ព័ត៌មានអន្ដរជាតិ
ក្រឡាប់កប៉ាល់នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ បណ្តាលឱ្យមនុស្ស ៥៣នាក់ស្លាប់ និងបាត់ខ្លួន
នាវាមួយគ្រឿងផ្ទុកមនុស្សរាប់សិបនាក់បានក្រឡាប់នៅឆ្នេរសមុទ្រប្រទេសលីប៊ី បណ្តាលឱ្យមនុស្ស ៥៣ នាក់ស្លាប់ ក្នុងនោះមានទារក២ នាក់ និងមានអ្នកបាត់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ អង្គការអន្តរជាតិសម្រាប់ជនចំណាកស្រុក (IOM) បាននិយាយថា កប៉ាល់ដឹកមនុស្ស ៥៥ នាក់បានក្រឡាប់ភាគខាងជើងនៃទីក្រុង ឆ្នេរសមុទ្រ Zuwara ភាគពាយព្យប្រទេសលីប៊ី កាលពីថ្ងៃទី៦ ខែកុម្ភៈ។

យោងតាម Al Jazeera ចុះផ្សាយថ្ងៃទី៩ ខែកុម្ភៈ ឱ្យដឹងថា ក្រុមការងារអង្គការ IOM បានផ្តល់ព័ត៌មានទៅកាន់អ្នកនៅមានជីវិតពីរនាក់ ថែទាំសុខភាពនិងព្យាបាលបន្ទាន់ពេលចុះពីនាវា ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធផងដែរ។
យោងតាមអ្នកមានជីវិត ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera ថា ទូកនេះបានដឹកជនភៀសខ្លួន និងជនចំណាកស្រុកមកពីបណ្តាប្រទេសអាហ្វ្រិក។
លើសពីនេះ អ្នកមានជីវិតឱ្យដឹងថា នាវានេះបានចាកចេញពីទីក្រុង Zawia ភាគពាយ័ព្យប្រទេសលីប៊ី នៅម៉ោងប្រហែល ១១ យប់ ថ្ងៃទី៥ ខែកុម្ភៈ ហើយបានក្រឡាប់ប្រហែល ៦ម៉ោងក្រោយ។
យោងតាមគម្រោងបាត់ខ្លួនរបស់ជនចំណាកស្រុក(Missing Migrants Project) របស់អង្គការ IOM ឱ្យដឹងថា មនុស្សជាង ១ ៣០០នាក់ បានបាត់ខ្លួននៅលើកណ្តាលសមុទ្រមេឌីទែរ៉ាណេ ( Mediterranean) ដ៏គ្រោះថ្នាក់បំផុត ក្នុងឆ្នាំ ២០២៥។ ចំណែក ឧប្បត្តិហេតុចុងក្រោយនេះបាននាំឱ្យចំនួនជនភៀសខ្លួន និងជនចំណាកស្រុកមានអ្នកស្លាប់ និងបាត់ខ្លួននៅលើផ្លូវទឹកក្នុងឆ្នាំនេះដល់យ៉ាងហោចណាស់ ៤៨៤ នាក់។
សេចក្តីថ្លែងការណ៍បាននិយាយថា៖ « ទិន្នន័យរបស់អង្គការ IOM នៅក្នុងខែមករា មានជនចំណាកស្រុកយ៉ាងហោចណាស់ចំនួន ៣៧៥ នាក់ បានស្លាប់ និងបាត់ខ្លួនបន្ទាប់ពីលិចកប៉ាល់»។
អង្គការ IOM បន្តថា ឧប្បត្តិហេតុនេះពិបាករកជនរងគ្រោះ ព្រោះស្ថិតនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ (Mediterranean) ចំពេលអាកាសធាតុមិនអំណោយផល និងមានចំនួនអ្នកស្លាប់រាប់រយនាក់ទៀត តែអង្គការមិនបានកត់ត្រា។
អង្គការបានបន្តថា៖ «ឧប្បត្តិហេតុដដែលៗទាំងនេះ វាបញ្ជាក់ពីហានិភ័យជាប់រហូត និងមានមនុស្សស្លាប់ ចំណែកភាគច្រើននៃពួកគេ គឺជាជនចំណាកស្រុក និងជនភៀសខ្លួនដែលព្យាយាមឆ្លងកាត់ផ្លូវសមុទ្រដ៏គ្រោះថ្នាក់នេះ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


