អភិបាលខេត្ត Archives - Kampuchea Thmey Daily

នាយករដ្ឋមន្ត្រី ឲ្យអភិបាលខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប សន្យាទប់ស្កាត់ការទន្ទ្រានយកដីនៅតំបន់ ៣ ឲ្យបាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យអភិបាលខេត្តទាំង ៦ នៅជុំវិញបឹងទន្លេសាប សន្យាចូលរួមទប់ស្កាត់ការទន្ទ្រានយកដីនៅតំបន់ ៣ ឲ្យបាន ហើយអ្នកដែលចាប់អារម្មណ៍ដីនៅតំបន់អភិរក្សនោះ ត្រូវដកខ្លួនចេញជាបន្ទាន់។

ការឲ្យសន្យាបែបនេះ​ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នារសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចថា ការការពារដីអភិរក្សតំបន់បឹងទន្លេសាប ពិសេសនៅតំបន់ ៣ គឺត្រូវអនុវត្តឲ្យបានម៉ត់ចត់ ហើយសម្ដេចមិនចង់ប្រើអភិក្រមទី ៥ គឺវះកាត់នោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសង្ឃឹមថា អភិក្រម ៤ នឹងត្រូវបានប្រើ អភិក្រមទាំង ៥ ខ្ញុំមិនចង់ប្រើអំណាច​ចុងប៉ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ ការទទួលខុសត្រូវដឹកនាំរដ្ឋបាល បើគ្មានវិន័យក្នុងរដ្ឋបាលធ្វើការងារអីមិនចេញទេ ខ្ញុំនិយាយឲ្យច្បាស់ចឹងម៉ង ខ្ញុំអត់សូវចេះមាត់ទេ ប៉ុនដៃខ្ញុំចេះស៊ីញ៉េ»។

សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាឲ្យអភិបាលខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ត្រូវមានភារកិច្ចដឹកនាំរួម ក្នុងការការពារដីអភិរក្សតំបន់បឹងទន្លេសាប ជាពិសេសនៅតំបន់ ៣។ ចំណែកអ្នកដែលចង់បានដីនៅតំបន់អភិរក្សទាំងនោះ ត្រូវដកខ្លួនចេញជាបន្ទាន់ មុននឹងត្រូវអនុវត្តច្បាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ចឹងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ទៅលើដី កន្លែងតំ​បន់ ៣នោះ សូមម្ចាស់ការដកថយ មុននឹងត្រូវការអនុវត្តច្បាប់ ព្រោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបាន ត្រូវការពារឲ្យបាន ចឹងឯកឧត្ដមទាំង ៦ខេត្ត សន្យាជាមួយខ្ញុំចូលរួម ដើម្បីអនុវត្តទប់ស្កាត់ការទន្ទ្រានតំបន់ ៣នេះឲ្យបាន»៕

The post នាយករដ្ឋមន្ត្រី ឲ្យអភិបាលខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប សន្យាទប់ស្កាត់ការទន្ទ្រានយកដីនៅតំបន់ ៣ ឲ្យបាន appeared first on Kampuchea Thmey Daily.

មុន​អាច​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជធានី​ខេត្ត ត្រូវ​មាន​លក្ខខណ្ឌ​យ៉ាងណា​ខ្លះ​​?
​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ បាន​លើក​​​ពីលក្ខខណ្ឌ​​មួយ​ចំនួន​សម្រាប់​ឥស្សរជន​​មុន​​ត្រូវ​បាន​ជ្រើសរើស​ជា​អភិបាល​រាជធានី​ខេត្ត។

បើយោង​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ តំណែង​អភិបាល​រាជធានី​ខេត្ត​​ត្រូវ​​​ជ្រើស​រើស​​ចេញ​ពី​នៅ​​ក្នុង​ចំណោម​មន្ត្រី​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ។

​មាត្រា​ ១៤១ បាន​កំណត់យ៉ាងច្បាស់​ថា អភិបាល​រាជធានី​ខេត្ត​​ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី និង​តាម​សេចក្តី​ស្នើ​សុំ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

លោក សួន សុម៉ាលីន អតីតអភិបាលរងខេត្តព្រៃវែង ទើប​ទទួល​បានការ​តែងតាំងជាអភិបាលខេត្តព្រៃវែង

បើផ្អែក​តាម​មាត្រា ១៤២ ​ការ​ផ្តល់​តំណែងជា​​អភិបាល​​រាជធានី​ខេត្ត​​លើ​ឥស្សរជន​ណាម្នាក់ ត្រូវ​ស្រប​តាម​លក្ខណ​សម្បត្តិ​ដូច​ខាងក្រោម ៖

– មាន​ឋានន្តរសក្ដិ​ឧត្តមមន្តី
– មាន​អាយុ​ចាប់​ពី​សាមសិបប្រាំ (៣៥) ឆ្នាំ​ឡើង គិត​ដល់​ថ្ងៃ​តែងតាំង
– មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាង​តិច​ចំនួន​ប្រាំពីរ​ឆ្នាំ​ ឬ/និង​​មាន​​សញ្ញាប័ត្រ​​បរិញ្ញាបត្រ​​ដែល​ទទួល​ស្គាល់​​ដោយ​ក្រសួងអប់រំ យុវជន និងកីឡា
– មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ក្នុង​រយៈពេល​នៃ​​ការតែងតាំង
– មិនធ្លាប់​មាន​ទោសឧក្រិដ្ឋ ឬ​មជ្ឈិម​ណាមួយ។

ក្នុងករណីចាំបាច់ អភិបាលរាជធានីខេត្ត​អាចជ្រើសរើសពីក្នុងចំណោមមន្តីដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រៅ​ពី​ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវមានលក្ខណសម្បត្តិសមស្រប។

តាម​មាត្រា១៤៧ ក៏​បាន​កំណត់អណត្តិ​អភិបាលរាជធានី​ខេត្ត​ មិនឲ្យ​លើសពីបួន (០៤) ឆ្នាំ និង​អាចទទួល​បានការ​តែងតាំង​​បានបួន (០៤) ឆ្នាំទៀត សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល។

ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​បានធ្វើវិសោធនកម្មបាន​បង្កើនចំនួនគណៈអភិបាលរាជធានីខេត្ត។

មាត្រា ១៤០ ថ្មី គណៈអភិបាលរាជធានីភ្នំពេញ​បង្កើន​ចំនួនយ៉ាងច្រើន ១១ រូប និង​គណៈអភិបាលខេត្ត​ត្រូវ​បង្កើន​ចំនួនពី ៧ រូប ទៅ ១១ រូប។ ចំនួនជាក់ស្តែង ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

The post មុន​អាច​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជធានី​ខេត្ត ត្រូវ​មាន​លក្ខខណ្ឌ​យ៉ាងណា​ខ្លះ​​? appeared first on Kampuchea Thmey Daily.

តើអភិបាលរាជធានី-ខេត្តទាំង២៥ មានការិយាល័យបោះឆ្នោតនៅទីណាខ្លះ?
ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្ដដា ឆ្នាំ២០២៣។ ក្នុងនោះ អភិបាលរាជធានី-ខេត្តទាំង២៥ របស់កម្ពុជា ក៏បានត្រៀមខ្លួនរួចរាល់ផងដែរសម្រាប់ការទៅបោះឆ្នោតជាសកលនេះ។

ជាក់ស្ដែង  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងត្រូវទៅបោះឆ្នោតនៅការិយាល័យលេខ ១១០១ តំបន់កាំកូស៊ីធី (សង់រោង) សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ខណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន មានឈ្មោះនៅការិយាល័យបោះឆ្នោតលេខ ០២៩៨ ទីតាំងសាលារៀន ឡាហ្វ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ត្រូវបោះឆ្នោតនៅការិយាល័យលេខ ០៨០៦ ទីតាំងសាលាមត្តេយ្យកុមារថ្មី ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប មានឈ្មោះនៅការិយាល័យបោះឆ្នោតលេខ ១៤៥៥ នៃសាលារៀនមុខនាគ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។

សម្រាប់អភិបាលខេត្តកំពត លោក ម៉ៅ ធនិន មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០៨៨៥ ក្នុងសាលាបឋមសិក្សាសម្ដេចតា ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខណៈលោក អភិបាលខេត្តបាត់ដំបង លោក សុខ លូ មានឈ្មោះនៅការិយាល័យ ០៥០៣ អនុវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ចំណែក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅការិយាល័យបោះឆ្នោតលេខ ០៦៧៣ ក្នុងសាលាបឋមសិក្សាកុមារសង្គ្រោះ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។  លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានឈ្មោះនៅការិយាល័យលេខ ០៤៨៦ នៅសាលាបឋមសិក្សាក្សិណ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ចំពោះអភិបាលខេត្តកំពង់ឆ្នាំង គឺលោក ស៊ុន សុវណ្ណារិទ្ធិ វិញ មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០១៨៦ ស្ថិតនៅសាលាបាលីវត្តខ្សាម សង្កាត់ខ្យាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រីឯ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅការិយាល័យលេខ ០៣១៣ ក្នុងបឋមសិក្សាម្តុំខាងជើង សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបោះឆ្នោតនៅការិយាល័យលេខ ០៤១៨ នៅក្នុងបឋមសិក្សាកំពង់ធំក្រុង សង្កាត់កំពង់ធំ ក្រុងកំពង់ធំ ខេត្តកំពង់ធំ ស្របពេលដែលអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ មានឈ្មោះនៅការិយាល័យលេខ ០៤០៦ ដែលស្ថិតនៅក្នុងអនុវិទ្យាល័យសីហនុរាជ្យ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើក្រឡេកមកមើលអ្នកដឹកនាំជាស្ត្រី ២រូបវិញ គឺលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០០៥៩ ក្នុងបឋមសិក្សាទីរួមខេត្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ និង អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បោះឆ្នោតនៅការិយាល័យលេខ ០០៤៦ ក្នុងវិទ្យាល័យ ក្រុងទេពនិម្មិប៉ៃលិន សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

អភិបាលខេត្តក្រចេះ លោក វ៉ា ថន មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០១៩១ នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែនក្រុងក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០១០៥ នៅទីសាធារណៈភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក គីម រិទ្ធី អភិបាលបាលខេត្តព្រះវិហារ មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០៣០០ ក្នុងបឋមសិក្សាត្បែងខាងជើង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។  លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បោះឆ្នោយនៅការិយាល័យលេខ ១៥៦៩ នៅបឋមសិក្សាវត្តថ្មី សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

អភិបាលខេត្តពោធិ៍សាត់ លោក ខួយ រីដា បោះឆ្នោតនៅការិយាល័យលេខ ០៦០៥ នៅបឋមសិក្សាពោធិ៍សាត់ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី បោះឆ្នោតនៅការិយាល័យលេខ ០០៥៧ នៅបឋមសិក្សាបានសៀក សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី។

ចំពោះអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០១១៩ នៅគរុកោសក្យភូមិភាគ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ រីឯ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បោះឆ្នោតនៅការិយាល័យលេខ ១០០៤ នៅវិទ្យាល័យ ជា ស៊ីម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

សម្រាប់អភិបាលខេត្តកែបវិញ លោក សោម ពិសិដ្ឋ មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០០៦៥ នៅអនុវិទ្យាល័យហ៊ុនសែនកែប សង្កាត់កែប ក្រុងកែប។ ចំណែក លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បោះឆ្នោតនៅការិយាល័យលេខ ០២៨៣ នៅអនុវិទ្យាល័យសំរោង សង្កាត់សំរោង ក្រុងសំរោង។ ដោយឡែក អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បោះឆ្នោតនៅការិយាល័យលេខ ១១៦៨ នៅបឋមសិក្សា ស ខេង ឃុំស្រឡប់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

The post តើអភិបាលរាជធានី-ខេត្តទាំង២៥ មានការិយាល័យបោះឆ្នោតនៅទីណាខ្លះ? appeared first on Kampuchea Thmey Daily.