ព័ត៌មានជាតិ
ស្រុកកំរៀងជាប់ព្រំដែនថៃ ពលរដ្ឋពឹងផ្អែកលើរបរកសិកម្មមានពី ៧០ ទៅ ៨០ ភាគរយ
ស្រុកកំរៀង គឺជាស្រុកមួយនៃខេត្តបាត់ដំបង ដែលស្ថិតនៅក្បែរព្រំដែនថៃ និងមានព្រំប្រទល់ជាប់ជាមួយខេត្តប៉ៃលិនហើយប្រជាកសិកររស់នៅក្នុងស្រុកមួយនេះ ភាគច្រើនបានពឹងផ្អែកលើវិស័យកសិកម្ម។ ពលរដ្ឋរស់នៅទីនោះបានឱ្យដឹងថា ពួកគាត់បានដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីចូលទីផ្សារក្នុងស្រុកនិងនាំទៅប្រទេសថៃមួយចំនួនផង។
បើតាមអ្នកស្រី ធត ប្រជាកសិកររស់នៅស្រុកកំរៀងបានប្រាប់ថា ភាគច្រើនកសិករនៅតំបន់នេះធ្វើដំណាំកសិកម្មខ្នាតគ្រួសារ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារតាមរយះដំណាំច្រើនប្រភេទ ដោយក្នុងមួយគ្រួសារយ៉ាងហោចណាស់ធ្វើការដាំដុះដំណាំឆ្លងកាត់ចន្លោះពី ៣ ទៅ ៤ ប្រភេទ ដើម្បីប្រមូលផលវិលជុំបម្រើលើទីផ្សារក្នុងស្រុក ក្នុងនោះមាន ត្រសក់ ម្រះ ស្លឹកគ្រៃ និងននោង ជាដើម។
អ្នកស្រីបន្តថា “ដូចជាគ្រួសារខ្ញុំចឹង ជីវភាពប្រចាំ ថ្ងៃគឺអាស្រ័យលើផលដំណាំទាំងស្រុង វាមិនខ្វះខាតប៉ុន្មានទេ តែវាមិនសល់លុយដូចអាជីវករ ដែលគេជាអ្នកលក់ដូរ”។
ជុំវិញកម្រិតជីវភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិកររស់នៅស្រុកជាប់ព្រំដែនថៃមួយនេះ លោក សុខ ដែន ដែលជាចៅហ្វាយស្រុក មិនបានឆ្លើយតបជាមួយកម្ពុជាថ្មីនោះទេ បើទោះលោកបានចូលមើលសំនួរតាមប្រព័ន្ធតេលេក្រាមផ្ទាល់ខ្លួនលោកហើយក៏ដោយចុះ។
បើទោះបែបនេះក្តី មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ស្រុកកំរៀង គឺជាស្រុកជាប់ព្រំដែនថៃ និងខេត្តប៉ៃលិន ហើយប្រជាកសិករ នៅក្នុងស្រុកមួយនេះ ភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ ផលដំណាំរបស់ពួកគាត់ អា រកចំណូលបានប្រចាំថ្ងៃជាប្រភេទដំណាំវិលជុំ ក្រៅពីផលដំណាំប្រចាំរដូវកាល ព្រោះប្រភពដីនៅទីនោះសំបូរទៅដោយជីវជាតិ ដើម្បីជួយទ្រទ្រង់ការលូតលាស់របស់ផលដំណាំស្រាប់។
លោក ហេង សិទ្ធ ទទួលបន្ទុកការិយាល័យស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីថា ស្រុកកំរៀងក្រោយពីបានកាត់ឆ្វៀ លទំហំដីមួយចំនួនទៅខាងខេត្តប៉ៃលិន កសិករប្រមាណ៧០ទៅ៨០ភាគរយ បានប្រកបរបរកសិកម្ម ដើម្បីផ្គត់ផ្គង់លើជីវិភាព គ្រួសាររស់នៅប្រចាំថ្ងៃ។
លោកបន្តថា តាមការគណនាបឋមស្រុកកំរៀងមានផ្ទៃដីកសិកម្មប្រមាណជាង ៥ មុឺនហិកតា ក្រោយកាត់ឆ្វៀលដីអស់ប្រហែល ៦ ពាន់ហិកតាចូលក្នុងដែនដីខេត្តប៉ៃលិន។
បើយោងតាមការជំរឿនឆ្នាំ២០១៣-២០២៣ នៅស្រុកកំរៀងប្រជាកសិករមានចន្លោះពី ៤៧ ទៅ ៥០ ភាគរយ បានអាស្រ័យលើផលដំណាំកសិកម្មទំហំធំ បើគិតទាំងកសិករដែលមានទំហំផ្ទៃដីចាប់ពី ១ ហិកតាឡើងចូលខ្ទង់ចន្លោះពី ៧០ ទៅ ៨០ ភាគរយ៕


អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


