អង្គការសហប្រតិបត្តិការសៀងហៃ (SCO) Archives - Kampuchea Thmey Daily

ស៊ី ជីនពីង ប្រកាស​ពីជំនួយអភិវឌ្ឍន៍ថ្មី កម្មវិធីអប់រំសម្រាប់ប្រទេស SCO
ប្រធានាធិបតីចិន លោក ​ស៊ី ជីនពីង​ បានប្រកាសពីគំនិតផ្តួចផ្តើមថ្មី​ផ្សេងៗគ្នាក្នុងគោលបំណងពង្រឹងការអភិវឌ្ឍន៍ក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការ​ក្នុងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ​អំឡុង​កិច្ចប្រជុំកំពូលរបស់ SCO ​នៅក្រុង Tianjin ​នាថ្ងៃចន្ទនេះ។

ក្នុងសម្រង់សុន្ទរកថា ដែលចុះផ្សាយរបស់ក្រសួងការបរទេសចិន លោក​ ស៊ី បាននិយាយថា​ ចិនតែងតែផ្តល់អាទិភាពដល់ «សកម្មភាពពិត» ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ SCO ហើយបានសន្យាថានឹងអនុវត្តគម្រោងដែលធ្វើឱ្យ​ប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ «តូចៗ និង​ដ៏ល្អ​»  ចំនួន ១០០ នៅទូទាំងរដ្ឋជាសមាជិក​។ ​

ក្នុងនោះផងដែរ លោក ស៊ី បន្តថា​ ចិននឹងផ្តល់ជំនួយចំនួន ២ ​ប៊ីលានយន់ (២៨០ លាន​ដុល្លារអាមេរិក​) ដល់រដ្ឋជាសមាជិក SCO ក្នុងឆ្នាំនេះ និងផ្តល់ប្រាក់កម្ចីចំនួន ១០ ប៊ីលានយន់ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខតាមរយៈ SCO Interbank Consortium ដែលជាវេទិកាហិរញ្ញវត្ថុ​គាំទ្រការវិនិយោគឆ្លងព្រំដែន។

នៅក្នុងវិស័យអប់រំ និងនវានុវត្តន៍ លោក ស៊ី បានប្រកាសអំពីផែនការដើម្បីបង្កើនចំនួនអាហារូបករណ៍សម្រាប់សិស្សនិស្សិតពីប្រទេស SCO​ ​ទ្វេរដង ​ដោយ​ចាប់ផ្តើមនៅឆ្នាំក្រោយ។ ​លោក​ក៏បានបង្ហាញពីកម្មវិធីសិក្សាថ្នាក់ PhD ថ្មី ដែលផ្តោតលើកិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងចំណោមប្រទេសជាសមាជិក។

​លោក ស៊ី បាននិយាយថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់​ចិន ចំពោះការអភិវឌ្ឍន៍រួម និងវិបុលភាពនៅទូទាំងតំបន់របស់ SCO»។

គួរគូសបញ្ជាក់ថា​ បច្ចុប្បន្ន SCO មាន​សមាជិកចំនួន ១០ ប្រទេស​ រួមមាន​ចិន ឥណ្ឌា រុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារូស ហើយ​ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់៕

The post ស៊ី ជីនពីង ប្រកាស​ពីជំនួយអភិវឌ្ឍន៍ថ្មី កម្មវិធីអប់រំសម្រាប់ប្រទេស SCO appeared first on Kampuchea Thmey Daily.

ស៊ី ជីនពីង៖ ពាណិជ្ជកម្មប្រចាំឆ្នាំ​ចិន ​និងសមាជិក SCO កើនលើស ៥០០ ប៊ីលាន​ដុល្លារ
ប្រធានាធិបតីចិន​ លោក ស៊ី ជីនពីង បាន​ឱ្យដឹងក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នាថ្ងៃចន្ទនេះថា ពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំរបស់ចិនជាមួយរដ្ឋសមាជិក SCO ផ្សេងទៀត បានលើសពី ៥០០ ​ប៊ីលានដុល្លារអាមេរិក។

ការឱ្យដឹងយ៉ាងដូច្នេះរបស់មេដឹកនាំចិន ធ្វើឡើងចំពេលដែលពិភព​លោក​រងសម្ពាធសេដ្ឋកិច្ចដោយ​សារ​តែ​គោលនយោបាយការពារនិយមរបស់លោកខាងលិច រួមទាំងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ដោយ​ហៅប្រទេសសមាជិក SCO ថាជា «មិត្ត និងដៃគូ» ដែលបង្កើតឡើងកាលពី ២៤ ឆ្នាំមុន លោក ស៊ី បាន​​លើកឡើងពី «ស្មារតីក្រុងសៀងហៃ» ដែលរួម​មាន​ «ការជឿទុកចិត្តគ្នា ផលប្រយោជន៍ទៅវិញទៅមក សមភាព ការពិគ្រោះយោបល់ ការគោរពភាពចម្រុះនៃអរិយធម៌ និងការស្វែងរកការអភិវឌ្ឍន៍រួម»។

ក្នុងនោះផងដែរ មេដឹកនាំចិនដដែលបាន​សង្កត់ធ្ងន់​លើ​​គំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលលោកបាន​ដាក់ចេញនៅឆ្នាំ ២០១៣។ មកទល់ពេលនេះ លោក ស៊ី បាន​និយាយថា គំនិតផ្តួចផ្ដើមដដែល បាន​កសាងនូវគម្រោងធំៗ​ និងតូចៗជាច្រើន ​ជួយដល់ភាព​រីកចម្រើននៃការវិនិយោគឧស្សាហកម្ម​ ហើយ​ជំរុញការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។

ទន្ទឹមជាមួយ​នឹង​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ លោក ស៊ី បាន​និយាយថា ពាណិជ្ជកម្ម​ចិនជាមួយបណ្តាប្រទេស SCO ​បានកើនលើស ២,៣ ទ្រីលាន​ដុល្លារអាមេរិក មកទល់ពេលនេះ ដែល «​លឿនជាងការកំណត់គោលដៅដែលខ្ញុំបានកំណត់»។ ​ តាមរយៈគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ លោក ស៊ី បន្តថា ​ខ្សែដឹក​ជញ្ជូនតាមផ្លូវគោកអន្តរជាតិជិត ១៤ ០០០ គីឡូម៉ែត្រ ​ត្រូវបាន​សាងសង់ដំណើរការក្នុងចំណោមរដ្ឋជាសមាជិក​។

គួរគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៥​នេះ រៀបចំ​នៅ​ទី​ក្រុង​ Tianjin ចាប់ពី​ថ្ងៃទី​៣១ ខែ​សីហា ដល់​ថ្ងៃទី​១ ខែកញ្ញា​​ ដោយ​មាន​មេដឹក​នាំចូល​រួម​ពីជាង​​ ២០​ ប្រទេស និង​ប្រធាន​អង្គការ​ចំនួន​១០ ចូលរួម។ ​

មែនទែនទៅ SCO គឺជាសម្ព័ន្ធភាពនយោបាយ សេដ្ឋកិច្ច និង សន្តិសុខតំបន់អាស៊ី-អឺរ៉ុប ដែលបច្ចុប្បន្នមាន​សមាជិកចំនួន ១០ ប្រទេស​ រួមមាន​ចិន ឥណ្ឌា រុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារូស ​និង «ដៃគូសន្ទនា» ចំនួន ១៦ ប្រទេសផ្សេង​ទៀត។

បច្ចុប្បន្ន លោក ស៊ី បាន​ថ្លែងថា SCO បានរីកចម្រើន​ក្លាយជា «អង្គការថ្នាក់តំបន់ដ៏ធំបំផុត» របស់ពិភពលោក ដោយមានការចូលរួមពីប្រទេសចំនួន ២៦ ដែល​មាន​កិច្ចសហប្រតិបត្តិការគ្របដណ្តប់ជាង ៥០ តំបន់ និង​ទិន្នផលសេដ្ឋកិច្ចរួមបញ្ចូលគ្នាជិត ៣០ ​ទ្រីលានដុល្លារ។ លោកបន្ថែមថា៖ «ឥទ្ធិពល និងភាព​ទាក់ទាញ​ជាអន្តរជាតិរបស់ប្លុក ​​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ»។

​ក្រៅពីអំពាវនាវឱ្យ​មាន​ការជំរុញគំនិតផ្ដួតផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ លោក ស៊ី បាន​និយាយថា SCO ត្រូវតែពង្រឹង​​ភាពខ្លាំងនៃទីផ្សារ​ដ៏ធំរបស់ប្លុក​ និង​បំពេញបន្ថែមសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិក ​ខណៈធ្វើឱ្យ​ប្រសើរឡើងនូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ។

ក្នុងសុន្ទរកថានៅថ្ងៃចន្ទដដែល លោក ស៊ី ក៏បាន​លើកឡើងពីបញ្ហាពាណិជ្ជកម្មពិភព​លោក​​ ដែលកំពុងស្ថិតនៅក្រោមភាពស្រពិចស្រពិលរបស់ពន្ធគយអាមេរិក​ផងដែរ។ លោកបាន​ថ្លែងដោយ​មិនបញ្ចេញឈ្មោះប្រទេសណាមួយ​យ៉ាងដូច្នេះថា៖ «យើងត្រូវតែប្រឆាំងនឹង​ការអនុវត្តការសម្លុត និងការពារប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ ក៏ដូចជាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី​របស់អង្គការពាណិជ្ជកម្ម​ពិភព​លោក»។ ​កន្លងមក ចិន​ហៅគោលនយោបាយពន្ធគយរបស់ ត្រាំ ថាជា​ «ការសម្លុត»៕

The post ស៊ី ជីនពីង៖ ពាណិជ្ជកម្មប្រចាំឆ្នាំ​ចិន ​និងសមាជិក SCO កើនលើស ៥០០ ប៊ីលាន​ដុល្លារ appeared first on Kampuchea Thmey Daily.