អតិផរណាឡាវ Archives - Kampuchea Thmey Daily

អតិផរណា​ឡាវ ធ្លាក់ចុះមកត្រឹម ១២,៧ ភាគរយ នៅខែ​កុម្ភៈ
ទិន្នន័យពីការិយាល័យស្ថិតិជាតិឡាវ បាន​បង្ហាញ​ថា​ អត្រាអតិផរណារបស់​ឡាវ បានធ្លាក់ចុះបន្តិច​នៅ​ខែកុម្ភៈ មកត្រឹម ១២,៧ ភាគរយ ពី ១៥,៥ ភាគរយ នៅខែមករា។ ​នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Laotian Times កាលពីថ្ងៃព្រហស្បតិ៍។

​ក្នុងខែកុម្ភៈ ​តម្លៃនៃការថែទាំសុខភាព និងថ្នាំពេទ្យ​ បានថយចុះ ២២,៧ ភាគរយ ​ប៉ុន្តែវា​នៅស្ថិត​នៅក្នុងប្រភេទ​នៃ​ការចំណាយ​ខ្ពស់​។

ថ្លៃស្នាក់នៅ ទឹក ភ្លើង និងហ្គាសចម្អិនអាហារ បានធ្លាក់ចុះ ២១,៨ ភាគរយ ហើយ​បន្ទាប់​មក​ទៀត​គឺការចុះនៃថ្លៃអប់រំ (២០,៧ ភាគរយ) ​គ្រឿងប្រើប្រាស់ក្នុងផ្ទះ (២០,៣ ភាគរយ) ​ភោជនីយដ្ឋាន និងសណ្ឋាគារ (១៩ ភាគរយ) ​និងអាហារ និង​ភេសជ្ជៈគ្មានជាតិអាល់កុល ដែលជាទំនិញប្រើប្រាស់ច្រើនបំផុតដោយប្រជាជនឡាវ (១០,៨ ភាគរយ​)។

យោងតាមរបាយការណ៍ ការធ្លាក់ចុះនៃអត្រាអតិផរណានាពេល​នេះ គឺបណ្តាលមកពីកត្តាជាច្រើន រួមទាំងការផ្គត់ផ្គង់កសិផលដែលមានស្ថិរភាព និងការធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពអត្រាប្តូរប្រាក់ ដែលបានជំរុញឱ្យអ្នកប្រើប្រាស់ ទិញទំនិញនាំចូលកាន់តែច្រើន និង​កាត់បន្ថយសម្ពាធលើតម្លៃក្នុងស្រុក។

គួរគូស​បញ្ជាក់ថា​ ថៃធ្លាក់ចូល​ទៅក្នុងវិបត្តិអតិផរណា​ខ្ពស់​កប់ពពក​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ ដោយសារតែការធ្លាក់ចុះ​នៃរូបិយប័ណ្ណក្នុងស្រុក ដែលធ្វើឱ្យ​ទំនិញ​ក្នុងប្រទេស​ពឹង​ផ្អែក​ខ្លាំងលើការនាំចូលមួយ​នេះ ហក់ឡើង​។

បូករួម​ទាំងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ​ក្រោយ​វិបត្តិកូវីដ១៩ ​អតិផរណា​​បាន​ហក់ឡើងដល់ចំណុច​កំពូលប្រមាណ ៤១,២៦ ភាគរយ នៅខែ​កុម្ភៈ ឆ្នាំ ២០២៣។ អត្រាអតិផរណា​ធ្លាក់ចុះ​ចាប់ពីពេលនោះមក ប៉ុន្តែ​នៅ​តែស្ថិតក្នុងកម្រិតខ្ពស់​ ពោលគឺជាង​ ២០ ភាគរយ នៅក្នុងឆ្នាំ ២០២៤។ អត្រានេះ​ធ្លាក់ចុះ​ក្រោម ២០ ជាលើកដំបូង​នៅខែធ្នូ ២០២៤ មកត្រឹម ១៦,៩ ភាគរយ​៕

The post អតិផរណា​ឡាវ ធ្លាក់ចុះមកត្រឹម ១២,៧ ភាគរយ នៅខែ​កុម្ភៈ appeared first on Kampuchea Thmey Daily.

អតិផរណាឡាវ ធ្លាក់ចុះ​មក​ត្រឹម​ ២០,៧ ភាគរយ នៅខែតុលា​
ទិន្នន័យពីការិយាល័យស្ថិតិជាតិឡាវ​ចុង​ក្រោយ​បាន​បង្ហាញ​ថា​ អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះតិច​តួច​ក្នុងខែតុលា មកត្រឹម ២០,៧ ភាគរយ​ ពី​ ២១,៧ ភាគរយ​ ពី​ខែ​កញ្ញា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Laotian Times កាល​ពី​ថ្ងៃ​សុក្រ​។

មូលហេតុចម្បងមួយចំនួននៅពីក្រោយការថយចុះនៃអត្រាអតិផរណាក្នុងខែនេះ គឺសម្ពាធនៃអត្រាប្តូរប្រាក់ទាប រួមជាមួយនឹងការប្រែ​ប្រួល​តម្លៃប្រេងពិភពលោក ហើយ​ទីផ្សារក្នុងស្រុកពិបាក​សម្រប​ទៅ​តាម​ការ​ប្រែ​ប្រួល​ទាំង​នោះ​។

យ៉ាង​ណា​មិញ​ ទិន្នន័យ​ដដែលបង្ហាញ​ថា​ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង​​ពី ២៤៥,៨ ពិន្ទុ នៅខែ​កញ្ញា ដល់ ២៤៩,៦ ក្នុង​ខែ​តុលា ដែល​នេះ​បង្ហាញ​ថា​ការ​កើន​ឡើង​ខ្លាំង​នៃ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជនឡាវ​។

គួរ​គូស​បញ្ជាក់​ថា​ ឡាវ​បាន​ជួប​ប្រទះ​នឹង​អតិផរណា​ធ្ងន់ធ្ងរ​ ដោយសារតែ​ការ​ហក់​ឡើង​នៃ​តម្លៃ​សកល​ ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ កង្វះ​ផលិត​កម្ម​ក្នុង​ស្រុក​ និង​​ប្រាក់​ជាតិ​ឡាវ​ធ្លាក់ចុះ​ជាដើម​៕

The post អតិផរណាឡាវ ធ្លាក់ចុះ​មក​ត្រឹម​ ២០,៧ ភាគរយ នៅខែតុលា​ appeared first on Kampuchea Thmey Daily.

អតិផរណា​ឡាវ​ថយ​ចុះ​តិច​តួច​ ត្រឹម​ ២៤​,៣ ភាគរយ​ នៅ​ខែ​សីហានេះ​​
អតិផរណានៅ​តែ​ជា​បញ្ហា​ប្រឈម​​ធំសម្រាប់​សេដ្ឋកិច្ច​​​ឡាវ​ ដោយ​អតិផរណា​របស់​ប្រទេស​នេះ​ បាន​ថយ​ចុះ​តិច​តួច​ ​ពី​ ២៦,១ ភាគរយ​ កាល​ពី​ខែ​មុន​ មក​ត្រឹម​ ២៤,៣ ភាគរយ​ នៅ​ខែ​សីហា នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Laotian Times ដែល​ស្រង់​ទិន្នន័យ​ពី​ការិយាល័យស្ថិតិឡាវ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ឡាវ​បាន​ប្រឈម​មុខ​នឹង​ការ​ឡើង​ថ្លៃ​លើ​វិស័យ​ជា​ច្រើន​។ ​ក្នុង​ខែ​សីហា​ តម្លៃ​​នៃ​ការថែទាំសុខភាព និងថ្នាំពេទ្យ ​ការ​ចំណាយ​​ប្រចាំ​ផ្ទះ​ (រាប់បញ្ចូលទាំងការចំណាយលើទឹក ភ្លើង និងហ្គាសចម្អិនអាហារ) ​​ភោជនីយដ្ឋាន និងសណ្ឋាគារ ​​ក៏ដូច​ជា​ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ បានកើនឡើង​ជាង​ ៣០ ភាគរយ​ ខណៈ​តម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល បានកើនឡើង ២២,៥ ភាគរយ។

​អត្រានៃ​កំណើន​តម្លៃបានធ្លាក់ចុះ​​ ​ប៉ុន្តែ​វិស័យមួយចំនួននៅតែឃើញ​ពី​ការកើនឡើងតម្លៃគួរឱ្យកត់សម្គាល់។ វិស័យភោជនីយដ្ឋាន និងសណ្ឋាគារ ប្រឈមនឹងការកើនឡើងខ្លាំង​​ ដែលភាគច្រើនដោយសារតែថ្លៃដើមខ្ពស់នៃ​ទំនិញ​ដូច​ជា​​ស្រូវ​សើម ស្រាបៀរ និងមាន់ដុត។ ​វិស័យ​អប់រំ​ ក៏​ជួប​នឹង​កំណើន​តម្លៃ​ផងដែរ​ ​ជា​ពិសេស​​​ឯកសណ្ឋាន​សិស្ស និង​សៀវភៅ​សិក្សា​​។

ក្នុង​ផ្នែក​អាហារ និង​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល ក៏​តម្លៃ​បន្ត​ឡើង​ផង​ដែរ​ ដោយ​ថ្លៃ​បន្លែ​កើន​ខ្លាំង​ជា​ង​គេ​​ ក្រៅ​ពី​នេះ​មាន​ដូច​ជា​ម្ទេសស្រស់ ស៊ុតមាន់ និងសាច់ជ្រូក។ ប្រភេទឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ក៏មានតម្លៃខ្ពស់ផងដែរ ជាពិសេសសម្រាប់ពូក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងចង្កៀង។

​ផ្ទុយ​ទៅ​វិញ​ គេ​ឃើញ​មាន​មុខ​ទំនិញ​មួយ​ចំនួន​ ដែលតម្លៃ​ថយ​ចុះ​។ ជា​ឧទាហរណ៍ តម្លៃ​ក្នុង​វិស័យដឹកជញ្ជូនបាន​ថយ​ចុះ​ ដូច​ជា​តម្លៃរថយន្ត ម៉ូតូ និងប្រេងឥន្ធនៈ​ជាដើម​។

គួរ​គូស​បញ្ជាក់​ថា​ អតិផរណាខ្ពស់ថេរ​ក្នុងប្រទេសឡាវ បណ្តាលមកពីកត្តា​ច្រើន​យ៉ាង​។ ការ​អភិវឌ្ឍ​នៃ​វិស័យផលិតកម្មក្នុងស្រុករបស់​ប្រទេស​នេះ​ ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ខណៈ​​កិច្ចខិតខំប្រឹងប្រែងថ្មីៗក្នុងការលើកកម្ពស់ផលិតកម្មក្នុងស្រុក ក៏​មិនទាន់ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅឡើយ។ ជាងនេះទៅទៀត ការប្រែប្រួលនៃអត្រាប្តូរប្រាក់ បន្ត​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ ​ហើយយន្តការបច្ចុប្បន្នសម្រាប់ការគ្រប់គ្រងតម្លៃទំនិញរបស់​រដ្ឋាភិបាល​ នៅតែមិនគ្រប់គ្រាន់៕

The post អតិផរណា​ឡាវ​ថយ​ចុះ​តិច​តួច​ ត្រឹម​ ២៤​,៣ ភាគរយ​ នៅ​ខែ​សីហានេះ​​ appeared first on Kampuchea Thmey Daily.