ព័ត៌មានជាតិ
វិទ្យាស្ថានប៉ាស្ទ័រ តែមួយ ធ្វើតេស្តកូវីដ-១៩ កើនឡើង ២ ទៅ ៣ដង ក្នុងមួយថ្ងៃ បើធៀបដើមឆ្នាំ
ក្នុងចំណោមទីតាំងទាំងឡាយក្នុងប្រទេសកម្ពុជាដែលមានម៉ាស៊ីនធំ PCR សម្រាប់ធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានទទួលកំណើននៃសំណាក កើនឡើងរហូត ២ ទៅ ៣ដងក្នុងមួយថ្ងៃ បើប្រៀបធៀបខែមករា ដើមឆ្នាំ ២០២២។

លោកវេជ្ជបណ្ឌិត ដួង វាសនា ប្រធានផ្នែកវិរុសាស្ដ្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃនេះថា ចំនួនសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាមួយផ្នែក នៃចំនួនកន្លែងធ្វើតេស្តទាំងអស់ទូទាំងប្រទេស ដែលគ្រាន់តែមួយរយៈចុងក្រោយនេះ វិទ្យាស្ថានបានទទួលចំនួនសំណាកធ្វើតេស្តមានច្រើន ២ ទៅ ៣ ដង បើប្រៀបធៀបកាលដើមឆ្នាំ ២០២២នេះ។
លោកវេជ្ជបណ្ឌិត ដួង វាសនា មានប្រសាសន៍បន្តថា៖ “អាចចន្លោះពី ៤០០ ទៅ ៦០០សំណាក ក្នុងមួយថ្ងៃ។ ជាធម្មតា កាលពីមុនគឺចម្លោះពី ២០០ ទៅ ៣០០ ជាងសំណាក បន្ទាប់ពីចំនួនឆ្លងថយចុះច្រើន ហើយរដ្ឋាភិបាល និងក្រសួងសុខាភិបាលសម្រេចធ្វើតេសត្តតែអ្នកនៅមន្ទីរពេទ្យវិញ”។

ប្រធានផ្នែកវិរុសាស្ដ្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រូបនេះបន្តថា អ្នកធ្វើតេស្តមិនមែនមហាជនទូទៅទេ គឺទាល់តែអ្នកដែលមានអាការៈសង្ស័យ ដែលត្រូវបានធ្វើតេស្ត និងបានបញ្ជូនសំណាកពីភ្នាក់ងារក្រសួងសុខាភិបាល តាមពីមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត ដួង វាសនា បញ្ជាក់ថា៖ “សម្រាប់សំណាកដែលយកមកធ្វើតេស្តគឺសឹងតែ ១០០ ភាគរយ បានរកឃើញវិជ្ជមានអូមីក្រុង ប៉ុន្តែយើងអត់ធ្វើតេស្តរកមេរោគអូមីក្រុងពីបណ្ដាតេស្តវិជ្ជមានទាំងអស់ទេ គឺធ្វើចុះៗ ដោយសារចំនួនច្រើន ហើយបើធ្វើទាំងអស់ ក៏អត់មានន័យ។ អ៊ីចឹង យើងជ្រើសរើសតាមទីតាំង តាមខេត្ត តាមប្រភេទនៃអ្នកជំងឺ។ យើងឃើញថា សម្រាប់ពេលឥឡូវ សឹងតែ ១០០ ភាគរយនៃចំនួនសំណាកដែលយើងធ្វើតេស្តហ្នឹងសុទ្ធតែជាប្រភេទមេរោគប្រភេទ អូមីក្រុង ដោយសារអូមីក្រុង មានការឆ្លងលឿន អ៊ីចឹងការរាតត្បាត គឺលឿនខ្លាំង”។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកនេះ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៤១៤ ករណី ជាករណីអូមីក្រុងក្នុងសហគមន៍ចំនួន ៣៨៨ ករណី នាំឱ្យករណីអូមីក្រុងក្នុងសហគមន៍សរុបកើនដល់ ៤ ០៦៤ ករណី ទន្ទឹមពេល ករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជាសរុប មានចំនួន ១២៥ ២០១ ករណី ព្យាបាលជាសះស្បើយចំនួន ១១៩ ៨៨០ ករណី និងអ្នកបាត់បង់ជីវិតសរុប ៣ ០១៥ ករណី។ រដ្ឋាភិបាល តែងចាត់វិធានការបន្ទាន់ជាបន្តបន្ទាប់ ទទ្ទឹមនឹងការអំពាវនាវប្រជាពលរដ្ឋអនុវត្ត ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២០ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


