វិស័យឯកជន Archives - Kampuchea Thmey Daily

វិស័យឯកជនសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលអំពីព្យួរពន្ធលើប្រាក់ចំណេញក្នុងវិស័យកសិកម្ម
ពាក់ព័ន្ធ​ទៅ​នឹង​ការ​ព្យួរ​ទុក​ការ​បង់​ពន្ធ​ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ វិស័យ​ឯកជន​បាន​សាទរ​ចំពោះ​កម្មវិធី​នេះ និង​បាន​មើល​ឃើញ​ពី​សញ្ញា​វិជ្ជមាន​ខ្លាំង​សម្រាប់​សហគ្រាស អ្នក​ផលិត ក៏​ដូច​ជា​អ្នក​កែច្នៃ​នៅ​ក្នុង​វិស័យ​កសិកម្ម​ ដែល​អាច​មាន​ឱកាស​ខ្ពស់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំ​ចេញ​ទៅ​បរទេស។

អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) លោក លន់ យ៉េង បាន​គូស​បញ្ជាក់​ថា ការ​លើក​លែង​នេះ​ គឺ​ពិត​ជា​មាន​ភាព​ល្អ​ប្រសើរ​ដល់​បណ្តា​សហគ្រាស​ប្រកប​អាជីវកម្ម​ផលិត និង​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ស្រុក​នានា។

លោក​ថា កម្ម​វិធី​នៃ​ការ​ព្យួរ​ទុក​ពន្ធ​នេះ មិនមែន​ជា​កម្មវិធី​ថ្មី​នោះ​ទេ ព្រោះ​រដ្ឋ​នឹង​បន្ត​លើក​លែង​ការ​ព្យួរ​ពន្ធ​បន្ត​ទៀត ដោយសារ​កម្ម​វិធី​លើក​លែង​កាល​ពី​ឆ្នាំ​ចាស់​នឹង​ត្រូវ​ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ឆ្នូ ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ ដូច្នេះ​ការ​លើក​លែង​នេះ គឺ​ជា​ការ​បន្ថែម​ការ​លើក​លែង ២ ឆ្នាំ​បន្ថែម​ទៀត​។

ទន្ទឹម​នេះ លោក អួន​ ស៊ី​ឡុត ប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា បាន​ឱ្យ​ដឹង​ដែរ​ថា ការ​ព្យួរ​ពន្ធ​ និង​ការ​លើក​លែង​ពន្ធ​ដែល​បាន​ចែង​ដូច​ក្នុង​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ជា​រឿង​ល្អ​មួយ​ ពី​ព្រោះ​ថា​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ការ​កែច្នៃ​នៅ​មាន​កម្រិត​ដោយ​សារ​ថ្លៃ​ដើម​នៃ​​ផលិត​កម្ម​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ​។

«ដូច្នេះ​ប្រសិន​បើ​អាច​បន្ធូរបន្ថយ​ពន្ធ​ ឬ​ព្យួរពន្ធ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​នេះ លោក​យល់​ថា តាម​រយៈ​នេះ​នឹង​អាច​ផ្តល់​នូវ​ការ​ប្រកួត​ប្រជែង​ខ្លះ​នៅ​លើ​ទីផ្សារ​អន្តរជាតិ មាន​ន័យ​ថា គឺ​អាច​ប៉ះប៉ូវ​ជា​មួយ​នឹង​ថ្លៃ​ដើម​ផលិត​របស់​យើង​ដែល​កំពុង​តែ​ខ្ពស់ខ្លាំង​។ ពី​ព្រោះ​ យើង​បាន​ដឹង​ហើយ​ថា កម្ពុជា​អាច​នាំ​ចេញ​ភាគ​ច្រើន​ជា​វត្ថុធាតុ​ដើម​ទៅ​ក្រៅ​ប្រទេស​ ដូច្នេះ​ប្រសិន​បើ​រាជរដ្ឋាភិបាល​ជួយ​បន្ធូរបន្ថយ​ពន្ធ​ និង​ព្យួរពន្ធ​មួយ​ចំនួន​នេះ​ គឺ​ជា​រឿង​មួយ​ដែល​វិជ្ជមាន​ខ្លាំង​សម្រាប់​ការ​កែច្នៃ​នៅ​ក្នុង​ស្រុក»។ លោក អួន ស៊ីឡុត គូសបញ្ជាក់យ៉ាងដូច្នេះ។

លោក​ប្រធាន​ក៏​បាន​បន្ថែម​ដែរ​ថា​ ពេល​នេះ​ការ​កែច្នៃ​វត្ថុធាតុ​ដើម​នៅ​ក្នុង​ស្រុក​ដែល​បាន​មក​ពី​ផលិតផល​កសិកម្ម ឬ​ការ​កែច្នៃ​ផលិតផល​កសិកម្ម​នៅ​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ទាប​នៅឡើយ​ ដូច្នេះ​លោក​សង្ឃឹម​ថា នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជា​ការ​អនុគ្រោះ​ពន្ធ និង​ការ​ព្យួរ​ពន្ធ​នឹង​លើក​ទឹក​ចិត្ត​ជា​ច្រើន​ទៅ​ដល់​សហគ្រិន និង​សហគ្រាស​ជា​ច្រើន​​ឱ្យ​បន្ត​ការ​កែច្នៃ​របស់​ខ្លួន​។

លោក​ប្រធាន​សមាគម​ក៏​បាន​បញ្ជាក់​ដែរ​ថា «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​មួយ​ទៀត​នោះ​ គឺ​ទៅ​លើ​កម្ចី​ផ្នែក​កសិកម្ម​ពី​ធនាគារ​ដែល​ហាក់បី​ដូច​ជា​នៅ​មាន​តិចតួច​នៅ​ឡើយ និយាយ​រួម​ការ​ខ្ចី​ពី​ធនាគារ​ពាណិជ្ជ​ យើង​ឮ​តែ​ការ​អនុគ្រោះ ប៉ុន្តែ​ធាតុ​ពិត​គឺ​សហគ្រាស​ពិបាក​ទទួល​យក​នូវ​កម្ចី​ដែល​និយាយ​ថាអនុគ្រោះ​នេះ​ណាស់»។

ជា​មួយ​គ្នា​នេះ​ដែរ លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) បាន​ឱ្យ​«កម្ពុជា​ថ្មី​» ដែរ​ថា ការយោគយល់ពន្ធរបស់រាជរដ្ឋាភិបាលនាពេលនេះ គឺជារឿង​មួយដែល​ត្រឹមត្រូវ​ក្នុង​បរិបទ​នាពេល​បច្ចុប្បន្ន​ ដែល​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​​អ្នកផលិត ក៏ដូចជាអ្នកនាំចេញ និង​កែច្នៃ​មាន​ឱកាស​ខ្ពស់​នៅក្នុងការប្រកួតប្រជែង ដើម្បីចាប់​យក​ចំណែក​ទីផ្សារ​ណា​មួយ​ក្នុង​ការ​នាំចូល​ទៅ​កាន់​បណ្តាប្រទេសផ្សេងៗ ក៏ដូច​ជាលក់​នៅក្នុង​ស្រុកមិន​ថា​តែសម្រាប់​វិស័យ​ម្រេច​នោះ​ទេ គឺ​សម្រាប់​វិស័យ​កសិកម្ម​ទាំងមូល។

តាមរយៈការព្យួរពន្ធខាងលើនេះ លោកសង្ឃឹមថា នឹងមានអ្នករកស៊ី​ផ្សេង​ៗ​ក្រៅពីវិស័យ​កសិកម្មនឹង​នាំគ្នាចូល​មក​ជួយ​លើក​ស្ទួយ​វិស័យ​កសិកម្ម​ឱ្យកាន់​តែច្រើនជាងមុនបន្ថែមទៀតដើម្បីបង្កើតសហគ្រាស រោងចក្រ ឬសិប្បកម្ម​កែច្នៃ​កសិផល​កសិកម្ម​ដើម្បី​នាំចេញ​ទៅក្រៅប្រទេស​ ពីព្រោះ​ថា​នាពេលបច្ចុប្បន្ន​ជាទូទៅ​កម្ពុជា​លក់តែ​វត្ថុ​ធាតុ​ដើម​ទៅ​ក្រៅប្រទេស។

លោក​ក៏​រំពឹង​ទៀត​ថា មិនត្រឹមតែ​អ្នក​វិនិយោគ​ក្នុងស្រុក​ទេ​ដែលមើលឃើញពីឱកាសនេះ ​អ្នក​វិនិយោគ​ទុនក្រៅស្រុក​ផ្សេង​ទៀតក៏​នឹង​មើល​ឃើញឱកាស​ល្អនេះ​ ហើយ​ចូល​មក​បណ្តាក់​ទុននៅ​ក្នុង​វិស័យ​កសិកម្ម​ឱ្យកាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឱ្យរឹតតែប្រសើរឡើងទៅថ្ងៃអនាគត។

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​សម្រេច​ការព្យួរទុកការបង់ពន្ធលើ​ប្រាក់ចំណូល​របស់​សហគ្រាស​ប្រកប​អាជីវកម្ម​ផលិត​ និង​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ផលិត​ផលកសិកម្ម​មួយចំនួន ​មានដូចជា ស្រូវ អង្ករ ពោត​ សណ្ដែក​ម្រេច ដំឡូងមី ស្វាយចន្ទី ជ័រកៅស៊ូ មៀន​ប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ​ វារីវប្បកម្ម និង​ផលិតផលដូង​ប្រេង​ក្នុង​ស្រុក​ដែល​ជាវត្ថុធាតុ​​ដើម​សម្រាប់​ផលិត​ចំណី​សត្វ​។​ ការប្រកាស​​ព្យូរនេះ មានគោលបំណង​ដាក់ចេញនូវ​វិធាន​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​ចំពោះ​វិស័យ​កសិកម្ម៕

ដោយ៖ ឌិន ថារី

The post វិស័យឯកជនសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលអំពីព្យួរពន្ធលើប្រាក់ចំណេញក្នុងវិស័យកសិកម្ម appeared first on Kampuchea Thmey Daily.

ឧប. ស៊ុន ចាន់ថុល ជំរុញ​ដល់​អង្គភាព​រដ្ឋ​កាត់បន្ថយភាព​ស្មុគស្មាញ​ដើម្បីជួយដល់​វិស័យឯកជន
អនុប្រធាន​ទី​១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បាន​ជំរុញ​ដល់​អង្គភាព​រដ្ឋ​ទាំង​អស់​កាត់​បន្ថយ​ភាព​ស្មុគ​ស្មាញ​ឱ្យ​បាន​ខ្ពស់​បំផុត​ដើម្បី​ឱ្យ​វិស័យ​ឯកជន​រីកចម្រើន បង្កើន​ភាព​រឹង​មាំ​ដល់​សេដ្ឋកិច្ច​ជាតិ​។ លោក​ថា​គឺ​ជា​រឿង​​ឈឺចាប់​ណាស់​ពេលដែល​បរទេស​មើល​ងាយ​លើ​ភាព​ទន់​ខ្សោយ​កម្ពុជា​។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បើក​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆមាសទី១​​នៃ​ការ​អនុវត្ត​វិធាន​ការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន​លើក​ទី​១៩ ​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ភ្នំពេញ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល មាន​ប្រសាសន៍​ថា ការ​បង្ក​ភាព​ស្មុគស្មាញ​ដល់​វិស័យ​ឯកជន​គឺ​ជា​ការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទាំង​មូល​។ លោក​ថា​តួនាទី​របស់​រដ្ឋាភិបាល​មិនមែន​គ្រប់គ្រង​លើ​វិស័យ​ឯកជន​ទេ​តែ​ជា​កិច្ច​ការ​ដែល​ត្រូវ​​សម្របសម្រួល​ធ្វើ​យ៉ាង​ណា​ឱ្យ​ផ្នែក​ឯក​ជន​សម្រេច​តាម​គោលដៅ​របស់​គេ​។

លោក​ឧបនាយករដ្ឋមន្ត្រី៖ «ភាសា​អង់គ្លេស​គេ​ថា​ The economy is growing at night when the government is asleep។ បាន​ន័យ​ថា​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីកចម្រើន​នៅ​ពេល​យប់​ពេល​ដែល​រដ្ឋាភិបាល​គេង​លក់។​​ ដោយ​សារ​អី? គឺ​អត់​មាន​រដ្ឋាភិបាល​មក​ធ្វើ​ការ​រាំង​ស្ទះ​ ការ​រីក​ចម្រើន​វិស័យ​ឯកជន​។ អ៊ីចឹង​រៀបចំ​ហើយ​ដក​ខ្លួន​ថយ ទុក​ឱ្យ​វិស័យ​ឯកជន​នេះ​ដែល​គេ​យល់​ច្បាស់​ គេ​ចេះ​ដឹង​ក្នុង​ការ​ដឹក​នាំ​ក្រុម​ហ៊ុន​សហគ្រាស​គេ​ហ្នឹង​ជាង​រដ្ឋាភិបាល​។ អ៊ីចឹង​ជួយ​ទៅ​! សូម​កាត់​បន្ថយ​នីតិវិធី ហើយ​ទុក​ឱ្យ​គាត់​ធ្វើការ​ខ្លួន​ឯង​ទៅ​។ កុំ​ទៅ​ត្រួត​ពិនិត្យ​គាត់​ច្រើន​ពេក​ ខាត​ពេល​គាត់ ខាត​ពេល​យើង​»។

ទោះ​ជា​យ៉ាងណា​លោក​ក៏​ជំរុញ​ដល់​វិស័យ​ឯក​ជន​ឱ្យ​ហ៊ាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ថា​នឹង​គោរព​តាម​ច្បាប់​កម្ពុជា​ឱ្យ​បាន​ជាប់​លាប់​ផង​ដែរ។ ​​​​​​​

​​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​អ្នក​ឧកញ៉ា គិត ម៉េង ស្វាគមន៍​ការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​លើ​ស្ថាប័ន​២​គឺ​ គយ និង​ពន្ធដារ ដែល​ថា​ប្រសិន​ជា​អាច​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​ច្រើន​នោះ​ភាព​ទាក់ទាញ​អ្នក​វិនិយោគ​កាន់​តែ​ច្រើន ជួយ​ឱ្យ​រដ្ឋាភិបាល​សម្រេច​បាន​ជោគ​ជ័យ​នៃ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​ខាង​មុខ។

លោក​ថា៖ «ខ្ញុំ​គាំទ្រ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ដែល​ថា​រដ្ឋាភិបាល​គឺ​ជា​និយតករ មិន​មែន​ជា​អ្នក​ប្រតិបត្តិ​ករ​ទេ​។ ផ្នែក​​ឯកជន​ជា​អ្នក​ប្រតិបត្តិ​ករ​ដើម្បី​រក​ចំណូល​ជូន​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ »។

ចំពោះ​ការ​លើក​ឡើង​ពី​ការ​ចង់​ឱ្យ​វិស័យ​ឯកជន​សន្យា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​គោរព​ច្បាប់​កម្ពុជា​ម៉ឺងម៉ាត់​ អ្នក​ឧកញ៉ា​គិត​ ម៉េង បាន​បញ្ជាក់​និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​អស់​ទៅ​ចុះ​កិច្ចសន្យា​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តែ​ម្ដង​ដើម្បី​បង្ហាញ​ពី​តម្លាភាព​របស់​ក្រុមហ៊ុន​ឯកជន​ដែល​រក​ស៊ី​នៅ​កម្ពុជា​។

គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២៥ ការ​អនុវត្ត​វិធាន​ការ​កែ​ទម្រង់​មុតស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់​ចេញវេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន​លើក​ទី​១៩ កំពុង​ឈាន​សម្រេច​ពេញ​លេញ​១០០% លើ​បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង​ពី​វិស័យ​ឯក​ជន​ដែល​មាន​ចំនួន​១៩៦​ចំណុច (១៦៦ចំណុច​ត្រូវ​បាន​ដោះស្រាយ​) បន្ថែម​លើ​នេះ​តាម​រយៈ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ពី​វិស័យ​ឯកជន​កាលពី​ខែ​កក្កដា ឆ្នាំ២០២៥ បាន​បង្ហាញ​ថា​អ្នក​រកស៊ី​ភាព​ច្រើន​បាន​ពេញ​ចិត្ត​ចំពោះ​ការ​ដាក់​ចេញ​វិធាន​ការ​កំណែ​ទម្រង់​របស់​រដ្ឋ​ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯក​ជន​លើក​ទី​១៩​ផងដែរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​

The post ឧប. ស៊ុន ចាន់ថុល ជំរុញ​ដល់​អង្គភាព​រដ្ឋ​កាត់បន្ថយភាព​ស្មុគស្មាញ​ដើម្បីជួយដល់​វិស័យឯកជន appeared first on Kampuchea Thmey Daily.

រោងចក្រកែច្នៃដំណាប់ស្វាយពីរគ្រោងនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារចិន អាម៉េរិក និងអឺរ៉ុប
​ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និង​ក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. កំពុងរៀបចំការនាំចេញនូវផលិតផលកែច្នៃដំណាប់ស្វាយទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុបនាពេលដ៏ខ្លីខាងមុខនេះ។

ការលើកឡើងអំពីផែនការនាំចេញរបស់ក្រុមហ៊ុនទាំងពីរខាងលើនេះធ្វើឡើងក្នុងជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោកស្រី ចម និម្មល កាលពីថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៥ នៅទីស្តីការក្រសួង ខណៈ​តំណាង​ក្រុម​ហ៊ុន​ឯកជន​ទាំង​ពីរ បាន​លើក​ឡើង​ពី​បច្ចុប្បន្នភាព​នៃ​ការ​កែច្នៃ និង​ការនាំ​ចេញ​ផលិត​ផល​កសិផលកម្ពុជា និង​ស្នើសុំការ​គាំទ្រ​បន្ថែមពី​ក្រសួងពាណិជ្ជកម្ម​លើ​គម្រោង​របស់​ក្រុមហ៊ុន​ក្នុងការ​ពង្រីក​រោងចក្រកែច្នៃ ជា​ពិសេស​ការចុះ​អនុស្សារណៈ​នៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់​ស្វាយ​ទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

​លោក​ស្រី​រដ្ឋមន្ត្រី​ ចម និម្មល បាន​ស្វាគមន៍​ចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែល​បានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

លោក​ស្រី​រដ្ឋមន្ត្រី បានបង្ហាញ​ការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផលខាងលើ ដែលនេះ​ជាការចូលរួមចំណែក​មួយ​ជា​មួយរដ្ឋាភិបាល​ក្នុងទិសដៅ​ធ្វើ​ពិពិធកម្មទីផ្សារ​សម្រាប់​កសិផល​កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ។

លោក​ស្រី​រដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជា​មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ច​សម្រួល​ពាណិជ្ជកម្ម ការលើកទឹកចិត្តនិងយន្តការគាំទ្រផ្សេងទៀត ដែល​រាជរដ្ឋាភិបាលបាន​និង​កំពុង​ដាក់ចេញ សំដៅ​លើក​កម្ពស់​សមត្ថភាព​ក្នុងការ​ផលិត​និងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។

ក្នុងឱកាសនោះ  លោក​ស្រី​រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ បង្កើនចំណែកទីផ្សារ និងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕

The post រោងចក្រកែច្នៃដំណាប់ស្វាយពីរគ្រោងនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារចិន អាម៉េរិក និងអឺរ៉ុប appeared first on Kampuchea Thmey Daily.

សភាពាណិជ្ជកម្មកម្ពុជាបន្តចាប់ដៃជាមួយរដ្ឋាភិបាល​​ ដើម្បីលើកកម្ពស់ធុរកិច្ច ទោះបីជាអាមេរិកតំឡើងពន្ធ
ឆ្លើយតបទៅនឹងការប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញនាំចូលពីកម្ពុជាដោយសហរដ្ឋអាំមេរិកលើមុខទំនិញនាំចូលពីកម្ពុជាបានបង្ករក្តីបារម្ភដល់វិស័យឯកជន ជាពិសេសអ្នកនាំចេញ សភាពាណិជ្ជកម្មកម្ពុជា (CCC) នឹងបន្តអនុវត្តយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​ដើម្បីផ្តល់ទំនុកចិត្ត ស្វែងរកដំណោះស្រាយ ដល់វិស័យឯកជនក្នុងកាលៈទេសៈចំពោះមុខនេះ ។

កាលពីថ្ងៃទី៣ ខែមេ សា ឆ្នាំ២០២៥ ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក “បានប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញ ផលិតផលនាំចូលពីកម្ពុជា​ ក៏ដូចគ្នានឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនលើសកល លោក បានកំពុងរងការដំឡើងពន្ធលើផលិតផលនាំចូលទៅសហរដ្ឋអាមេរិក ហើយការអនុវត្តនឹងចូលជា ធរមាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

យោងតាមសេចក្តីជូនដំណឹងរបស់ CCC កាលពីពេលថ្មីៗនេះ វិធានការរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានកំពុងបង្កឱ្យមានការបារម្ភពី វិស័យឯកជន យើងទូទាំងប្រទេស ដែលនឹងទទួលរងផលប៉ះពាល់ក្នុងសកម្មភាព ធុរកិច្ច និងវិនិយោគ របស់ខ្លួននៅកម្ពុជា។

​«សភាពាណិជ្ជកម្មកម្ពុជា ​ សូមអំពាវនាវដល់អ្នកវិនិយោគ ក៏ដូចនិយោជិក និងនិយោជក ទាំងអស់ សូមកុំបារម្ភ ព្រោះស្ថានភាព នាំចេញនៅតែមានស្ថេរភាពដដែល ដោយសារប្រទេសកម្ពុជាមានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាប្រទេសជាច្រើនទៀត។ យើងសូមអំពាវនាវ អ្នកវិនិយោគទាំងអស់បន្តរផ្តល់ទំនុក ចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាប្រឈមជាមួយគ្នា»។ នេះបើយោងតាម​ CCC។

ជាមួយគ្នានេះដែរ CCC ថា កម្ពុជានៅក្នុងនាមជាសមាជិក WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស១៦៦ផ្សេងទៀត ដែរ សុទ្ធតែជាសមាជិក WTO កម្ពុជាមានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះ កម្ពុជាបានកំណត់ នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធនៃផលិតផលនាំចូល គឺមានចន្លោះពី ០ រហូតដល់អស់កម្ពស់គឺ ៣៥%។

«សភាពាណិជ្ជកម្មកម្ពុជា សហការួមជាមួយរាជរដ្ឋាភិបាល នឹងនៅតែបន្តលើកទឹកចិត្តនឹងផ្តល់ការ គាំទ្រ ស្វែងរកដំណោះស្រាយ ជូនដល់វិស័យឯកជនទូទាំងប្រទេស បានកំពុងជួបប្រទះបញ្ហា ប្រឈម ក្នុងសកម្មភាពធុរកិច្ច អាជីវកម្ម និងវិនិយោគ មិនថានៅក្នុង ឬ ក្រៅប្រទេសកម្ពុជា»។ នេះបើតាមការថ្លែងរបស់ CCC។

កាលពីថ្ងៃទី៤ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈលិខិតស្នើសុំការចរចារជាមួយលោកដូណាល់ត្រាំ ជុំវិញការដាក់ពន្ធមកលើទំនិញកម្ពុជាថា កម្ពុជានឹងកាត់​បន្ថយ​ការ​យក​ពន្ធលើទំនិញនាំចូលរបស់អាមេរិកចំនួន ១៩ ប្រភេទពី ៣៥% មក ៥%។

សម្ដេចធិបតីបានលើកឡើងនៅក្នុងលិខិតស្នើសុំចរចារជាមួយអាមេរិកជុំវិញការអនុវត្តពន្ធ ៤៩% លើទំនិញនាំចេញពីកម្ពុជាទៅអាមេរិកនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥។

តាមរយៈលិខិតផ្លូវការរបស់សម្ដេចធិបតី លើកឡើងថា ជាការឆ្លើយតបនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ អនុវត្តពន្ធ ៤៩% លើទំនិញកម្ពុជាចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ កម្ពុជាស្នើសុំចរចារជាមួយរដ្ឋបាលរបស់លោក ត្រាំ ភ្លាមៗ និងស្នើឱ្យរដ្ឋបាលរដ្ឋរបស់លោកត្រាំ ពន្យាការអនុវត្តពន្ធនាំចូលថ្មីនេះ។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖«ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅ​មានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ-នាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»។

យោងតាមក្រសួងពាណិជ្ជកម្ម មុខទំនិញភាគច្រើនជាប្រភេទ សាច់ បន្លែ ផ្លែឈើ ភេសជ្ជៈ និងម៉ូតូ រថយន្ត៕

The post សភាពាណិជ្ជកម្មកម្ពុជាបន្តចាប់ដៃជាមួយរដ្ឋាភិបាល​​  ដើម្បីលើកកម្ពស់ធុរកិច្ច ទោះបីជាអាមេរិកតំឡើងពន្ធ appeared first on Kampuchea Thmey Daily.

សម្តេចធិបតី ជំរុញឱ្យវិស័យឯកជន សហការគ្នាជាកម្លាំងជាតិត្រៀមខ្លួនប្រកួតប្រជែង
នាពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ថ្ងៃទី ១៤ ខែមីនានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឯកជនគឺជាដៃគូសំខាន់របស់រដ្ឋ មិនអាចខ្វះបាន ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ និងប្រកួតប្រជែងជាមួយអន្តរជាតិ។

នៅចំពោះមុខអ្នកវិនិយោគ និងមន្រ្តីរាជការ សម្តេចធិបតី បានជំរុញឱ្យគ្រប់វិស័យទាំងអស់ ស្ថាប័នរដ្ន និងឯកជនគួរធ្វើទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នា ហើយរាជរដ្ឋាភិបាលចាំជួយជានិច្ច។ ក្នុងន័យនេះ សម្តេចលើកទឹកចិត្តដល់វិស័យឯកជន និងស្ថាប័នរដ្ឋ នៅពេលមានគំនិតផ្តួចផ្តើម ឬចង់អភិវឌ្ឍគម្រោងអ្វីមួយអាចពិភាក្សាគ្នា។
សម្តេចថ្លែងថា៖«រដ្ឋាភិបាល ជួនកាលគិតអត់គ្រប់អស់ទេ អ្វីដែលយើងបានផ្តល់បានគឺផ្តល់ អ្វីដែលយើងមិនអាចផ្តល់បានយើងនឹងប្រាប់ ហើយរកវិធីជួយ។ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំចង់ឱ្យវិស័យឯកជន និងរដ្ឋ គឺជាដៃគូ ជួយគិត ជួយធ្វើ ហើយជួយទទួលខុសត្រូវ »។

«នេះហើយគឺជាអ្វីដែលខ្ញុំតែងតែនិយាយតាំងពីខ្ញុំមុនឡើងធ្វើជានាយករដ្ឋមន្រ្តី ហើយខ្ញុំនិយាយគ្រប់វេទិកាទាំងអស់ គឺខ្ញុំចង់ឱ្យដៃគូឯកជនជាអ្នកជួយគិត ជួយធ្វើជួយទទួលខុសត្រូវជាកម្លាំងជាតិរបស់យើងដើម្បីរួមគ្នា បង្កើនភាពទាក់ទាញ និងប្រកួតប្រជែងរបស់យើង»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី។

បើតាមសម្តេចធិបតី បើយើងមិនរួបរួមគ្នាទេ គឺប្រកួតប្រជែងមិនឈ្នះអន្តរជាតិនោះទេ ព្រោះយើងជាប្រទេសតូច និងមានប្រជាជនតិច។ សម្តេចធិបតី បានគូសបញ្ជាក់ថា៖«វិស័យឯកជនដើរតួនាទីសំខាន់ជាចលកររបស់សេដ្ឋកិច្ចជាតិ និងជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរបស់នៅប្រទេសជាតិរបស់យើង»៕

The post សម្តេចធិបតី ជំរុញឱ្យវិស័យឯកជន សហការគ្នាជាកម្លាំងជាតិត្រៀមខ្លួនប្រកួតប្រជែង appeared first on Kampuchea Thmey Daily.

បញ្ហាប្រឈមផ្នែកពន្ធដារធំៗចំនួន៥ដែលវិស័យឯកជនក្រុម«ឃ» នឹងដាក់ស្នើទៅរដ្ឋាភិបាល
វិស័យឯកជនក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(​D-GPSF) បានលើកអំពីបញ្ហាបញ្ហាប្រឈមធំៗចំនួន៥ដែលរបស់ផ្នែកនេះនឹងដាក់​សំណើសុំអន្តរាគមន៍ពីរដ្ឋាភិបាលសំដៅធ្វើយ៉ាងឱ្យ​បរិយាកាសធុរកិច្ចនៅ​កម្ពុជាកាន់តែ​ល្អប្រសើរ។

សម្រាប់បញ្ហាប្រឈមទាំង៥ដែលត្រូវបានលើកឡើងដោយវិស័យឯកជនក្រុម “ឃ” “​ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ​ទី១៣ ខែមីនានេះ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។ បញ្ហាដែលផ្នែកជនលើកឡើងនេះរួមមាន ពន្ធលើផ្ទាំងផ្សព្វផ្សាយ; អាករលើតម្លៃបន្ថែម; ការទទួលស្គាល់អំពីពន្ធលើប្រាក់ចំណូល;បុព្វលាបង្គរ (ឬបៀរវត្សនិងបន្ទុកប្រហាក់ប្រហែល); និង​ ការចេញលិខិតទារបំណុល រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

បើយោងទៅតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំនេះក៏មានការចូលរួម​ពីសំណាក់ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន, តំណាងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក, តំណាងសមាគមវិនិយោគិនកម្ពុជា, តំណាងសមាគមយានយន្តថ្មីនៅកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ “ឃ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។

«កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលមានស្រាប់ និងជាកង្វល់របស់ផ្នែកឯកជន និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលឆាប់ៗខាងមុខនេះ»។ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា៕

The post បញ្ហាប្រឈមផ្នែកពន្ធដារធំៗចំនួន៥ដែលវិស័យឯកជនក្រុម«ឃ» នឹងដាក់ស្នើទៅរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនមួយរបស់អេមីរាត់អារ៉ាប់រួម ចង់វិនិយោគនៅកម្ពុជា​លើវិស័យដឹកជញ្ជូន
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានរដ្ឋសភា ប្រធានក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួប លោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World បានជម្រាបជូនសម្ដេចធិបតី ថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់ និងមានប្រតិបត្តិការអាជីវកម្មនៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។

លោក ថា ដោយប្រទេសកម្ពុជា មានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុន DP World មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ដែលគាំទ្រដល់ការវិនិយោគ និងបានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយផងដែរ។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាក្នុងការវិនិយោគលើវិស័យឡូជីស្ទីក ក៏ដូចជាការអភិវឌ្ឍសួនឧស្សាហកម្ម ដែលជាវិស័យសក្តានុពល និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

The post ក្រុមហ៊ុនមួយរបស់អេមីរាត់អារ៉ាប់រួម ចង់វិនិយោគនៅកម្ពុជា​លើវិស័យដឹកជញ្ជូន appeared first on Kampuchea Thmey Daily.

វិស័យឯកជនកម្ពុជា-សិង្ហបុរី ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៣
ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ វិស័យឯកជនរបស់កម្ពុជា និងសិង្ហបុរី បានសម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៣។

ឯកសារដែលត្រូវបានចុះហត្ថលេខាពេលនេះ រួមមាន៖ ១) អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី។ ២) ការចុះហត្ថលេខាសាក្សីភាពស្តីពីការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី។ និង៣) អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា។

ពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នារវាងវិស័យឯកជនកម្ពុជា-សិង្ហបុរី បានរៀបចំឡើងក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនា។ វេទិកាធុរកិច្ចនេះមានវិនិយោគិនចូលរួមចំនួន៤៨១នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ៣៤៨ក្រុមហ៊ុន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី បានដើរតួនាទីដ៏សំខាន់ក្នុងការទំនាក់ទំនងសហគមន៍ ធុរកិច្ចរបស់កម្ពុជា និងសិង្ហបុរីឱ្យកាន់តែស៊ីជម្រៅ និងបង្កើតកាលានុវត្តភាព ដែលផ្ដល់ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។ កម្ពុជា និងសិង្ហបុរី អាចរួមគ្នាជំរុញនវានុវត្តន៍ កសាងទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងបង្កើតអនាគតប្រកបដោយវិបុលភាពថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ៕

The post វិស័យឯកជនកម្ពុជា-សិង្ហបុរី ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៣ appeared first on Kampuchea Thmey Daily.