ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបាញ់បង្ហោះរ៉ុក្កែតនាំយកយានអវកាសនិងផ្កាយរណបរបស់ខ្លួននិងអ៊ីរ៉ង់ក្នុងថ្ងៃអាមេរិកបោះឆ្នោត
ដូចការគ្រោងទុកកាលពីប៉ុន្មានថ្ងៃមុន នៅចំថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក រុស្ស៊ីបានបាញ់បង្ហោះរ៉ុក្កែត Soyuz-2.1b ចេញពីស្ថានីយអវកាស Vostochny នៅតំបន់ចុងបូព៌ា (Far East) របស់ប្រទេសរុស្ស៊ី ដោយនាំយកយានអវកាសពីគ្រឿងនិងផ្កាយរណបចំនួន៥៣ របស់រុស្ស៊ីនិងរបស់ប្រទេសអ៊ីរ៉ង់។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ក្រោយការបាញ់បង្ហោះប្រហែលប្រាំបួននាទីកន្លះ គ្រាប់រ៉ុក្កែតនឹងត្រូវផ្តាច់ចេញជាបី ហើយផ្កាយរណប Ionosphere-M ដែលផ្ទុកផ្កាយរណបនិងយានអវកាស ត្រូវបានកំណត់ឱ្យចូលទៅក្នុងគន្លងព្រះអាទិត្យ ក្នុងរយៈពេលមួយម៉ោង។
កាលពីថ្ងៃសៅរ៍កន្លងទៅ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានផ្សាយថា សាជីវកម្មអវកាសរដ្ឋ Roscosmos បានចេញសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា រ៉ុក្កែកនាំផ្លូវ Soyuz-2.1b ផ្ទុកយានអវកាស២គ្រឿង ប្រភេទ Ionosfera-M និងផ្កាយរណបតូចៗចំនួន៥៣។
នៅថ្ងៃទី៥ខែវិច្ឆិកា ជាថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានបេក្ខជន២រូបគឺ អនុប្រធានាធីបតី លោកស្រី កាម៉ាឡា ហារីស និង អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រណាំងប្រជែងយកកៅអីសេតវិមានសម្រាប់ការដឹកនាំរយៈពេល៤ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


