ព័ត៌មានជាតិ
សន្ទុះទេសចរអន្តរជាតិ ចូលកម្ពុជា មានកំណើនខ្ពស់ ក្នុងខែមករា
នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០ម៉ឺននាក់ កើនឡើង៧៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងថយចុះ៣៨% បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ក្នុងចំណោមភ្ញៀវ ៤០ម៉ឺននាក់នេះ មានទេសចរចិនប្រមាណ ២៥០០០នាក់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកលោក ថោ ខុន បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង៤០ម៉ឺននាក់នោះ មានភ្ញៀវមកតាមផ្លូវអាកាសប្រមាណ ១៤០,០០០នាក់ កើនឡើង៤៥១%, មកតាមផ្លូវគោកប្រមាណ២៥៥,០០០ម៉ឺននាក់ កើនឡើង១,២៨៤% និងមកតាមផ្លូវទឹកប្រមាណ៥,០០០នាក់ (ពិសេសតាមនាវាទេសចរណ៍ធំៗ) កើនឡើង១,២៨៣% ធៀបនឹងខែមករា ឆ្នាំ២០២២។

ទាក់ទិននឹងកំណើនទេសចរនេះ លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា កំណើននៃទេសចរអន្តរជាតិនេះ ដោយសារកម្ពុជា បានបើកច្រកជើងហោះហើរទាំងបីឱ្យចូលចុះចតបាន រួមមាន រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ។ ជាមួយគ្នានេះ ក៏មានព្រលានយន្តហោះតារាសាគរ មានការចុះចតម្តងម្កាលផងដែរ។

ថ្លែងប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី ០៧ ខែ កុម្ភៈនេះ លោក ហូ វណ្ឌី មើលឃើញថា ក្រោយពីគោលនយោបាយសេរ៉ូកូវីដរបស់ចិនបានលុបចោល ចិនបានយកប្រទេសចំនួន ២០នៅលើពិភពលោក និងក្នុងតំបន់អាស៊ី សាកល្បងឱ្យពលរដ្ឋខ្លួនចេញទៅកម្សាន្ត ក្នុងនោះក៏មានកម្ពុជាផងដែរ។ លោកថា ទោះជាសម្ទុះទេសចរហូរចូលកម្ពុជា មិនទាន់ខ្លាំងក្លាដូចមុនឆ្នាំ ២០១៩ ប៉ុន្តែមានកំណើនខ្លាំងជាងនៅក្នុងវិបត្តិកូវីដ-១៩ ច្រើនណាស់។ តាមរយៈកំណើនទេសចរនេះ លោកថា កម្ពុជា ចំណេញច្រើន ទាំងចំណូលពលរដ្ឋ ដោយផ្ទាល់ និងប្រយោល ចំណេញដល់ក្រុមហ៊ុនអាកាសចរណ៍ ភាពល្អប្រសើរនៃចរន្តសេដ្ឋកិច្ចក្នុងប្រទេស និងជំរុញកំណើននៃចំណូលពន្ធជាដើម។

បើតាមលោក ថោង ខុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានជើងហោះលើកដំបូងពីគួនមីង និងសៀងហៃ ចូលមកខេត្តសៀមរាប ប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights)។ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០២៣នេះ ជើងហោះហើរដែលចូលមកដល់កម្ពុជា មានចំនួនសរុប ១,៦៤៨ជើង ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន១,១៧៨ជើង។ លោករដ្ឋមន្រ្តី បានឱ្យដឹងទៀតថា គិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ ១២,០០០នាក់ ទៅ ១៣,០០០នាក់ ក្នុងមួយថ្ងៃ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


