ព័ត៌មានជាតិ
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
ក្នុងពេលសួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានឆ្លៀតទៅសួរសុខទុក្ខ កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារ ពីបទរួមគំនិតក្បត់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ។ ក្នុងពេលសួរសុខទុក្ខកញ្ញា សេង ធារី ដែលកំពុងជាប់ឃុំ លោក កែវ រ៉េមី សង្កេតឃើញថា កញ្ញា សេង ធារី មានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា។

គួរឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើកញ្ញា សេង ធារី និងឱ្យជាប់ពន្ធនាការរយៈពេល៦ឆ្នាំ ពីបទញុះញង់ និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រ និងចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា ដែលជាផែនការខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយហិង្សា ក្រោមរូបភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩។

ក្នុងពេលចុះទៅទីតាំងមណ្ឌលអប់រំនិងកែប្រែទី២ ជាមួយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល លោក កែវ រ៉េមី អះអាងថា ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារនាពេលនេះ គឺក្នុងគោលបំណងសំខាន់មួយទៀត គឺដើម្បីនាំ យកសេវាយុត្តិធម៌ និងសេវាសុខាភិបាលមកកាន់មណ្ឌលផ្ទាល់តែម្តង ដែលស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ មិនទុកនរណាម្នាក់ចោលឡើយ ពោល ទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានសេវាសង្គមផ្សេងៗ

លោកទេសរដ្ឋមន្ត្រី ប្រធានគ.ស.ម.ក បានរំឭកដល់មន្ត្រីនៅក្នុងពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗនៅក្នុងការបំពេញការងាររបស់ខ្លួន ដោយ ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។ រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឱ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អដែលជាផ្នែកមួយនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន គ.ស.ម.ក. អរគុណដល់អគ្គនាយកពន្ធនាគារ មន្ត្រី នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងរាជធានី-ខេត្ត ដែលតែងតែផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយ គ.ស.ម.ក. នាពេលកន្លងមក លើការងារលើកកម្ពស់ និងការពារសិទ្ធិសេរីភាពរបស់ ជនជាប់ឃុំ៕
ដោយ៖ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


