ព័ត៌មានអន្ដរជាតិ
មេដឹកនាំបារាំង ម៉ាក្រុង ជំរុញឱ្យអឺរ៉ុបផ្អាកការវិនិយោគនៅអាមេរិក ប្រតិកម្មនឹងពន្ធ ត្រាំ
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធលើប្រទេសស្ទើរតែទាំងអស់ រួមទាំងសហភាពអឺរ៉ុប ថាជា ទង្វើ «ឃោរឃៅ» និង «គ្មានមូលដ្ឋាន» ខណៈស្នើឱ្យមានការផ្អាកជាបណ្ដោះអាសន្ននូវការវិនិយោគនាពេលអនាគតរបស់អឺរ៉ុបនៅសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍ Euronews។

លោកថ្លែងក្នុងអំឡុងកិច្ចប្រជុំជាមួយតំណាងឧស្សាហកម្មបារាំង ថា ការផ្អាកនោះ គួរតែធ្វើរហូត ទាល់តែអឺរ៉ុបនិយាយឱ្យច្បាស់គ្នាសិន ជាមួយសហរដ្ឋអាមេរិក។ លោកបន្តថា៖ «តើជាសារអ្វីទៅ នៅពេលតួអង្គអឺរ៉ុបសំខាន់ៗចាប់ផ្ដើមវិនិយោគរាប់ពាន់លានអឺរ៉ុបក្នុងសេដ្ឋកិច្ចអាមេរិក នៅពេលគេ(អាមេរិក)កំពុងវាយប្រហារយើង?»
លោកបន្ថែមទៀតថា៖ «យើងត្រូវមានសាមគ្គីភាព ជាសមូហភាព»។
ក្នុងការប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នាម្សិលមិញរបស់ ត្រាំ សហរដ្ឋអាមេរិកនឹងដំឡើងពន្ធ ២០ ភាគរយ លើទំនិញនាំចូលពីសហភាពអឺរ៉ុបជាសម្ព័ន្ធ ដោយចូលជាធរមាននៅថ្ងៃទី ៩ មេសា ខណៈប្លុកនេះបានរងពន្ធ ២៥ ភាគរយ លើដែកថែប អាលុយមីញ៉ូម និងរថយន្ត នាំចេញទៅសហរដ្ឋអាមេរិក រួចហើយ។
ក្នុងសុទ្ទរកថាដដែលកាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ាក្រុង បានរិះគន់ធ្ងន់ៗចំពោះចំណាត់ការមិនធ្លាក់មានពីមុនមកនេះរបស់ ត្រាំ។
នៅឆ្នាំ ២០២៣ សហភាពអឺរ៉ុបបានកត់ត្រាអតិរេកពាណិជ្ជកម្មជាមួយអាមេរិកប្រមាណ ១៥៦,៦ ប៊ីលានអឺរ៉ូ ប៉ុន្តែឱនភាពពាណិជ្ជកម្មផ្នែកសេវាកម្មរបស់ប្លុកទៅសហរដ្ឋអាមេរិក មានប្រមាណរហូតដល់ ១០៨,៦ ប៊ីលានអឺរ៉ូ។

លោក ម៉ាក្រុង បាននិយាយថា៖ «ការសម្រេចចិត្តដែលប្រកាសឡើងកាលពីយប់មិញ (ម៉ោងនៅបារាំង) គឺឃោរឃៅ និងគ្មានមូលដ្ឋាន។ វាគ្មានមូលដ្ឋាន ពីព្រោះអតុល្យភាពពាណិជ្ជកម្ម មិនអាចកែតម្រូវបានដោយការកំណត់ពន្ធ នោះទេ»។ លោកបន្តថា៖ «មូលដ្ឋានគ្រឹះនៃទ្រឹស្តីសេដ្ឋកិច្ចបង្ហាញពីភាពផ្ទុយគ្នា ជាពិសេសនៅពេលដែលអតុល្យភាព (ពាណិជ្ជកម្ម) មិនគិតពីសេវាកម្មឌីជីថល»។
ប្រធានាធិបតីបារាំងដដែល បានព្យាករថា ពន្ធគយនឹងបង្ហាញភ្លាមៗ និងគ្មាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចអាមេរិក ដោយធ្វើឱ្យក្រុមហ៊ុន និងពលរដ្ឋអាមេរិក «ទន់ខ្សោយ» និង «ក្រីក្រជាងមុន»។ ទោះយ៉ាងណាក៏ដោយ លោកក៏បាននិយាយអំពីផលវិបាកសម្រាប់ទ្វីបអឺរ៉ុប ដ៏ធំគ្រប់វិស័យនៃសេដ្ឋកិច្ច។
លោក ម៉ាក្រុង បានបន្ថែមថា ប្រឈមមុខនឹងបញ្ហាប្រឈម «ដែលមិនធ្លាប់មានពីមុនមក» សហភាពអឺរ៉ុបគួរតែបង្កើនទីផ្សារតែមួយរបស់ខ្លួន ដែលមានអ្នកប្រើប្រាស់ ៤៥០ លាននាក់ ហើយបង្កើតការឆ្លើយតបរួមគ្នា និងប្រកបដោយការតាំងចិត្ត។
ទន្ទឹមនឹងការលើកឡើងរបស់លោក ម៉ាក្រុង គណៈកម្មការអឺរ៉ុបវិញ បានអះអាងថា ខ្លួនបានត្រៀមខ្លួនដើម្បីដាក់ពន្ធសងសឹកប្រឆាំងនឹងពន្ធគយរបស់ ត្រាំ ប៉ុន្តែនៅបន្តផ្ដល់អទិភាពលើការចរចា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


