ព័ត៌មានអន្ដរជាតិ
ស៊ី ជីនពីង៖ ពាណិជ្ជកម្មប្រចាំឆ្នាំចិន និងសមាជិក SCO កើនលើស ៥០០ ប៊ីលានដុល្លារ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឱ្យដឹងក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នាថ្ងៃចន្ទនេះថា ពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំរបស់ចិនជាមួយរដ្ឋសមាជិក SCO ផ្សេងទៀត បានលើសពី ៥០០ ប៊ីលានដុល្លារអាមេរិក។

ការឱ្យដឹងយ៉ាងដូច្នេះរបស់មេដឹកនាំចិន ធ្វើឡើងចំពេលដែលពិភពលោករងសម្ពាធសេដ្ឋកិច្ចដោយសារតែគោលនយោបាយការពារនិយមរបស់លោកខាងលិច រួមទាំងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ដោយហៅប្រទេសសមាជិក SCO ថាជា «មិត្ត និងដៃគូ» ដែលបង្កើតឡើងកាលពី ២៤ ឆ្នាំមុន លោក ស៊ី បានលើកឡើងពី «ស្មារតីក្រុងសៀងហៃ» ដែលរួមមាន «ការជឿទុកចិត្តគ្នា ផលប្រយោជន៍ទៅវិញទៅមក សមភាព ការពិគ្រោះយោបល់ ការគោរពភាពចម្រុះនៃអរិយធម៌ និងការស្វែងរកការអភិវឌ្ឍន៍រួម»។
ក្នុងនោះផងដែរ មេដឹកនាំចិនដដែលបានសង្កត់ធ្ងន់លើគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលលោកបានដាក់ចេញនៅឆ្នាំ ២០១៣។ មកទល់ពេលនេះ លោក ស៊ី បាននិយាយថា គំនិតផ្តួចផ្ដើមដដែល បានកសាងនូវគម្រោងធំៗ និងតូចៗជាច្រើន ជួយដល់ភាពរីកចម្រើននៃការវិនិយោគឧស្សាហកម្ម ហើយជំរុញការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។
ទន្ទឹមជាមួយនឹងពាណិជ្ជកម្មប្រចាំឆ្នាំ លោក ស៊ី បាននិយាយថា ពាណិជ្ជកម្មចិនជាមួយបណ្តាប្រទេស SCO បានកើនលើស ២,៣ ទ្រីលានដុល្លារអាមេរិក មកទល់ពេលនេះ ដែល «លឿនជាងការកំណត់គោលដៅដែលខ្ញុំបានកំណត់»។ តាមរយៈគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ លោក ស៊ី បន្តថា ខ្សែដឹកជញ្ជូនតាមផ្លូវគោកអន្តរជាតិជិត ១៤ ០០០ គីឡូម៉ែត្រ ត្រូវបានសាងសង់ដំណើរការក្នុងចំណោមរដ្ឋជាសមាជិក។
គួរគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៥នេះ រៀបចំនៅទីក្រុង Tianjin ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ដោយមានមេដឹកនាំចូលរួមពីជាង ២០ ប្រទេស និងប្រធានអង្គការចំនួន១០ ចូលរួម។

មែនទែនទៅ SCO គឺជាសម្ព័ន្ធភាពនយោបាយ សេដ្ឋកិច្ច និង សន្តិសុខតំបន់អាស៊ី-អឺរ៉ុប ដែលបច្ចុប្បន្នមានសមាជិកចំនួន ១០ ប្រទេស រួមមានចិន ឥណ្ឌា រុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារូស និង «ដៃគូសន្ទនា» ចំនួន ១៦ ប្រទេសផ្សេងទៀត។
បច្ចុប្បន្ន លោក ស៊ី បានថ្លែងថា SCO បានរីកចម្រើនក្លាយជា «អង្គការថ្នាក់តំបន់ដ៏ធំបំផុត» របស់ពិភពលោក ដោយមានការចូលរួមពីប្រទេសចំនួន ២៦ ដែលមានកិច្ចសហប្រតិបត្តិការគ្របដណ្តប់ជាង ៥០ តំបន់ និងទិន្នផលសេដ្ឋកិច្ចរួមបញ្ចូលគ្នាជិត ៣០ ទ្រីលានដុល្លារ។ លោកបន្ថែមថា៖ «ឥទ្ធិពល និងភាពទាក់ទាញជាអន្តរជាតិរបស់ប្លុក កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ»។
ក្រៅពីអំពាវនាវឱ្យមានការជំរុញគំនិតផ្ដួតផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ លោក ស៊ី បាននិយាយថា SCO ត្រូវតែពង្រឹងភាពខ្លាំងនៃទីផ្សារដ៏ធំរបស់ប្លុក និងបំពេញបន្ថែមសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិក ខណៈធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ។
ក្នុងសុន្ទរកថានៅថ្ងៃចន្ទដដែល លោក ស៊ី ក៏បានលើកឡើងពីបញ្ហាពាណិជ្ជកម្មពិភពលោក ដែលកំពុងស្ថិតនៅក្រោមភាពស្រពិចស្រពិលរបស់ពន្ធគយអាមេរិកផងដែរ។ លោកបានថ្លែងដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយយ៉ាងដូច្នេះថា៖ «យើងត្រូវតែប្រឆាំងនឹងការអនុវត្តការសម្លុត និងការពារប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ ក៏ដូចជាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីរបស់អង្គការពាណិជ្ជកម្មពិភពលោក»។ កន្លងមក ចិនហៅគោលនយោបាយពន្ធគយរបស់ ត្រាំ ថាជា «ការសម្លុត»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


