ព័ត៌មានអន្ដរជាតិ
អតិផរណាឡាវថយចុះតិចតួច ត្រឹម ២៤,៣ ភាគរយ នៅខែសីហានេះ
អតិផរណានៅតែជាបញ្ហាប្រឈមធំសម្រាប់សេដ្ឋកិច្ចឡាវ ដោយអតិផរណារបស់ប្រទេសនេះ បានថយចុះតិចតួច ពី ២៦,១ ភាគរយ កាលពីខែមុន មកត្រឹម ២៤,៣ ភាគរយ នៅខែសីហា នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times ដែលស្រង់ទិន្នន័យពីការិយាល័យស្ថិតិឡាវ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឡាវបានប្រឈមមុខនឹងការឡើងថ្លៃលើវិស័យជាច្រើន។ ក្នុងខែសីហា តម្លៃនៃការថែទាំសុខភាព និងថ្នាំពេទ្យ ការចំណាយប្រចាំផ្ទះ (រាប់បញ្ចូលទាំងការចំណាយលើទឹក ភ្លើង និងហ្គាសចម្អិនអាហារ) ភោជនីយដ្ឋាន និងសណ្ឋាគារ ក៏ដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ បានកើនឡើងជាង ៣០ ភាគរយ ខណៈតម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល បានកើនឡើង ២២,៥ ភាគរយ។
អត្រានៃកំណើនតម្លៃបានធ្លាក់ចុះ ប៉ុន្តែវិស័យមួយចំនួននៅតែឃើញពីការកើនឡើងតម្លៃគួរឱ្យកត់សម្គាល់។ វិស័យភោជនីយដ្ឋាន និងសណ្ឋាគារ ប្រឈមនឹងការកើនឡើងខ្លាំង ដែលភាគច្រើនដោយសារតែថ្លៃដើមខ្ពស់នៃទំនិញដូចជាស្រូវសើម ស្រាបៀរ និងមាន់ដុត។ វិស័យអប់រំ ក៏ជួបនឹងកំណើនតម្លៃផងដែរ ជាពិសេសឯកសណ្ឋានសិស្ស និងសៀវភៅសិក្សា។

ក្នុងផ្នែកអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ក៏តម្លៃបន្តឡើងផងដែរ ដោយថ្លៃបន្លែកើនខ្លាំងជាងគេ ក្រៅពីនេះមានដូចជាម្ទេសស្រស់ ស៊ុតមាន់ និងសាច់ជ្រូក។ ប្រភេទឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ក៏មានតម្លៃខ្ពស់ផងដែរ ជាពិសេសសម្រាប់ពូក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងចង្កៀង។
ផ្ទុយទៅវិញ គេឃើញមានមុខទំនិញមួយចំនួន ដែលតម្លៃថយចុះ។ ជាឧទាហរណ៍ តម្លៃក្នុងវិស័យដឹកជញ្ជូនបានថយចុះ ដូចជាតម្លៃរថយន្ត ម៉ូតូ និងប្រេងឥន្ធនៈជាដើម។
គួរគូសបញ្ជាក់ថា អតិផរណាខ្ពស់ថេរក្នុងប្រទេសឡាវ បណ្តាលមកពីកត្តាច្រើនយ៉ាង។ ការអភិវឌ្ឍនៃវិស័យផលិតកម្មក្នុងស្រុករបស់ប្រទេសនេះ នៅមានកម្រិតនៅឡើយ ខណៈកិច្ចខិតខំប្រឹងប្រែងថ្មីៗក្នុងការលើកកម្ពស់ផលិតកម្មក្នុងស្រុក ក៏មិនទាន់ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅឡើយ។ ជាងនេះទៅទៀត ការប្រែប្រួលនៃអត្រាប្តូរប្រាក់ បន្តប៉ះពាល់ដល់សេដ្ឋកិច្ច ហើយយន្តការបច្ចុប្បន្នសម្រាប់ការគ្រប់គ្រងតម្លៃទំនិញរបស់រដ្ឋាភិបាល នៅតែមិនគ្រប់គ្រាន់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


