ព័ត៌មានជាតិ
ផ្សព្វផ្សាយខ្លឹមសារ អប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ផ្សាភ្ជាប់នឹងទិវានៃក្តីស្រឡាញ់
នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រធាននសយកដ្ឋាន សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពី ការអប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ផ្សាភ្ជាប់នឹងទិវានៃក្តីស្រឡាញ់ នៅក្នុងវិទ្យាល័យទួលស្វាយព្រៃ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា ខ្លឹមសារនៃការផ្សព្វផ្សាយ ស្តីពី ការអប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ផ្សាភ្ជាប់នឹងទិវានៃក្តីស្រឡាញ់ មានសារៈសំខាន់ណាស់។ សំខាន់ទី១- បំផុសចលនា អប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ជាពិសេស គោលនយោ បាយ ភូមិ-ឃុំមានសុវត្ថិភាព។ ក្នុងនោះត្រូវផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ ឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធិភាព និងតាមខ្លឹមសារ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល។
ទី២- ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារសន្និបាតលើកទី ៤៣ អាណត្តិទី ៥ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១។ ទី៣-ពង្រឹងនិងថែរក្សា នូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខាងទស្សនៈ គោលជំហរនយោបាយសតិអារម្មណ៍ ចាត់តាំងឲ្យកាន់តែរឹងមាំ។ ទី៤-ដើម្បីបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ សូម លោក-លោកស្រីទាំងអស់ បន្តផ្សព្វផ្សាយវិធានការណ៍ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។ ខណៈដែលមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ត្រូវបានរកឃើញមានការកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទី៥-ជំរុញឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ បានទទួលការចាក់វ៉ាក់សាំងទាំង ដូសទី ១ និង ដូសជំរុញ តបតាមការអំពាវនាវ របស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ វិមាន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


