ព័ត៌មានអន្ដរជាតិ
បញ្ហាប្រឈមផ្នែកពន្ធដារធំៗចំនួន៥ដែលវិស័យឯកជនក្រុម«ឃ» នឹងដាក់ស្នើទៅរដ្ឋាភិបាល
វិស័យឯកជនក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(D-GPSF) បានលើកអំពីបញ្ហាបញ្ហាប្រឈមធំៗចំនួន៥ដែលរបស់ផ្នែកនេះនឹងដាក់សំណើសុំអន្តរាគមន៍ពីរដ្ឋាភិបាលសំដៅធ្វើយ៉ាងឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែល្អប្រសើរ។

សម្រាប់បញ្ហាប្រឈមទាំង៥ដែលត្រូវបានលើកឡើងដោយវិស័យឯកជនក្រុម “ឃ” “ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនានេះ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។ បញ្ហាដែលផ្នែកជនលើកឡើងនេះរួមមាន ពន្ធលើផ្ទាំងផ្សព្វផ្សាយ; អាករលើតម្លៃបន្ថែម; ការទទួលស្គាល់អំពីពន្ធលើប្រាក់ចំណូល;បុព្វលាបង្គរ (ឬបៀរវត្សនិងបន្ទុកប្រហាក់ប្រហែល); និង ការចេញលិខិតទារបំណុល រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

បើយោងទៅតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន, តំណាងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក, តំណាងសមាគមវិនិយោគិនកម្ពុជា, តំណាងសមាគមយានយន្តថ្មីនៅកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ “ឃ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។

«កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលមានស្រាប់ និងជាកង្វល់របស់ផ្នែកឯកជន និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលឆាប់ៗខាងមុខនេះ»។ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


