ព័ត៌មានអន្ដរជាតិ
អតិផរណាឡាវ ធ្លាក់ចុះមកត្រឹម ២០,៧ ភាគរយ នៅខែតុលា
ទិន្នន័យពីការិយាល័យស្ថិតិជាតិឡាវចុងក្រោយបានបង្ហាញថា អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះតិចតួចក្នុងខែតុលា មកត្រឹម ២០,៧ ភាគរយ ពី ២១,៧ ភាគរយ ពីខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times កាលពីថ្ងៃសុក្រ។

មូលហេតុចម្បងមួយចំនួននៅពីក្រោយការថយចុះនៃអត្រាអតិផរណាក្នុងខែនេះ គឺសម្ពាធនៃអត្រាប្តូរប្រាក់ទាប រួមជាមួយនឹងការប្រែប្រួលតម្លៃប្រេងពិភពលោក ហើយទីផ្សារក្នុងស្រុកពិបាកសម្របទៅតាមការប្រែប្រួលទាំងនោះ។
យ៉ាងណាមិញ ទិន្នន័យដដែលបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងពី ២៤៥,៨ ពិន្ទុ នៅខែកញ្ញា ដល់ ២៤៩,៦ ក្នុងខែតុលា ដែលនេះបង្ហាញថាការកើនឡើងខ្លាំងនៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជនឡាវ។
គួរគូសបញ្ជាក់ថា ឡាវបានជួបប្រទះនឹងអតិផរណាធ្ងន់ធ្ងរ ដោយសារតែការហក់ឡើងនៃតម្លៃសកល ការពឹងផ្អែកលើការនាំចេញ កង្វះផលិតកម្មក្នុងស្រុក និងប្រាក់ជាតិឡាវធ្លាក់ចុះជាដើម៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


