ស្រុកកំរៀង Archives - Kampuchea Thmey Daily

សមត្ថកិច្ចស្រុកកំរៀង រកឃើញបារី ១០៦កេសក្នុងរថយន្ត និងផ្ទះសង្ស័យពាក់ព័ន្ធករណីរត់ពន្ធទំនិញ
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង កំពុងបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យ ពាក់ព័ន្ធនឹងករណីរត់ពន្ធ ឬប៉ុនប៉ងរត់ពន្ធទំនិញ (បារី) បន្ទាប់ពីសមត្ថកិច្ចបានរកឃើញបារីសរុបចំនួន ១០៦កេស នៅក្នុងរថយន្ត និងផ្ទះមួយកន្លែង ស្ថិតក្នុងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង។

តាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១០:៥០នាទី ពលរដ្ឋបានផ្តល់ព័ត៌មានថា មានរថយន្តម៉ាក WULING YANGGUANG ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-5762 ចតទុកនៅក្បែរផ្ទះមួយ ដោយពុំឃើញម្ចាស់ស្នាក់នៅ។ ក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី និងដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យរថយន្តខាងលើ។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញបារីចំនួន ៦៤កេស ដែលត្រូវបានវេចខ្ចប់ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ។ បន្ទាប់មក សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះក្បែរនោះ និងបានរកឃើញបារីបន្ថែមចំនួន ៤២កេះទៀត ដែលធ្វើឱ្យបារីដែលរឹបអូសបានមានចំនួនសរុប ១០៦ កេស។  សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្ត ឬម្ចាស់ទំនិញ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈដែលជនសង្ស័យបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះដល់ទីតាំង។  បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកតាមនីតិវិធី ហើយកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់។ សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមសហការផ្តល់ព័ត៌មានអំពីសកម្មភាពខុសច្បាប់ ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព៕

The post សមត្ថកិច្ចស្រុកកំរៀង រកឃើញបារី ១០៦កេសក្នុងរថយន្ត និងផ្ទះសង្ស័យពាក់ព័ន្ធករណីរត់ពន្ធទំនិញ appeared first on Kampuchea Thmey Daily.

ស្រុកកំរៀងជាប់ព្រំដែនថៃ ពលរដ្ឋពឹងផ្អែកលើរបរកសិកម្មមាន​ពី ៧០ ទៅ ៨០ ភាគរយ
ស្រុកកំរៀង គឺជាស្រុកមួយនៃខេត្តបាត់ដំបង ដែលស្ថិតនៅក្បែរព្រំដែនថៃ និងមានព្រំប្រទល់​ជាប់​ជាមួយខេត្តប៉ៃលិនហើយប្រជាកសិកររស់នៅក្នុងស្រុកមួយនេះ ភាគច្រើនបានពឹងផ្អែកលើវិស័យកសិកម្ម។ ពលរដ្ឋរស់នៅទីនោះបានឱ្យដឹងថា ពួកគាត់បានដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីចូលទីផ្សារក្នុងស្រុកនិងនាំទៅប្រទេសថៃមួយចំនួនផង។

បើតាមអ្នកស្រី ធត ប្រជាកសិកររស់នៅស្រុកកំរៀង​បានប្រាប់​ថា ភាគច្រើនកសិករ​នៅ​តំបន់​នេះ​ធ្វើដំណាំកសិកម្មខ្នាតគ្រួសារ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារតាមរយះដំណាំច្រើនប្រភេទ ដោយក្នុងមួយគ្រួសារយ៉ាងហោច​ណាស់​ធ្វើការដាំដុះដំណាំឆ្លងកាត់ចន្លោះ​ពី ៣ ទៅ ៤ ប្រភេទ ដើម្បីប្រមូលផលវិលជុំបម្រើ​លើទីផ្សារក្នុងស្រុក ក្នុងនោះមាន ត្រសក់ ម្រះ ស្លឹកគ្រៃ និងននោង ជាដើម។

អ្នកស្រីបន្តថា “ដូចជាគ្រួសារខ្ញុំចឹង ជីវភាពប្រចាំ ថ្ងៃគឺអាស្រ័យលើផលដំណាំទាំងស្រុង វាមិនខ្វះខាតប៉ុន្មានទេ តែវាមិនសល់លុយដូចអាជីវករ ដែលគេជាអ្នកលក់ដូរ”។

ជុំវិញកម្រិតជីវភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិកររស់នៅស្រុកជាប់ព្រំដែនថៃមួយនេះ លោក សុខ ដែន ដែលជាចៅហ្វាយស្រុក មិនបានឆ្លើយតបជាមួយកម្ពុជាថ្មីនោះទេ បើទោះលោកបានចូលមើលសំនួរ​តាមប្រព័ន្ធតេលេក្រាមផ្ទាល់ខ្លួនលោកហើយក៏ដោយចុះ។

បើទោះបែបនេះក្តី មន្ត្រីកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ស្រុកកំរៀង គឺជាស្រុកជាប់ព្រំដែនថៃ និងខេត្តប៉ៃលិន ហើយប្រជាកសិករ នៅក្នុងស្រុកមួយនេះ ភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ ផលដំណាំរបស់ពួកគាត់ អា រកចំណូលបានប្រចាំថ្ងៃជាប្រភេទដំណាំវិលជុំ ក្រៅពីផលដំណាំប្រចាំរដូវកាល ព្រោះប្រភពដីនៅទីនោះសំបូរទៅដោយជីវជាតិ ដើម្បីជួយទ្រទ្រង់ការលូតលាស់របស់ផលដំណាំស្រាប់។

លោក ហេង សិទ្ធ ទទួលបន្ទុកការិយាល័យស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបង​បានប្រាប់កម្ពុជាថ្មីថា ស្រុកកំរៀងក្រោយពីបានកាត់ឆ្វៀ លទំហំដីមួយចំនួនទៅខាងខេត្តប៉ៃលិន កសិករប្រមាណ៧០ទៅ៨០ភាគរយ បានប្រកបរបរកសិកម្ម ដើម្បីផ្គត់ផ្គង់លើជីវិភាព គ្រួសាររស់នៅប្រចាំថ្ងៃ។

លោកបន្តថា តាមការគណនាបឋមស្រុកកំរៀងមានផ្ទៃដីកសិកម្មប្រមាណជាង ៥ មុឺនហិកតា ក្រោយ​កាត់ឆ្វៀលដីអស់ប្រហែល ៦ ពាន់ហិកតា​​ចូលក្នុងដែនដី​ខេត្តប៉ៃលិន។

បើយោងតាមការជំរឿនឆ្នាំ២០១៣-២០២៣ នៅស្រុកកំរៀង​ប្រជាកសិករមានចន្លោះពី ៤៧ ទៅ ៥០ ភាគរយ បានអាស្រ័យ​លើផលដំណាំកសិកម្មទំហំធំ បើគិតទាំងកសិករដែលមានទំហំផ្ទៃដីចាប់ពី ១ ហិកតាឡើងចូលខ្ទង់ចន្លោះពី​ ៧០ ​ទៅ ​៨០ ​ភាគរយ៕

អត្ថបទ÷សៅ សារិទ្ធ

The post ស្រុកកំរៀងជាប់ព្រំដែនថៃ ពលរដ្ឋពឹងផ្អែកលើរបរកសិកម្មមាន​ពី ៧០ ទៅ ៨០ ភាគរយ appeared first on Kampuchea Thmey Daily.