ហាងលក់ម្ជូរ Archives - Kampuchea Thmey Daily

ទោះបីមិនហ៊ឺហា! តែរបរលក់ម្ជូរតាមរទេះ អាចរកប្រាក់ចំណូលជាង ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ
មុខរបរលក់ម្ជូរតាមរទេះរុញ បើទោះបីជាមិនហ៊ឺហា ប៉ុន្ដែវាជារបរមួយ ដែលធ្វើឱ្យបុរសម្នាក់ ចាកចេញពីស្រុកកំណើតមករស់នៅរាជធានីភ្នំពេញ ដើរលក់ម្ជូរតាមដងផ្លូវ អាចស្វែងរកប្រាក់ចំណូលបានជាង ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ដោយមិនចាំបាច់ចេញទៅស៊ីឈ្មួលឱ្យគេ។

លោក សុខ កក្កដា អាយុ៣២ឆ្នាំ អ្នកលក់ម្ជូរតាមរទេះរុញ មានស្រុកកំណើតនៅ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានប្រាប់ កម្ពុជាថ្មី ថា លោកបានចាប់ផ្ដើមចេញរកស៊ីលក់ម្ជូរ និងលក់នំ តាំងពីលោកមានអាយុ១២ឆ្នាំមកម្ល៉េះ នេះក៏ដោយសារតែ កត្តាជីវភាពគ្រួសារមានការខ្វះខាត លោកក៏មិនអាចមានឱកាសសិក្សារៀនសូត្របានច្រើនដូចអ្នកដទៃ ទើបសម្រេចចិត្តជ្រើសរើសការលក់ម្ជូរ និងលក់នំតាមរទេះរុញ តែម្ដងទៅ។

បោះបង់ការសិក្សាចោលត្រឹមថ្នាក់ទី៤ កក្កដា បានចាកចេញពីស្រុកកំណើតជាមួយបងប្រុសបង្កើត មករស់នៅភ្នំពេញ ដោយជួលផ្ទះគេ និងបានសន្សំលុយទិញរទេះរុញមួយសម្រាប់លក់ម្ជូរ តាមដងផ្លូវផ្សេងៗ ក្នុងរាជធានីភ្នំពេញ។

កក្កដា បានបន្តថា លោកអាចរកប្រាក់ចំណូលបានប្រមាណ ១សែន៥ ម៉ឺនរៀល ក្នុងមួយថ្ងៃ ចេញពីមុខរបរដ៏តូចមួយនេះ ដោយមិនចាំបាច់ស៊ីឈ្មួលគេ ឬចេញទៅធ្វើការនៅឯស្រុកឆ្ងាយពីផ្ទះ។

បើទោះបីជា មុខរបរលក់ម្ជូរតាមរទេះ មិនសូវហ៊ឺហា ក៏ពិតមែន ប៉ុន្ដែ កក្កដា នៅតែសប្បាយចិត្តនឹងបន្តធ្វើវា ដោយចាប់ផ្ដើមដាក់ម្ជូរ​ក្នុងរទេះរុញ ជិះដើរលក់ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ម៉ោង ៥ល្ងាច តាមបណ្ដោយមួយចំនួន ដូចជា៖ ផ្លូវត្រសក់ផ្អែម និងម្ដុំផ្សារអូរឬស្សី ជារៀងរាល់ថ្ងៃ ទើបអាចឈប់សម្រាក និងត្រឡប់ទៅផ្ទះជួលវិញ។

កក្កដា បានបន្ថែមថា គិតមកទល់ពេលនេះ លោកបានប្រកបរបរលក់ម្ជូរតាមរទេះរុញ រយៈពេលជាង ២០ឆ្នាំ មកហើយ អ្វីដែលជាកត្តាជំរុញទឹកចិត្ត កក្កដា ឱ្យនៅប្រកបរបរលក់រុញម្ជូរដើរលក់នេះ ក៏ដោយសារតែ កក្កដា និងបងប្រុសរបស់គាត់ បានមានក្ដីស្រមៃមួយ រកស៊ីជាមួយគ្នា ដើម្បីមានប្រាក់សាងសង់ផ្ទះឈើ២ខ្នង ដែលមានតម្លៃជាង ២០, ០០០ ដុល្លារ នៅស្រុកកំណើតរបស់ខ្លួន អ្វីដែលពិសេសនោះគឺ កក្កដា និងបងប្រុស បានសម្រេចក្ដីស្រមៃមួយនេះ រួចមកហើយ។

មិនខុសគ្នាប៉ុន្មានពីអ្នកដទៃ កក្កដា ក៏មានក្ដីស្រមៃមួយទៀត ដោយចង់រៀបការបង្កើតគ្រួសារ និងមុខរបរសមរម្យមួយ សម្រាប់ថ្ងៃអនាគត ដោយមិនចាំបាច់រុញរទេះ ដើរលក់ម្ជូរតាមដងផ្លូវ ត្រូវក្ដៅ ហើយពេលខ្លះក៏ត្រូវទទឹកភ្លៀងជោគខ្លួន ដូចពេលបច្ចុប្បន្ន នោះឡើយ៕

អត្ថបទ និង រូបភាព ៖ សួស សិត

The post ទោះបីមិនហ៊ឺហា! តែរបរលក់ម្ជូរតាមរទេះ អាចរកប្រាក់ចំណូលជាង ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ appeared first on Kampuchea Thmey Daily.

ទោះមានគេលក់ច្រើន តែហាងលក់ម្ជូរវត្តភ្នំ ១៦៨ នៅតែលក់ដាច់ខ្លាំង ១ថ្ងៃ លក់បាន ១តោនកន្លះ
ប្រិយមិត្តជាទីមេត្រី ធ្លាប់តែបានឃើញ និងបានឮគេកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺនៃ ហាងលក់ម្ជូរវត្តភ្នំ ១៦៨ កន្លងមកហើយ។ ប៉ុន្តែមានប្រិយមិត្តខ្លះក៏នៅមិនទាន់ដឹង និងបានស្គាល់អំពីតូបលក់ម្ជូរដ៏ល្បីឈ្មោះមួយនេះនៅឡើយទេ។ ថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មី សូមនាំអស់លោកអ្នកទៅស្គាល់ពីប្រវត្តិ និងហាងលក់ម្ជូរមួយកន្លែងនៅក្បែរហ្នឹង រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នោះគឺហាងលក់ម្ជូរវត្តភ្នំ ១៦៨។

អ្នកស្រី ឡាំ សុដាណេ ហៅ លាភ ដាណេ ម្ចាស់ហាងម្ជូរវត្តភ្នំ ១៦៨ បានប្រាប់មកកាន់សារព័ត៌មានកម្ពុជាថ្មីថា ដំបូងឡើយ អ្នកស្រីត្រឹមជាកុមារីម្នាក់ ដែលទូលម្ជូរដើរលក់ធម្មតានោះទេ។ ក្រោយមកទៀតពេលដែល អ្នកស្រីពេញវ័យត្រូវរៀបការជាមួយស្វាមី ទើបអ្នកស្រី មានគំនិតមួយគឺជួលផ្ទះគេដើម្បីលក់ម្ជូរ កាលនោះកាលជួលតូប ក្នុងតម្លៃ ៨០ដុល្លារ ក្នុងមួយខែ។

អ្នកស្រី លាភ ដាណេ បានឲ្យដឹងទៀតថា ដោយសារតែមានអ្នកទិញបានស្គាល់ និងជួយទិញម្ជូរអ្នកស្រីច្រើនឡើងៗ អ្នកស្រី និងស្វាមី ក៏សម្រេចចិត្តបើកជាហាងម្ជូរដ៏ធំមួយនោះ គឺម្ជូរវត្តភ្នំ ១៦៨ ក្នុងឆ្នាំ ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្រាប់ពេលបច្ចុប្បនេះ ហាងលក់ម្ជូររបស់អ្នកស្រី កាន់តែមានអតិថិជនមកជួយគាំទ្រយ៉ាងច្រើនកុះករ ទោះបីសេដ្ឋកិច្ចមានការប្រែប្រួលយ៉ាងណាក៏ដោយ។

អ្នកស្រី លាភ ដាណេ បានបន្ថែមទៀតថា រាល់ថ្ងៃ អ្នកស្រី មិនត្រឹមតែលក់ម្ជូរនៅហាងផ្ទាល់នោះទេ ប៉ុន្តែអ្នកស្រី ក៏មានទទួលជាលក្ខណៈប៊ូហ្វេ នៅតាមកម្មវិធីតូច ឬធំ តាមការចង់បានរបស់ម្ចាស់កម្មវិធី។ ក្រៅពីនេះ អ្នកស្រី ក៏មានការបើកលក់តាម អេប ផ្សេងៗទៀត ដូចជា៖ អីហ្គេត ឬ ញាំ២៤ម៉ោង នោះដែរ។

អ្នកស្រី លាភ ដាណេ បានបន្តទៀតថា នៅហាងរបស់អ្នកស្រី ក្នុងមួយថ្ងៃៗ អ្នកស្រី អាចលក់ម្ជូរបានរហូតទៅដល់ ប្រមាណជាង ១ តោន កន្លះ ទោះបីបច្ចុប្បន្នមានហាងលក់ម្ជូរច្រើនយ៉ាងណាក៏ដោយ។ អ្នកស្រី លាភ ដាណេ មានប្រសាសន៍ទៀតថា មុខរបរអ្វីក៏ដោយ ក៏អាចជួយឲ្យយើងអាចមានជីវភាពធូរធារបានដែរ។ ប៉ុន្តែ សូមយើងធ្វើការងារនោះដោយយកចិត្តទុកដាក់ និងចេញពីបេះដូង ទើបទទួលបានលទ្ធផលល្អសម្រាប់ខ្លួនឯង។ ទាំងនេះជាសម្ដីរបស់សហគ្រិន វ័យក្មេង អ្នកស្រី លាភ ដាណេ ម្ចាស់ហាងម្ជូរវត្តភ្នំ ១៦៨ ចង់ចែករំលែកទៅកាន់មនុស្សទាំងអស់ដែលជាអ្នករកស៊ី និងអ្នកលក់ដូរផ្សេងៗទៀត។

ចំណែក កញ្ញា តក់ ចរិយា អាយុ ២៧ ម្ចាស់តូបម្ជូរ ៧៧៧៧ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏បានប្រាប់មកកាន់សារព័ត៌មានកម្ពុជាថ្មីដែរថា កញ្ញា គ្រាន់មានតូបតូចមួយនៅមុខផ្ទះបើកលក់ម្ជូរ និងភេសជ្ជៈបន្តិចបន្តួចដើម្បីចិញ្ចឹមខ្លួនឯង និងផ្គត់ផ្គង់គ្រួសាររបស់កញ្ញា។ កញ្ញា បន្ថែមថា ក្នុងមួយថ្ងៃកញ្ញា អាចរកប្រាក់ចំណូលលក់ម្ជូរ និងភេសជ្ជៈ ចន្លោះពី ១០ម៉ឺនរៀល ទៅ ១៥ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។ កញ្ញា តក់ ចរិយា បន្តទៀតថា កញ្ញា ទោះបីជា ការបើកតូបលក់ម្ជូរតូចតាចក៏ពិតមែន ប៉ុន្តែមុខរបរនេះអាចជួយឲ្យកញ្ញា អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ បានយ៉ាងច្រើនគួរសមដែរ៕

អត្ថបទ៖ សួស សិត

The post ទោះមានគេលក់ច្រើន តែហាងលក់ម្ជូរវត្តភ្នំ ១៦៨ នៅតែលក់ដាច់ខ្លាំង ១ថ្ងៃ លក់បាន ១តោនកន្លះ appeared first on Kampuchea Thmey Daily.