Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះយោធាអាមេរិក ធ្លាក់នៅតំបន់មេឌីទែរ៉ាណេ

បានផុស

នៅ

ទីបញ្ជាការអឺរ៉ុបរបស់អាមេរិក (EUCOM) បានប្រកាសកាលពីថ្ងៃសៅរ៍ទី១១ខែវិច្ឆិកាថា យន្តហោះយោធារបស់ខ្លួនមួយគ្រឿង បានធ្លាក់នៅភាគខាងកើតតំបន់មេឌីទែរ៉ាណេ។

EUCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះនេះកំពុងធ្វើការហោះហើរហ្វឹកហាត់កាលពីល្ងាចថ្ងៃសៅរ៍ នៅពេលជួបឧបទ្ទវហេតុ ហើយក៏ធ្លាក់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ កងទ័ពជើងទឹកអាមេរិក)

ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនបានផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទយន្តហោះនោះទេ ក៏ដូចជាថាតើមានមនុស្សប៉ុន្មាននាក់ជិះក្នុងនោះ ឬថាតើយន្តហោះធ្លាក់លើដីឬសមុទ្រ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចំនួនពីរ ទៅកាន់តំបន់ ជាវិធានការទប់ស្កាត់ ចំពេលសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ កំពុងបន្តនៅតំបន់ហ្គាហ្សា។

នៅក្នុងឧប្បត្តិហេតុមួយផ្សេងទៀតកាលពីឆ្នាំមុន យន្តហោះ F-18 Super Hornet បានធ្លាក់ចូលបាតសមុទ្រដោយសារអាកាសធាតុអាក្រក់ អំឡុងបេសកកម្មក្នុងសមុទ្រមេឌីទែរ៉ាណេ ប៉ុន្តែត្រូវបានស្រង់ចេញវិញមួយខែក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ វិមានក្រឹមឡាំង សង្ស័យថា ការធ្លាក់យន្តហោះរបស់លោក Prigozhin អាចជាចេតនារបស់មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម