សត្វពិស Archives - Kampuchea Thmey Daily

រដូវវស្សាមកដល់ ផ្ទះសម្បែងសម្បូរសត្វពិស រុក្ខជាតិ ៤ប្រភេទនេះ អាចការពារបាន
ភ្លៀងធា្លក់មកដល់ គ្រប់ទីកន្លែងសឹងជន់លិច​គ្មានសល់ ដែលជាហេតុនាំឱ្យសត្វល្អិតចង្រៃ និងសត្វអាសិរពិសផ្សេងៗ រុករកកន្លែងលាក់ខ្លួន។ ជាពិសេសកន្លុកកន្លៀតក្នុងផ្ទះ ​និងបរិវេណជុំវិញផ្ទះ សុទ្ធសឹងជាជម្រកដ៏ល្អសម្រាប់សត្វទាំងនោះ។

វត្តមាននៃសត្វពិសនានាដូចជា ក្អែប ខ្ទួយ ពីងពាង ខ្យាដំរី ពស់ជាដើមមិនមែនរឿងល្អឡើយសម្រាប់ផ្ទះគ្រប់គ្នា ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់យើងបាន។ ដូច្នេះដើម្បីការពារកុំឱ្យមានសត្វចង្រៃមករស់នៅក្នុងផ្ទះ អ៊ំស្រី ​ព្រំ សុផល ដែលជាចាស់ទុំម្នាក់រស់នៅខេត្តកំពង់ចាម បានប្រាប់មកកាន់ កម្ពុជាថ្មី នូវរុក្ខជាតិ ៤ ប្រភេទក្នុងការការពារពពួកសត្វពិសឱ្យចេញឆ្ងាយ នោះគឺ៖

១. មើមខ្ទឹម

មើមខ្ទឹមស ជាកំពូលគ្រឿងទេស និងជាឱសថស័ក្តិសិទ្ធិត្រូវជាមួយជំងឺច្រើនមុខ។ មិនតែប៉ុណ្ណោះ វាអាចប្រើកម្ចាត់សត្វពិសដូចជា ខ្ទួយ និងក្អែប។ល។

អ៊ំស្រី សុផល មានប្រសាសន៍ថា ​ដាក់មើមខ្ទឹម នៅតាមកន្លុកកន្លៀតផ្ទះ អាចជួយការពារសត្វចង្រៃមិនឱ្យចូលក្បែរនោះទេ។ ដោយសារសត្វពិសជាច្រើនចាញ់ក្លិនខ្ទឹម ហើយក្លិននេះក៏អាចបណ្ដាលឱ្យប៉ះពាល់ភ្នែករបស់ពួកវាផងដែរ។

២.​ ស្លឹកគ្រៃ

ក្រៅពីមានប្រយោជន៍ខាងម្ហូបអាហារ ក្លិនរបស់ស្លឹកគ្រៃ គឺជាក្លិនដែលសត្វពស់ និងសត្វពិសមួយចំនួនមិនចូលចិត្តផងដែរ។ ឱ្យតែកន្លែងណាមានក្លិន ឬដើមស្លឹកគ្រៃ ពួកវាមិនហ៊ានទៅក្បែរឡើយ។ ហេតុនេះ ទើបចាស់ពីដើម តមកដល់សព្វថ្ងៃ និយមដាំស្លឹកគ្រៃទុកនៅកៀនៗផ្ទះ ឬក្បែររបង ដើម្បីបង្ការពស់ចូលយាយីរក្នុងផ្ទះ។

៣.​ ក្រូចសើច

ក្រូចសើច មិនត្រឹមតែប្រើជាគ្រឿងផ្សំម្ហូបអាហារ ឬព្យាបាលជំងឺប៉ុណ្ណោះទេ តែវាមានប្រសិទ្ធភាពប្រឆាំងជាមួយសត្វល្អិត ជាពិសេសសត្វមានពិសនានា។

តាំងពីបុរាណមក ចាស់ៗតែងប្រើសម្បកក្រូច ឬស្លឹកក្រូចសើចបណ្តេញសត្វអាសិរពិសឱ្យចេញឆ្ងាយ ពីព្រោះពពួកសត្វទាំងនោះចាញ់ក្លិនក្រូចសើចខ្លាំងណាស់ ពេលមានក្លិនរុក្ខជាតិនេះនៅទីណា ពួកវាមិនហ៊ានចូលទៅជិតនោះទេ។

៤. ដើមដំបងយក្ស

ប្រសិន ចង់ការពារពស់លូនចូលផ្ទះ គួរដាំដើមដំបងយក្ស កុំខាន។

បើតាមការឱ្យដឹងពី អ៊ំស្រី សុផល សត្វពស់ ជាសត្វខ្លាចបន្លាជាទីបំផុត ហើយវាតែងនៅឆ្ងាយពីរុក្ខជាតិ ឬកន្លែងដែលមានបន្លាជានិច្ច។  ហេតុនេះដើមដំបងយក្ស ឬដើមប្រទាលដែលមានបន្លាស្រួចៗ គឺជាជម្រើសគួរដាំនៅក្បែរៗរបង ដើម្បីការពារពស់មិនឱ្យចូលក្នុងផ្ទះនោះទេ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់

ចុចអាន៖ ថៃ ណែនាំប្រជាជនឲ្យប្រើប្រាស់ឱសថរុក្ខជាតិត្រូវតាមក្បួនខ្នាត ដើម្បីឆាប់បង្កើនភាពស៊ាំទប់ទល់កូវីដ

The post រដូវវស្សាមកដល់ ផ្ទះសម្បែងសម្បូរសត្វពិស រុក្ខជាតិ ៤ប្រភេទនេះ អាចការពារបាន appeared first on Kampuchea Thmey Daily.