វេជ្ជបណ្ឌិត ដួង វាសនា Archives - Kampuchea Thmey Daily

បច្ចុប្បន្ន ក្រៅពីភ្នំពេញ តើខេត្តណាខ្លះមានមន្ទីរពិសោធន៍រកកូវីដ-១៩ និងប្រភេទ អូមីក្រុង?
កាលមានផ្ទុះជំងឺកូវីដ-១៩ដំបូងនៅកម្ពុជាដំបូង សំណាកទាំងអស់ត្រូវយកមកធ្វើតេស្តនៅប៉ាស្ទ័ក ប៉ុន្តែក្រោយមកដោយមានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្ទើរគ្រប់ខេត្តទូទាំងប្រទេស បច្ចុប្បន្ន​​មន្ទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ-១៩ និងប្រភេទអូមីក្រុង បានពង្រីកច្រើនកន្លែង ទាំងនៅភ្នំពេញ និងបណ្ដាខេត្ត។

លោក​វេជ្ជបណ្ឌិត ដួង វាសនា ​ប្រធាន​ផ្នែក​វិ​រុសាស្ដ្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា នៅភ្នំពេញ ក្រៅពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មាននៅពេទ្យព្រះកេតុមាលា មជ្ឈមណ្ឌលផ្តល់ឈាម ចំណែកតាមខេត្តជាច្រើនទៀតដូចជា សៀមរាប បាត់ដំបង ប៉ោយប៉ែត តាកែវ កំពង់ចាម ជាដើម ដែលមន្ទីរពិសោធន៍ទាំងនោះមានទីតាំងស្ថិតនៅ មន្ទីរពេទ្យបង្អែកខេត្តនីមួយៗ។

ប្រធាន​ផ្នែក​វិ​រុសាស្ដ្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រូបនេះបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាលបានតម្រូវឱ្យមន្ទីរពិសោធន៍តាមបណ្ដាខេត្តធ្វើតេស្តលើសំណាករកមេរោគកូវីដ-១៩ ដើម្បីកុំឱ្យចាល់មកភ្នំពេញច្រើនពេក ពិសេសក្នុងករណីប្រញាប់បន្ទាន់។

លោកវេជ្ជបណ្ឌិត ដួង ​វាសនា បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ វិទ្យាស្ថានប៉ាស្ទ័របានទទួលចំនួនសំណាកធ្វើតេស្តមានច្រើន បើប្រៀបធៀបពីដើមឆ្នាំ ពោលអាចចន្លោះពី ៤០០ ទៅ ៦០០សំណាក ក្នុងមួយថ្ងៃ ខណៈកាលពីមុនគឺចម្លោះពី ២០០ ទៅ ៣០០ ជាងសំណាក។ សម្រាប់សំណាកដែលយកមកធ្វើតេស្តគឺសឹងតែ ១០០​ភាគរយនៃចំនួនសំណាកដែលបានធ្វើតេស្ត សុទ្ធតែជាប្រភេទមេរោគប្រភេទ អូមីក្រុង ដោយសារអូមីក្រុង មានការឆ្លងលឿន។

លោកវេជ្ជបណ្ឌិត ដួង វាសនា មានប្រសាសន៍ឱ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចធ្វើតេស្តរកមេរោគកូវីដ-១៩ ក្នុងស្ថានភាពធម្មតា បានជាង ១,០០០ សំណាក ក្នុងមួយថ្ងៃ និងក្នុងករណីផ្ទុះខ្លាំង គឺអាចធ្វើតេស្តរកមេរោគកូវីដ-១៩ បានជាង ៣,០០០ សំណាក ក្នុងមួយថ្ងៃ។

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានសមត្ថភាពពិនិត្យរកមើលគ្រប់ប្រភេទវីរុសថ្មី​ទាំងអស់នៅ​ក្នុង​ពិភពលោក។ លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា ទាក់ទងទៅនឹងការពិនិត្យរកមេរោគកូវីដ-១៩ ប្រភេទថ្មី គឺក្រុមការងារពិនិត្យរកតែលើសំណាកណាដែលមានវីរុសច្រើន ដើម្បីចង់ដឹងថា សំណាកដែលមានមេរោគច្រើននោះ វាជាប្រភេទមេរោគអ្វី។

គួរបញ្ជាក់ថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញទិន្នន័យថា ចាប់តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មក កម្ពុជាបានធ្វើតេស្តចំនួន ២ ៨៥៤ ៩៤២ នាក់។ នៅថ្ងៃទី២៥ ខែកុម្ភៈ នេះ នាយកដ្ឋានបានរកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៧៩ នាក់​ (ឆ្លងសហគមន៍:​ ​​៤៥៣ នាំចូល:​ ២៦ នាក់) និងមានជាសះស្បើយ​ ៥០៣ នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ១២៩ ០៧៨​​​​​​​​​​​​​​ នាក់ និងចំនួនជាសះស្បើយសរុប​កើន​ ១២១ ៣៨០ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣ ០២៧ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post បច្ចុប្បន្ន ក្រៅពីភ្នំពេញ តើខេត្តណាខ្លះមានមន្ទីរពិសោធន៍រកកូវីដ-១៩ និងប្រភេទ អូមីក្រុង? appeared first on Kampuchea Thmey Daily.

វិទ្យាស្ថានប៉ាស្ទ័រ តែមួយ ធ្វើតេស្តកូវីដ-១៩ កើនឡើង ២ ទៅ ៣ដង ក្នុងមួយថ្ងៃ បើធៀបដើមឆ្នាំ
ក្នុងចំណោមទីតាំងទាំងឡាយក្នុងប្រទេសកម្ពុជាដែលមានម៉ាស៊ីនធំ PCR សម្រាប់ធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានទទួលកំណើននៃសំណាក កើនឡើងរហូត ២ ទៅ ៣ដងក្នុងមួយថ្ងៃ បើប្រៀបធៀបខែមករា ដើមឆ្នាំ ២០២២។

លោក​វេជ្ជបណ្ឌិត ដួង វាសនា ​ប្រធាន​ផ្នែក​វិ​រុសាស្ដ្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃនេះថា ចំនួនសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាមួយផ្នែក នៃចំនួនកន្លែងធ្វើតេស្តទាំងអស់ទូទាំងប្រទេស ដែលគ្រាន់តែមួយរយៈចុងក្រោយនេះ វិទ្យាស្ថានបានទទួលចំនួនសំណាកធ្វើតេស្តមានច្រើន ២ ទៅ ៣ ដង បើប្រៀបធៀបកាលដើមឆ្នាំ ២០២២នេះ។

លោកវេជ្ជបណ្ឌិត ដួង វាសនា មានប្រសាសន៍បន្តថា៖ “អាចចន្លោះពី ៤០០ ទៅ ៦០០សំណាក ក្នុងមួយថ្ងៃ។ ជាធម្មតា កាលពីមុនគឺចម្លោះពី ២០០ ទៅ ៣០០ ជាងសំណាក បន្ទាប់ពីចំនួនឆ្លងថយចុះច្រើន ហើយរដ្ឋាភិបាល និងក្រសួងសុខាភិបាលសម្រេចធ្វើតេសត្តតែអ្នកនៅមន្ទីរពេទ្យវិញ”។

ប្រធាន​ផ្នែក​វិ​រុសាស្ដ្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រូបនេះបន្តថា អ្នកធ្វើតេស្តមិនមែនមហាជនទូទៅទេ គឺទាល់តែអ្នកដែលមានអាការៈសង្ស័យ ដែលត្រូវបានធ្វើតេស្ត និងបានបញ្ជូនសំណាកពីភ្នាក់ងារក្រសួងសុខាភិបាល តាមពីមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត ដួង វាសនា បញ្ជាក់ថា៖ “សម្រាប់សំណាកដែលយកមកធ្វើតេស្តគឺសឹងតែ ១០០ ភាគរយ បានរកឃើញវិជ្ជមានអូមីក្រុង ប៉ុន្តែយើងអត់ធ្វើតេស្តរកមេរោគអូមីក្រុងពីបណ្ដាតេស្តវិជ្ជមានទាំងអស់ទេ គឺធ្វើចុះៗ ដោយសារចំនួនច្រើន ហើយបើធ្វើទាំងអស់ ក៏អត់មានន័យ។ អ៊ីចឹង យើងជ្រើសរើសតាមទីតាំង តាមខេត្ត តាមប្រភេទនៃអ្នកជំងឺ។ យើងឃើញថា សម្រាប់ពេលឥឡូវ សឹងតែ ១០០ ភាគរយនៃចំនួនសំណាកដែលយើងធ្វើតេស្តហ្នឹងសុទ្ធតែជាប្រភេទមេរោគប្រភេទ អូមីក្រុង ដោយសារអូមីក្រុង មានការឆ្លងលឿន អ៊ីចឹងការរាតត្បាត គឺលឿនខ្លាំង”។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកនេះ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៤១៤ ករណី ជាករណីអូមីក្រុងក្នុងសហគមន៍ចំនួន ៣៨៨ ករណី នាំឱ្យករណីអូមីក្រុងក្នុងសហគមន៍សរុបកើនដល់ ៤ ០៦៤ ករណី ទន្ទឹមពេល ករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជាសរុប មានចំនួន ១២៥ ២០១ ករណី ព្យាបាលជាសះស្បើយចំនួន ១១៩ ៨៨០ ករណី និងអ្នកបាត់បង់ជីវិតសរុប ៣ ០១៥ ករណី។ រដ្ឋាភិបាល តែងចាត់វិធានការបន្ទាន់ជាបន្តបន្ទាប់ ទទ្ទឹមនឹងការអំពាវនាវប្រជាពលរដ្ឋអនុវត្ត ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post វិទ្យាស្ថានប៉ាស្ទ័រ តែមួយ ធ្វើតេស្តកូវីដ-១៩ កើនឡើង ២ ទៅ ៣ដង ក្នុងមួយថ្ងៃ បើធៀបដើមឆ្នាំ appeared first on Kampuchea Thmey Daily.