នយោបាយ
ទណ្ឌិត សេង ធារី ត្រូវផ្ទេរពីពន្ធនាគារភ្នំពេញទៅកាន់ពន្ធនាគារខេត្តព្រះវិហារ
លោក ជូង ជូងី មេធាវីការពារក្តីឱ្យទណ្ឌិត សេង ធារី បានថ្លែងប្រាប់កម្ពុជាថ្មីនាព្រឹកថ្ងៃទី ១៨ ខែមិថុនា នេះថា ទណ្ឌិត សេង ធារី ត្រូវបានបញ្ជូនចេញពីពន្ធនាគារនៅរាជធានីភ្នំពេញ ដើម្បីទៅដាក់នៅពន្ធនាគារខេត្តព្រះវិហារហើយ កាលពីថ្ងៃទី ១៥ ខែមិថុនា។ បើតាមលោក ជូង ជូងី លោកមិនបានដឹងអំពីមូលហេតុ នៃការបញ្ជូនទៅកាន់ពន្ធនាគារខេត្តព្រះវិហារនោះទេ លោកបានស្វែងរកជួប ដើម្បីសួរពីបញ្ហានេះដែរ ប៉ុន្តែត្រូវបានបញ្ជូនទៅផុតទៅហើយ។

ទណ្ឌិត សេង ធារី ត្រូវបានសមត្ថកិច្ចចាប់ ខ្លួនកាលពីថ្ងៃទី ១៤ ខែមិថុនា បញ្ជូនទៅពន្ធនាគារភ្លាមៗ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ពីបទរួមគំនិតក្បត់ញុះញង់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាមួយមេខ្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រួមទាំងបក្ខពួក។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា កញ្ញា សេង ច័ន្ទធារី និងសកម្មជនផ្សេងទៀតចំនួន ៤២ នាក់ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រ និងចូលរួមក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ដែលជាផែនការខុសច្បាប់ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយហិង្សា ក្រោមរូបភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩។

លោកអះអាងថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការ បានប្រើពេលវេលាអស់រយៈពេលជិត ៣ ឆ្នាំ ដើម្បីធ្វើការអង្កេតស្រាវជ្រាវ ប្រមូលភស្តុតាងផង និងបើកសវនាការសួរដេញដោលផង៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


