សង្រ្គាមពាណិជ្ជកម្មអាមេរិក-EU Archives - Kampuchea Thmey Daily

សង្រ្គាមពាណិជ្ជកម្មអាមេរិក-EU ផ្ទុះឡើងជាថ្មី ក្រោយ ត្រាំ គំរាមដាក់ពន្ធប្រទេសអឺរ៉ុបផ្សេងៗ ជុំវិញ​បញ្ហាហ្រ្គីនឡែន
អ្នកការទូតសហភាពអឺរ៉ុប (EU) បានឱ្យដឹងថា ឯកអគ្គរដ្ឋ/រាជទូត EU ផ្សេងៗ បាន​សម្រេចបាន​នូវកិច្ចព្រមព្រៀងដ៏ធំមួយកាលពីថ្ងៃអាទិត្យ រួមទាំងការដាក់ពន្ធសងសឹងលើសហរដ្ឋអាមេរិក ក្រោយ​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ​គំរាមដាក់ពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុប​ផ្សេងៗ ជុំវិញបញ្ហាហ្រ្គីនឡែន (Greenland)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បាន​ប្ដេជ្ញាចិត្តដាក់ពន្ធខ្ពស់ ចាប់ពីថ្ងៃទី ១ កុម្ភៈ លើប្រទេសសមាជិក EU ផ្សេងៗ ដូចជា ដាណឺម៉ាក ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ និងហ្វាំងឡង់ រួមជាមួយប្រទេសនៅអឺរ៉ុបផ្សេងទៀត រួមមានចក្រភពអង់គ្លេស និងណ័រវែស។ លោកថាលោកនឹង​ដាក់ពន្ធតាមការគំរាមរបស់ខ្លួន លុះត្រាំតែសហរដ្ឋអាមេរិក​ទទួលបាន​ការអនុញ្ញាតគាំទ្រឱ្យទិញយកកោះហ្រ្គីនឡែន ដែលគេទទួលស្គាល់ជាអន្តរជាតិថាជារបស់ ដាណឺម៉ាក។

ជុំវិញការវិវត្តចុងក្រោយ​នេះ មេដឹកនាំ EU គ្រោងនឹងពិភាក្សាអំពីជម្រើសឆ្លើយតប​នានា​ក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងប្រ៊ុយសែល នាថ្ងៃព្រហស្បតិ៍ខាងមុខ។​ ជម្រើសមួយគឺកញ្ចប់ពន្ធលើការនាំចូល​ពី​អាមេរិក តម្លៃ ៩៣ ​ប៊ីលានអឺរ៉ូ (១០៧,៧ ប៊ីលាន​ដុល្លារ) ដែលអាចចាប់ផ្តើមអនុវត្តដោយស្វ័យប្រវត្តិនៅថ្ងៃទី ៦ ខែកុម្ភៈ ​ក្រោយ​ EU ផ្អាករយៈពេល ៦ ខែ ដើម្បីចរចាពាណិជ្ជកម្មជាមួយ​អាមេរិក ជុំវិញជម្លោះពាណិជ្ជកម្ម​ដែល​ ត្រាំ បង្កឡើងកាលពីឆ្នាំមុន។

ជម្រើសមួយទៀតគឺ «ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ (ACI)» ដែល EU មិនដែល​ប្រើទេពីមុនមក។ មែនទែនទៅ ACI អាចកម្រិតអាមេរិក​លើ​ការចូលប្រើប្រាស់ការដេញថ្លៃសាធារណៈ ការវិនិយោគ ឬសកម្មភាពធនាគារ ឬរឹតត្បិតពាណិជ្ជកម្មសេវាកម្ម ដែលវិស័យទាំងអស់នេះ ​អាមេរិកសុទ្ធតែមានអតិរេកពាណិជ្ជកម្ម​ជាមួយប្លុក​។

ប្រភព​ពី EU ម្នាក់ បាន​ប្រាប់រ៉យទ័រថា កញ្ចប់ពន្ធរបស់ប្លុក ហាក់ដូចជាទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីក្នុងរដ្ឋ EU ឱ្យយកវាជាវិធានការឆ្លើយតបដំបូងគេ​។

ប្រជាជនហ្រ្គីនឡែននាំគ្នាតវ៉ាប្រឆាំងនឹង​ផែនការរបស់ប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ​នៅមុខស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុង Nuuk ​កោះហ្គ្រីនឡែន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ រូបភាព៖ AP

ដោយឡែក លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលជាប្រធានកិច្ចប្រជុំកំពូលរបស់ប្លុក បាននិយាយនៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គមថា ការពិគ្រោះយោបល់របស់លោកជាមួយសមាជិក EU បានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ពួកគេក្នុងការគាំទ្រប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រឆាំងនឹងការបង្ខិតបង្ខំគ្រប់ទម្រង់របស់អាមេរិក។

គួរគូសបញ្ជាក់ថា ប្រទេសអឺរ៉ុបទាំង ៨ ដែលរងការគំរាមពន្ធថ្មីរបស់ ត្រាំ ​មែនទែនទៅ បាន​រងនូវពន្ធ «បដិការ» ដែលលោក ត្រាំ បាន​ដាក់កាលពីឆ្នាំមុនរួចហើយ ក្នុងអត្រាចន្លោះពី ១០-១៥%។ ប្រទេសទាំងនេះ បាន​បញ្ជូនកងទ័ពរបស់ខ្លួនក្នុងទំហំតិចៗទៅហ្រ្គីនឡែនរួចហើយ ដើម្បីបញ្ជាក់ការគាំទ្រ ខណៈនិយាយក្នុងសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃអាទិត្យថា៖ ​«ការគំរាមកំហែងពន្ធគយ ធ្វើឱ្យខូចទំនាក់ទំនងអន្តរអាត្លង់ទិក និងប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះនៃទំនាក់ទំនង​ដ៏គ្រោះថ្នាក់»។ ក្រុមប្រទេសដដែលបាន​បន្ថែមថា ​ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកិច្ចសន្ទនា ដោយផ្អែកលើគោលការណ៍នៃអធិបតេយ្យភាព និងបូរណភាពទឹកដី៕

The post សង្រ្គាមពាណិជ្ជកម្មអាមេរិក-EU ផ្ទុះឡើងជាថ្មី ក្រោយ ត្រាំ គំរាមដាក់ពន្ធប្រទេសអឺរ៉ុបផ្សេងៗ ជុំវិញ​បញ្ហាហ្រ្គីនឡែន appeared first on Kampuchea Thmey Daily.

ត្រាំ ដាក់ពន្ធ ៣០% លើ EU និងម៉ិកស៊ិក ​បង្កើន​ភាពតានតឹងពាណិជ្ជកម្មសកលជាថ្មី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសដាក់ពន្ធ ៣០ ភាគរយ លើសហភាពអឺរ៉ុប (EU) និងម៉ិកស៊ិក ដែល​ជាដៃគូពាណិជ្ជកម្មកំពូលៗរបស់អាមេរិក ​ដោយ​បង្កើន​ភាពតានតឹង​ពាណិជ្ជកម្មសកលជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

អត្រាពន្ធខ្ពស់ថ្មី ដែលគ្រោងនឹង​​ចូលជាធរមាន​នៅថ្ងៃទី ១ សីហា ខាងមុខនេះ ប្រកាសឡើងកាលពីថ្ងៃសៅរ៍នៅលើបណ្ដាញសង្គម Truth Social របស់លោក ត្រាំ ក្រោយ​ការចរចាពាណិជ្ជកម្មទ្វេភាគី បាន​បរាជ័យក្នុងការសម្រេចបាន​នូវកិច្ចព្រមព្រៀងដែលអាចទទួល​យក​បាន​ទាំងសងខាង​។

ក្នុងលិខិតផ្ញើទៅកាន់ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum លោក ត្រាំ បាន​លើកឡើងពីគោលនយោបាយ និងរបាំងពាណិជ្ជកម្ម​ពន្ធ និងមិនមែនពន្ធគយដែល​បណ្ដាលឱ្យមាន​ឱនភាពពាណិជ្ជកម្មធ្ងន់ធ្ងរ​សម្រាប់អាមេរិក ដែលជាការគំរាមកំហែងដ៏ធំសម្រាប់សេដ្ឋកិច្ច និងសន្ដិសុខជាតិអាមេរិក។

យ៉ាងណាមិញ សម្រាប់​ម៉ិកស៊ិក​ លោក ត្រាំ បាន​ផ្ដោតជាខ្លាំង​ថា ការដាក់ពន្ធ ៣០ ភាគរយ គឺដោយ​សារ​តែ​ប្រទេសនេះ​អនុញ្ញាតឱ្យ​មាន​លំហូរថ្នាំញៀនហ្វេនតានីលចូលទៅទឹកដីអាមេរិក​ ដែលនោះជាផ្នែកមួយ​នៃការបរាជ័យរបស់រដ្ឋាភិបាល​ម៉ិកស៊ិក ក្នុងការ​បញ្ឈប់​ក្រុមឧក្រិដ្ឋកម្ម​កាតែល។

មែនទែនទៅ ទាំង EU និងម៉ិកស៊ិក មាន​ពេល​ចរចាជាង ២ សប្ដាហ៍ទៀត មុនពេល​ពន្ធខ្ពស់ចូលជាធរមាន។

ប្រតិកម្មទៅនឹង​​ចំណាត់ការរបស់ត្រាំ ​លោកស្រីប្រធានាធិបតីម៉ិកស៊ិកបាននិយាយថា លោកស្រីប្រាកដថា កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​អាច​សម្រេចឡើងបាន​ ដោយ​អំពាវនាវឱ្យ​មាន​ភាពស្ងប់ស្ងាត់ក្នុងការដោះស្រាយបញ្ហា។ ​យ៉ាងណាមិញ លោកស្រីបន្តយ៉ាងដូច្នេះថា៖ «យើងក៏ច្បាស់ផងដែរ អំពីអ្វីដែលយើងអាចធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយយើងច្បាស់អំពីអ្វីដែលយើងមិនអាច។ ហើយមានអ្វីមួយដែលមិនអាចចរចាបាននោះគឺអធិបតេយ្យភាពនៃប្រទេសរបស់យើង»។

ក្នុងការប្រកាសនៅដើមខែកុម្ភៈ ម៉ិកស៊ិករងពន្ធរបស់ ត្រាំ ត្រឹម​តែ ២៥ ភាគរយ ប៉ុណ្ណោះ ប៉ុន្តែបាន​ប្ដេជ្ញាសងសឹង​ ដោយ​មិន​ដែលបង្ហាញពីចំណាត់ការបែបណាមួយនោះទេ។

ដោយ​ឡើង EU ឯណោះវិញ នៅតែប្រកាន់ជំហររបស់ខ្លួន​ក្នុងការចរចាជាមួយ​រដ្ឋបាល ត្រាំ ប៉ុន្តែលោកស្រី von der Leyen នៅតែបញ្ជាក់ដដែល​ៗថា ប្លុកបាន​ត្រៀមខ្លួនរួច​ហើយ​ក្នុងចំណាត់ការសងសឹកសហរដ្ឋអាមេរិក​ ដោយ​និយាយយ៉ាងដូច្នេះថា «នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍របស់ EU រួមទាំងការអនុម័តវិធានការតបតតាមសមាមាត្រប្រសិនបើចាំបាច់»។

លោកស្រី Von der Leyen បាន​សម្ដែងការព្រួយបារម្ភថា ពន្ធ ៣០ ភាគរយ  «នឹងរំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​អន្តរអាត្លង់ទិកដ៏សំខាន់ ​ដោយប៉ះពាល់ជាអវិជ្ជមាន​ដល់អាជីវកម្ម អ្នកប្រើប្រាស់ និងអ្នកជំងឺនៅសងខាងនៃមហាសមុទ្រអាត្លង់ទិក»។

គួររំឭកថា ត្រាំ ប្រកាសដាក់ពន្ធ ២០ ភាគរយ លើ EU កាលពីដើមខែមេសា មុនពេល​ផ្អាកបណ្ដោះ​អាសន្ន ​៩០ ថ្ងៃ​ ដើម្បីចរចា។ EU បាន​លើកពេលអនុវត្តវិធានការសងសឹក ដែល​កំណត់ពន្ធលើទំនិញអាមេរិកជាង ២៤ ប៊ីលាន​ដុល្លាររបស់អាមេរិកដូចគ្នា ដោយ​រំពឹង​ថា វានឹងចូលជាធរមានជាថ្មី ដំណាលគ្នានឹងការចាប់ផ្ដើម​អនុវត្តពន្ធខ្ពស់របស់អាមេរិក។

សូមគូសបញ្ជាក់ថា ​ម៉ិកស៊ិក និង EU គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ពាណិជ្ជកម្មទ្វេភាគីអាមេរិក-ម៉ិកស៊ិក ឆ្នាំមុន មាន​ទំហំប្រមាណ ៨៣៩,៩ ប៊ីលាន​ដុល្លារ និងមានឱនភាពសម្រាប់អាមេរិក​ប្រមាណ ១៧១,៨ ប៊ីលាន​ដុល្លារ។​

ទំហំពាណិជ្ជកម្មអាមេរិក-EU វិញ មាន​ប្រមាណ ៩៧៥,៩ ប៊ីលាន​ដុល្លារ និងមានឱនភាពសម្រាប់អាមេរិក​ប្រមាណ ២៣៥,៦ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន​។ យ៉ាងណាមិញ ក្នុងវិស័យសេវាកម្ម សហរដ្ឋអាមេរិក​មានអតិរេកពាណិជ្ជកម្មជាមួយ EU ប្រមាណ ១២៦,៨ ​ប៊ីលានដុល្លារ៕

The post ត្រាំ ដាក់ពន្ធ ៣០% លើ EU និងម៉ិកស៊ិក ​បង្កើន​ភាពតានតឹងពាណិជ្ជកម្មសកលជាថ្មី appeared first on Kampuchea Thmey Daily.