ព័ត៌មានជាតិ
សម្តេចធិបតី លើកទឹកចិត្តពលរដ្ឋរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន
អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយ
ពពែ នៅព្រឹកថ្ងៃទី ០៩ ខែឧសភានេះ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋខ្មែរ រួមគ្នាផ្សព្វផ្សាយពីភាពវិជ្ជមានក្នុងសង្គមឱ្យបានច្រើន ដូចជាការអប់រំ សីលធម៌ និងចែករំលែកបទពិសោធន៍ល្អៗ។

ការស្នើនេះ ស្របពេលដែលមាននិន្នាការកើនឡើងនៃបច្ចេកវិទ្យា មនុស្សមួយចំនួនដើម្បីចង់បានអ្នកមើលច្រើន ស៊ែរច្រើន(views) បានធ្វើទង្វើអសីលធម៌ និងបង្កើតមាតិកា មិនសមរម្យនៅលើបណ្តាញសង្គម។
ក្នុងន័យនេះ សម្តេចធិបតី ស្នើឱ្យពលរដ្ឋរួមគ្នាដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម តាមរយៈការបញ្ចេញសារវិជ្ជមាន សារល្អៗជាច្រើន ដើម្បីគ្រប់ដណ្តប់ទៅលើរឿងអវិជ្ជមាននោះ ជាពិសេសត្រូវប្រកាន់នូវឥរិយាបទ សីលធម៌ គុណធម៌ ដើម្បីធ្វើឱ្យកត្តាអវិជ្ជមានកាត់តែថយទៅៗ។ សម្តេចមានប្រសាសន៍ថា៖«បងប្អូនចោទសួរថា តើសង្គមយើងឥឡូវ ក្មេងៗមួយចំនួនលែងគិតអីទាំងអស់ គិតតែអបាយមុខ កាប់ចាក់គ្នាពេញហ្នឹង តើយើងរលត់រលាយទេ។ កូនខ្មែរអត់ទេ យើងនៅមានចំណុចវិជ្ជមាន មានប្រជាជនយើងច្រើនណាស់ដែលប្រើហ្វេសប៊ុក ដើម្បីចែករំលែកបទពិសោធន៍ល្អៗ ផ្សាយល្អៗ អប់រំល្អ រួមទាំងព្រះសង្ឃផង»។
«រដ្ឋនឹងប្រើប្រាស់ច្បាប់ចំពោះអ្នកដែលដើរហួសព្រំដែន ប៉ុន្តែយើងមិនប្រើប្រាស់ច្បាប់ចំពោះប្រជាពលរដ្ឋទេ យើងចង់ឱ្យសង្គម ឪពុកម្តាយ ពលរដ្ឋរួមគ្នាអប់រំ ដើម្បីឱ្យបានល្អ នេះគឺជាកត្តាចីរភាពដែលសង្គមមួយសុខដុមនីយកម្ម គឺត្រូវតែគោរពគ្នាទៅវិញទៅមក។ធ្វើអីខុស ពលរដ្ឋចេញសារដើម្បីកែលម្អ ឥឡូវអ្នកខ្លះជ្រុល គាត់ចង់បាន views ពេក គាត់ធ្វើភ្លេចស្លៀកខោ តែប្រជាពលរដ្ឋច្រើន ចេញមកដើម្បីអប់រំ គាត់ក៏ថយទៅវិញ ប៉ុន្តែកន្លែងខ្លះគាត់មិនថយ យើងប្រើច្បាប់»។ នេះជាការលើកឡើងរបស់សម្តេចធិបតី។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នៅពេលដែលប្រជាពលរដ្ឋក្នុងសង្គមភាគច្រើន ចេះជួយគ្នាកែលម្អអ្នកដើរខុស នេះហើយគឺជាតម្លៃសីលធម៌ គុណធម៌របស់ខ្មែរ ដែលនេះគឺជាកត្តាជោគជ័យរបស់យើងទាំងអស់គ្នា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


