លោក អេម៉ានុយអែល ​ម៉ាក្រុង Archives - Kampuchea Thmey Daily
​បារាំង​​ច្រាន​ចោល​​​បង្កើត​ «G8» ដោយ​បញ្ចូលរុស្ស៊ី​វិញ​ ចំពេលត្រាំ​​​រៀបចំ​ដំណោះស្រាយអ៊ុយក្រែន​
ប្រធានាធិបតី​បារាំង​ដែល​ទើប​ចុះ​ហត្ថលេខា​លក់​យន្តហោះ​ចម្បាំង​ប្រភេទ Rafale ១០០​គ្រឿង​ និង​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​​ទៅ​ឲ្យ​អ៊ុយក្រែន​​ ​បាន​ចេញ​មុខ​​​​​ច្រាន​​ចោល​​​​​នូវ​លទ្ធ​ភាព​​នៃ​ការ​បញ្ចូល​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​​​ក្រុម​​ប្រទេស​​អភិវឌ្ឍន៍​ឧស្សាហកម្ម ដោយ​បង្កើត​ឡើង​វិញ​នូវ​ក្រុម​ «G8​»។
​ប្រធានាធិបតី​បារាំង ​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាន​ប្រាប់​អ្នក​យក​ព័ត៌មាន នៅ​​កិច្ច​ប្រជុំ​​ក្រុម​ប្រទេស​អភិវឌ្ឍន៍សេដ្ឋកិច្ច​​ជឿន​លឿន ហៅ​កាត់ថា G-20 ​នៅ​​ប្រទេសអាហ្វ្រិក​ខាងត្បូង ថា ​លោក​ប្រឆាំង​​​ចំពោះ​ការ​បង្កើត​ឡើង​វិញ​នូវ​ទម្រង់​​​ G-8 ដោយ​កា​របញ្ចូ​លរុស្ស៊ី​ទៅ​ក្នុងសមាជិក​នៃ​ក្រុម ​Group of Seven (G7) ដែល​បច្ចុប្បន្ន​មាន​ប្រទេស​​រីកលួតលាស់​​ឧស្សាហកម្មជាសមាជិក ដូចជា សហរដ្ឋអាមេរិក ​អង់គ្លេស បារាំង អ៊ីតាលី ​ជប៉ុន កាណាដា និង​ អាល្លឺម៉ង់។
​ប្រធានបទ​​​សន្តិភាព​​នៅអ៊ុយក្រែន ត្រូវ​បាន​គេ​ជជែក​​​ដេញ​ដោយ​​​​យ៉ាងទូលំទូលា​​យ​ក្នុងចំណោម​មេដឹកនាំពិភពលោក បន្ទាប់​ពី​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ បញ្ចេញ​ផែន​ការ​​​សន្តិភាព​​អ៊ុយក្រែន​ដែល​មាន​​២៨ចំណុច ដែល​ក្នុង​នោះ​​ ត្រូវ​បាន​សារព័ត៌មានបស្ចឹមប្រទេស​​​​ផ្សព្វផ្សាយ​ថា ​មាន​កា​របញ្ចូល​សមាជិកភាព​រុស្ស៊ី​ទៅក្នុងក្រុម​ប្រទេស​ឧស្សាហកម្ម​ឡើង​វិញ ​ការ​កាត់ដីអ៊ុយក្រែន​ទៅ​ឲ្យ​រុស្ស៊ី​ស្រប​ច្បាប់អន្តរជាតិ ​ការលើក​លែង​ទណ្ឌកម្ម​ប្រឆាំង​សេដ្ឋកិច្ច​រុស្ស៊ី និង បុគ្គលសំខាន់​​ៗ​នៅរុស្ស៊ី ការ​​បោះបង់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន និង​​ការ​​​​បន្ថយ​ចំនួន​កង​ទ័ព​​​​​អ៊ុយក្រែន​​​ ជាដើម​។
​ប្រទេសរុស្សី​​ត្រូវ​បាន​បណ្តេញចេញ​ពី​​​​ក្រុម Group of Eight (G8) ​ក្រោយ​បាន​ចូល​កាន់​កាប់​​​តំបន់​គ្រីមៀ​ដែន​ដី​បូរណភាព​​របស់​អ៊ុយក្រែន កាល​ឆ្នាំ​២០១៤ ហើយ ៨​ឆ្នាំក្រោយ​មក​​ រុស្ស៊ី​បាន​លើក​ទ័ព​ចូល​លុកលុយ​​ប៉ុនប៉ង​យក​អ៊ុយក្រែន​ទាំង​មូល ដោយ​​ផ្តួល​រំលំ​​រដ្ឋាភិបាល​ដែលកើត​ឡើង​​ដោយ​​ការ​បោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​​។
​​តាមសេចក្តីរាយការណ៍​របស់​ The Wall Street Journal សហរដ្ឋអាមេរិក​​ដែល​ជា​អ្នក​ដាក់​ចេញ​ផែនការ​​សន្តិភាព​អ៊ុយក្រែន​នោះ ក៏​បាន​បង្ហាញ​ពី​ការ​ធ្វើអាជីវកម្ម​រួម​គ្នា​ជាមួយរុស្ស៊ី​​​លើ​វិស័យ​​​​បញ្ញសិប្ប​និម្មិត (AI) ​វិស័យថាមពល​​ និង រ៉ែកម្រ​នៅតំបន់​អាក់ទិក​ ថែមទៀតផង។
​ទោះបី​ជាបែបនេះ​ក៏ដោយ តាមសេចក្តី​រាយការណ៍​របស់​​ទីភ្នាក់ងារ​ព័ត៌មាន TASS ដោយ​ដកស្រង់​សម្តី​អ្នក​នាំ​ពាក្យ​​​​វិមានក្រឹមឡាំង លោក Dmitry Peskov​ និង​អ្នក​នាំពាក្យ​​ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ​ដែល​បញ្ជាក់​ដូចគ្នាថា ភាគី​រុស្ស៊ី​​មិនទាន់​ទទួល​បាន​​​​ផែនការ​​ដំណោះស្រាយ​អ៊ុយក្រែន ២៨​ចំណុច ដែល​សហរដ្ឋអាមេរិក​ផ្តួច​ផ្តើម​នោះទេ៕​
រ៉ាន់ រើយ​
ប្រធានាធិបតី​បារាំង លោក Emmanuel Macron​ ពេល​និយាយទៅកាន់​​អ្នកសារព័ត៌មាន​​​។ REUTERS
The post ​បារាំង​​ច្រាន​ចោល​​​បង្កើត​ «G8» ដោយ​បញ្ចូលរុស្ស៊ី​វិញ​ ចំពេលត្រាំ​​​រៀបចំ​ដំណោះស្រាយអ៊ុយក្រែន​ appeared first on Kampuchea Thmey Daily.
មេដឹកនាំបារាំង ម៉ាក្រុង ជំរុញឱ្យ​អឺរ៉ុបផ្អាកការវិនិយោគនៅអាមេរិក ប្រតិកម្មនឹងពន្ធ ត្រាំ
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ​ម៉ាក្រុង ​បានរិះគន់ការសម្រេចចិត្តរបស់​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ​ក្នុងការដាក់ពន្ធលើប្រទេសស្ទើរតែទាំងអស់ រួមទាំងសហភាពអឺរ៉ុប​ ថាជា ទង្វើ «ឃោរឃៅ» និង «គ្មានមូលដ្ឋាន» ខណៈស្នើឱ្យ​មាន​ការផ្អាកជាបណ្ដោះអាសន្ននូវ​​ការ​វិនិយោគនាពេលអនាគត​​របស់​​អឺរ៉ុប​​នៅសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍ Euronews។
លោកថ្លែងក្នុងអំឡុង​កិច្ចប្រជុំជាមួយតំណាងឧស្សាហកម្មបារាំង ថា ការផ្អាកនោះ គួរតែធ្វើរហូត ទាល់តែអឺរ៉ុបនិយាយឱ្យ​ច្បាស់គ្នាសិន ជាមួយ​សហរដ្ឋអាមេរិក។ លោក​បន្តថា៖ «តើជា​សារអ្វីទៅ​ នៅពេលតួអង្គអឺរ៉ុបសំខាន់ៗចាប់ផ្ដើមវិនិយោគរាប់ពាន់លាន​អឺរ៉ុបក្នុងសេដ្ឋកិច្ចអាមេរិក នៅពេល​គេ(អាមេរិក)កំពុងវាយប្រហារយើង?»
​លោកបន្ថែមទៀតថា៖ «យើង​ត្រូវ​មាន​សាមគ្គីភាព​ ជា​សមូហភាព»។
ក្នុងការប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នាម្សិលមិញរបស់ ត្រាំ ​សហរដ្ឋអាមេរិក​នឹង​ដំឡើងពន្ធ ២០ ភាគរយ លើទំនិញ​នាំចូលពីសហភាពអឺរ៉ុបជាសម្ព័ន្ធ​ ដោយ​ចូលជាធរមាននៅថ្ងៃទី ៩ មេសា ខណៈប្លុកនេះបាន​រងពន្ធ ២៥ ភាគរយ លើដែកថែប អាលុយមីញ៉ូម និងរថយន្ត​ នាំចេញ​ទៅសហរដ្ឋអាមេរិក រួច​ហើយ។
ក្នុងសុទ្ទរកថាដដែលកាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ាក្រុង បានរិះគន់ធ្ងន់ៗចំពោះចំណាត់ការ​មិនធ្លាក់មានពីមុនមកនេះរបស់ ត្រាំ។ ​
នៅឆ្នាំ ២០២៣ សហភាពអឺរ៉ុបបានកត់ត្រាអតិរេកពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ប្រមាណ ១៥៦,៦ ប៊ីលាន​អឺរ៉ូ ប៉ុន្តែឱនភាពពាណិជ្ជកម្មផ្នែកសេវាកម្មរបស់ប្លុកទៅសហរដ្ឋអាមេរិក មាន​ប្រមាណរហូតដល់ ១០៨,៦ ប៊ីលាន​អឺរ៉ូ។ ​
លោក ម៉ាក្រុង​ បាននិយាយថា៖ «ការសម្រេចចិត្តដែល​ប្រកាសឡើង​កាលពីយប់មិញ (ម៉ោងនៅបារាំង) គឺឃោរឃៅ និងគ្មានមូលដ្ឋាន។ វាគ្មានមូលដ្ឋាន ពីព្រោះអតុល្យភាពពាណិជ្ជកម្ម មិនអាចកែតម្រូវបានដោយការកំណត់ពន្ធ នោះទេ»។ លោកបន្តថា៖ «មូលដ្ឋានគ្រឹះនៃទ្រឹស្តីសេដ្ឋកិច្ចបង្ហាញពីភាពផ្ទុយគ្នា ជាពិសេសនៅពេលដែលអតុល្យភាព (ពាណិជ្ជកម្ម​) មិនគិតពីសេវាកម្មឌីជីថល»។
ប្រធានាធិបតីបារាំងដដែល​ បានព្យាករ​ថា ពន្ធគយនឹងបង្ហាញភ្លាមៗ និង​គ្មាន​និរន្តរភាពសម្រាប់សេដ្ឋកិច្ចអាមេរិក ដោយធ្វើឱ្យក្រុមហ៊ុន និងពលរដ្ឋអាមេរិក «ទន់ខ្សោយ» និង «ក្រីក្រជាងមុន»។ ទោះយ៉ាងណាក៏ដោយ ​លោក​ក៏បាន​និយាយអំពីផលវិបាកសម្រាប់ទ្វីបអឺរ៉ុប ​ដ៏ធំគ្រប់វិស័យនៃ​សេដ្ឋកិច្ច។
លោក​ ម៉ាក្រុង​ បានបន្ថែម​ថា ប្រឈមមុខនឹងបញ្ហាប្រឈម «ដែលមិនធ្លាប់មានពីមុនមក» សហភាពអឺរ៉ុបគួរតែបង្កើនទីផ្សារតែមួយរបស់ខ្លួន ដែល​មាន​អ្នកប្រើប្រាស់ ៤៥០ លាននាក់ ហើយបង្កើតការឆ្លើយតបរួមគ្នា និងប្រកបដោយការតាំងចិត្ត។
ទន្ទឹម​នឹងការលើកឡើងរបស់លោក ម៉ាក្រុង គណៈកម្មការអឺរ៉ុបវិញ​ បាន​អះអាងថា ខ្លួន​បាន​ត្រៀមខ្លួន​ដើម្បី​ដាក់ពន្ធ​សងសឹកប្រឆាំងនឹងពន្ធគយរបស់ ត្រាំ ប៉ុន្តែ​នៅបន្តផ្ដល់អទិភាពលើការចរចា៕
The post មេដឹកនាំបារាំង ម៉ាក្រុង ជំរុញឱ្យ​អឺរ៉ុបផ្អាកការវិនិយោគនៅអាមេរិក ប្រតិកម្មនឹងពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.