Connect with us

ព័ត៌មានអន្ដរជាតិ

ថៃបារម្ភថា ការធ្លាក់ចុះតម្លៃ​ស្រូវនៅកម្ពុជា អាច​បង្កឱ្យមានអ្នកលួចនាំចូល​ស្រូវខុសច្បាប់

បានផុស

នៅ

​រដ្ឋបាល​នៃខេត្តបុរីរម្យនៃប្រទេសថៃ បាន​សម្ដែងក្ដីបារម្ភថា ការធ្លាក់ចុះតម្លៃ​ស្រូវនៅកម្ពុជា អាច​បង្កឱ្យមានអ្នកលួចនាំចូល​ស្រូវខុសច្បាប់ពីកម្ពុជា ហើយយកទៅលក់ក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្រូវក្នុងស្រុករបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្ដែងក្ដីបារម្ភនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ​ក្នុងកិច្ច​ប្រជុំគ្នាស្ដីពីការបង្កើនការរឹតបន្តឹងព្រំដែនជាប់​កម្ពុជា ជាពិសេសតាមស្រុក Ban Kruat, Lahan Sai, និង​ Non Din Daeng ដើម្បីទប់ទល់នឹង​ការនាំចូលស្រូវខុសច្បាប់ពីកម្ពុជា។ ​

ក្នុងកិច្ចប្រជុំនោះ អភិបាលរងខេត្ត លោក Sritham Ratchakaew បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ​កាន់តែខ្លាំងឡើងរវាងប៉ូលិស រដ្ឋបាលមូលដ្ឋាន និងខាងសន្តិសុខ ដើម្បីពង្រឹងការឃ្លាំមើល និងទប់ស្កាត់​គេចពន្ធស្រូវពី​កម្ពុជា ដើម្បីយកទៅកិនយក​អង្ករ ឬលក់សម្រាប់កែច្នៃក្នុងតំបន់។​

ការពង្រឹងបែបនេះ ធ្វើឡើងចំពេលដែលប្រទេសទាំង ២ ប្រឈមមុខនឹងភាព​តានតឹងព្រំដែន​ រួមទាំងការបិទព្រំដែនគោកទាំងស្រុងរាប់តាំងពីខែមិថុនា និងជម្លោះប្រដាប់អាវុធ៥ថ្ងៃ ដែលផ្ទុះឡើងនៅចុងខែកក្កដា។

ថៃអះអាងដោយ​គ្មាន​ប្រភព​បញ្ជាក់ព័ត៌មាន​ថា ការបិទព្រំដែនធ្វើឱ្យ​តម្លៃអង្ករកម្ពុជាធ្លាក់ចុះមកត្រឹម ៣-៤ បាត/គីឡូក្រាម​ ហើយការណ៍នេះ​ អាចបង្កឱ្យមានអ្នកលួច​នាំចូល​ស្រូវពីកម្ពុជាដោយខុសច្បាប់ ហើយដាក់លក់ក្នុងស្រុក ដែលអាចប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារ និងបន្ទាបតម្លៃស្រូវថៃ។

ក្រោមក្ដីបារម្ភនេះ ​ខេត្តបុរីរម្យបាន​ស្នើសុំឱ្យសាធារណជន​រាយការណ៍អំពីការប៉ុនប៉ង​គេច​ពន្ធ ឬក្លែងបន្លំ​ស្រូវថៃជាមួយ​ស្រូវថោកៗពីប្រទេសជិតខាង។ ជនល្មើសនឹងប្រឈមមុខនឹងការត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់។ ការដឹកជញ្ជូនស្រូវលើសពី ៥ តោនចូល ឬចេញពីតំបន់​ ត្រូវការលិខិតអនុញ្ញាតពីរដ្ឋបាលខេត្តហើយ​ ការដឹកជញ្ជូនស្រូវ​ដោយគ្មានលិខិតអនុញ្ញាតគឺខុសច្បាប់។

ប្រធានក្លឹបរោងម៉ាស៊ីនកិនស្រូវខេត្តបុរីរម្យ Buri Ram លោក Chatchai Ninarat ​បាននិយាយថា ប្រតិបត្តិករ​រោងម៉ាស៊ីនកិនស្រូវរបស់់ខេត្ត ​ជាធម្មតាមិន​ទិញអង្ករពីប្រទេសកម្ពុជានោះទេ។ យ៉ាង​ណា​មិញ​ ក្រុមហ៊ុន​នាំចេញ​មួយ​ចំនួន​នៅ​តាម​ខេត្ត​ថៃផ្សេងៗ​ទៀត ​អាច​បាន​ប្រើប្រាស់​ទីតាំងនៅ​កម្ពុជា​ដើម្បី​​កិន​អង្ករ​សម្រាប់​នាំចេញ​ទៅ​អឺរ៉ុប ឬ​សហរដ្ឋអាមេរិក ប៉ុន្តែ​ប្រតិបត្តិការ​​នេះ ​ទំនង​ជា​មិន​ដំណើរការ​ទេ ក្រោយការបិទព្រំដែន។​

លោក Chatchai បាន​​អះអាង​​ថា ការ​បិទ​ព្រំដែន​មិន​បាន​ប៉ះពាល់​ដល់​តម្លៃ​អង្ករ​ថៃ​ទេ ដោយសារ​ទីផ្សារ​សំខាន់ៗ​គឺ​សហរដ្ឋអាមេរិក ចិន ហុងកុង និង​សិង្ហបុរី។ ​យ៉ាងណាមិញ ​ផលិតកម្មអង្ករថៃអាចថយចុះបន្តិច ដោយសារ​តែមិនអាចនាំចូលស្រូវពីកម្ពុជាបាន​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម