ព័ត៌មានជាតិ
បច្ចុប្បន្ន ក្រៅពីភ្នំពេញ តើខេត្តណាខ្លះមានមន្ទីរពិសោធន៍រកកូវីដ-១៩ និងប្រភេទ អូមីក្រុង?
កាលមានផ្ទុះជំងឺកូវីដ-១៩ដំបូងនៅកម្ពុជាដំបូង សំណាកទាំងអស់ត្រូវយកមកធ្វើតេស្តនៅប៉ាស្ទ័ក ប៉ុន្តែក្រោយមកដោយមានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្ទើរគ្រប់ខេត្តទូទាំងប្រទេស បច្ចុប្បន្នមន្ទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ-១៩ និងប្រភេទអូមីក្រុង បានពង្រីកច្រើនកន្លែង ទាំងនៅភ្នំពេញ និងបណ្ដាខេត្ត។

លោកវេជ្ជបណ្ឌិត ដួង វាសនា ប្រធានផ្នែកវិរុសាស្ដ្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា នៅភ្នំពេញ ក្រៅពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មាននៅពេទ្យព្រះកេតុមាលា មជ្ឈមណ្ឌលផ្តល់ឈាម ចំណែកតាមខេត្តជាច្រើនទៀតដូចជា សៀមរាប បាត់ដំបង ប៉ោយប៉ែត តាកែវ កំពង់ចាម ជាដើម ដែលមន្ទីរពិសោធន៍ទាំងនោះមានទីតាំងស្ថិតនៅ មន្ទីរពេទ្យបង្អែកខេត្តនីមួយៗ។
ប្រធានផ្នែកវិរុសាស្ដ្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រូបនេះបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាលបានតម្រូវឱ្យមន្ទីរពិសោធន៍តាមបណ្ដាខេត្តធ្វើតេស្តលើសំណាករកមេរោគកូវីដ-១៩ ដើម្បីកុំឱ្យចាល់មកភ្នំពេញច្រើនពេក ពិសេសក្នុងករណីប្រញាប់បន្ទាន់។

លោកវេជ្ជបណ្ឌិត ដួង វាសនា បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ វិទ្យាស្ថានប៉ាស្ទ័របានទទួលចំនួនសំណាកធ្វើតេស្តមានច្រើន បើប្រៀបធៀបពីដើមឆ្នាំ ពោលអាចចន្លោះពី ៤០០ ទៅ ៦០០សំណាក ក្នុងមួយថ្ងៃ ខណៈកាលពីមុនគឺចម្លោះពី ២០០ ទៅ ៣០០ ជាងសំណាក។ សម្រាប់សំណាកដែលយកមកធ្វើតេស្តគឺសឹងតែ ១០០ភាគរយនៃចំនួនសំណាកដែលបានធ្វើតេស្ត សុទ្ធតែជាប្រភេទមេរោគប្រភេទ អូមីក្រុង ដោយសារអូមីក្រុង មានការឆ្លងលឿន។

លោកវេជ្ជបណ្ឌិត ដួង វាសនា មានប្រសាសន៍ឱ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចធ្វើតេស្តរកមេរោគកូវីដ-១៩ ក្នុងស្ថានភាពធម្មតា បានជាង ១,០០០ សំណាក ក្នុងមួយថ្ងៃ និងក្នុងករណីផ្ទុះខ្លាំង គឺអាចធ្វើតេស្តរកមេរោគកូវីដ-១៩ បានជាង ៣,០០០ សំណាក ក្នុងមួយថ្ងៃ។
លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានសមត្ថភាពពិនិត្យរកមើលគ្រប់ប្រភេទវីរុសថ្មីទាំងអស់នៅក្នុងពិភពលោក។ លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា ទាក់ទងទៅនឹងការពិនិត្យរកមេរោគកូវីដ-១៩ ប្រភេទថ្មី គឺក្រុមការងារពិនិត្យរកតែលើសំណាកណាដែលមានវីរុសច្រើន ដើម្បីចង់ដឹងថា សំណាកដែលមានមេរោគច្រើននោះ វាជាប្រភេទមេរោគអ្វី។

គួរបញ្ជាក់ថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញទិន្នន័យថា ចាប់តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មក កម្ពុជាបានធ្វើតេស្តចំនួន ២ ៨៥៤ ៩៤២ នាក់។ នៅថ្ងៃទី២៥ ខែកុម្ភៈ នេះ នាយកដ្ឋានបានរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៧៩ នាក់ (ឆ្លងសហគមន៍: ៤៥៣ នាំចូល: ២៦ នាក់) និងមានជាសះស្បើយ ៥០៣ នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១២៩ ០៧៨ នាក់ និងចំនួនជាសះស្បើយសរុបកើន ១២១ ៣៨០ នាក់ និង ស្លាប់ថ្មី ១នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣ ០២៧ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២០ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


