ស្រូវថៃ Archives - Kampuchea Thmey Daily

ថៃបារម្ភថា ការធ្លាក់ចុះតម្លៃ​ស្រូវនៅកម្ពុជា អាច​បង្កឱ្យមានអ្នកលួចនាំចូល​ស្រូវខុសច្បាប់
​រដ្ឋបាល​នៃខេត្តបុរីរម្យនៃប្រទេសថៃ បាន​សម្ដែងក្ដីបារម្ភថា ការធ្លាក់ចុះតម្លៃ​ស្រូវនៅកម្ពុជា អាច​បង្កឱ្យមានអ្នកលួចនាំចូល​ស្រូវខុសច្បាប់ពីកម្ពុជា ហើយយកទៅលក់ក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្រូវក្នុងស្រុករបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការសម្ដែងក្ដីបារម្ភនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ​ក្នុងកិច្ច​ប្រជុំគ្នាស្ដីពីការបង្កើនការរឹតបន្តឹងព្រំដែនជាប់​កម្ពុជា ជាពិសេសតាមស្រុក Ban Kruat, Lahan Sai, និង​ Non Din Daeng ដើម្បីទប់ទល់នឹង​ការនាំចូលស្រូវខុសច្បាប់ពីកម្ពុជា។ ​

ក្នុងកិច្ចប្រជុំនោះ អភិបាលរងខេត្ត លោក Sritham Ratchakaew បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ​កាន់តែខ្លាំងឡើងរវាងប៉ូលិស រដ្ឋបាលមូលដ្ឋាន និងខាងសន្តិសុខ ដើម្បីពង្រឹងការឃ្លាំមើល និងទប់ស្កាត់​គេចពន្ធស្រូវពី​កម្ពុជា ដើម្បីយកទៅកិនយក​អង្ករ ឬលក់សម្រាប់កែច្នៃក្នុងតំបន់។​

ការពង្រឹងបែបនេះ ធ្វើឡើងចំពេលដែលប្រទេសទាំង ២ ប្រឈមមុខនឹងភាព​តានតឹងព្រំដែន​ រួមទាំងការបិទព្រំដែនគោកទាំងស្រុងរាប់តាំងពីខែមិថុនា និងជម្លោះប្រដាប់អាវុធ៥ថ្ងៃ ដែលផ្ទុះឡើងនៅចុងខែកក្កដា។

ថៃអះអាងដោយ​គ្មាន​ប្រភព​បញ្ជាក់ព័ត៌មាន​ថា ការបិទព្រំដែនធ្វើឱ្យ​តម្លៃអង្ករកម្ពុជាធ្លាក់ចុះមកត្រឹម ៣-៤ បាត/គីឡូក្រាម​ ហើយការណ៍នេះ​ អាចបង្កឱ្យមានអ្នកលួច​នាំចូល​ស្រូវពីកម្ពុជាដោយខុសច្បាប់ ហើយដាក់លក់ក្នុងស្រុក ដែលអាចប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារ និងបន្ទាបតម្លៃស្រូវថៃ។

ក្រោមក្ដីបារម្ភនេះ ​ខេត្តបុរីរម្យបាន​ស្នើសុំឱ្យសាធារណជន​រាយការណ៍អំពីការប៉ុនប៉ង​គេច​ពន្ធ ឬក្លែងបន្លំ​ស្រូវថៃជាមួយ​ស្រូវថោកៗពីប្រទេសជិតខាង។ ជនល្មើសនឹងប្រឈមមុខនឹងការត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់។ ការដឹកជញ្ជូនស្រូវលើសពី ៥ តោនចូល ឬចេញពីតំបន់​ ត្រូវការលិខិតអនុញ្ញាតពីរដ្ឋបាលខេត្តហើយ​ ការដឹកជញ្ជូនស្រូវ​ដោយគ្មានលិខិតអនុញ្ញាតគឺខុសច្បាប់។

ប្រធានក្លឹបរោងម៉ាស៊ីនកិនស្រូវខេត្តបុរីរម្យ Buri Ram លោក Chatchai Ninarat ​បាននិយាយថា ប្រតិបត្តិករ​រោងម៉ាស៊ីនកិនស្រូវរបស់់ខេត្ត ​ជាធម្មតាមិន​ទិញអង្ករពីប្រទេសកម្ពុជានោះទេ។  យ៉ាង​ណា​មិញ​ ក្រុមហ៊ុន​នាំចេញ​មួយ​ចំនួន​នៅ​តាម​ខេត្ត​ថៃផ្សេងៗ​ទៀត ​អាច​បាន​ប្រើប្រាស់​ទីតាំងនៅ​កម្ពុជា​ដើម្បី​​កិន​អង្ករ​សម្រាប់​នាំចេញ​ទៅ​អឺរ៉ុប ឬ​សហរដ្ឋអាមេរិក ប៉ុន្តែ​ប្រតិបត្តិការ​​នេះ ​ទំនង​ជា​មិន​ដំណើរការ​ទេ ក្រោយការបិទព្រំដែន។​

លោក Chatchai បាន​​អះអាង​​ថា ការ​បិទ​ព្រំដែន​មិន​បាន​ប៉ះពាល់​ដល់​តម្លៃ​អង្ករ​ថៃ​ទេ ដោយសារ​ទីផ្សារ​សំខាន់ៗ​គឺ​សហរដ្ឋអាមេរិក ចិន ហុងកុង និង​សិង្ហបុរី។ ​យ៉ាងណាមិញ ​ផលិតកម្មអង្ករថៃអាចថយចុះបន្តិច ដោយសារ​តែមិនអាចនាំចូលស្រូវពីកម្ពុជាបាន​ទៀត៕

The post ថៃបារម្ភថា ការធ្លាក់ចុះតម្លៃ​ស្រូវនៅកម្ពុជា អាច​បង្កឱ្យមានអ្នកលួចនាំចូល​ស្រូវខុសច្បាប់ appeared first on Kampuchea Thmey Daily.

ថៃចេញយុទ្ធសា​ស្រ្ត​រក្សាស្ថិរភាពតម្លៃ​ស្រូវ ​ដោយបារម្ភ​ពីការផ្គត់ផ្គង់លើស​តម្រូវការនៅ​រដូវប្រមូលផល
គណៈកម្មាធិការជាតិគ្រប់គ្រង និងគោលនយោបាយស្រូវថៃ បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន៣ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវកុំ​ឱ្យ​ធ្លាក់ចុះ​ ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើស​តម្រូវការ​ក្នុងរដូវប្រមូលផល។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ The Thaiger កាល​ពី​ថ្ងៃអាទិត្យ​។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ​ លោក Pichai Naripthaphan បានប្រកាសថា ​យុទ្ធសាស្រ្ត​ទី​១​ គឺ​កម្មវិធីសន្យា​​ទិញស្រូវសរុប​ ៨,៣៦ ប៊ីលាន​បាត​ (២៤៤ លាន​ដុល្លារ​អាមេរិក​) ​​តាម​រយៈ​ការ​ផ្តល់ការឧបត្ថម្ភធនចំនួន ១ ៥០០ បាត (៤៥ ដុល្លារ​) សម្រាប់​ស្រូវ​ក្នុង​១​តោនៗ​។ ការឧបត្ថម្ភធននេះ នឹងត្រូវបែងចែកគ្នា​ ដោយ ១ ០០០ បាត​ បាន​ទៅ​លើសហប្រតិបត្តិករ​ដែល​​គ្រប់គ្រងដំណើរការកម្មវិធី​​សន្យាទិញ​ ហើយ​នៅសល់​ប៉ុន្មាន​ គឺ​សម្រាប់​កសិករ​ដែល​លក់​ស្រូវ​តាម​ការ​សន្យារបស់​ខ្លួន​។

លោក Pichai បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ កាលពី​សប្ដាហ៍​មុន​ថា​​៖ «ក្នុងអំឡុង​ពេល​ដំណើរការ​កម្មវិធី​រហូតដល់​​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំក្រោយ កសិករអាច​​សន្យា​លក់​ស្រូវរបស់ពួកគេក្នុងរយៈពេលពី​១ទៅ៥ខែ»។

បន្ថែម​ពី​លើ​នេះ​ កសិករ​មាន​ជម្រើស​ក្នុង​ការ​​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​កសិកម្ម និង​សហករណ៍​កសិកម្ម (BAAC) ជុំវិញ​ផែនការ​សន្យាលក់ស្រូវ​ដដែល​។ ប្រាក់កម្ចីទាំងនេះ មានចាប់ពី ៩ ០០០-១២ ៥០០ បាត (២៦៣-៣៦៥ ដុល្លារ​)/តោន​ ដោយ​អាស្រ័យ​លើ​ប្រភេទស្រូវ​ ដែល​មាន​ក្រោមកម្មវិធីរបស់រដ្ឋាភិបាល។

យុទ្ធសាស្រ្ត​ទី២ ផ្តោតលើការផ្តល់ប្រាក់កម្ចីដល់អង្គការកសិករ ដែលប្រមូលស្រូវពីកសិករម្នាក់ៗ ហើយសន្យាក្នុងបរិមាណច្រើនដល់រដ្ឋាភិបាល ដើម្បីទទួលបានលក្ខខណ្ឌអំណោយផល។ លោករដ្ឋ​មន្រ្តី Pichai បាននិយាយថាសម្រាប់គោលបំណងនេះ ប្រាក់​ប្រមាណ​ ៦៥៦,២៥ លាន​បាត (១៩ លាន​ដុល្លារ) ត្រូវ​បាន​បញ្ចេញ​រួច​រាល់​ហើយ​ ដើម្បី​ទិញ​ស្រូវ​សរុប​ប្រមាណ ​​១ លាន​តោន​។ ​

យុទ្ធសាស្រ្ត​ទី​៣​ ពាក់ព័ន្ធនឹងកម្មវិធីគាំទ្រដល់ប្រតិបត្តិករឃ្លាំងអង្ករឯកជន ដែលចូលរួមក្នុងគម្រោងធានា​ទិញស្រូវ។ រដ្ឋាភិបាលនឹងឧបត្ថម្ភធន ៣ ភាគរយ​ សម្រាប់​ការប្រាក់លើ​កម្ចីដែលប្រតិបត្តិករទាំងនេះទទួលបាន ដើម្បី​ឱ្យពួកគេជួយក្នុងការគ្រប់គ្រងស្តុក​ស្រូវ​សម្រាប់រយៈពេលពី ២ ទៅ ៦ ខែ៕

The post ថៃចេញយុទ្ធសា​ស្រ្ត​រក្សាស្ថិរភាពតម្លៃ​ស្រូវ ​ដោយបារម្ភ​ពីការផ្គត់ផ្គង់លើស​តម្រូវការនៅ​រដូវប្រមូលផល appeared first on Kampuchea Thmey Daily.