ្នកជំនាញបង្ហើបពីយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅតែជារឿងក្តៅ ដែលសាធារណជន កត់សម្គាល់ឃើញថា មានការធ្លាក់​ចុះច្រើន​ក្នុង​រយៈពេលចុងក្រោយនេះ ប៉ុន្តែស្ថាបនពាក់ព័ន្ធពិសេសក្រសួងទេសចរណ៍ បានចេញរបាយការណ៍​បង្ហាញពី​កំណើននៃភ្ញៀវ​ទេសចរមានការកើនឡើង។ អ្នកជំនាញទេសចរ បានកត់សម្គាល់ឃើញថា វិស័យទេសចរណ៍​មានកំណើន​ល្អប្រសើរស្មើនឹងប្រទេសជិតខាងដែរ កាលពីមុនវិបត្តិកូវីដ-១៩។ ប៉ុន្តែក្រោយវិបត្តិកូវីដនេះ ប្រទេស​ជិតខាងហាក់មានសន្ទុះកើនឡើងខ្លាំង បន្ទាប់ពីមានការដករបាំងទិដ្ឋាការដល់ប្រទេសធំៗជាច្រើន។

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ការលើកលែងទិដ្ឋាការ បានផ្តល់ឱកាសឱ្យប្រទេសថៃ ស្រូបទាញទេសចរអន្តរជាតិប្រមាណ ១០០ប្រទេស ហូរចូលយ៉ាងគំហុក។ ដោយឡែក​ប្រទេសវៀតណាម ទាក់ទាញបានប្រមាណ  ៣០ប្រទេសឱ្យចូលទៅលេងកម្សាន្តប្រទេសរបស់ខ្លួនផងដែរ។ ចំណែក​កម្ពុជា ក៏អាចធ្វើដូច្នេះបានដែរ ដើម្បីទាក់ទាញអ្នកទេសចរពីក្រៅប្រទេស។ អ្នកជំនាញទេសចរលោក ហូ វណ្ឌី បានលើកជាទស្សនថា ការលើកលែងទិដ្ឋាការ មិនធ្វើឱ្យបាត់បង់ចំណូលនោះទេ ពោលគឺការហូរចូល​យ៉ាងគំហុក​នៃវត្តមាន​ភ្ញៀវទេសចរ នឹងបានផ្តល់ផលប្រយោជន៍ជាច្រើនតាមរយៈការចាយវាយរបស់ពួកគេ លើសពីតម្លៃ​ទិដ្ឋាការទៅទៀត។ «បើសិនជាអ្នកទេសចរ​ស្នាក់នៅយូរ ការចាយវាយក៏ច្រើន រដ្ឋក៏ទទួលបានចំណូលពន្ធទៅ​តាមនោះដែរពីអ្នក​ដែលរកទទួលទានក្នុងវិស័យនេះ»។ នេះជាការបន្ថែមរបស់លោក ហូ វណ្ឌី។

លោក ខៀវ ធី ប្រធាសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ បានលើកឡើងថា គិតមកដល់ពេលនេះ ភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងវិញជាបណ្តើរៗហើយ ពោលគឺចាប់ពីខែ តុលានេះទៅ ព្រោះជារដូវ Hight Season របស់ភ្ញៀវទេសចរ​បរទេស។

ចំពោះការធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរចូលមកលេងកម្សាន្តបានយូរ លោកថា កម្ពុជា ត្រូវរៀនពីប្រទេសជិតខាង ដូចជា វៀតណា និងថៃ ដែលជាប្រទេសរីកចម្រើនខ្លាំងលើវិស័យនេះ។

ប្រធាសមាគមមគ្គទេសក៍ទេសចរណ៍ បានបន្តថា ប្រទេសជិតខាងទាក់ទាញបានចំនួនទេសចរច្រើន ដោយសារ ការសម្រួលទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ជាពិសេសមានអាកាសចរជាតិហោះហើរទូទាំងពិភពលោកដោយត្រង់ និងដឹកភ្ញៀវទេសចរចូលក្នុងប្រទេសរបស់ខ្លួនជាដើម។ លើសពីនេះទៀត ការធ្វើបដិសណ្ឋារកិច្ចល្អ សន្តិសុខ សណ្តាប់ធ្នាប់អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ សួនច្បារប្រណីត ក៏ជាផ្នែកមួយទាក់ទាញខ្លាំង និងធ្វើឱ្យភ្ញៀវ​ស្នាក់នៅបានយូរផងដែរ។

លោក ខៀវ ធី បានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ ចូលតាមច្រក​ប្រទេស​ថៃភាគច្រើនមកទស្សនាអង្គរវត្តកម្ពុជា ហើយក៏ត្រឡប់ទៅវិញ។ ត្រឡប់ទៅវិញ ដោយសារពួកគេយល់ថា នៅកម្ពុជា មិនទាន់មានគ្រប់តម្រូវការដែលពួកគេចង់បាន។

លោកបន្តថា គ្រាន់តែទីវត្តអារាមក៏អាចទាក់ទាញភ្ញៀវទេសចរបានដែរ ប្រសិនបើមានការរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងតុបតែងបានស្អាត ព្រោះទេសចរអន្តរជាតិចូលចិត្តទស្សនានៅតាមទំបន់រមណីយដ្ឋានបុរាណ និងវត្តអារាមជាដើម។

តាមពិតទៅ ភ្ញៀវទេសចរ មិនគួរចូលមកទស្សនាអង្គរវត្តហើយត្រឡប់ទៅវិញទេ ព្រោះកម្ពុជា នៅមានរមណីយដ្ឋាន​តាមតំបន់នានាជាច្រើន ដូចជាតំបន់អេកូទេសចរណ៍ខេត្តមណ្ឌលគិរី រតនគិរី ដែលជាតំបន់ធម្មជាតិ, រាជធានីភ្នំពេញ, ក្រុងបាត់ដំបង ក្រុងកំពង់ចាម ដែលសុទ្ធសឹងជាតំបន់ទាក់ទាញ។ នេះជាការបន្ថែមរបស់លោក ខៀវ ធី។

លោក ហូ វណ្ឌី បានលើកឡើងថា​ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ កម្ពុជា ត្រូវតែមានការកែសម្រួល​ទៅលើ​អត្តចរិត​របស់អ្នកស្ថិតនៅក្នុងវិស័យនេះ ដូចជា ក្រមសីលធម៌ និងវិជ្ជាជីវៈជាដើម។ ជាមួយគ្នានេះ ត្រូវរៀបចំ​ហេដ្ឋរចនា​សម្ព័ន្ធ និងចរាចរណ៍នៅតំបន់គោលដៅមួយចំនួន ការតុបតែង ការកែច្នៃ អនាម័យ សណ្តាប់ធ្នាប់ ជាពិសេស​នៅរាជធានី​ភ្នំពេញ ដែលជាតំបន់ប្រវត្តិសាស៍ នយោបាយ សេដ្ឋកិច្ច។ លើសពីនេះទៀត លោក ហូ វណ្ឌី ជំរុញឱ្យមានការ​រៀបចំផ្លូវ​សម្រាប់អ្នកថ្មើជើងដើរ នៅក្នុងទីក្រុងភ្នំពេញ គឺជាភាពទាក់ទាញដ៏ខ្លាំងបំផុត សម្រាប់ភ្ញៀវទេសចរ។ ការបង្កើត​ផ្លូវថ្មើជើង ក៏ជាផ្នែកមួយជួយផ្តល់ការងារដល់ពលរដ្ឋខ្មែរ ប្រកបអាជីវកម្មលក់ដូរតាមចិញ្ចឹមផ្លូវផងដែរ សម្រាប់អ្នកដើរកម្សាន្ត។

ផ្ទុយទៅវិញលោកថា ប្រសិនបើស្ថាបនជំនាញពាក់ព័ន្ធ មិនប្រឹងប្រែងដុតដៃដុតជើងដោះស្រាយឱ្យទាន់ពេលទេ វិស័យ​នេះ នឹងបន្តជួបបញ្ហាថែមទៀត។ ចំណែកការប្រមូលពន្ធពីវិស័យទេសចរណ៍ ក៏ធ្លាក់ចុះទៅតាមនឹងដែរ ហើយអ្នក​ដែលរក​ទទួល​ទានក្នុងវិស័យនេះ ប្រមាណជាង ១លាននាក់ ក៏រងផលប៉ះពាល់ជីវភាពផងដែរ។

យោងតាមរបាយការណ៍ ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរ​អន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% រីឯភ្ញៀវទេសចរជាតិមានប្រមាណ១២.៣៨លាននាក់ កើនឡើង ៦២.៥% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ​ប្រមាណ៥លាននាក់ កើនឡើង ១២០% , ទេសចរជាតិប្រមាណ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិ រំពឹងថា អាចកើនដល់៨លាននាក់៕

The post អ្នកជំនាញបង្ហើបពីយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ appeared first on Kampuchea Thmey Daily.

សន្ទុះទេសចរអន្តរជាតិ ចូលកម្ពុជា មានកំណើនខ្ពស់​ ក្នុងខែមករា
នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០ម៉ឺននាក់ កើនឡើង៧៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងថយចុះ៣៨% បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ក្នុងចំណោមភ្ញៀវ ៤០ម៉ឺននាក់នេះ មានទេសចរចិនប្រមាណ ២៥០០០នាក់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកលោក ថោ ខុន បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង៤០ម៉ឺននាក់នោះ មានភ្ញៀវមកតាមផ្លូវអាកាសប្រមាណ ១៤០,០០០នាក់ កើនឡើង៤៥១%, មកតាមផ្លូវគោកប្រមាណ២៥៥,០០០ម៉ឺននាក់ កើនឡើង១,២៨៤% និងមកតាមផ្លូវទឹកប្រមាណ៥,០០០នាក់ (ពិសេសតាមនាវាទេសចរណ៍ធំៗ) កើនឡើង១,២៨៣% ធៀបនឹងខែមករា ឆ្នាំ២០២២។

ទាក់ទិននឹងកំណើនទេសចរនេះ លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា បានលើកឡើង​ថា កំណើននៃទេសចរអន្តរជាតិនេះ ដោយសារកម្ពុជា បានបើកច្រកជើងហោះហើរទាំងបីឱ្យចូលចុះចតបាន រួមមាន រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ។ ជាមួយគ្នានេះ ក៏មានព្រលានយន្តហោះតារាសាគរ មានការចុះចតម្តងម្កាលផងដែរ។

ថ្លែងប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី ០៧ ខែ កុម្ភៈនេះ លោក ហូ វណ្ឌី មើលឃើញថា ក្រោយពីគោលនយោបាយ​សេរ៉ូកូវីដរបស់ចិនបានលុបចោល ចិនបានយកប្រទេសចំនួន ២០នៅលើពិភពលោក និងក្នុងតំបន់អាស៊ី សាកល្បងឱ្យពលរដ្ឋខ្លួនចេញទៅកម្សាន្ត ក្នុងនោះក៏មានកម្ពុជាផងដែរ។ លោកថា ទោះជាសម្ទុះទេសចរហូរចូលកម្ពុជា មិនទាន់ខ្លាំងក្លាដូចមុនឆ្នាំ ២០១៩ ប៉ុន្តែមានកំណើនខ្លាំងជាងនៅក្នុងវិបត្តិកូវីដ-១៩ ច្រើនណាស់។ តាមរយៈកំណើន​ទេសចរនេះ លោកថា កម្ពុជា ចំណេញច្រើន ទាំងចំណូលពលរដ្ឋ ដោយផ្ទាល់ និងប្រយោល ចំណេញ​ដល់ក្រុមហ៊ុនអាកាសចរណ៍ ភាពល្អប្រសើរនៃចរន្តសេដ្ឋកិច្ចក្នុងប្រទេស និងជំរុញកំណើន​នៃចំណូលពន្ធជាដើម។

បើតាមលោក ថោង ខុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានជើងហោះលើកដំបូងពីគួនមីង និងសៀងហៃ ចូលមកខេត្តសៀមរាប ប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights)។ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០២៣នេះ ជើងហោះហើរដែលចូលមកដល់កម្ពុជា មានចំនួនសរុប ១,៦៤៨ជើង ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន១,១៧៨ជើង។ លោករដ្ឋមន្រ្តី បានឱ្យដឹងទៀតថា គិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ ១២,០០០នាក់ ទៅ ១៣,០០០នាក់ ក្នុងមួយថ្ងៃ៕

The post សន្ទុះទេសចរអន្តរជាតិ ចូលកម្ពុជា មានកំណើនខ្ពស់​ ក្នុងខែមករា appeared first on Kampuchea Thmey Daily.