សត្វឆ្កែ Archives - Kampuchea Thmey Daily

ជើង​ហោះ​ហើរ​ដំបូងគេនៅ អាមេរិក​ បើកបំរើសេវាកម្មសម្រាប់សត្វ​ឆ្កែ​​ជាពិសេស
Bark ដែលជាក្រុមហ៊ុនឈានមុខគេមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងផ្តល់សេវាកម្មជាចម្បងសម្រាប់សត្វឆ្កែបានប្រកាសលើគេហទំព័ររបស់ខ្លួន​ថា នឹងបើកដំណើរការ Bark Air ហើយគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែឧសភា វាជាសេវាកម្មធ្វើដំណើរតាមយន្តហោះដំបូងគេ មិនធ្លាប់មានដោយអនុញ្ញាតឲ្យសត្វឆ្កែរីករាយនឹងការហោះហើរថ្នាក់ដំបូង។

លោក Matt Meeker សហស្ថាបនិក បាននិយាយថា “យើងពិតជារំភើបក្នុងការទទួលយកការយល់ដឹងដែលយើងបានរៀនអស់ជាច្រើនឆ្នាំ ដើម្បីបង្កើតបទពិសោធន៍មួយសម្រាប់សត្វចិញ្ចឹមដំបូង”។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា​ អ្នកដំណើរអាចកក់ជើងហោះហើរដើម្បីធ្វើដំណើរជាមួយសត្វឆ្កែរបស់ពួកគេចាប់ពីថ្ងៃទី ១១ ខែមេសា។ បច្ចុប្បន្ននេះមានផ្លូវហោះហើរតែពីរប៉ុណ្ណោះ ដែលអាចរកបានពីអាកាសយានដ្ឋាន Westchester County នៃទីក្រុងញូវយ៉កទៅកាន់ Van Nuys នៃទីក្រុង Los Angeles និងអាកាសយានដ្ឋាន Stansted របស់ទីក្រុងឡុងដ៍។

ដោយឡែក កាសែត The Island បានរាយការណ៍ដែរថា ពីទីក្រុងញូវយ៉កទៅអាកាសយានដ្ឋាន Stansted ទីក្រុងឡុងដ៍ តម្លៃសំបុត្រយន្តហោះសម្រាប់ឆ្កែមួយក្បាល និងអ្នកដំណើរម្នាក់មានតម្លៃ ៨,០០០ ដុល្លារក្នុងមួយជើង និងទៅអាកាសយានដ្ឋាន Van Nuys នៃទីក្រុង Los Angeles តម្លៃ ៦,០០០ ដុល្លារក្នុងមួយជើង។

អ្នកដំណើររបស់ Bark Air អាចរំលងកន្លែងត្រួតពិនិត្យសុវត្ថិភាព និងការបញ្ចាំង ហើយជំនួសមកវិញនូវបទពិសោធន៍នៃដំណើរការឆែកឆេរដ៏សាមញ្ញមួយ។ នៅពេលឡើងយន្តហោះ Bark Air ត្រៀមរួចជាស្រេច ដើម្បីធានាថាសត្វឆ្កែសម្របខ្លួនទៅនឹងបរិស្ថានបានល្អ។

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា បទពិសោធន៍ក្នុងយន្តហោះសម្រាប់សត្វចិញ្ចឹមរួមមាន ការព្យាបាល ជំនួយស្ងប់ស្ងាត់ ក្រវិលបិទសំឡេងរំខាន និងភេសជ្ជៈពិសេសដើម្បីការពារភាពមិនស្រួលដែលបណ្តាលមកពីការផ្លាស់ប្តូរសម្ពាធក្នុងកាប៊ីន។

យ៉ាងណាក៏ដោយ យោងតាមបទប្បញ្ញត្តិរបស់ Bark Air អ្នកដំណើរជាម្ចាស់ត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ទោះបីជាយន្តហោះរបស់ខ្លួនត្រូវបានរចនាឡើងដើម្បីផ្ទុកសត្វឆ្កែចំនួន ១៥ ក្បាល និងម្ចាស់របស់វាក៏ដោយ ក៏ Bark Air បាននិយាយថា ខ្លួននឹងមិនលក់សំបុត្រលើសពី ១០ ទេ ដើម្បីធានាបាននូវកន្លែងដែលមានផាសុខភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយតុលាការសម្រេចកាត់ទោស​ប្រហារជីវិត អតីតសេដ្ឋិនី វៀតណាម ប្តឹង​ឧទ្ធរណ៍ទៅវិញ

The post ជើង​ហោះ​ហើរ​ដំបូងគេនៅ អាមេរិក​ បើកបំរើសេវាកម្មសម្រាប់សត្វ​ឆ្កែ​​ជាពិសេស appeared first on Kampuchea Thmey Daily.

កូរ៉េខាងត្បូង អនុម័តច្បាប់ ចាត់ទុកការសម្លាប់ឬលក់សាច់ឆ្កែ ជាទង្វើខុសច្បាប់
ជាទីបញ្ចប់នៃប្រពៃណីទទួលទានសាច់ឆ្កែរបស់កូរ៉េខាងត្បូង, ប្រទេសនេះបានអនុម័តច្បាប់ថ្មីមួយ ដោយសម្រេចថា ការសម្លាប់ឬលក់សាច់ឆ្កែ នឹងក្លាយជារឿងខុសច្បាប់នៅឆ្នាំ២០២៧។

(រូបថត៖ Getty)

នៅ​ថ្ងៃ​អង្គារទី៨ខែមករា រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​​ដោយ​សំឡេងឯកច្ឆន្ទ ២០៨-០ ហើយច្បាប់​នេះ ​មាន​គោល​បំណង​ចូល​រួម​ចំណែក ​ក្នុង​ការលើកកម្ពស់​តម្លៃ​នៃ​សិទ្ធិ​សត្វ ក៏ដូចជាការគោរព​ជីវិតនិង​ការ​រួម​រស់​ដោយ​សុខដុម​រមនា​រវាង​មនុស្ស​និង​សត្វ។

ក្រោមច្បាប់នេះ ការចិញ្ចឹមឬសម្លាប់សត្វឆ្កែសម្រាប់ការបរិភោគ ក៏ដូចជាការចែកចាយឬលក់សាច់ឆ្កែនឹងត្រូវហាមឃាត់ ហើយអ្នក​ដែលល្មើស នឹង​ត្រូវ​ជាប់ពន្ធនាគារ។

យោងតាមច្បាប់ អ្នកកាប់សម្លាប់សត្វឆ្កែ ត្រូវប្រឈមការជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់៣០លានវ៉ុន (២៣០០០ដុល្លារអាមេរិក) ខណៈអ្នកចិញ្ចឹមឆ្កែសម្រាប់លក់ ឬអ្នកលក់សាច់ឆ្កែអាចជាប់ពន្ធនាគារអតិបរមា២ឆ្នាំ។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ថ្មីនេះនឹងចូលជាធរមានក្នុងរយៈពេលបីឆ្នាំខាងមុខ ដើម្បីទុកពេលដល់អ្នកចិញ្ចឹម និងម្ចាស់ភោជនីយដ្ឋាន ឲ្យស្វែងរកប្រភពការងារនិងប្រាក់ចំណូលជំនួសមុខរបរនេះ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលបានសន្យាថានឹងជួយព្រមទាំងផ្តល់សំណង ជាទីគាប់ចិត្តចំពោះអ្នកចិញ្ចឹមឆ្កែ អ្នកកាប់សាច់ និងម្ចាស់ភោជនីយដ្ឋាន ដែលជួបផលប៉ះពាល់ដោយសារច្បាប់នេះ។

ការកាប់សម្លាប់និងទទួលទានសាច់ឆ្កែ ត្រូវបានក្រុមសិទ្ធិសត្វ ថ្កោលទោសជាយូរមកហើយ ហើយបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង មានភោជនីយដ្ឋានលក់សាច់ឆ្កែប្រហែល១៦០០កន្លែងនិងកសិដ្ឋានចិញ្ចឹមឆ្កែ១១៥០កន្លែងក្នុងឆ្នាំ២០២៣៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, CNN, AP

ចុចអាន៖ ឆ្កែ​កាណាដាមួយក្បាលបំបែកកំណត់ត្រា​ពិភពលោក ដោយ​ដោះ​ស្រោមជើង​ជាច្រើនក្នុងរយៈពេលខ្លី

The post កូរ៉េខាងត្បូង អនុម័តច្បាប់ ចាត់ទុកការសម្លាប់ឬលក់សាច់ឆ្កែ ជាទង្វើខុសច្បាប់ appeared first on Kampuchea Thmey Daily.

ឆ្កែ​កាណាដាមួយក្បាលបំបែកកំណត់ត្រា​ពិភពលោក ដោយ​ដោះ​ស្រោមជើង​ជាច្រើនក្នុងរយៈពេលខ្លី
ឆ្កែកាណាដាមួយក្បាលមានជំនាញមិនធម្មតា បានជាប់កំណត់ត្រាពិភពលោក Guinness ព្រោះអាចដោះស្រោមជើងចំនួន ២១ ក្នុងរយៈពេលត្រឹមមួយនាទីប៉ុណ្ណោះ ។

ឆ្កែនោះមានឈ្មោះថា Daiquiri ជាពូជឆ្កែគង្វាលអូស្ត្រាលី មានម្ចាស់ឈ្មោះ Jennifer Fraser ។ ពួកគេធ្វើដំណើរទៅប្រទេសអ៊ីតាលី ដើម្បីថតកម្មវិធីទូរទស្សន៍ Lo Show Dei Record ហើយក្នុងនោះដែល Daiquiri បានធ្វើការដោះស្រោមជើងពីស្ត្រីទាំង ១១ រូបបានចំនួន ២១ ស្រោមជើងក្នុងរយៈពេល ១ នាទី ។

គួរឲ្យដឹងថា Daiquiri បានយកឈ្នះឆ្កែ Lilu នៅរដ្ឋ California ដែលអាចដោះស្រោមជើងចំនួន ២០ ក្នុងរយៈពេល ១ នាទី ។ លើសពីនេះ Fraser និង Daquiri ធ្លាប់ទទួលបានពានរង្វាន់ Guinness World Records ច្រើនមកហើយ រួមមានការហ្វឹកហាត់ចម្រុះជាដើម ៕

ប្រែសម្រួល៖ វារី

ប្រភព៖ UPI

ចុចអាន៖ ឆ្កែខ្ពស់បំផុតលើលោក ងាប់ដោយសារការព្យាបាលមហារីកឆ្អឹង

The post ឆ្កែ​កាណាដាមួយក្បាលបំបែកកំណត់ត្រា​ពិភពលោក ដោយ​ដោះ​ស្រោមជើង​ជាច្រើនក្នុងរយៈពេលខ្លី appeared first on Kampuchea Thmey Daily.

ឆ្កែខ្ពស់បំផុតលើលោក ងាប់ដោយសារការព្យាបាលមហារីកឆ្អឹង
បើតាមសៀវភៅកំណត់ត្រាពិភពលោក Guinness បានឲ្យដឹងថា សត្វសុនកឈ្មោលខ្ពស់បំផុតលើលោកឈ្មោះ Zeus ស្លាប់ដោយសារផលប៉ះពាល់ ពីការព្យាបាលជំងឺមហារីកឆ្អឹង ។

ឆ្កែពូជ Great Dane នេះ មានកម្ពស់ ១ ម៉ែត្រ បានទទួលពានរង្វាន់នៅឆ្នាំ ២០២២ ដែលកាលនោះវាមានអាយុ ៣ ឆ្នាំប៉ុណ្ណោះ នៅខែវិច្ឆិកាខាងមុខ Zeus នឹងមានអាយុ ៤ ឆ្នាំទៅហើយ ។

ជាមួយគ្នានេះដែរ ម្ចាស់ Zeus បាននិយាយថា “វាជាឆ្កែពិសេស ទន់ភ្លន់ និងគួរឲ្យស្រលាញ់ ។ ទោះ Zeus រស់នៅបានតែ ៣ ឆ្នាំក៏ដោយ ប៉ុន្តែជីវិតរបស់វាពោរពេញដោយភាពរីករាយ និងពេញលេញ ។ Zeus មានគ្រូពេទ្យល្អៗចាំជួយជាច្រើន ប៉ុន្តែវាគ្រាន់តែឈឺធ្ងន់ពេកប៉ុណ្ណោះ ។”

មែនទែនទៅវាបានស្លាប់ដោយសារជំងឺរលាកសួត បន្ទាប់ពីកាត់ជើងខាងស្តាំចេញ ព្រោះជំងឺមហារីក ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newssky

ចុចអាន៖ Zoey ក្លាយជា សត្វឆ្កែអណ្ដាតវែងបំផុតលើលោក

The post ឆ្កែខ្ពស់បំផុតលើលោក ងាប់ដោយសារការព្យាបាលមហារីកឆ្អឹង appeared first on Kampuchea Thmey Daily.

ឆ្កែរបស់លោក ចូ បៃដិន ខាំភ្នាក់ងារសម្ងាត់ អាមេរិក ចំនួន ៧ រូប
គិតត្រឹមរយៈពេល ៤ ខែ ឆ្កែរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានខាំមនុស្សដល់ទៅ ៧ នាក់ ក្នុងនោះមានភ្នាក់ងារសម្ងាត់ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតផង ។

បើយោងតាមក្រុមឃ្លាំមើល Judicial Watch បានឲ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ នៅពេលឆ្កែលោក បៃដិន ពូជប៊ែកហ្សេចុះពីលើជណ្ដើរ ហើយរត់ទៅខាំភ្នាក់ងារសម្ងាត់ដែលកំពុងអង្គុយនៅខាងក្រោម ។ ឆ្កែនោះមានឈ្មោះថា Commander ឬមេបញ្ជាការ អាយុ ១ ឆ្នាំ ហើយភាគច្រើនវាខាំគេត្រង់ដៃ និងភ្លៅ បណ្ដាលឲ្យឈឺចាប់ជាខ្លាំងរហូតអ្នករងរបួសត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេល ៣ ថ្ងៃ បន្ទាប់ពីការវាយប្រហារ ។

ពាក់ព័ន្ធនឹងករណីខាងលើ មិត្តភ័ក្ដិរបស់អ្នករងរបួសនិយាយថា “វាកំប្លែងណាស់ បើឆ្កែនោះមិនមែនជារបស់លោក បៃដិន ទេនោះ គាត់ប្រហែលជាសម្លាប់វាបាត់ហើយ” ។

ឆ្កែ Commander ត្រូវបានប្រគល់ជូនលោក បៃដិន ក្នុងខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីឆ្កែចាស់របស់គាត់ដែលមានអាយុ ១៣ ឆ្នាំបានងាប់ ។ ក្នុងពេលជាមួយគ្នានេះ ឆ្កែប៊ែកហ្សេផ្សេងទៀតរបស់លោក បៃដិន ឈ្មោះ Major ក៏ត្រូវបានបញ្ជូនទៅរដ្ឋ Delaware ផងដែរ ព្រោះវាបានខាំភ្នាក់ងារសម្ងាត់ម្តងហើយម្តងទៀត ។

កាលពីថ្ងៃអង្គារ លោក Tom Fitton ប្រធានក្រុមឃ្លាំមើល Judicial Watch បាននិយាយថា “នេះជារឿងឆ្កួត និងបង្ហាញពីអំពើពុករលួយ ដែលប្រធានាធិបតីអនុញ្ញាតឲ្យឆ្កែរបស់គាត់វាយប្រហារ និងខាំមនុស្សតាមចិត្ត” ។

ដោយឡែក បន្ទាប់ពីបញ្ជូនភ្នាក់ងារសម្ងាត់រងរបួសទៅមន្ទីរពេទ្យហើយ ឆ្កែ Commander បានខាំមនុស្ស ៦ នាក់បន្ថែមទៀត បើគិតពីចន្លោះខែតុលាឆ្នាំ ២០២២ ដល់ខែមករាឆ្នាំ ២០២៣ ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងចំនួនជនរងគ្រោះ ដោយសារឆ្កែ Commander សរុបនៅឡើយទេ ដោយសារវានៅតែបន្តស្នាក់នៅសេតវិមានដដែល ។

យ៉ាងណាមិញ អ្នកស្រី Elizabeth Alexander នាយកទំនាក់ទំនងរបស់ជំទាវទីមួយលោកស្រី Jill Biden បានឲ្យដឹងថា ដោយសារសេតវិមានមានបរិយាកាសតានតឹងសម្រាប់សត្វចិញ្ចឹម គ្រួសាររបស់លោក បៃដិន កំពុងព្យាយាមដោះស្រាយបញ្ហានេះជូនអ្នកទាំងអស់គ្នាហើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ RT

ចុចអាន៖ Paris Hilton កើតទុក្ខខ្លាំង ព្រោះឆ្កែជាទីស្រលាញ់ស្លាប់ចោល

ចុចអាន៖ ឆ្កែអនាថាមួយក្បាល ជួយសង្គ្រោះទារិកាពីធុងសំរាមនៅ ប្រទេសលីបង់

The post ឆ្កែរបស់លោក ចូ បៃដិន ខាំភ្នាក់ងារសម្ងាត់ អាមេរិក ចំនួន ៧ រូប appeared first on Kampuchea Thmey Daily.

ឆ្កែអនាថាមួយក្បាល ជួយសង្គ្រោះទារិកាពីធុងសំរាមនៅ ប្រទេសលីបង់
កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា មានទារិកាម្នាក់ត្រូវគេបោះចោលក្នុងថង់សំរាម នៅខាងក្រៅអគារមួយក្នុងប្រទេសលីបង់ ។

មុននឹងប្រទះឃើញក្មេងស្រីនេះ មានអ្នកដំណើរម្នាក់ឮសំឡេងក្មេងយំចេញពីថង់ដែលឆ្កែអនាថាមួយក្បាលកំពុងយួរដោយប្រើមាត់ ។

មិនចាំយូរ អ្នករកឃើញនាងក៏ប្រញាប់ប្រញាល់​យក​ទារក​នោះ​ទៅ​មន្ទីរពេទ្យ​អ៊ីស្លាមភ្លាម ហើយក្រោយមកនាងត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋាភិបាល Tripoli វិញ។ គ្រូពេទ្យបានឲ្យដឹងថា ស្ថានភាពរបស់ទារិកាខាងលើមានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែនាងមានស្ថិរភាព ។

យ៉ាងណាមន្ទីរពេទ្យមិនទាន់បានចេញផ្សាយព័ត៌មានបន្ថែមនៅឡើយទេ ចំណែកឯប៉ូលិសវិញកំពុង​​ស្រាវជ្រាវ​រក​ឪពុក​ម្តាយ​របស់​ទារក​នោះផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Mirror

ចុចអាន៖ រកក្រុមឈ្នះមិនឃើញ ឆ្កែមួយក្បាលនៅ ចិន រត់ទៅជួយទាញព្រ័ត្រជាមួយប៉ូលិស រហូតទទួលជ័យជម្នះ

The post ឆ្កែអនាថាមួយក្បាល ជួយសង្គ្រោះទារិកាពីធុងសំរាមនៅ ប្រទេសលីបង់ appeared first on Kampuchea Thmey Daily.

Zoey ក្លាយជា សត្វឆ្កែអណ្ដាតវែងបំផុតលើលោក
ឆ្កែកាត់ពូជឡាប្រាដ័រ-ប៊ែកហ្សេ ឈ្មោះ Zoey មកពីរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក ជាប់កំណត់ត្រារបស់ Guinness ជា “ឆ្កែដែលមានអណ្ដាតវែងបំផុតលើលោក” ។

Zoey អាយុ ៣ ឆ្នាំ មានអណ្ដាតប្រវែង ១២.៧ សង់ទីម៉ែត្រ ។ វាយកឈ្នះលើឆ្កែមួយក្បាលឈ្មោះ Bisbee ដែលមានអណ្ដាតប្រវែង ៩.៤៩ សង់ទីម៉ែត្រ កាលពីបីខែមុន ។

ម្ចាស់ Zoey បានបញ្ជាក់ថា ឆ្កែរបស់ខ្លួនមានអណ្ដាតវែងពីកំណើត ពួកគេស្មានថាធំឡើងវានឹងលែងអី ប៉ុន្តែវានៅតែអណ្ដាតធំជាងខ្លួនដដែល ។

តាមពិតទៅឆ្កែអណ្ដាតវែងជាងគេបង្អស់មិនមែន Zoey ទេ គឺ Mochi ពូជ St. Bernard មកពី Dakota ខាងត្បូងដែលមានអណ្ដាតប្រវែងដល់ទៅ ១៨.៥៤២ សង់ទីម៉ែត្រ ប៉ុន្តែ Mochi បានស្លាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ ទើបកំណត់ត្រាធ្លាក់មកលើ Zoey វិញ ៕

ប្រែសម្រួល​ ៖ វារី

ចុចអាន ៖ មកដឹងពីរឿងវេជ្ជសាស្ត្រគួរឱ្យចាប់អារម្មណ៍ទាំង ៥ ក្នុងកំណត់ត្រាពិភពលោក Guinness

The post Zoey ក្លាយជា សត្វឆ្កែអណ្ដាតវែងបំផុតលើលោក appeared first on Kampuchea Thmey Daily.

ឆ្កែជាទីស្រលាញ់ទើបតែងាប់ Pete Davidson នាំមិត្តស្រីទិញថ្មីភ្លែត (មានវីដេអូ)
Pete Davidson មានមិត្តល្អមួយទៀតហើយ បន្ទាប់ពីឆ្កែសំណព្វចិត្តអាយុ ២ ឆ្នាំ ឈ្មោះ Henry ទើបតែងាប់កាលពីដើមខែឧសភា ។ តារាកំប្លែងរូបនេះ និងមិត្តស្រី Chase Sui បានធ្វើដំណើរទៅទទួលកូនឆ្កែថ្មីនៅទីក្រុងញូវយ៉ក ពីហាង Citipups ។

យោងតាមអ្នកធ្វើការនៅហាង Citipups បានឲ្យដឹងថា គូស្នេហ៍ខាងលើជ្រើសរើសកូនឆ្កែពូជ Cavapoo ដែលមានអាយុប្រហែល ២ ខែកន្លះប៉ុណ្ណោះ ប៉ុន្តែវាមិនទាន់មានឈ្មោះទេ ដូច្នេះ Pete និង Chase ត្រូវធ្វើការសម្រេចចិត្តដ៏ធំដោយខ្លួនឯង ។

ទោះបីគ្មាននរណាដឹងច្បាស់រឿង ឆ្កែថ្មីជារបស់ Pete តែម្នាក់ឯង ឬចិញ្ចឹមរួមគ្នាជាមួយមិត្តស្រីក្ដី ពួកគេបានប្រាប់អ្នកលក់ថាស្រលាញ់ពេញចិត្តកូនឆ្កែថ្មីនោះណាស់ ជាពិសេសញញឹមបិទមាត់មិនជិតសោះតាំងពីជួបកូនឆ្កែនោះមក សូម្បីអ្នកគាំទ្រក៏សប្បាយចិត្តជាមួយពួកគេដែរ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ Paris Hilton កើតទុក្ខខ្លាំង ព្រោះឆ្កែជាទីស្រលាញ់ស្លាប់ចោល

The post ឆ្កែជាទីស្រលាញ់ទើបតែងាប់ Pete Davidson នាំមិត្តស្រីទិញថ្មីភ្លែត (មានវីដេអូ) appeared first on Kampuchea Thmey Daily.