Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចស្រុកកំរៀង រកឃើញបារី ១០៦កេសក្នុងរថយន្ត និងផ្ទះសង្ស័យពាក់ព័ន្ធករណីរត់ពន្ធទំនិញ

បានផុស

នៅ

 កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង កំពុងបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យ ពាក់ព័ន្ធនឹងករណីរត់ពន្ធ ឬប៉ុនប៉ងរត់ពន្ធទំនិញ (បារី) បន្ទាប់ពីសមត្ថកិច្ចបានរកឃើញបារីសរុបចំនួន ១០៦កេស នៅក្នុងរថយន្ត និងផ្ទះមួយកន្លែង ស្ថិតក្នុងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង។



សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១០:៥០នាទី ពលរដ្ឋបានផ្តល់ព័ត៌មានថា មានរថយន្តម៉ាក WULING YANGGUANG ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-5762 ចតទុកនៅក្បែរផ្ទះមួយ ដោយពុំឃើញម្ចាស់ស្នាក់នៅ។ ក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី និងដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យរថយន្តខាងលើ។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញបារីចំនួន ៦៤កេស ដែលត្រូវបានវេចខ្ចប់ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ។ បន្ទាប់មក សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះក្បែរនោះ និងបានរកឃើញបារីបន្ថែមចំនួន ៤២កេះទៀត ដែលធ្វើឱ្យបារីដែលរឹបអូសបានមានចំនួនសរុប ១០៦ កេស។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្ត ឬម្ចាស់ទំនិញ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈដែលជនសង្ស័យបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះដល់ទីតាំង។

បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកតាមនីតិវិធី ហើយកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមសហការផ្តល់ព័ត៌មានអំពីសកម្មភាពខុសច្បាប់ ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព៕ 





Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម