កីឡា
ច្បាស់មុនគេ កម្ពុជានឹងធ្វើរូបសំណាកកីឡាការិនី ប៊ូ សំណាង និង ប៉ាល់ ឆរស្មី
កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង និងកីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្មី ស្ថិតក្នុងចំណោមអត្តពលិកជម្រើសជាតិកម្ពុជាដែលត្រូវបានជ្រើសរើសដើម្បីធ្វើរូបសំណាកតំណាងឲ្យវីរភាពរបស់ពួកគេសម្រាប់តម្កល់ទុកនៅវិមានឈ្នះឈ្នះ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ប្រកបដោយជោគជ័យ កម្ពុជានឹងជ្រើសរើសអត្តពលិកឆ្នើមៗដែលមានស្នាដៃជូនជាតិដើម្បីធ្វើសំណាក់របស់ពួកគេ។
លោកមានប្រសាសន៍ថា ៖«ឥឡូវនេះ កំពុងស្ថិតក្នុងនីតិវិធីរៀបចំនៅឡើយ។ ក្នុងនោះវីរភាពដ៏លេចធ្លោជាងគេគឺមានកីឡាការិនី ប៊ូ សំណាង ម្នាក់ហើយ។ ក្រៅពីនោះ យើងនឹងជ្រើសរើសយកអត្តពលិកដែលឈ្នះមេដាយមាសលេចធ្លោជាងគេ និងអ្នកដែលឈ្នះមេដាយមាសច្រើនជាងគេ។ អីចឹងយើងមាន២រូបហើយគឺកីឡាការិនី ប៉ាល់ ឆរស្មី និងកីឡាការិនី ប៉ូ សំណាង ដែលទទួលបានរង្វាន់ស៊ីហ្គេមនៅពេលបិទ»។

«អ្នកផ្សេងទៀត យើងកំពុងតែបន្តធ្វើការជ្រើសរើស។ យើងនឹងធ្វើការជាមួយក្រសួងការពារជាតិអំពីការឆ្លាក់រូបសំណាក និងប្រវត្តិរូបរបស់ពួកគាត់នៅក្នុងផ្ទាំងជាប្រវត្តិសាស្ត្រ នៅវិមានឈ្នះឈ្នះដែលទទួលបានការឯកភាពពីសម្តេចតេជោរួចហើយ ហើយសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម CAMSOC ក៏បានខិតខំប្រឹងធ្វើកិច្ចការនេះ ហើយកិច្ចការនេះនឹងធ្វើឲ្យបានរួចរាល់ក្នុងពេលឆាប់ៗ»។
នៅពេលសួរថា តើជ្រើសរើសអត្តពលិកប៉ុន្មាននាក់ និងមានការជ្រើសរើសថ្នាក់ដឹកនាំ ឬគ្រូបង្វឹកដើម្បីធ្វើសំណាកដែរឬទេ? លោក វ៉ាត់ ចំរើន បានឆ្លើយថា ៖«យើងមិនទាន់បានកំណត់ចំនួនអត្តពលិកទេ ពីព្រោះកំពុងពិនិត្យមើលទីកន្លែងដែលរៀបចំដាក់រូបសំណាក។ នៅក្នុងប្រវត្តិកីឡាគឺគេយកវីរភាពរបស់កីឡាករ កីឡាការិនីជាធំ»។

ប៊ូ សំណាង ជាកីឡាការិនីរត់ប្រណាំងជម្រើសជាតិកម្ពុជាដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈឆន្ទៈ និងការតស៊ូក្រោមដំណក់ទឹកភ្លៀងដោយមិនបោះបង់ចោលការប្រកួត បើទោះបីជាដឹងថា ខ្លួនស្ថិតនៅចុងក្រោយគេ។ នេះហើយជាស្មារតីកីឡា ស្មារតីអូឡាំពិក និងស្មារតីជីវិតនៃការតស៊ូដែលធ្វើឲ្យពិភពលោករំជួលចិត្តយ៉ាងខ្លាំង និងមានមនុស្សរាប់ពាន់លាននាក់បានចាប់អារម្មណ៍មកកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ប៉ាល់ ឆរស្មី ជាកីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជាដែលបានឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងចំណោមម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជា។ វីរកីឡាការិនីរូបនេះទទួលបានពានរង្វាន់ជាអត្តពលិកឆ្នើមប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីបានឈ្នះមេដាយចំនួន៦គ្រឿងគឺមាស៤ ប្រាក់១ និងសំរិទ្ធ១៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


