ព័ត៌មានអន្ដរជាតិ
ឆ្កែរបស់លោក ចូ បៃដិន ខាំភ្នាក់ងារសម្ងាត់ អាមេរិក ចំនួន ៧ រូប
គិតត្រឹមរយៈពេល ៤ ខែ ឆ្កែរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានខាំមនុស្សដល់ទៅ ៧ នាក់ ក្នុងនោះមានភ្នាក់ងារសម្ងាត់ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតផង ។

បើយោងតាមក្រុមឃ្លាំមើល Judicial Watch បានឲ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ នៅពេលឆ្កែលោក បៃដិន ពូជប៊ែកហ្សេចុះពីលើជណ្ដើរ ហើយរត់ទៅខាំភ្នាក់ងារសម្ងាត់ដែលកំពុងអង្គុយនៅខាងក្រោម ។ ឆ្កែនោះមានឈ្មោះថា Commander ឬមេបញ្ជាការ អាយុ ១ ឆ្នាំ ហើយភាគច្រើនវាខាំគេត្រង់ដៃ និងភ្លៅ បណ្ដាលឲ្យឈឺចាប់ជាខ្លាំងរហូតអ្នករងរបួសត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេល ៣ ថ្ងៃ បន្ទាប់ពីការវាយប្រហារ ។

ពាក់ព័ន្ធនឹងករណីខាងលើ មិត្តភ័ក្ដិរបស់អ្នករងរបួសនិយាយថា “វាកំប្លែងណាស់ បើឆ្កែនោះមិនមែនជារបស់លោក បៃដិន ទេនោះ គាត់ប្រហែលជាសម្លាប់វាបាត់ហើយ” ។
ឆ្កែ Commander ត្រូវបានប្រគល់ជូនលោក បៃដិន ក្នុងខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីឆ្កែចាស់របស់គាត់ដែលមានអាយុ ១៣ ឆ្នាំបានងាប់ ។ ក្នុងពេលជាមួយគ្នានេះ ឆ្កែប៊ែកហ្សេផ្សេងទៀតរបស់លោក បៃដិន ឈ្មោះ Major ក៏ត្រូវបានបញ្ជូនទៅរដ្ឋ Delaware ផងដែរ ព្រោះវាបានខាំភ្នាក់ងារសម្ងាត់ម្តងហើយម្តងទៀត ។

កាលពីថ្ងៃអង្គារ លោក Tom Fitton ប្រធានក្រុមឃ្លាំមើល Judicial Watch បាននិយាយថា “នេះជារឿងឆ្កួត និងបង្ហាញពីអំពើពុករលួយ ដែលប្រធានាធិបតីអនុញ្ញាតឲ្យឆ្កែរបស់គាត់វាយប្រហារ និងខាំមនុស្សតាមចិត្ត” ។
ដោយឡែក បន្ទាប់ពីបញ្ជូនភ្នាក់ងារសម្ងាត់រងរបួសទៅមន្ទីរពេទ្យហើយ ឆ្កែ Commander បានខាំមនុស្ស ៦ នាក់បន្ថែមទៀត បើគិតពីចន្លោះខែតុលាឆ្នាំ ២០២២ ដល់ខែមករាឆ្នាំ ២០២៣ ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងចំនួនជនរងគ្រោះ ដោយសារឆ្កែ Commander សរុបនៅឡើយទេ ដោយសារវានៅតែបន្តស្នាក់នៅសេតវិមានដដែល ។

យ៉ាងណាមិញ អ្នកស្រី Elizabeth Alexander នាយកទំនាក់ទំនងរបស់ជំទាវទីមួយលោកស្រី Jill Biden បានឲ្យដឹងថា ដោយសារសេតវិមានមានបរិយាកាសតានតឹងសម្រាប់សត្វចិញ្ចឹម គ្រួសាររបស់លោក បៃដិន កំពុងព្យាយាមដោះស្រាយបញ្ហានេះជូនអ្នកទាំងអស់គ្នាហើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Paris Hilton កើតទុក្ខខ្លាំង ព្រោះឆ្កែជាទីស្រលាញ់ស្លាប់ចោល
ចុចអាន៖ ឆ្កែអនាថាមួយក្បាល ជួយសង្គ្រោះទារិកាពីធុងសំរាមនៅ ប្រទេសលីបង់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣៧ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


