សមុទ្រមេឌីទែរ៉ាណេ Archives - Kampuchea Thmey Daily

កប៉ាល់ដឹកប្រេង​​រុស្ស៊ីរសាត់អណ្តែត​គ្មាន​អ្នកបញ្ជា​កណ្ដាលសមុទ្រមេឌីទែរ៉ាណេ
ប្រទេសអឺរ៉ុបខាងត្បូងចំនួន៥ បានអំពាវនាវឲ្យមានដំណោះស្រាយ​ជា​បន្ទាន់មួយ ជាមួយកប៉ាល់ដឹកប្រេងឥន្ធនៈរុស្ស៊ី ដែលគ្មានអ្នកបើកបរ រសាត់អណ្តែតនៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេ ដោយព្រមានគណៈកម្មការអឺរ៉ុបថា កប៉ាល់នេះបង្កការគំរាមកំហែងដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមលិខិតមួយដែលចេញផ្សាយដោយរដ្ឋាភិបាលអេស្ប៉ាញ កាលពីថ្ងៃទី ១៨ ខែមីនា។

កប៉ាល់ Arctic Metagaz (រូបភាព៖Reuters)

យោងតាមការផ្សាយដោយ AP នៅក្នុងលិខិតរួមគ្នាមួយផ្ញើទៅកាន់លោកស្រីប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen មេដឹកនាំនៃប្រទេសអ៊ីតាលី អេស្ប៉ាញ ម៉ាល់តា ក្រិក និងស៊ីប បានព្រមានថា កប៉ាល់ Arctic Metagaz កំពុងបង្ក «ហានិភ័យធ្ងន់ធ្ងរនិងជិតមកដល់» នៃគ្រោះមហន្តរាយអេកូឡូស៊ីទ្រង់ទ្រាយធំ ហើយបានស្នើឲ្យធ្វើយន្តការការពារស៊ីវិលរបស់ប្លុកសកម្ម។

នៅក្នុងលិខិតនោះ មេដឹកនាំទាំង ៥ រូបបានអំពាវនាវឲ្យមានការឆ្លើយតបសម្របសម្រួល នៅកម្រិតទូទាំងសហភាពអឺរ៉ុប ដើម្បីប្រមូលផ្តុំធនធានយ៉ាងឆាប់រហ័ស ដោយសង្កត់ធ្ងន់ថា ការខូចខាតដល់កប៉ាល់ និងទំនិញគ្រោះថ្នាក់ គឺជាកត្តាគួរឲ្យព្រួយបារម្ភ។ ស្ថានភាពមិនស្ថិតស្ថេររបស់កប៉ាល់ រួមផ្សំជាមួយនឹងលក្ខណៈដឹកទំនិញឯកទេសរបស់វា បង្កើតហានិភ័យភ្លាមៗ និងធ្ងន់ធ្ងរនៃគ្រោះមហន្តរាយអេកូឡូស៊ីដ៏សំខាន់មួយ នៅក្នុងមជ្ឈមណ្ឌលអវកាសសមុទ្រនៃសម្ព័ន្ធមិត្ត។

មេដឹកនាំទាំង៥ប្រទេស ក៏បានព្រមានអំពីហានិភ័យកាន់តែទូលំទូលាយពីកប៉ាល់ដែលដំណើរការនៅខាងក្រៅស្តង់ដារអន្តរជាតិ ដោយលើកឡើងថា កប៉ាល់ទាំងនេះគំរាមកំហែងដល់សុវត្ថិភាពសមុទ្រ និងបរិស្ថាននៅទូទាំងសមុទ្រមេឌីទែរ៉ាណេ។

សូមជម្រាបជូនថា កប៉ាល់ Arctic Metagaz គឺជាផ្នែកមួយនៃអ្វីដែលហៅថា «កងនាវាស្រមោល» របស់រុស្ស៊ីដែលដឹកជញ្ជូនឥន្ធនៈហ្វូស៊ីលត្រូវបានអនុម័ត។ វារងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនតាមសមុទ្រដែលសង្ស័យនៅជិតដែនទឹកម៉ាល់តាកាលពីដើមខែនេះ។ យ៉ាងណា បន្ទាប់ពីត្រូវបានវាយប្រហារ ក្រុមនាវិកទាំងអស់បានចាកចេញពីកប៉ាល់ដោយសុវត្ថិភាព ប៉ុន្តែកប៉ាល់ឧស្ម័នធម្មជាតិរាវ (LNG) និងកប៉ាល់ប្រេងឥន្ធនៈផ្សេងទៀតត្រូវខូចខាត និងរសាត់អណ្តែតដោយគ្មានមនុស្សបើកមកទល់សព្វថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post កប៉ាល់ដឹកប្រេង​​រុស្ស៊ីរសាត់អណ្តែត​គ្មាន​អ្នកបញ្ជា​កណ្ដាលសមុទ្រមេឌីទែរ៉ាណេ appeared first on Kampuchea Thmey Daily.

ក្រឡាប់​កប៉ាល់​នៅ​កណ្តាល​សមុទ្រមេឌី​ទែ​រ៉ា​ណេ បណ្តាលឱ្យ​មនុស្ស​ ៥៣នាក់​ស្លាប់ និង​បាត់ខ្លួន​
នាវា​​មួយ​គ្រឿង​ផ្ទុក​មនុស្ស​រាប់​សិប​នាក់​បាន​ក្រឡាប់​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​លី​ប៊ី បណ្តាល​ឱ្យ​មនុស្ស​ ៥៣ នាក់ស្លាប់​ ក្នុង​នោះ​មាន​ទារក​២ នាក់ និង​​មាន​អ្នក​បាត់ខ្លួន។

នៅ​ក្នុងសេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃចន្ទ អង្គ​ការ​អន្តរជាតិ​សម្រាប់​ជន​ចំណាក​ស្រុក (IOM) បាន​និយាយ​ថា កប៉ាល់​ដឹក​មនុស្ស ៥៥ នាក់​បាន​ក្រឡាប់ភាគខាងជើង​នៃទីក្រុង​ ឆ្នេរសមុទ្រ Zuwara ភាគ​ពាយព្យ​ប្រទេស​លីប៊ី កាលពីថ្ងៃទី៦ ខែកុម្ភៈ។

ក្រឡាប់ទូកនៅ​សមុទ្រមេឌីទែរ៉ាណេ។ Reuters

​យោង​តាម Al Jazeera ចុះផ្សាយ​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា​ ក្រុម​ការងារអង្គការ IOM ​បាន​ផ្តល់​ព័ត៌មាន​ទៅ​កាន់​អ្នក​នៅ​មាន​ជីវិត​ពីរ​នាក់ ថែ​ទាំ​សុខភាព​និង​ព្យាបាល​បន្ទាន់​ពេល​ចុះ​ពី​នាវា​ ដោយ​មានការ​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ។

យោង​តាម​អ្នកមាន​ជីវិត ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន Al Jazeera ថា ទូក​នេះ​បាន​ដឹក​ជន​ភៀស​ខ្លួន និង​ជនចំណាកស្រុកមក​ពីបណ្តា​ប្រទេស​អាហ្វ្រិក​។​

លើស​ពី​នេះ អ្នក​មាន​ជីវិត​ឱ្យ​ដឹង​ថា នាវា​នេះ​បាន​ចាក​ចេញ​ពី​ទី​ក្រុង Zawia ភាគ​ពាយ័ព្យ​ប្រទេស​លីប៊ី នៅ​ម៉ោង​ប្រហែល​ ១១ យប់ ថ្ងៃ​ទី៥ ខែកុម្ភៈ ហើយ​បាន​ក្រឡាប់​ប្រហែល​ ៦ម៉ោង​ក្រោយ​។

យោង​តាម​គម្រោងបាត់​ខ្លួន​របស់​ជន​ចំណាក​ស្រុក​(Missing Migrants Project)​​ របស់​អង្គការ​ IOM ឱ្យ​ដឹង​ថា មនុស្ស​ជាង ១ ៣០០នាក់ បាន​បាត់​ខ្លួន​នៅ​លើកណ្តាល​សមុទ្រមេឌី​ទែ​រ៉ា​ណេ (​ Mediterranean) ដ៏​គ្រោះ​ថ្នាក់​បំផុត ក្នុង​ឆ្នាំ ២០២៥។ ចំណែក ឧប្បត្តិហេតុចុង​ក្រោយនេះ​បាន​នាំ​ឱ្យ​ចំនួន​ជនភៀស​ខ្លួន និង​ជនចំណាកស្រុកមាន​អ្នក​ស្លាប់ និង​បាត់​ខ្លួន​នៅ​លើផ្លូវ​ទឹក​ក្នុង​ឆ្នាំ​នេះ​ដល់​យ៉ាងហោចណាស់ ៤៨៤ នាក់​។

សេចក្តីថ្លែងការណ៍បាននិយាយថា៖ « ទិន្នន័យរបស់អង្គការ​ IOM នៅ​ក្នុង​ខែ​មករា​ មាន​ជន​ចំណាក​ស្រុក​យ៉ាង​ហោចណាស់​ចំនួន ៣៧៥ នាក់​ បាន​​ស្លាប់ និង​បាត់​ខ្លួន​បន្ទាប់​ពី​លិច​កប៉ាល់»​។

អង្គការ​ IOM បន្ត​ថា ឧប្បត្តិហេតុនេះ​ពិបាក​រក​ជន​រងគ្រោះ​ ព្រោះ​ស្ថិត​នៅ​កណ្តាល​សមុទ្រ​មេឌី​ទែ​រ៉ា​ណេ (Mediterranean) ចំ​ពេល​អាកាសធាតុមិន​អំណោយ​ផល​​ និង​មានចំនួន​​អ្នក​ស្លាប់​រាប់រយនាក់​ទៀត​ តែ​អង្គការ​មិន​បាន​កត់​ត្រា​។​

អង្គការ​បាន​បន្ត​ថា​៖ «ឧប្បត្តិហេតុ​ដដែលៗ​​ទាំងនេះ​​ វា​​បញ្ជាក់​​ពី​​ហា​និ​ភ័យ​​ជាប់​​រហូត ​និង​មាន​មនុស្ស​​ស្លាប់​​ ចំណែកភាគ​ច្រើន​នៃ​ពួក​គេ​ គឺ​ជា​​​ជន​​ចំ​ណាក​​ស្រុក និង​ជនភៀសខ្លួន​​ដែល​​ព្យាយាម​​ឆ្លង​កាត់​ផ្លូវ​សមុទ្រ​​ដ៏​​គ្រោះ​ថ្នាក់នេះ​»៕

ប្រែសម្រួល៖ ណឺ មិនា

The post ក្រឡាប់​កប៉ាល់​នៅ​កណ្តាល​សមុទ្រមេឌី​ទែ​រ៉ា​ណេ បណ្តាលឱ្យ​មនុស្ស​ ៥៣នាក់​ស្លាប់ និង​បាត់ខ្លួន​ appeared first on Kampuchea Thmey Daily.

យូនីសេហ្វ៖ មនុស្សជាង ២ ០០០នាក់បានលង់ទឹកឬបាត់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ ក្នុង​ឆ្នាំ២០២៤
យោងតាមទិន្នន័យថ្មីៗពីអង្គការសហប្រជាជាតិ ជនភៀសខ្លួនជាង ២ ០០០​នាក់បានស្លាប់នៅឆ្នាំ​២០២៤ ខណៈពេលកំពុងព្យាយាម​ឆ្លង​ចូល​ទៅ​​តំបន់​អឺរ៉ុប។

(រូបភាព៖ EPA)

អង្គការ​យូនីសេហ្វ (UNICEF) បាន​រាយការណ៍​ថា យ៉ាងហោចណាស់ជនភៀសខ្លួន និងជនចំណាកស្រុកចំនួន ២ ២០០​នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីឆ្នាំមុន។

លោកស្រី Regina De Dominicis ប្រធានការិយាល័យប្រចាំតំបន់របស់ UNICEF សម្រាប់អឺរ៉ុប និងអាស៊ីកណ្តាល បានគូសបញ្ជាក់ថា ជនរងគ្រោះភាគ​ច្រើនគឺជាយុវជន។ បន្ថែម​ពី​នេះ លោកស្រី​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​ដល់​ការ​ការពារ​កុមារ​ដែល​ស្វែងរក​សុវត្ថិភាព​នៅ​អឺរ៉ុប។

សូម​បញ្ជាក់​ថា អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាន​ឲ្យ​ដឹង​ថា ជនភៀស​ខ្លួន​ដែល​ធ្វើ​ដំណើរ​​ទៅ​ដល់​អឺរ៉ុប មាន​ចំនួន​សរុប ១៩៣ ៤៤៨​នាក់ គិតត្រឹមថ្ងៃទី​២៩​​ខែធ្នូ​ឆ្នាំ​២០២៤។ ប្រទេសអ៊ីតាលី បានក្លាយជាចំណុចចុះចតចម្បងសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុក បន្ទាប់​មក​​គឺ​ប្រទេសក្រិច និងអេស្បាញ៕

ដោយ៖ ឈាង

The post យូនីសេហ្វ៖ មនុស្សជាង ២ ០០០នាក់បានលង់ទឹកឬបាត់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ ក្នុង​ឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.

កប៉ាល់រុស្ស៊ី លិចនៅ សមុទ្រមេឌីទែរ៉ាណេ
យោងតាម Daily Mail, នៅថ្ងៃអង្គារទី២៤ខែធ្នូឆ្នាំ២០២៤ កប៉ាល់រុស្ស៊ីមួយគ្រឿងឈ្មោះ Ursa Major បានលិចក្នុងដែនទឹកអន្តរជាតិនៅសមុទ្រមេឌីទែរ៉ាណេ ចន្លោះប្រទេសអេស្ប៉ាញនិងអាល់ហ្សេរី បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការផ្ទុះលើកប៉ាល់ បណ្តាលឲ្យនាវិក២នាក់បាត់ខ្លួន ខណៈ១៤នាក់ទៀតត្រូវជួយសង្គ្រោះបាន។

កប៉ាល់ Ursa Major (រូបថត៖ E2W)

ប្រភពពីរុស្ស៊ីបញ្ជាក់ថា កប៉ាល់ប្រវែង១៤២ម៉ែត្រមួយគ្រឿងនេះ កំពុងស្ថិតក្នុងដំណើរ «ធ្វើបេសកកម្មរដ្ឋ» ពោលគឺវាដឹករថយន្តស្ទូចដែលមួយគ្រឿងៗមានទម្ងន់៣៨០តោន យកទៅកាន់ទីក្រុង Vladivostok សម្រាប់ការសាងសង់នាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរ ប៉ុន្តែមិនបញ្ជាក់ពីមូលហេតុនៃការលិចទេ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីចារកម្មយោធាអ៊ុយក្រែននិងអេស្ប៉ាញឯណោះ បង្ហាញថា កប៉ាល់នេះគឺធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីទៅដឹកគ្រឿងសឹករបស់រុស្ស៊ីមកប្រទេសវិញ ក្រោយការដួលរលំនៃរដ្ឋាភិបាលលោក បាសា អាល់អាសាដ។

កប៉ាល់ Ursa Major (រូបថត៖ E2W)

ប្រភពពីអេស្ប៉ាញលើកឡើងថា កប៉ាល់នេះធ្លាប់ដឹកសព្វាវុធយ៉ាងញឹកញាប់ ទៅឲ្យកងយោធារុស្ស៊ី ហើយត្រូវគ្រប់គ្រងដោយក្រុមហ៊ុន Oboronlogistics មានទំនាក់ទំនងជាមួយក្រសួងការពារជាតិរុស្ស៊ី។

ការអះអាងខាងលើ គឺសុទ្ធសឹងចេញពីភាគីផ្សេងៗគ្នា ដូច្នេះហើយ គេមិនដឹងឡើយថា កប៉ាល់នេះ កំពុងធ្វើដំណើរក្នុងបេសកកម្មអ្វីឲ្យប្រាកដ។

សូមបញ្ជាក់ថា ពាក់ព័ន្ធគ្រោះមហន្តរាយដែនទឹកនេះដែរ, រុស្ស៊ី បានខូចខាតនាវាកងទ័ពជើងទឹកអស់ជាច្រើនគ្រឿងមកហើយ នៅសមុទ្រខ្មៅ ដោយសារតែការវាយប្រហារពីសំណាក់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ហើយនៅដើមខែនេះទៀតសោត កប៉ាល់ដឹកប្រេងមួយគ្រឿង ក៏លិចក្នុងច្រកសមុទ្រ Kerch ផងដែរ បណ្តាលឲ្យលេចធ្លាយប្រេង បំពុលទឹកសមុទ្រខ្មៅ យ៉ាងធ្ងន់ធ្ងរជាទីបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេសបាត់​ខ្លួន​ក្នុងហេតុការណ៍​លិច​កប៉ាល់​​

The post កប៉ាល់រុស្ស៊ី លិចនៅ សមុទ្រមេឌីទែរ៉ាណេ appeared first on Kampuchea Thmey Daily.

ជនចំណាកស្រុក ៦០ នាក់ស្លាប់បាត់បង់ជីវិតនៅសមុទ្រមេឌីទែរ៉ាណេ
អ្នកនៅរស់រានមានជីវិតពីការជួយសង្គ្រោះបានឲ្យដឹងថា យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន ៦០ នាក់បានស្លាប់បាត់បង់ជីវិតក្នុងសមុទ្រមេឌីទែរ៉ាណេ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី​១៥​ ខែ​ មីនា​នេះ ។

អ្នកនៅរស់រានមានជីវិតទាំងនោះមានចំនួន ២៥ នាក់ ហើយត្រូវបានស្រង់ឡើងដោយនាវា Ocean Viking ដែលជានាវាដំណើរការដោយក្រុមមនុស្សធម៌ SOS Mediterranee ​រួមជាមួយនឹងជនចំណាកស្រុកជាង ២០០ នាក់ផ្សេងទៀតដែលត្រូវបានជួយសង្គ្រោះពីទូក ២ ផ្សេងទៀត ។

នាវានេះកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Ancona ប្រហែល ៤ ថ្ងៃទៀតទើបដល់ ប៉ុន្តែក្រុមការងារបានស្នើសុំឲ្យចតនៅកំពង់ផែណាដែលកាន់តែជិត ព្រោះជនចំណាលស្រុកដែលនៅលើទូកកំពុងត្រូវការជំនួយជាអាហារ និងទឹកជាបន្ទាន់ ។

យោងតាមជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះបាននិយាយទៀតថា ពួកគេបានចេញដំណើរពីទីក្រុង Zawiya នៅលើឆ្នេរសមុទ្រលីប៊ី បន្ទាប់ពីចេញដំណើរបាន ៣ ថ្ងៃម៉ាស៊ីន​ទូកបានខូច ធ្វើ​ឲ្យទូក​អណ្តែត​ទាំងដែល​គ្មាន​អាហារ និង ​ទឹក ហើយជន​រង​គ្រោះភាគច្រើនជាស្ត្រី និង​កុមារ​ស្លាប់ ​ដោយ​សារ​ការ​ខ្សោះ​ជាតិ​ទឹក និង​ស្រេក​ឃ្លាន ខណៈអ្នកនៅរស់រានមានជីវិត ស្ថិតក្នុងស្ថានភាពសុខភាពខ្សោយ ហើយកំពុងស្ថិតនៅក្រោមការថែទាំសុខភាព ។

អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានឲ្យដឹងថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលជនចំណាកស្រុកស្លាប់ច្រើនបំផុតក្នុងកំណត់ត្រា ពោលមានមនុស្សយ៉ាងហោចណាស់ ៨,៥៦៥ នាក់បានស្លាប់នៅលើផ្លូវធ្វើចំណាកស្រុកនៅទូទាំងពិភពលោក ខណៈមកដល់ពេលនេះជនចំណាកស្រុក ៣០០ នាក់ហើយដែលបានស្លាប់នៅឆ្នាំនេះ គឺស្ទើរតែដូចគ្នាទៅនឹងឆ្នាំមុន ៕

អត្ថបទ ៖ ប៊ុន សុភាព

The post ជនចំណាកស្រុក ៦០ នាក់ស្លាប់បាត់បង់ជីវិតនៅសមុទ្រមេឌីទែរ៉ាណេ appeared first on Kampuchea Thmey Daily.

ទាហានអាមេរិក ៥នាក់ ស្លាប់ក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រ នៅសមុទ្រមេឌីទែរ៉ាណេ
ទាហានអាមេរិក៥នាក់ ត្រូវបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងកើត សមុទ្រមេឌីទែរ៉ាណេ។

យោធាអាមេរិកនិយាយថា ឧទ្ធម្ភាគចក្របានជួបឧបទ្ទវហេតុ ខណៈពេលកំពុងចាក់សាំង ដែលជាផ្នែកមួយនៃលំហាត់ហ្វឹកហ្វឺនជាប្រចាំ។

(រូបថត៖ កងទ័ពជើងទឹកអាមេរិក)

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍​មិន​បាន​បញ្ជាក់​ថា​តើ ​ឧទ្ធម្ភាគចក្រ ​ហោះ​មកពី​ណា ​ឬ​ធ្លាក់​នៅ​កន្លែង​ណា​នោះ​ទេ​ ប៉ុន្តែសហរដ្ឋអាមេរិក បានដាក់ពង្រាយកងនាវាផ្ទុកយន្តហោះចំនួនពីរ ក៏ដូចជាកប៉ាល់និងយន្តហោះផងដែរ ទៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើតកាលពីខែមុន។

អាមេរិក ​បាន​បង្កើន​ប្រតិបត្តិការ​របស់ខ្លួន​ក្នុង​តំបន់ ​ចាប់តាំងពី​មានការ​ផ្ទុះឡើង​នៃ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស។

ការដាក់ពង្រាយនេះ គឺឆ្លុះបញ្ចាំងពីក្តីព្រួយបារម្ភរបស់អាមេរិកដែលថា ជម្លោះរវាងអ៊ីស្រាអែល-ហាម៉ាស អាចរីករាលដាលពាសពេញតំបន់។ ជាពិសេស អាមេរិក​ចង់​រារាំង​ចលនា ​ហេសបូឡា ​ដ៏​មាន​ឥទ្ធិពល​របស់​លីបង់ ​មិន​ឲ្យ​ចូល​រួម​ក្នុង​ជម្លោះនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ យន្តហោះយោធាអាមេរិក ធ្លាក់នៅតំបន់មេឌីទែរ៉ាណេ

The post ទាហានអាមេរិក ៥នាក់ ស្លាប់ក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រ នៅសមុទ្រមេឌីទែរ៉ាណេ appeared first on Kampuchea Thmey Daily.

រកឃើញវត្ថុកម្រធ្វើពីកែវ ក្នុងខ្មោចកប៉ាល់ក្រោមសមុទ្រមេឌីទែរ៉ាណេ (មានវីដេអូ)
អ្នកបុរាណវត្ថុវិទូរកឃើញគ្រឿងកែវធ្វើដោយដៃដ៏ស្រស់ស្អាត ក្នុងខ្មោចកប៉ាល់ឈ្មោះ Capo Corso 2 ដែលមានអាយុកាល ២០០០ ឆ្នាំ ។

នាវារ៉ូម៉ាំងនោះមានទីតាំងជម្រៅ ៣៥០ ម៉ែត្រ ស្ថិតក្រោមនីវ៉ូទឹកសមុទ្ររវាងឧបទ្វីប Capo Corso របស់បារាំងនិងកោះ Capraia របស់អ៊ីតាលី ។

បំណែកនាវាខាងលើត្រូវបានវិស្វករឈ្មោះ Guido Gay រកឃើញដំបូងនៅឆ្នាំ ២០១២ រហូតមកដល់សប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ ២០២៣ អ្នកបុរាណវិទូមកពីប្រទេសអ៊ីតាលី ប្រទេសបារាំង និងប្រទេសផ្សេងៗទៀតដែលមានជំនាញផ្នែកកញ្ចក់បុរាណ បរិស្ថានវិទ្យាសមុទ្រ និងការអភិរក្សក្រោមទឹក បានត្រឡប់ទៅកាន់នាវាដែលលិចនោះម្ដងទៀត ។

អ្នកស្រាវជ្រាវបានប្រើប្រាស់យាន ២ គ្រឿងឈ្មោះ Arthur និង Hilarion ដើម្បីធ្វើការស្កែនរកវត្ថុនៅទីនោះ ។ ទីបំផុតយាន Arthur បានរកឃើញ ចានសំរឹទ្ធ ២ ថូសំរឹទ្ធ (amphorae) និងចានកែវជាច្រើនទៀត ដែលអ្នកបុរាណវត្ថុវិទូជឿជាក់ថាមានតម្លៃ និងកម្រ ។

ជាមួយគ្នានេះដែរ ក្រុមការងារគ្រោងបន្តការសិក្សាស៊ីជម្រៅលើសម្ភារៈ ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកាលប្បវត្តិនៃការលិចកប៉ាល់ និងផ្លូវធ្វើដំណើរចុងក្រោយរបស់កប៉ាល់ជាដើម ។ សម្រាប់ការវិភាគដំបូងគេជឿថា កប៉ាល់នេះបានធ្វើដំណើរមកពីកំពង់ផែមួយនៅមជ្ឈិមបូព៌ា  (ប្រហែលជាមកពីប្រទេសលីបង់ ឬស៊ីរី) ទៅកាន់ ឆ្នេរ Provençal របស់បារាំង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ yahoo

ចុចអាន៖ ព្រោះតែកំណប់មហាសាលទាំង៥នេះហើយ ទើបទេសចរ ប្រថុយជីវិតជិះយានចុះទៅតំបន់ ខ្មោចកប៉ាល់ទីតានិក

The post រកឃើញវត្ថុកម្រធ្វើពីកែវ ក្នុងខ្មោចកប៉ាល់ក្រោមសមុទ្រមេឌីទែរ៉ាណេ (មានវីដេអូ) appeared first on Kampuchea Thmey Daily.