អប់រំសីលធម៌ Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ណែ​នាំ​ឱ្យ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំលើ​កម្មវិធី​អប់រំ​សីលធម៌​ដល់​យុវជន
រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ​លោក ចាយ បូរិន បាន​ណែ​នាំ​ឱ្យ​ក្រសួង​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំ​ក្នុង​ការ​បញ្ចូល​កម្មវិធី​អប់រំ​សីលធម៌ គុណធម៌ ដល់​យុវជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា និង​សហគមន៍ ដើម្បី​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​បញ្ញា​ស្មារតី​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ កាត់​បន្ថយ​អំពើ​អនាចារ អបាយមុខ អំពើ​ហិង្សា អសីលធម៌ និង​ចូលរួម​ជួយ​ឱ្យ​សង្គម​ជាតិ​មាន​សុខដុម​រមនា និង​ពង្រឹង​សាមគ្គីធម៌។

​​​​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​ធម្មការ និង​សាសនា​ នៅ​សាល​សន្និសីទ​ចតុម្មុខ រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក​រដ្ឋមន្ត្រី​ ចាយ បូរិន មាន​ប្រសាសន៍​ថា​ ក្នុង​ស្ថានភាព និង​ការ​ប្រែប្រួល​ក្នុង​​សង្គម​បច្ចុប្បន្ន​នេះ​ វិស័យ​សាសនា​កាន់​តែ​ដើរតួ​សំខាន់​ក្នុង​ការ​ចូលរួម​ថែ​រក្សា​ស្ថិរភាព​នយោបាយ សណ្ដាប់​ធ្នាប់​សង្គម សន្តិសុខ និង​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​។ លោក​បន្ថែម​ដោយ​ជំរុញ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​វិស័យ​ឯក​ជន​ បន្ត​សហការ​ជាមួយ​ក្រសួង​ធម្មការ​និង​សាសនា ដើម្បី​លើក​កម្ពស់​សាសនា និង​សីលធម៌​សង្គម​ និង​ណែនាំ​ដល់​ស្ថាប័ន​ក្រោម​ឱវាទ​ក្រសួង​ស្វែង​រក​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ​ដើម្បី​បញ្ចូល​កម្មវិធី​អប់រំ​សីលធម៌​ គុណធម៌ ដល់​យុវជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា និង​សហគមន៍​ផង​ដែរ​។

រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹក​នាំ​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​​មូលធន​មនុស្ស​ទៅ​ក្នុង​គោល​នយោបាយ​បញ្ចកោណ​ដើម្បី​ជំរុញ​ដល់​ពលរដ្ឋ​ឱ្យ​​មាន​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ និង​សីលធម៌​ក្នុង​ការ​រស់​នៅ​ជា​សំខាន់​។ សម្ដេច​ធិបតី​ក៏​បាន​បញ្ជា​ឱ្យ​មាន​វិធាន​ការ​ជា​បន្តបន្ទាប់​បង្ក្រាប​រាល់​សកម្មភាព​ក្មេង​ទំនើង អប់រំ​ណែនាំ​​ធ្វើ​សម្បទា​ដើម្បី​ធ្វើ​ឱ្យ​សង្គម​មាន​សណ្ដាប់ធ្នាប់ និង​រក្សា​តម្លៃ​សីលធម៌​ក្នុង​សង្គម​ខ្មែរ​ផង​ដែរ​។

តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ​ក្នុង​ឆ្នាំ​២០២៥ នគរបាល​ជាតិ​បាន​បង្ក្រាប​ក្មេង​ទំនើង​បាន​៩៩១​ករណី ឃាត់​ខ្លួន​បាន​៣ ៦០៧នាក់ និង​បញ្ជូន​ទៅ​តុលាការ​ចំនួន ២ ៣៥៥នាក់៕ ​

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ណែ​នាំ​ឱ្យ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំលើ​កម្មវិធី​អប់រំ​សីលធម៌​ដល់​យុវជន appeared first on Kampuchea Thmey Daily.

សម្តេចធិបតី លើកទឹកចិត្តពលរដ្ឋរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន
អញ្ជើញជាអធិបតី សម្ពោធដាក់​ឱ្យ​ប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយ
ពពែ នៅព្រឹកថ្ងៃទី ០៩ ខែឧសភានេះ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ​លើកទឹកចិត្តពលរដ្ឋខ្មែរ រួមគ្នាផ្សព្វផ្សាយពីភាពវិជ្ជមានក្នុងសង្គមឱ្យបានច្រើន ដូចជាការអប់រំ សីលធម៌ និងចែករំលែកបទពិសោធន៍ល្អៗ។

ការស្នើនេះ ស្របពេលដែលមាននិន្នាការកើនឡើងនៃបច្ចេកវិទ្យា មនុស្សមួយចំនួនដើម្បីចង់បានអ្នកមើលច្រើន ស៊ែរច្រើន(views) បានធ្វើទង្វើអសីលធម៌ និងបង្កើតមាតិកា មិនសមរម្យនៅលើបណ្តាញសង្គម​។

ក្នុងន័យនេះ សម្តេចធិបតី ស្នើឱ្យពលរដ្ឋរួមគ្នាដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម តាមរយៈការបញ្ចេញសារវិជ្ជមាន សារល្អៗជាច្រើន ដើម្បីគ្រប់ដណ្តប់ទៅលើរឿងអវិជ្ជមាននោះ ជាពិសេសត្រូវប្រកាន់នូវឥរិយាបទ សីលធម៌ គុណធម៌ ដើម្បីធ្វើឱ្យកត្តាអវិជ្ជមានកាត់តែថយទៅៗ។ សម្តេចមានប្រសាសន៍ថា៖«បងប្អូនចោទសួរថា តើសង្គមយើងឥឡូវ ក្មេងៗ​មួយចំនួនលែងគិតអីទាំងអស់ គិតតែអបាយមុខ កាប់ចាក់គ្នាពេញហ្នឹង តើយើងរលត់រលាយទេ។ កូនខ្មែរអត់ទេ យើងនៅមានចំណុចវិជ្ជមាន មានប្រជាជនយើងច្រើនណាស់ដែលប្រើហ្វេសប៊ុក ដើម្បីចែករំលែកបទពិសោធន៍ល្អៗ ផ្សាយល្អៗ អប់រំល្អ រួមទាំងព្រះសង្ឃផង»​។

«រដ្ឋនឹងប្រើប្រាស់ច្បាប់ចំពោះអ្នកដែលដើរហួសព្រំដែន ប៉ុន្តែយើងមិនប្រើប្រាស់ច្បាប់ចំពោះប្រជាពលរដ្ឋទេ យើងចង់ឱ្យសង្គម ឪពុកម្តាយ ពលរដ្ឋ​រួមគ្នាអប់រំ ដើម្បីឱ្យបានល្អ នេះគឺជាកត្តាចីរភាព​ដែលសង្គមមួយសុខដុមនីយកម្ម គឺត្រូវតែគោរពគ្នាទៅវិញទៅមក។ធ្វើអីខុស ពលរដ្ឋចេញសារដើម្បីកែលម្អ ឥឡូវអ្នកខ្លះជ្រុល គាត់ចង់បាន views ពេក គាត់ធ្វើភ្លេចស្លៀកខោ តែប្រជាពលរដ្ឋច្រើន ចេញមកដើម្បីអប់រំ គាត់ក៏ថយទៅវិញ ប៉ុន្តែកន្លែងខ្លះគាត់មិនថយ យើងប្រើច្បាប់»។ នេះជាការលើកឡើងរបស់សម្តេចធិបតី។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ​នៅពេលដែលប្រជាពលរដ្ឋក្នុងសង្គមភាគច្រើន ចេះជួយគ្នាកែលម្អអ្នកដើរខុស  នេះហើយគឺជាតម្លៃសីលធម៌ គុណធម៌របស់ខ្មែរ ដែលនេះគឺជាកត្តាជោគជ័យ​របស់យើងទាំងអស់គ្នា៕

The post សម្តេចធិបតី លើកទឹកចិត្តពលរដ្ឋរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន appeared first on Kampuchea Thmey Daily.

សម្តេចធិបតី អំពាវនាវដល់គ្រួសារ និងសហគមន៍នីមួយៗយកចិត្តទុកដាក់អប់រំសីលធម៌ដល់សមាជិកខ្លួន
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋ ព្រះសង្ឃ ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធនានា ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំសីលធម៌ដល់កូនចៅ និងសមាជិករបស់ខ្លួនឱ្យបានល្អ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអំពាវនាវបែបនេះនៅក្នុងសារលិខិតរបស់សម្ដេច ក្នុងឱកាសទិវាអន្តរជាតិស្ដីពីគ្រួសារ ក្រោមប្រធានបទ “ការទទួលយកភាពចម្រុះ ការពង្រឹងក្រុមគ្រួសារ” នៅព្រឹកថ្ងៃសុក្រនេះ។

សម្រាប់ឱកាសទិវាក្នុងឆ្នាំនេះ សម្តេច ហ៊ុន ម៉ាណែត បានចេញនូវសារលិខិតអំពាវនាវដល់ គ្រួសារ និងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ចំពោះសមាជិកគ្រួសាររបស់ខ្លួន តាមរយៈការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញ វិជ្ជាជីវៈផ្សេងៗ។ ក្នុងន័យនេះ សំដៅពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សក្នុងគ្រួសារ ប្រកបដោយភាពរឹងមាំ សេចក្តី ថ្លៃថ្នូរ ដើម្បីបន្តធានាដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យកាន់តែរុងរឿង មានសុភមង្គល។

ចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្តេចអំពាវនាវឱ្យសហការជាមួយក្រសួងព័ត៌មាន និង សមាគមទូរទស្សន៍ រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ ទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ អំពីគុណតម្លៃគ្រួសារក្នុងការចូលរួមសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងរោងចក្រ សហគ្រាសនានា ទូទាំងប្រទេស។

ជាមួយគ្នានេះ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជីដូន ជីតា មាតាបិតា អាណាព្យាបាល គ្រូបង្រៀន សម្តេចធិបតីស្នើឱ្យចូលរួមចំណែកតាមគ្រប់លទ្ធភាព ក្នុងការជួយផ្តល់ដំបូន្មានល្អៗ ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាម ដោយខ្ជាប់ខ្ជួន ដូចទស្សនៈលើកឡើងថា «មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ»។

ក្រៅពីការអប់រំផ្នែកសីលធម៌ គ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន សម្តេច ស្នើឱ្យជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទីរបស់មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតា ព្រមទាំងអប់រំទូន្មាន កូនចៅឱ្យចាកចេញឆ្ងាយពីអំពើនានាដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជាការជួញដូរនិង ប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ និងជំងឺកាមរោគ ការប្រព្រឹត្តល្បែង ស៊ីសង និងអំពើអបាយមុខផ្សេងៗទៀត។ មិនត្រឹមតែផ្នែកអប់រំសីលធម៌ប៉ុណ្ណោះទេ នៅក្នុងការអំពាវនាវនេះ សម្តេចក៏បានឱ្យក្រសួងពាក់ព័ន្ធ ស្ថាប័​ន អង្គការសង្គមស៊ីវិលនានា យកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋក្រីក្រ ស្ត្រីងាយរងគ្រោះ ជនមានពិការភាព ដើម្បីលើកកម្ពស់ និងតម្លៃឱ្យមានភាពល្អប្រសើរ៕

The post សម្តេចធិបតី អំពាវនាវដល់គ្រួសារ និងសហគមន៍នីមួយៗយកចិត្តទុកដាក់អប់រំសីលធម៌ដល់សមាជិកខ្លួន appeared first on Kampuchea Thmey Daily.

ក្រោយករណីសិស្សវាយគ្នា សាលា ជាស៊ីមសាមគ្គី និមន្តព្រះគុណម្ចាស់ គូ សុភាព មកអប់រំចិត្ត
វិទ្យាល័យជាសុីមសាមគ្គី នៅថ្ងៃ​ទី២១ មិថុនានេះ បានរៀបចំកម្មវិធីអប់រំតាមព្រះពុទ្ធសាសនា ក្រោមវត្តមានរបស់ព្រះគុណម្ចាស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ស្តីពី​សីលធម៌​នាំមកនូវសេចក្ដីថ្លៃថ្នូរនៃសង្គម ដោយមានការចូលរួមពីសំណាក់​លោកគ្រូ​អ្នកគ្រូ និងសិស្សានុសិស្សរាប់ពាន់នាក់។

លោកនាយក ផាន់និល នៃវិទ្យាល័យជាសុីមសាមគ្គី ព្រមទាំងក្រុមឆន្ទៈ បានសហការគ្នារៀបចំនៅកម្មវិធីអប់រំចិត្ត ទៅកាន់​សិស្សានុសិស្សក្នុង វិទ្យាល័យជាសុីមសាមគ្គី ក្នុងគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ផ្សារភ្ជាប់យុវជន និងសាសនា ក្នុងន័យបណ្ដុះផ្នត់គំនិតយុវជនបន្ថែមដើម្បីឆ្ពោះទៅរកសង្គមធម៌នៃមូលធនមនុស្ស។

គួររំលឹកដែរថា កម្មវិធីអប់រំតាមព្រះពុទ្ធសាសនា គឺជាចំណែកមួយ ជួយលុតដំស្មារតីមនុស្សឱ្យមានការគិតល្អ ប្រព្រឹត្តល្អ និងមានសីលធម៌ក្នុងសង្គម។ កន្លងមក នៅតាមស្ថាប័ន ក្រុមហ៊ុន និងសាលារៀនមួយចំនួន ក៏បានរៀបចំកម្មវិធីអប់រំ​ តាមព្រះពុទ្ធសាសនានេះច្រើនមកហើយដែរ ហើយក៏ទទួលបានភាពប្រសើរផងដែរ។

គួរបញ្ជាក់ថា បញ្ហាសីលធម៌នេះ ជារឿងសំខាន់ដែលក្រសួងអប់រំយុវជន និងកីឡា ក៏កំពុងយកចិត្តទុកដាក់ខ្លាំង និងស្នើរដល់ គ្រូ​បន្ទុកថ្នាក់ និង​គ្រូ​ប្រចាំ​មុខវិជ្ជា ត្រូវ​បន្ត​ដាស់តឿន ក្រើនរំលឹក និង​បញ្ជ្រាប​ការ​អប់រំ​ចរិយា​សម្បទា​ បន្ថែម​លើ​ពុទ្ធិ​សម្បទា និង​បំណិន​សម្បទា​នៅ​គ្រប់​ម៉ោង​សិក្សា​ទាំងអស់​ដល់​សិស្សានុសិស្ស​ឲ្យ​អស់ពី​លទ្ធភាព៕

The post ក្រោយករណីសិស្សវាយគ្នា សាលា ជាស៊ីមសាមគ្គី និមន្តព្រះគុណម្ចាស់ គូ សុភាព មកអប់រំចិត្ត appeared first on Kampuchea Thmey Daily.

ផ្សព្វផ្សាយខ្លឹមសារ អប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ផ្សាភ្ជាប់នឹងទិវានៃក្តីស្រឡាញ់
នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រធាននសយកដ្ឋាន សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពី ការអប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ផ្សាភ្ជាប់នឹងទិវានៃក្តីស្រឡាញ់ នៅក្នុងវិទ្យាល័យទួលស្វាយព្រៃ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា ខ្លឹមសារនៃការផ្សព្វផ្សាយ ស្តីពី ការអប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ផ្សាភ្ជាប់នឹងទិវានៃក្តីស្រឡាញ់ មានសារៈសំខាន់ណាស់។ សំខាន់ទី១- បំផុសចលនា អប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ជាពិសេស គោលនយោ បាយ ភូមិ-ឃុំមានសុវត្ថិភាព។ ក្នុងនោះត្រូវផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ ឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធិភាព និងតាមខ្លឹមសារ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល។

ទី២- ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារសន្និបាតលើកទី ៤៣ អាណត្តិទី ៥ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១។ ទី៣-ពង្រឹងនិងថែរក្សា នូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខាងទស្សនៈ គោលជំហរនយោបាយសតិអារម្មណ៍ ចាត់តាំងឲ្យកាន់តែរឹងមាំ។ ទី៤-ដើម្បីបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ សូម លោក-លោកស្រីទាំងអស់ បន្តផ្សព្វផ្សាយវិធានការណ៍ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។ ខណៈដែលមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ត្រូវបានរកឃើញមានការកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទី៥-ជំរុញឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ បានទទួលការចាក់វ៉ាក់សាំងទាំង ដូសទី ១ និង ដូសជំរុញ តបតាមការអំពាវនាវ របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ វិមាន

The post ផ្សព្វផ្សាយខ្លឹមសារ អប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ផ្សាភ្ជាប់នឹងទិវានៃក្តីស្រឡាញ់ appeared first on Kampuchea Thmey Daily.