វិទ្យាសាស្រ្ដ Archives - Kampuchea Thmey Daily

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន
នៅក្នុង​សមិទ្ធិផលវិទ្យាសាស្រ្តដ៏​​អស្ចារ្យ​មួយ ក្រុមហ៊ុន Colossal Biosciences បានប្រកាស​ពី​ជោគជ័យនៃការបង្កាត់​​កូន​ចចក​មួយ​ប្រភេទ ដែល​គេ​ហៅ​ថា «Dire Wolf»។ ចចក​ប្រភេទ​នេះ​​បាន​ផុត​ពូជ​តាំង​តែ​ពី​ជាង ១០ ០០០​​ឆ្នាំ​មុន​មក​ម៉្លេះ តែ​មាន​អ្នក​ស្គាល់​វា​​ច្រើន​និង​ល្បីល្បាញ​តាម​រយៈ​ខ្សែ​ភាពយន្ត​ «Game of Thrones»។

(រូបថត៖ Colossal Biosciences)

ចចក Dire ដែល​អ្នក​វិទ្យាសាស្ត្រ​​បង្កាត់​បាន មាន​ចំនួន​៣​ក្បាល ដោយ​មាន​ឈ្មោល​២​ក្បាល​អាយុ​៦​ខែ​ ឈ្មោះ Romulus និង​ Remus និង​ញី​១​ក្បាល​ឈ្មោះ Khaleesi។

ក្រុមហ៊ុន Colossal បាន​បង្ហោះ​វីដេអូចចក Dire នៅ​លើ​បណ្ដាញ​សង្គម X ដោយ​និយាយ​ថា៖ «អ្នកកំពុងឮ​សំឡេង​ចចក Dire ដំបូង​គេ​បំផុត​ក្នុងរយៈពេលជាង ១០ ០០០​ឆ្នាំ។ តោះ! ជួបជាមួយ Romulus និង Remus ដែលជាសត្វផុតពូជដំបូង​គេ​បង្អស់របស់ពិភពលោកដែលកើតនៅថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០២៤»។

SOUND ON. You’re hearing the first howl of a dire wolf in over 10,000 years. Meet Romulus and Remus—the world’s first de-extinct animals, born on October 1, 2024.

The dire wolf has been extinct for over 10,000 years. These two wolves were brought back from extinction using… pic.twitter.com/wY4rdOVFRH
— Colossal Biosciences® (@colossal) April 7, 2025

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Colossal លោក Ben Lamm បានចាត់​ទុក​ថា ​នេះគឺ​ជា «ជោគជ័យ​ដ៏​ធំ​សម្បើម»។ លោក​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍ដ៏ធំនេះគឺជាឧទាហរណ៍ពិតជាក់ស្ដែង ដែលបង្ហាញថា បច្ចេកវិទ្យា​​បង្កាត់​សត្វ​ដែល​ផុត​ពូជ​ពិត​ជា​​អាច​ដំណើរការ​បាន​ប្រាកដ​មែន។

លោក Lamm បាន​និយាយ​ទៀត​ថា ក្នុង​ការ​បង្កាត់​ពូជ ក្រុម​ការងាររបស់​លោក​បានយក DNA ពីធ្មេញ​ចចក​ Dire ដែល​មាន​អាយុកាល ១៣ ០០០​ឆ្នាំ និងលលាដ៍ក្បាល​របស់​វា​ដែល​មាន​អាយុ​កាល​ ៧២ ០០០​ឆ្នាំ។

សូម​បញ្ជាក់​ថា ចចក Dire គឺជាសត្វស៊ីសាច់ និងខ្លាំង​មួយ​ប្រភេទ​ ដែលរស់នៅក្នុងអាមេរិកខាងជើង និង​អាមេរិក​ខាងត្បូង កំឡុងយុគសម័យទឹកកក។ ចចក​នេះ បាន​ចាប់​កំណើត​ដំបូង​ប្រហែល ២៥០ ០០០​ឆ្នាំ​មុន ហើយ​​ត្រូវផុតពូជប្រហែល ១២ ៥០០​ឆ្នាំមុន៕

ចចក Dire នៅ​ក្នុង​រឿង Game of Thrones

ដោយ៖ ឈាង

The post របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន appeared first on Kampuchea Thmey Daily.

រុស្ស៊ី​បាញ់បង្ហោះ​​រ៉ុក្កែត​​នាំ​យក​​​យានអវកាស​និង​ផ្កាយរណប​​​របស់ខ្លួន​និងអ៊ីរ៉ង់​​ក្នុង​ថ្ងៃអាមេរិកបោះឆ្នោត​
ដូច​ការ​គ្រោង​ទុក​កាល​ពី​​ប៉ុន្មានថ្ងៃមុន នៅ​ចំថ្ងៃ​បោះឆ្នោត​​ប្រធានាធិបតី​សហរដ្ឋអាមេរិក រុស្ស៊ី​បាន​បាញ់បង្ហោះ​​​​រ៉ុក្កែត​​ Soyuz-2.1b ចេញ​ពីស្ថានីយ​អវកាស​​​​ Vostochny នៅតំបន់​ចុង​បូព៌ា (Far East) របស់ប្រទេសរុស្ស៊ី ដោយ​​នាំ​យក​​​​​​​យានអវកាស​​​​ពី​គ្រឿង​និង​​​ផ្កាយរណប​​​​ចំនួន​​៥៣ របស់​​រុស្ស៊ី​និង​​របស់​ប្រទេសអ៊ីរ៉ង់​​។

​តាមការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី  TASS ​ក្រោយ​ការបាញ់បង្ហោះ​​​ប្រហែលប្រាំបួននាទីកន្លះ គ្រាប់រ៉ុក្កែត​នឹង​ត្រូវ​ផ្តាច់​ចេញ​ជាបី​​​ ហើយ​ផ្កាយរណប Ionosphere-M ដែល​ផ្ទុក​​ផ្កាយរណប​​​និង​យានអវកាស​ ត្រូវបានកំណត់ឱ្យ​ចូលទៅក្នុងគន្លងព្រះអាទិត្យ ក្នុងរយៈពេលមួយម៉ោង។

កាលពីថ្ងៃសៅរ៍​កន្លង​ទៅ ទីភ្នាក់ងារ​ព័ត៌មាន​​រុស្ស៊ី TASS បាន​ផ្សាយ​ថា សាជីវកម្មអវកាសរដ្ឋ Roscosmos បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បាន​​​ឱ្យ​ដឹងថា​ រ៉ុក្កែកនាំ​ផ្លូវ​ Soyuz-2.1b ​ផ្ទុក​យានអវកាស​២គ្រឿង​​ ប្រភេទ​​ Ionosfera-M និងផ្កាយរណបតូចៗចំនួន៥៣​។ ​

​នៅថ្ងៃទី​៥ខែ​វិច្ឆិកា ជាថ្ងៃ​បោះឆ្នោតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដែល​មាន​បេក្ខជន​២​រូប​គឺ​ ​អនុប្រធានាធីបតី​ លោកស្រី កាម៉ាឡា ហារីស និង អតីត​ប្រធានាធិបតី​​ លោក ដូណាល់ ត្រាំ ​​ប្រណាំងប្រជែង​យក​កៅអីសេតវិមាន​សម្រាប់​ការ​ដឹកនាំ​រយៈពេល​៤ឆ្នាំ​៕​

The post រុស្ស៊ី​បាញ់បង្ហោះ​​រ៉ុក្កែត​​នាំ​យក​​​យានអវកាស​និង​ផ្កាយរណប​​​របស់ខ្លួន​និងអ៊ីរ៉ង់​​ក្នុង​ថ្ងៃអាមេរិកបោះឆ្នោត​ appeared first on Kampuchea Thmey Daily.

រកឃើញ​រណ្ដៅល្អាង​ដ៏​ជ្រៅ​នៅ​លើភព​ព្រះ​ចន្ទ ទំនង​អាច​សង់​មូលដ្ឋាន​អចិន្ត្រៃយ៍​សម្រាប់​មនុស្ស
ជាលើកដំបូង អ្នកវិទ្យាសាស្ត្របានរកឃើញរណ្ដៅល្អាង​​ដ៏​ជ្រៅ​មួយ​កន្លែង​​នៅលើភព​ព្រះចន្ទ ដែល​មាន​ជម្រៅ​យ៉ាង​ហោច​ណាស់ ១០០​ម៉ែត្រ ហើយវាអាចក្លាយ​ជាកន្លែងដ៏ល្អសម្រាប់មនុស្សក្នុងការកសាងមូលដ្ឋានអចិន្ត្រៃយ៍នៅ​ទីនោះ​បាន។

(រូបភាព៖ NASA)

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC កាលពី​ថ្ងៃ​​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៤ រណ្ដៅ​ដែល​ទើប​រក​ឃើញ​ថ្មី​នេះ គ្រាន់តែជារណ្ដៅមួយប៉ុណ្ណោះក្នុងចំណោមរណ្ដៅរាប់រយកន្លែងទៀត ដែលក្រុម​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រកឃើញ​នៅ​លើ​ភព​ព្រះចន្ទ។ ​អ្នក​វិទ្យាសាស្ត្រ​២​រូប​គឺ​លោក Lorenzo Bruzzone និង​លោក Leonardo Carrer នៅ​សកលវិទ្យាល័យ Trento ប្រទេស​អ៊ីតាលី បាន​ប្រើ​បច្ចេកវិទ្យា​​ប្រព័ន្ធ​រ៉ាដា Mare Tranquillitatis ក្នុង​ការ​វាស់​ជម្រៅ និង​សណ្ឋាន​រណ្ដៅល្អាង។

បើតាម​ពិត​ទៅ ព្រោះ​តែ​​មាន​ទំហំ​ធំ​ខ្លាំង រណ្ដៅនេះ​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​ពី​ផែនដី ហើយ​វា​ក៏​ជា​កន្លែង​មួយ​នៅ​ជិត​កន្លែង​ដែល​យាន Apollo ទី​១១ ធ្លាប់​បាន​ចុះ​ចត​ដែរ កាល​ពី​ឆ្នាំ​១៩៦៩។ រណ្ដៅ​នេះ​ទៀត​សោត ទំនង​ជា​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​រាប់​លាន ឬ​រាប់​ពាន់​លាន​ឆ្នាំ​មុន នៅ​ពេល​មាន​កម្អែ​ភ្នំភ្លើង​ហូរ​​នៅ​លើ​ភព​ព្រះចន្ទ ហើយ​បង្កើត​បាន​ជា​ផ្លូវ​រូង​ក្រោម​ដី​​យ៉ាង​ដូច្នេះ។ ឧទាហរណ៍​ក្នុង​ករណី​ស្រដៀង​គ្នា​ដែល​បង្កើត​ឲ្យ​មាន​រណ្ដៅ​ដ៏​ជ្រៅ​បែប​នេះ​នៅ​​លើ​ព្រះ​ចន្ទ គឺ​រណ្ដៅ​​ភ្នំភ្លើង​នៅ​លើ​កោះ Lanzarote ប្រទេស​អេស្ប៉ាញ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​នាំ​គ្នា​ទៅ​សិក្សា​នៅ​ទីនោះ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​ពី​គម្រោង​តាំង​មូលដ្ឋាន​នៅ​លើ​ភព​ព្រះ​ចន្ទ។

លោក​សាស្ត្រចារ្យ Leonardo Carrer បាន​រៀបរាប់​ថា ជីវិត​ដំបូង​​នៅ​លើផែនដី​​ផ្ដើម​ចេញ​ពី​ការ​រស់នៅ​ក្នុង​​រណ្ដៅ​ល្អាង ហេតុ​ដូច្នោះ​ហើយ​វា​ជា​រឿង​សមហេតុ​ផល​ដែល​មនុស្ស​គួរ​តែ​អាច​រស់នៅ​ក្នុង​រណ្ដៅ​ល្អាង​លើ​ភព​ព្រះ​ចន្ទ​ដូច​គ្នា។

កន្លងមក ប្រទេសជា​ច្រើន កំពុងប្រជែងគ្នា ដើម្បី​ពាំនាំ​នូវ​​វត្តមាន​របស់​មនុស្សទៅ​តាំង​មូលដ្ឋាន​អចិន្ត្រៃយ៍នៅលើព្រះចន្ទ ខណៈ​បញ្ហា​ប្រឈម​​នា​ពេល​បច្ចុប្បន្ន​​នេះ គឺពួក​គេ​ត្រូវ​​ការពារអវកាសយានិកពីវិទ្យុសកម្ម បម្រែបម្រួល​សីតុណ្ហភាព និងអាកាសធាតុនៅ​ក្នុងលំហ។

អ្នក​ស្រី Helen Sharman ដែលជាអវកាសយានិកអង់គ្លេស​ដំបូង​គេ​ធ្វើដំណើរទៅកាន់ទីអវកាស បានប្រាប់ BBC ថា រណ្ដៅ​ដែលទើបរកឃើញថ្មី ទំនង​ជាកន្លែងល្អ អាច​យក​ប្រើប្រាស់​សម្រាប់​សាងសង់​មូលដ្ឋាន។ ទន្ទឹម​នោះ អវកាសយានិក​រូប​នេះ បានប៉ាន់ប្រមាណ​ថា មនុស្ស​អាច​ទៅ​រស់នៅ​ក្នុង​រណ្ដៅ​នេះ​នៅ​ក្នុង​រយៈពេល​២០ ទៅ​៣០ឆ្នាំ​ខាង​មុខ។

រណ្ដៅ​ល្អាង​នៅ​​លើ​ភព​ព្រះ​ចន្ទ នឹង​​ផ្ដល់​ជា​ប្រយោជន៍​ចំពោះ​មនុស្សជាតិ ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ប្រវត្តិ​នៃ​ការ​កកើត​ភព​ព្រះ​ចន្ទ ព្រមទាំងប្រព័ន្ធ​ព្រះ​អាទិត្យ​ថែម​ទៀត​ផង ដោយ​ផ្អែក​លើ​ការ​សិក្សា​​​ផ្ទាំង​ថ្មនៅខាងក្នុងរណ្ដៅ​ល្អាង​ ដែល​មិនធ្លាប់​រងការខូចខាត ឬបំផ្លាញ​ដោយសារកត្តា​អាកាសធាតុ​នៅ​ក្នុងលំហ​នោះ​ទេ ដូច្នេះវា​អាចផ្តល់នូវកំណត់ត្រាភូមិសាស្ត្រយ៉ាងទូលំទូលាយដែលមានអាយុកាលរាប់ពាន់លានឆ្នាំ៕

(រូបភាព៖ BBC)

ដោយ៖ ឈាង

The post រកឃើញ​រណ្ដៅល្អាង​ដ៏​ជ្រៅ​នៅ​លើភព​ព្រះ​ចន្ទ ទំនង​អាច​សង់​មូលដ្ឋាន​អចិន្ត្រៃយ៍​សម្រាប់​មនុស្ស appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាក្នុងការអនុវត្តឯកសារគតិយុត្តគោលមួយចំនួនទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានា ឲ្យទៅជាកាលានុវត្តភាព។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២ នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បា​នថ្លែងថា ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២នេះ គឺជាសក្ខីកម្មបង្ហាញអំពីសក្ដានុពលនៃវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឲ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្តម្ភ និងក្បាលម៉ាស៊ីន ក្នុងការកសាង និងអភិវឌ្ឍន៍សហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយ ប្រកបដោយនវានុវត្តន៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចុប្បន្ននេះ កម្ពុជា មានឯកសារគតិយុត្តគោលមួយចំនួន ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមាន៖ គោលនយោបាយជាតិ ស្ដីពី វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០, ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ ២០៣០, របៀបវារៈស្រាវជ្រាវជាតិ ២០២៥ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗ រួមមាន៖ បច្ចេកវិទ្យាកសិកម្ម, បច្ចេកវិទ្យាអប់រំ, បច្ចេកវិទ្យាសុខាភិបាល ដែលបានអនុម័តព្រមទាំងបណ្ដាឯកសារផែនទីបង្ហាញផ្លូវមួយចំនួនទៀត ដែលបានបញ្ចប់សេចក្ដីព្រាងរួចរាល់ ដូចជា៖ បច្ចេកវិទ្យាថាមពល, បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល សម្រាប់ការអនុវត្តតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវថា «ដោយវិស័យនេះ មានលក្ខណៈអន្តរវិស័យ​ និងប្រទាក់ក្រឡាគ្នា ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធ មានជាអាទិ៍ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ វិស័យ​ឯកជន និងសង្គមស៊ីវិល ឲ្យបន្តសហការគ្នាក្នុងការអនុវត្តឯកសារគតិយុត្តទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានា ឲ្យទៅជាកាលានុវត្តភាព បង្កើតសក្ដានុពលពីវិវត្តន៍ជាវិជ្ជមាននៃបច្ចេកវិទ្យា​សំខាន់ៗ បន្ស៉ាំ និងចាប់យក និងបង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ក្នុងរយៈពេលវែង សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព និងភាពធន់»។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន មានភាពធន់ និងចីរភាព ចាំបាច់ត្រូវចូលរួមអនុវត្តកត្តាសំខាន់ៗ រួមមាន៖ ទី១. ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគតាមរយៈការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ទៅលើវិស័យដែលមានបច្ចេកវិទ្យាជាមូលដ្ឋាន ​និងមានតម្លៃខ្ពស់ នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាដើម។

ទី២. ជំរុញបន្ទាន់ចំពោះការផ្ទេរបច្ចេកវិទ្យាតាមរយៈខ្សែបណ្ដោយរវាងសហគ្រាស និងសហគ្រាស។ ទី៣. ការផ្ទេរបច្ចេកវិទ្យាអាទិភាព ចំណេះដឹង និងចំណេះធ្វើ ការបណ្ដុះបណ្ដាលជំនាញឡើងវិញ ការលើកកម្ពស់ជំនាញ។ ទី៤. ការជំរុញឲ្យរំហូរអ្នកមានទេពកោសល្យ និងការជំរុញឌីជីថលូប​នីយ​​កម្មប្រកបដោយបរិយាប័ន្ន ព្រមទាំងការរៀបចំបរិស្ថានល្អ ដើម្បីរក្សា និងទាក់ទាញអ្នកដែលមានទេពកោសល្យ ជាដើម៕

The post សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ៖ ទោះបីវិទ្យាសាស្រ្ដជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនជឿនលឿន គឺមិនមានអ្វីប្រែប្រួលឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ លើកឡើងថា ទោះបីជាវិទ្យាសាស្រ្ដ មានការជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនមានការជឿនលឿនទេនោះ គឺមិនមានអ្វីប្រែប្រួលឡើយ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន​ ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយណែនាំថា គ្រប់ក្រសួង-ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត ហើយត្រូវកសាងផែនការជាក់ស្ដែង សម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ដោយធានាឲ្យបាននូវគុណភាព គុណវុឌ្ឍិ គុណធម៌។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅទីកន្លែងណាក៏ដោយ ហើយបើទោះបីជាវិទ្យាសាស្រ្ដមានការជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនមានការជឿនលឿនទេនោះ គឺមិនមានអ្វីប្រែប្រួលឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សម័យឌីជីថល ប៉ុន្តែមនុស្សវាអត់ឌីជីថល ធ្វើម៉េច!​ លើការជាក់ស្ដែងថ្ងៃមុន ខ្ញុំទៅរអ៊ូដាក់នាយកវិទ្យាស្ថានអប់រំ គេដើរដល់សម័យអគារអញ្ចេះ ទោះបីគ្មាអគារអញ្ចេះ គេក៏មានអគារដំបូលអីស្រួលបួលដែរ ឯងនៅដាក់អារោងការជំនាន់ទសវត្សរ៍ ៨០ ហើយឲ្យមន្ត្រីថ្នាក់បរិញ្ញាបូក ១អង្គុយទៀត វាអស់ឆ្ងល់»។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន​ លើកឡើងថា មន្ត្រីនៅទីកន្លែងនោះ មិនមានការកែទម្រង់ខ្លួនឯង ដោយមិនគួរធ្វើអ្វីដដែលៗ ដូចសម័យមុនឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post សម្ដេចតេជោ ៖ ទោះបីវិទ្យាសាស្រ្ដជឿនលឿនដល់ណាក៏ដោយ តែបើមនុស្សមិនជឿនលឿន គឺមិនមានអ្វីប្រែប្រួលឡើយ appeared first on Kampuchea Thmey Daily.