ព័ត៌មានអន្ដរជាតិ
ថៃចេញយុទ្ធសាស្រ្តរក្សាស្ថិរភាពតម្លៃស្រូវ ដោយបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការនៅរដូវប្រមូលផល
គណៈកម្មាធិការជាតិគ្រប់គ្រង និងគោលនយោបាយស្រូវថៃ បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន៣ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវកុំឱ្យធ្លាក់ចុះ ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការក្នុងរដូវប្រមូលផល។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger កាលពីថ្ងៃអាទិត្យ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានប្រកាសថា យុទ្ធសាស្រ្តទី១ គឺកម្មវិធីសន្យាទិញស្រូវសរុប ៨,៣៦ ប៊ីលានបាត (២៤៤ លានដុល្លារអាមេរិក) តាមរយៈការផ្តល់ការឧបត្ថម្ភធនចំនួន ១ ៥០០ បាត (៤៥ ដុល្លារ) សម្រាប់ស្រូវក្នុង១តោនៗ។ ការឧបត្ថម្ភធននេះ នឹងត្រូវបែងចែកគ្នា ដោយ ១ ០០០ បាត បានទៅលើសហប្រតិបត្តិករដែលគ្រប់គ្រងដំណើរការកម្មវិធីសន្យាទិញ ហើយនៅសល់ប៉ុន្មាន គឺសម្រាប់កសិករដែលលក់ស្រូវតាមការសន្យារបស់ខ្លួន។
លោក Pichai បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ កាលពីសប្ដាហ៍មុនថា៖ «ក្នុងអំឡុងពេលដំណើរការកម្មវិធីរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំក្រោយ កសិករអាចសន្យាលក់ស្រូវរបស់ពួកគេក្នុងរយៈពេលពី១ទៅ៥ខែ»។

បន្ថែមពីលើនេះ កសិករមានជម្រើសក្នុងការទទួលបានប្រាក់កម្ចីពីធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) ជុំវិញផែនការសន្យាលក់ស្រូវដដែល។ ប្រាក់កម្ចីទាំងនេះ មានចាប់ពី ៩ ០០០-១២ ៥០០ បាត (២៦៣-៣៦៥ ដុល្លារ)/តោន ដោយអាស្រ័យលើប្រភេទស្រូវ ដែលមានក្រោមកម្មវិធីរបស់រដ្ឋាភិបាល។
យុទ្ធសាស្រ្តទី២ ផ្តោតលើការផ្តល់ប្រាក់កម្ចីដល់អង្គការកសិករ ដែលប្រមូលស្រូវពីកសិករម្នាក់ៗ ហើយសន្យាក្នុងបរិមាណច្រើនដល់រដ្ឋាភិបាល ដើម្បីទទួលបានលក្ខខណ្ឌអំណោយផល។ លោករដ្ឋមន្រ្តី Pichai បាននិយាយថាសម្រាប់គោលបំណងនេះ ប្រាក់ប្រមាណ ៦៥៦,២៥ លានបាត (១៩ លានដុល្លារ) ត្រូវបានបញ្ចេញរួចរាល់ហើយ ដើម្បីទិញស្រូវសរុបប្រមាណ ១ លានតោន។
យុទ្ធសាស្រ្តទី៣ ពាក់ព័ន្ធនឹងកម្មវិធីគាំទ្រដល់ប្រតិបត្តិករឃ្លាំងអង្ករឯកជន ដែលចូលរួមក្នុងគម្រោងធានាទិញស្រូវ។ រដ្ឋាភិបាលនឹងឧបត្ថម្ភធន ៣ ភាគរយ សម្រាប់ការប្រាក់លើកម្ចីដែលប្រតិបត្តិករទាំងនេះទទួលបាន ដើម្បីឱ្យពួកគេជួយក្នុងការគ្រប់គ្រងស្តុកស្រូវសម្រាប់រយៈពេលពី ២ ទៅ ៦ ខែ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


