អត្តពលិក ប៊ូ សំណាង Archives - Kampuchea Thmey Daily

ប៊ូ សំណាង ជាប់ក្នុងការប្រកួតអស្ចារ្យបំផុត១៥ប្រចាំឆ្នាំ២០២៣របស់Guardian
សារព័ត៌មាន​អង់គ្លេស The Guardian បាន​សម្រិត​សម្រាំង​ក្នុង​ការ​ប្រមូល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​អស្ចារ្យ​បំផុត​​ចំនួន​១៥​ប្រចាំ​ឆ្នាំ​២០២៣។ ក្នុង​ចំណោម​​​ការ​ប្រកួត​ដែល​អស្ចារ្យ រំជើប​រំជួល និងបំបែក​កំណត់​ត្រា​​ជុំ​វិញ​ពិភព​លោក​ ក៏​មាន​ការ​រត់​ប្រណាំង​របស់​កីឡាការិនី​កម្ពុជា ប៊ូ សំណាង ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែលប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ការ​ប្រកួត​វាយសី២១១​ប៉ះ​ទើប​រក​ឃើញ​អ្នកឈ្នះ

ការ​ប្រកួតវាយសី​​វាយ​គូនារី​ដ៏​អស្ចារ្យ​រវាងកីឡាការិនី Thinaah Muralitharan និង​ Pearly Tan ទល់​នឹង​ Rena Miyaura និង​ Ayako Sakuramoto ក្នុង​ព្រឹត្តិការណ៍ BWF Malaysia Masters ខែ​ឧសភា។ នេះ​ជា​ការ​ប្រកួត​ដែល​វាយ​ទៅ វាយ​មក​ចំនួន២១១​ដង​ទើប​រក​ឃើញ​អ្នក​ទទួល​បាន​ពិន្ទុ។

គ្រាប់​បាល់លឿនបំផុត

កីឡាករ Gioacchino Giardina ប្រធាន​ក្រុម​របស់​ក្លិ SC Mazarese បាន​ប្រើ​ពេល​ត្រឹម​តែ​៣.៨១វិនាទី​ប៉ុណ្ណោះ​ក្នុង​ការ​រក​បាន​គ្រាប់​បាល់​ដែល​បាន​ក្លាយ​ជា​ការ​រក​គ្រាប់​បាល់​លឿន​បំផុត​ក្នុង​​ប្រវត្តិ​សាស្ត្រ​បាល់ទាត់​អ៉ីតាលី។ គ្រាន់​តែ​អាជ្ញា​កណ្តាល​ភ្លំ​កញ្ចែ​បើក​ការ​ប្រកួត​ភ្លាម កីឡាករ Gioacchino ស៊ុតចូល​​ភ្លាមក្នុង​លីគ​លំដាប់​ទី​៥​របស់​អ៉ីតាលី កាល​ពី​ខែ​កុម្ភៈ។

ទាត់​​បាល់​​បក​ចូល​ទី​ដ៏កម្រ

កីឡាករ George Slaney រក​បាន​គ្រាប់​បាល់​ដ៏​​អស្ចារ្យ​​​នៅ​ពេល​អ្នក​ចាំទី​របស់​ក្រុម​ Greenwich Battle Cruisers បាន​ទាត់​បាល់​ឡើង​ទៅលើ ហើយ​បាល់មិន​ទាន់​ធ្លាក់​ដល់​ដី​ផង កីឡាករ George ទាត់​បក​ពី​ចម្ងាយ​ទៅ​វិញ​ចូល​ទី​បាន​សម្រេច​ក្នុង​លីគ Sunday League ខែ​មីនា ដែលក្រុម Greenwich Challenge បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ នឹងក្រុម Greenwich Battle Cruisers។

ទាត់វាត់​នាគ​កន្ទុយ​ចូលទីមិនធ្លាប់​មាន​

កីឡាករ Charlie Unwin របស់​ក្លិប Chells Rovers បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ទាត់ក្បាច់​​នាគ​វាត់​កន្ទុយ​ចូល​ទី​របស់​​ក្រុម​ The Cock FC បាន​សម្រេច​ក្នុង​លីគ Sunday League បាន​ជួយ​ក្រុម​របស់​ខ្លួន​ទទួល​ជ័យជម្នះ ៥-៤។

ទាត់​បាល់ដូច​ចាប់ដាក់

អ្នក​គាំទ្រ​របស់​ក្រុមបាល់ទាត់ San Jose Earthquakes ម្នាក់បាន​បង្កើត​ការ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ទេ​នៅ​ពេលទាត់​បាល់​ពី​ចម្ងាយដោយ​ជើង​ឆ្វេង​ទៅ​ចំណុច​កែ​បាល់ ហើយ​បាល់​​បាន​រត់​ទៅ​ដល់​ចំណុច​រង្វង់​ស​ជា​កន្លែងកែ​បាល់​ដូច​ចាប់​ដាក់។ នេះ​ជា​ល្បែង​កម្សាន្ត​ដែល​មាន​អ្នក​គាំទ្រ​៤​នាក់​ចូល​លេង​ទាត់​បាល់​ទៅ​កន្លែង​កែ​បាល់​ថា​តើ​នរណា​ធ្វើ​​បាន​ល្អ​ជាង​គេ ប៉ុន្តែ​បែរ​ជា​ម្នាក់​​ធ្វើ​បាន​ល្អ​ឥតខ្ចោះ​១០០%។

សត្វសុនខ​ដណ្តើម​បាល់ពី​អ្នកចាំទី

សត្វ​សុនខ​មួយ​បាន​ដណ្តើម​បាល់​ពី​អ្នក​ចាំទី​នៅ​ពេល​ការ​ប្រកួត​រវាង​ក្រុម Alebrijes Oaxaca និង Dorados ចុង​ម៉ោង​បន្ថែមក្នុង​ប្រទេស​ម៉ិកស៊ិក។ នៅ​ពេល​ខ្សែ​បម្រើ​លើក​បាល់ទៅ ហើយ​អ្នក​ចាំទី​ក៏​​​លោត​ចាប់​បាល់​ ពេល​នោះ​សុនខមួយ​​បាន​ចូល​ទៅ​ដណ្តើម​ និង​បាន​ខាំ​បាល់​រត់​ពេញ​ទី​លាន​​ដែល​បាន​ធ្វើ​ឲ្យ​ល្បី​​យ៉ាង​ខ្លាំង​លើ​បណ្តាញ​សង្គមទូទាំង​ពិភព​លោក។

ស៊ុតមិនចូលទោះគ្មានអ្នចាំទី

ការ​ប្រកួត​បាល់ទាត់​ម្ខាង​៥​មួយ​នៅ​ប្រទេស​តួកគី មានក្រុម​មួយ​ស៊ុត​មិន​ចូល​សោះ បើ​ទោះ​ជា​មាន​គ្នា៣​ទៅ​៤​នាក់​នៅ​មុខ​ទេ ហើយ​គ្មាន​អ្នក​ចាំទី​ដោយ​មាន​តែ​ខ្សែ​ការពារ​ម្នាក់​ប៉ុណ្ណោះ។ ក្រុម​ម្ខាង​នោះ​ស៊ុត​ទៅ​ស៊ុត​មក​អត់​ចូល​។ វា​មិន​មែន​ជា​ការ​សម្តែង​ទេ ប៉ុន្តែ​ជា​ការ​លេង​មិន​អាជីព​ពិត​ប្រាកដ​ដែល​បាន​ធ្វើ​ឲ្យ​វីដេអូ​នេះ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

ការ​ប្រកួតគ្រីឃីត ថែមលោតទាត់

ការ​ប្រកួត​កីឡា​គ្រីឃីត​ក្នុង​តំបន់​​ប្រទេស​ឥណ្ឌា​មួយ​បង្កើត​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ នៅ​ពេល​កីឡាករ​ម្នាក់​គប់​គ្រាប់​បាល់​​ ហើយ​កីឡាករ​ម្នាក់​ទៀត​វាយ​ដំបង​បាន​ធ្វើ​ឲ្យ​គ្រាប់​បាល់​ខ្ទាត់ឆ្ងាយស្ទើរក្រៅ​រង្វង់​ទៅ​ហើយ។ ពេល​នោះ​ខ្សែ​ការពារ​ម្នាក់​នៅជុំ​វិញ​បាន​យកដៃ​ចាប់​ ហើយ​បោះ​ឡើង​លើ ប៉ុន្តែ​គ្រាប់​បាល់​បែរ​ជា​ចេញ​ក្រៅ​ដោយ​ច្បាប់​មិន​ត្រូវ​ឲ្យ​ប្រើ​ដៃ​នៅ​ក្រៅ​រង្វង់ រូប​គេ​បាន​លោតទាត់​ឲ្យ​គ្រាប់​បាល់​ចូល​ក្នុង​រង្វង់​វិញ។

ការ​ប្រកួត​កីឡា Curling ដ៏អស្ចារ្យ

កាល​ពី​ខែ​មេសា កីឡាករស៊ុយអែត  Niklas Edin ជើងឯកពិភព​លោក​ Curling ៦​សម័យ​កាល​​បាន​ធ្វើ​នូវ​អ្វី​ដែល​ហៅ​ថា «ការ​ស៊ុត​ដ៏​អស្ចារ្យ​»​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​ Curling  ពិភព​លោក។ កីឡាករ​ស៊ុយអែត​តាម​ពី​ក្រោយ​កីឡាករន័រវេស២​ពិន្ទុ​សម្រាប់​ការ​វាយ​គ្រាប់​ចុង​ក្រោយ។ ការ​ប៉ុន​ប៉ង់​របស់​គាត់ចុង​ក្រោយ​បាន​ឈូសថ្មការ៉ូ​ខុស​ពី​ធម្មតា​ ហើយ​ទីបំផុត​គ្រាប់ Curling ទទួល​បាន​ពិន្ទុ​ដ៏​ជោគជ័យ។

ការ​វាយកូនហ្គោលលឿនបំបែក​កំណត់ត្រាហ្គីណេស​

កាល​ពី​ខែ​មុន លោក Luke Willett បាន​បំបែក​កំណត់​ត្រាហ្គីណេសពិភព​លោក​តាមរយៈ​ការ​​វាយ​កូន​ហ្គោល​៩​រន្ធ​លឿន​បំផុត។ លោក​បានវាយ១​រន្ធ​រត់​ទៅ​មួយ​រន្ធ​ទៀត​ ហើយ​​វាយ​១​រន្ធ​រត់​ទៅមួយ​ទៀត​ដោយ​៩​រន្ធ​ប្រើ​ពេល​ត្រឹម​តែ​២០​នាទី និង​១២.៤៧​វិនាទី​ប៉ុណ្ណោះនៅ​ទី​លាន​វាយ​កូនហ្គោល Jumeirah Golf Estates ក្នុង​ទី​ក្រុង​ឌូបៃ។

ការ​ប្រកួត​ស្នូកឃ័រប្រើបច្ចេកទេសពិសេស ​

កាល​ពី​ខែ​មករា ដើម​ឆ្នាំ​២០២៣ កីឡាកររហស្សនាម«បុរស​អ្នក​វេទមន្ត​» Chris Melling បាន​យក​ឈ្នះ Gary Clarke ដោយ​បច្ចេកទេសអស្ចារ្យ​បំផុត​ដើម្បី​ឡើងទៅ​កាន់​វគ្គ​១៦​រូប​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ស្នូកឃ័រ 2023 Ultimate Pool Champions League។ វា​ជា​បច្ចេកទេស​ពិបាក​យល់​សម្រាប់​អ្នក​អត់​ចេះ​កីឡា​ស្នូកឃ័រ ប៉ុន្តែ​លក្ខណៈ​ពិសេស​នេះ លោក​បាន​វាយ​ផ្លូវ​កាត់​​ដើម្បី​យក​ឈ្នះ​យ៉ា​ង​លឿន។

ជិះ​កង់​ក្នុង​ទូកដែលបាឡុងហោះលើអាកាស

កាល​ពី​មេសា​ កីឡាករ​ជិះ​កង់​អង់គ្លេស Kriss Kyle បាន​សម្តែង​សមត្ថភាព​ជិះ​ដ៏​អស្ចារ្យ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​នៅ​​កន្លែង​ជិះ​​ដូច​ជា​​ទូក​ត្រូវ​បាន​បាឡុង​ហោះ​ឡើង​លើ​កម្ពស់​៦១០​ម៉ែត្រ។ ពេល​នោះលោក​បាន​ជិះ​កង់​បែប​ស្គីទៅ​មក ចុះ​ក្រោម ឡើង​លើ​ មើល​ទៅ​ពិត​ជា​គ្រោះ​​ថ្នាក់​ណាស់។

ជិះស្គី​លើទឹកកក​លេងស្បែងសៀក

លោក Joe Cronquist បាន​ជិះ​ស្គី​លើ​ទឹកកក​នៅ​ជើង​ភ្នំ Teton។ នៅ​ពេល​​ចុះ​ពី​ទីទួល​ លោក​លេង​ល្បែង​បោះ​ឧបករណ៍​ឡើង​លើ​៣​គ្រាប់ និង​​លោត​ក្រឡាប់​ខ្លួន​ដោយ​មិន​ឲ្យ​ឧបករណ៍​ណា​មួយ​​ធ្លាក់​ដល់​ដី​ឡើយ។

រៀបល្បែង​ Rubik បំបែក​កំណត់ត្រាពិភព​លោក

បុរស​អាមេរិក​ឈ្មោះ Max Park បាន​បំបែក​កំណត់​ត្រា​ពិភព​លោក​​ក្នុង​ការ​លេង​ឧបករណ៍ Rubik ដោយ​បាន​ប្រើ​ពេល​ត្រឹម​តែ ៣.១៣​វិនាទី​ប៉ុណ្ណោះ​​ដើម្បី​រៀប​​ឲ្យ​ក្រឡាពណ៌​ត្រូវ​គ្នា។ កំណត់​ត្រា​ចាស់​បុរស​ចិន Yusheng Du ប្រើ​ពេល​៣.៤៧​វិនាទី​កាល​ពី​ឆ្នាំ​២០១៨។

ការ​រត់​របស់ ប៊ូ សំណាង ធ្វើឲ្យ​ពិភពលោកភ្ញាក់ផ្អើល

កីឡាការិនី​រត់​ប្រណាំង​កម្ពុជា ប៊ូ សំណាង បាន​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​នៅ​ពេល​នាង​រត់​ចម្ងាយ​៥០០០​ម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។ ថ្វី​បើ​ដឹង​ខ្លួន​ស្ថិត​នៅ​ចុង​ក្រោយ​​ និង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ក៏​កីឡាការិនី​វ័យ​ក្មេង​កម្ពុជា​មិន​បោះ​បង់​ចោល​ការ​ប្រកួត​ឡើយ។ នាង​រត់​រហូត​ដល់​ទី​បញ្ចប់​ ​ក្រោម​តំណក់​ទឹក​ភ្លៀង ហើយ​បាន​អរគុណ​ដល់​អ្នក​គាំទ្រនៅ​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ។

ស្មារតី​ជា​អ្នក​កីឡា​របស់ ប៊ូ សំណាង បាន​យក​ឈ្នះ​​ចិត្ត​មនុស្ស​រាប់​រយ​លាន​នាក់​ ហើយ​សារព័ត៌មាន​ធំ​ៗ​ទាំង​ពិភព​លោក​បាន​ចេញ​ផ្សាយ​ពី​នាង។ តាម​រយៈភាព​អត់​ធន់ តស៊ូ និង​ជម្នះ​នឹង​ឧបសគ្គ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា​ដែល​រៀបចំ​កីឡា​ស៊ីហ្គេម​ជា​លើក​ដំបូង​ដ៏​ជោគជ័យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Guardian

The post ប៊ូ សំណាង ជាប់ក្នុងការប្រកួតអស្ចារ្យបំផុត១៥ប្រចាំឆ្នាំ២០២៣របស់Guardian appeared first on Kampuchea Thmey Daily.

ច្បាស់​មុន​គេ កម្ពុជានឹងធ្វើរូបសំណាកកីឡាការិនី ប៊ូ សំណាង និង ប៉ាល់ ឆរស្មី
កីឡាការិនី​រត់​ប្រណាំង ប៊ូ សំណាង និងកីឡាការិនី​វ៉ូវីណាម​ ប៉ាល់ ឆរស្មី ស្ថិត​ក្នុង​ចំណោម​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​ធ្វើ​រូប​សំណាក​​តំណាង​ឲ្យ​វីរភាព​របស់​ពួក​គេ​សម្រាប់​តម្កល់​ទុក​នៅ​វិមានឈ្នះឈ្នះ។

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣​ប្រកប​ដោយ​ជោគជ័យ កម្ពុជា​នឹង​ជ្រើស​រើស​អត្តពលិក​ឆ្នើម​ៗ​ដែល​មាន​ស្នាដៃ​ជូន​ជាតិ​ដើម្បី​ធ្វើ​សំណាក់​របស់​ពួក​គេ។

លោក​មាន​ប្រសាសន៍​ថា ៖«ឥឡូវ​នេះ កំពុង​ស្ថិត​​ក្នុង​នីតិវិធី​រៀបចំ​នៅ​ឡើយ​។ ក្នុង​នោះ​​វីរភាព​ដ៏​លេច​ធ្លោ​ជាង​គេ​គឺ​មាន​កីឡាការិនី ប៊ូ សំណាង ម្នាក់​ហើយ។ ក្រៅ​ពី​នោះ យើង​នឹង​ជ្រើស​រើស​យកអត្តពលិក​ដែល​ឈ្នះ​មេដាយ​មាស​លេច​ធ្លោ​ជាង​គេ និង​អ្នក​ដែល​ឈ្នះ​មេដាយ​មាស​​ច្រើន​ជាង​គេ។ អីចឹង​យើង​មាន​២​រូប​ហើយ​គឺ​​​កីឡាការិនី ប៉ាល់ ឆរស្មី និងកីឡាការិនី ​ប៉ូ សំណាង ដែល​ទទួល​បាន​រង្វាន់​ស៊ីហ្គេម​នៅ​ពេល​បិទ»។

«អ្នក​ផ្សេង​ទៀត យើង​កំពុង​តែ​បន្ត​ធ្វើ​ការ​ជ្រើស​រើស។ ​យើង​នឹង​ធ្វើ​ការ​ជា​មួយ​ក្រសួង​ការពារ​ជាតិ​អំពី​ការ​ឆ្លាក់​រូប​សំណាក និង​ប្រវត្តិ​រូប​របស់​ពួក​គាត់​នៅ​ក្នុង​ផ្ទាំង​ជាប្រវត្តិ​សាស្ត្រ នៅ​វិមាន​ឈ្នះ​ឈ្នះ​ដែល​ទទួល​បាន​ការ​ឯកភាព​ពី​សម្តេច​តេជោ​រួច​ហើយ ហើយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​ CAMSOC ក៏​បាន​ខិត​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​នេះ ហើយ​​​កិច្ច​ការ​នេះ​​នឹង​ធ្វើ​ឲ្យ​បាន​រួច​រាល់​ក្នុង​ពេល​ឆាប់​ៗ»។

នៅ​ពេល​សួរ​ថា តើ​ជ្រើស​រើស​​អត្តពលិក​ប៉ុន្មាន​នាក់ និង​មាន​ការ​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ ឬ​គ្រូ​បង្វឹក​ដើម្បី​ធ្វើ​សំណាក​ដែរ​ឬ​ទេ? លោក វ៉ាត់ ចំរើន បាន​ឆ្លើយ​ថា ៖«យើង​មិន​ទាន់​បាន​កំណត់​ចំនួន​អត្តពលិក​ទេ ពី​ព្រោះ​កំពុង​ពិនិត្យ​មើល​ទី​កន្លែង​ដែល​រៀប​ចំ​ដាក់​រូប​សំណាក​។ នៅ​ក្នុង​ប្រវត្តិ​កីឡាគឺ​​គេ​យក​វីរភាព​របស់​កីឡាករ កីឡាការិនី​ជា​ធំ»។

ប៊ូ សំណាង ជា​កីឡាការិនី​រត់​ប្រណាំង​ជម្រើស​ជាតិ​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​តាម​រយៈ​​ឆន្ទៈ​ និង​ការ​តស៊ូ​ក្រោម​ដំណក់​ទឹក​ភ្លៀង​ដោយ​មិនបោះ​បង់​ចោល​ការ​ប្រកួត​ បើទោះ​បី​ជា​ដឹង​ថា ខ្លួន​ស្ថិត​នៅ​ចុង​ក្រោយគេ។ នេះ​ហើយ​ជា​ស្មារតី​កីឡា ស្មារតី​អូឡាំពិក និង​ស្មារតី​ជីវិត​នៃ​ការតស៊ូ​​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​រំជួល​ចិត្ត​​យ៉ាង​ខ្លាំង និង​មាន​មនុស្ស​រាប់​ពាន់​លាន​នាក់​បាន​ចាប់អារម្មណ៍​មក​កម្ពុជា​​ក្នុង​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣។

ប៉ាល់ ឆរស្មី ជា​កីឡាការិនី​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​របស់​កម្ពុជា។ វីរកីឡាការិនី​រូប​នេះ​ទទួល​បាន​ពាន​រង្វាន់​​ជាអត្តពលិក​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​ឈ្នះ​មេដាយ​ចំនួន៦​គ្រឿង​គឺ​មាស​៤ ប្រាក់​១​​ និង​សំរិទ្ធ១​៕

អត្ថបទ៖ វីរបុត្រ

The post ច្បាស់​មុន​គេ កម្ពុជានឹងធ្វើរូបសំណាកកីឡាការិនី ប៊ូ សំណាង និង ប៉ាល់ ឆរស្មី appeared first on Kampuchea Thmey Daily.

ការតស៊ូរបស់អត្តពលិក ប៊ូ សំណាង រំជួលដល់បេះដូងឧកញ៉ា ស្រី ចាន់ថន អាណិតឧបត្ថម្ភ ៥លានរៀល
ភ្នំពេញ ៖ ដោយឃើញពីភាពតស៊ូ និងអត់ធ្មត់រត់ក្រោមដំណក់ទឹកភ្លៀង ទោះបីជាប់លេខក្រោយគេយ៉ាងណា ក៏ដោយនោះ អត្តពលិក ប៊ូ សំណាង បានអន្ទងចិត្តលោកឧកញ៉ា ស្រី ចាន់ថន ឱ្យចូលរួមឧបត្ថម្ភថវិកា ៥ លានរៀល ដល់រូបនាង។

លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា «ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពដោយការមើលឃើញ ពីកាតស៊ូរបស់ប្អូនស្រី ប៊ូ សំណាំង ដែលជាកីឡាការិនីរត់ប្រណាំងចម្ងាយម៥០០០ម៉ែត្រ ដែលគាត់មិន បានទទួលជ័យជំនះក៏ពិតមែនតែគាត់អាចយកបេះដូងមហាជនបានរាប់ម៉ឺននាក់»។

លោកកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា «ខ្ញុំបាទសូមប្រកាសថានឹងឧបត្ថម្ភថវិកាទៅប្អូនស្រីចំនួន៥លានរៀល ដើម្បីជាការលើកទឹកចិត្ត ដោយប្អូនស្រីមិនបានបោះបង់គោលដៅនោះទេទោះបីជាប្អូនស្រីរត់ដល់ គោលដៅក្រោយ គេក៏ដោយបងស្រឡាញ់ និងការតស៊ូរបស់ប្អូនស្រីណាស់សូមប្អូនស្រីប្រឹងប្រែងបន្ថែមទៀតសង្ឃឹមថាថ្ងៃណាមួយ ប្អូននឹងទទួលបានជ័យជម្នះ។ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរខ្មែរអាចធ្វើបាន»។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អត្តពលិកខ្មែរកញ្ញា ប៊ូ សំណា បានឆក់បេះដូងប្រជាពលរដ្ឋកម្ពុជាស្ទើគ្រប់រូប និងនៅជុំវិញពិភព លោក បន្ទាប់ពីសកម្មភាពរត់ចម្ងាយ៥០០០ម៉ែត្រ (៥គីឡូម៉ែត្រ)ក្រោមដំណក់ទឹកភ្លៀងទោះបីជាប់លេខក្រោយគេយ៉ាងណាក្តី ប៉ុន្តែភាពអត់ធ្មត់ព្យាយាមក្នុងនាម​អត្តពលិកខ្មែម្នាក់មិនបោះ បង់ចោលការប្រកួតនោះឡើយ៕ អត្ថបទ៖ ចាន់រ៉ា

The post ការតស៊ូរបស់អត្តពលិក ប៊ូ សំណាង រំជួលដល់បេះដូងឧកញ៉ា ស្រី ចាន់ថន អាណិតឧបត្ថម្ភ ៥លានរៀល appeared first on Kampuchea Thmey Daily.