ព័ត៌មានអន្ដរជាតិ
ស៊ី ជីនពីង ប្រកាសពីជំនួយអភិវឌ្ឍន៍ថ្មី កម្មវិធីអប់រំសម្រាប់ប្រទេស SCO
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីផ្សេងៗគ្នាក្នុងគោលបំណងពង្រឹងការអភិវឌ្ឍន៍ក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការក្នុងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) អំឡុងកិច្ចប្រជុំកំពូលរបស់ SCO នៅក្រុង Tianjin នាថ្ងៃចន្ទនេះ។

ក្នុងសម្រង់សុន្ទរកថា ដែលចុះផ្សាយរបស់ក្រសួងការបរទេសចិន លោក ស៊ី បាននិយាយថា ចិនតែងតែផ្តល់អាទិភាពដល់ «សកម្មភាពពិត» ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ SCO ហើយបានសន្យាថានឹងអនុវត្តគម្រោងដែលធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ «តូចៗ និងដ៏ល្អ» ចំនួន ១០០ នៅទូទាំងរដ្ឋជាសមាជិក។
ក្នុងនោះផងដែរ លោក ស៊ី បន្តថា ចិននឹងផ្តល់ជំនួយចំនួន ២ ប៊ីលានយន់ (២៨០ លានដុល្លារអាមេរិក) ដល់រដ្ឋជាសមាជិក SCO ក្នុងឆ្នាំនេះ និងផ្តល់ប្រាក់កម្ចីចំនួន ១០ ប៊ីលានយន់ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខតាមរយៈ SCO Interbank Consortium ដែលជាវេទិកាហិរញ្ញវត្ថុគាំទ្រការវិនិយោគឆ្លងព្រំដែន។

នៅក្នុងវិស័យអប់រំ និងនវានុវត្តន៍ លោក ស៊ី បានប្រកាសអំពីផែនការដើម្បីបង្កើនចំនួនអាហារូបករណ៍សម្រាប់សិស្សនិស្សិតពីប្រទេស SCO ទ្វេរដង ដោយចាប់ផ្តើមនៅឆ្នាំក្រោយ។ លោកក៏បានបង្ហាញពីកម្មវិធីសិក្សាថ្នាក់ PhD ថ្មី ដែលផ្តោតលើកិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងចំណោមប្រទេសជាសមាជិក។
លោក ស៊ី បាននិយាយថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ចិន ចំពោះការអភិវឌ្ឍន៍រួម និងវិបុលភាពនៅទូទាំងតំបន់របស់ SCO»។
គួរគូសបញ្ជាក់ថា បច្ចុប្បន្ន SCO មានសមាជិកចំនួន ១០ ប្រទេស រួមមានចិន ឥណ្ឌា រុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារូស ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


