សេង ធារី Archives - Kampuchea Thmey Daily

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
ក្នុងពេលសួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានឆ្លៀតទៅសួរសុខទុក្ខ កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារ ពីបទរួមគំនិតក្បត់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ។ ក្នុងពេលសួរសុខទុក្ខកញ្ញា សេង ធារី ដែលកំពុងជាប់ឃុំ លោក កែវ រ៉េមី សង្កេតឃើញថា កញ្ញា សេង ធារី មានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា។

គួរឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើកញ្ញា សេង ធារី និងឱ្យជាប់ពន្ធនាការរយៈពេល៦ឆ្នាំ ពីបទញុះញង់ និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រ និងចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា ដែលជាផែនការខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយហិង្សា ក្រោមរូបភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩។

រូបភាពឯកសារ៖ កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចបញ្ជូនដល់ពន្ធនាគារក្នុងឆ្នាំ២០២២។

ក្នុងពេលចុះទៅទីតាំងមណ្ឌលអប់រំនិងកែប្រែទី២ ជាមួយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល លោក កែវ រ៉េមី អះអាងថា ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារនាពេលនេះ គឺក្នុងគោលបំណងសំខាន់មួយទៀត គឺដើម្បីនាំ យកសេវាយុត្តិធម៌ និងសេវាសុខាភិបាលមកកាន់មណ្ឌលផ្ទាល់តែម្តង ដែលស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ មិនទុកនរណាម្នាក់ចោលឡើយ ពោល ទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានសេវាសង្គមផ្សេងៗ

លោកទេសរដ្ឋមន្ត្រី ប្រធានគ.ស.ម.ក បានរំឭកដល់មន្ត្រីនៅក្នុងពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗនៅក្នុងការបំពេញការងាររបស់ខ្លួន ដោយ ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។ រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឱ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អដែលជាផ្នែកមួយនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន គ.ស.ម.ក. អរគុណដល់អគ្គនាយកពន្ធនាគារ មន្ត្រី នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងរាជធានី-ខេត្ត ដែលតែងតែផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយ គ.ស.ម.ក. នាពេលកន្លងមក លើការងារលើកកម្ពស់ និងការពារសិទ្ធិសេរីភាពរបស់ ជនជាប់ឃុំ៕

ដោយ៖ង៉ិល ណារ៉ាត់

The post មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីយុត្តិធម៌ កុំដាក់ឈ្មោះ សេង ធារី ក្នុងបញ្ជីលើកលែង និងបន្ធូរបន្ថយទោស
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កុំបញ្ចូលឈ្មោះ សេង ធារី ឬសម្ដេចហៅថា អប្សរាក្បាលត្រង៉ោល ក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោស ជាដាច់ខាត។

ថ្លែងចេញពីវេទិកាសំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា សម្ដេច នឹងមិនលើកលែងទោសចំពោះអ្នកណាម្នាក់ឡើយ ប្រសិនបើមានការអន្តរាគមន៍ពីបរទេស ដោយហេតុសម្ដេចមិនទុកចិត្តជនបរទេសមួយចំនួនដែលចូលចិត្តរំខាន និងចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។

ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ថា៖ «អន្តរាគមន៍លើអ្នកណា អ្នកហ្នឹងជាប់គុករហូត ជាប់គុកឲ្យគ្រប់ថ្ងៃ»។ សម្ដេចតេជោ ក៏បានណែនាំដល់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កុំដាក់បញ្ចូលឈ្មោះ សេង ធារី ដែលសម្ដេចហៅថា អប្សរាក្បាលត្រង៉ោល នៅក្នុងបញ្ជីនៃការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ ដោយសារមានអន្តរាគមន៍ពីជនបរទេស។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវតែអនុវត្តច្បាប់របស់កម្ពុជាជាធរមាន ដោយមិនមានការលើកលែង ហើយក៏ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាតឲ្យមានការលូកដៃចូលរបស់បរទេសណាមួយក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។

ពាក់ព័ន្ធនឹងការព្រមានថា ការបោះឆ្នោតនៅកម្ពុជាខាងមុខ ប្រទេសមួយចំនួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍មកនោះ សម្ដេចតេជោ បានឆ្លើយតបថា គឺមិនចាំបាច់បញ្ជូនមកទេ ព្រោះថា ដំណើរការបោះឆ្នោតទៅបាន គឺអាស្រ័យលើប្រជាពលរដ្ឋកម្ពុជា និងផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដែលមានចែងអំពីបែបបទ និងនីតិវិធីនានាដែលពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតប៉ុណ្ណោះ៕

ដោយ៖ ធឿន វ៉ាន់សុង

The post សម្ដេច ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីយុត្តិធម៌ កុំដាក់ឈ្មោះ សេង ធារី ក្នុងបញ្ជីលើកលែង និងបន្ធូរបន្ថយទោស appeared first on Kampuchea Thmey Daily.

ទណ្ឌិត សេង ធារី ត្រូវផ្ទេរពីពន្ធនាគារភ្នំពេញទៅកាន់ពន្ធនាគារខេត្តព្រះវិហារ
​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​ឱ្យ​ទណ្ឌិត សេង ធា​រី បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​ព្រឹក​ថ្ងៃទី ​១៨ ខែមិថុនា នេះ​ថា ទណ្ឌិត សេង ធារី ត្រូវបានបញ្ជូនចេញពីពន្ធនាគារនៅរាជធានីភ្នំពេញ ដើម្បីទៅដាក់នៅពន្ធនាគារខេត្តព្រះវិហារហើយ កាលពីថ្ងៃទី ១៥ ខែមិថុនា។ បើតាម​លោក ជូ​ង ជូ​ងី លោក​មិន​បានដឹង​អំពី​មូលហេតុ នៃ​ការបញ្ជូន​ទៅកាន់​ពន្ធនាគា​រ​ខេត្តព្រះវិហារ​នោះទេ លោក​បាន​ស្វែងរក​ជួប ដើម្បី​សួរ​ពី​បញ្ហា​នេះដែរ ប៉ុន្តែ​ត្រូវបាន​បញ្ជូនទៅ​ផុត​ទៅហើយ​។​

​ទណ្ឌិត សេង ធា​រី ត្រូវបាន​សមត្ថកិច្ច​ចាប់ ខ្លួន​កាលពី​ថ្ងៃទី ​១៤ ខែមិថុនា បញ្ជូនទៅ​ពន្ធនាគារ​ភ្លាមៗ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ​៦ ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ញុះញង់ ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ជាមួយ​មេខ្លោង​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី រួមទាំង​បក្ខពួក​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​អះអាងថា កញ្ញា សេង ច័ន្ទ​ធា​រី និង​សកម្មជន​ផ្សេងទៀត​ចំនួន​ ៤២ នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់ និង​រួមគំនិត​ក្បត់ តាម​បញ្ញត្តិ​មាត្រា​៤៥៣ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការដឹកនាំ ការគាំទ្រ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ដែលជា​ផែនការ​ខុសច្បាប់ ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដោយ​ហិង្សា ក្រោមរូបភាព​នៃ​ការវិលត្រឡប់​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩​។​

​លោក​អះអាងថា ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ បាន​ប្រើ​ពេលវេលា​អស់​រយៈពេល​ជិត​ ៣ ឆ្នាំ ដើម្បី​ធ្វើការ​អង្កេតស្រាវជ្រាវ ប្រមូល​ភស្តុតាង​ផង និង​បើកសវនាការ​សួរដេញដោល​ផង​៕

អត្ថបទ៖ កោះ​កែវ​

The post ទណ្ឌិត សេង ធារី ត្រូវផ្ទេរពីពន្ធនាគារភ្នំពេញទៅកាន់ពន្ធនាគារខេត្តព្រះវិហារ appeared first on Kampuchea Thmey Daily.